ជម្លោះ​រវាងឧកញ៉ា​ហេង សៀ និង​ពិធីការិនី​ទូរទស្សន៍​ ត្រូវ​បញ្ចប់​​ត្រឹមនេះ​មែនទេ?

ជុំវិញ​ឧកញ៉ា

មហាជន​ហាក់​មិន​ទាន់​អស់​ចិត្ត​លើ​សំណុំរឿង​ឧកញ៉ា​ហេង សៀ និង​នាង​ មាន​ ពេជ្រ​រីតា ខណៈ​អ្នកខុស​អ្នក​ត្រូវ​ពិត​ប្រាកដ​មិន​ទាន់​វែក​មុខ​ឃើញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រឿង​ក្តី​ដែលកើត​ពី​ជម្លោះ​លួច​ទូរសព្ទ និង​បង្ក​របួស​ស្នាម រហូត​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​តារា​ស្រី​ជា​ពិធីការិនី​ទូរទស្សន៍​នៅ​ពន្ធនាគារតាម​បណ្តឹង​របស់​ឧកញ៉ា​​ជា​ដើម​បណ្តឹង​។ តែ​ក្រោយ​មាន​អន្តរាគមន៍​លោកគី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោបាន​ចូល​ការពារ​ក្តី​ឲ្យ​​តារា​ស្រី​រូប​នេះ ទើប​មានការ​ដោះលែង​​ចេញ​ពី​ពន្ធនាគារ។

ក្រោយ​មានការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​រកឃើញ​សំណុំ​រឿង​នេះ​ ក៏​មាន​ពាក់ព័ន្ធ​កូននិងកូនប្រសា​របស់​ឧកញ៉ា​ហេង សៀ ​ដែល​គេ​ដឹង​ជា​ម្ចាស់​ហាង​កាហ្វេ KOI និង Tube Cafe ជា​អ្នក​រៀបចំ​ផែនការ​ប្រឌិត​រឿង​ដើម្បី​ការពារ​ដល់​ឪពុក​ក្មេក។

នៅ​ក្នុង​លិខិត​បំភ្លឺ និង​សុំទោស លោក​ ឃន​ ឈុនតារា និង​ ភរិយា​ ជាកូននិងកូនប្រសារ​ឧកញ៉ា ហេង សៀង បាន​ទទួល​ស្គាល់​ពិត​ជា​បាន​ជ្រើស​រើស​មនុស្ស​ពីរ​នាក់​ មក​ដើរ​តួ​ត្រាប់​តាម​អង្គហេតុ​ដែល​បាន​កើត​ឡើង​ក្នុង​រថយន្ត​នៅ​ថ្ងៃ​កើតហេតុ​រវាង​ ឧកញ៉ា​ ហេង​ សៀ​ និង​កញ្ញា​ មាន​ពេជ្ររីតា​ ពិត​មែន​ ប៉ុន្តែ​ពុំ​ពាក់ព័ន្ធ​ផលិត​រូបភាព​អាសអាភាស​នោះ​ទេ។

ក្រោយ​ការ​សាកសួរ​ តុលាការ​បាន​សម្រេច​ដោះលែង​​កូន​និង​កូន​ប្រសា​របស់​ឧកញ៉ា ហេង សៀ។ ដោយ​ឡែក​​ឧកញ៉ា ហេង សៀ ជា​ដើម​បណ្តឹងក្នុង​សំណុំ​រឿងក្តីក្តាំង​មិន​ទាន់​ចូលខ្លួនទៅ​បំភ្លឺ​តុលាការ​នៅ​ឡើយទេ ខណៈកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ៕