អតីតអគារ “រ៉ូយ៉ាល់ វីឡា” មួយនេះ ត្រូវបានសាងសង់ និងរចនាឡើងក្នុងសម័យអាណានិគមបារាំង នៅដើមទសវត្សឆ្នាំ 1900។ វីឡានេះធ្លាប់ជាវីឡាផ្ទាល់របស់ព្រះអង្គម្ចាស់ និងសម្តេចព្រះរាជបុត្រី ដែលឆ្លុះបញ្ចាំងពីទំព័រប្រវត្តិសាស្ត្រដ៏រុងរឿង និងឧត្តុង្គឧត្តមនៃរាជវង្សកម្ពុជា។

ឆ្លងកាត់ពេលវេលាជាច្រើនទសវត្សរ៍ ទីតាំងប្រវត្តិសាស្ត្រនេះបានបន្តវិវត្តន៍ និងផ្លាស់ប្តូរតួនាទីរបស់ខ្លួន ដោយបានក្លាយជាការិយាល័យធ្វើការរបស់ អ៊ុនតាក់ (UNTAC) ក្នុងអំឡុងឆ្នាំ 1991 ដល់ 1994។ បន្ទាប់មក ត្រូវបានបំលែងជាគន្លងជួបជុំសម្រាប់សហគមន៍អន្តរជាតិ ដែលត្រូវបានចងចាំដោយអារម្មណ៍នឹករលឹក តាមរយៈបរិយាកាសសង្គមដ៏រស់រវើក រួមទាំងវត្តមាននៃហាងកាហ្វេដ៏ល្បីល្បាញ “Café No Problem” — ទីតាំងដ៏ទាក់ទាញ ដែលវប្បធម៌ចម្រុះបានជួបប្រទះគ្នា តាមរយៈការសន្ទនា ការច្នៃប្រឌិត និងការតភ្ជាប់ទំនាក់ទំនង។

បច្ចុប្បន្ននេះ វីឡាដ៏វិសេសវិសាលនេះ បានក្លាយជាផ្នែកមួយនៃបរិវេណសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាម៉ាកយីហោអន្តរជាតិដ៏ល្បីរបស់សហរដ្ឋអាមេរិក។ ម៉ាកយីហោនេះមានប្រតិបត្តិការជាង 240 ទីតាំង នៅក្នុងប្រទេសជាង 50 ជុំវិញពិភពលោក។ អស់រយៈពេលជាង 50 ឆ្នាំម៉ាកយីហោ Hyatt Regency បានគាំទ្រទស្សនវិស័យបដិសណ្ឋារកិច្ច និងផ្តល់ជាបទពិសោធន៍ដ៏មានន័យ ដោយផ្អែកលើការទទួលស្វាគមន៍ដោយទឹកចិត្តបើកចំហ ភាពស្មោះត្រង់ និងសមត្ថភាពក្នុងការបង្កើតការជួបជុំ និងពង្រឹងសហគមន៍។

Hyatt Regency Phnom Penh ត្រូវបានរចនាឡើងដោយរក្សាទុកតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រដើម និងរួមបញ្ចូលជាមួយស្ថាបត្យកម្មសហសម័យដ៏ទំនើប និងល្អឥតខ្ចោះ។ លើសពីបទពិសោធន៍ស្នាក់នៅ ភ្ញៀវនឹងទទួលបានការផ្សាភ្ជាប់អារម្មណ៍ដ៏ជ្រាលជ្រៅពីភាពសម្បូរបែបនៃវប្បធម៌ ខណៈដែលបេតិកភណ្ឌ និងអរិយធម៌ខ្មែរ ត្រូវបានបញ្ចូលគ្នាដើម្បីបង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ hyattregency.com។ សូមតាមដាន @HyattRegencyPhnomPenh តាមរយៈ Facebook, X និង Instagram ហើយប្រើ hashtag #HyattRegencyPhnomPenh នៅពេលចែករំលែករូបភាព។




