កញ្ចប់ថវិកា

លោក ត្រាំ ចង់ចំណាយទឹកប្រាក់ ១,៥ទ្រីលានដុល្លារ ដើម្បីកសាងកងទ័ពក្នុងក្តីស្រមៃ
ប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងអំពាវនាវឲ្យមានការបង្កើនថវិកាការពាររបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៧ ឲ្យដល់ចំនួនសរុប ១,៥ទ្រីលានដុល្លារ ពោលគឺលើសពីចំនួនព្យាករពីមុន ១ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមការប្រកាសមួយកាលពីថ្ងៃទី៧ ខែមករា លោក ត្រាំ បាននិយាយថា ៖”​ បន្ទាប់ពីមានការពិភាក្សាអស់ជាយូរ និងដ៏លំបាកជាមួយសមាជិកសភា រដ្ឋមន្ត្រី និងអ្នកនយោបាយមក ខ្ញុំបានសម្រេចចិត្តថា ដើម្បីជាផលប្រយោជន៍ល្អបំផុតរបស់ប្រទេស ថវិកាការពារជាតិឆ្នាំ២០២៧ នឹងមានចំនួន ១,៥ទ្រីលានដុល្លារ”។

ចំពោះចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាការកើនឡើងជាង ៥០% បើប្រៀបធៀបទៅនឹងថវិកាការពារជាតិចំនួន ៩០១ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២៦ ដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ យោងតាមលោក ត្រាំ បានបង្ហាញឲ្យដឹងទៀតថា ថវិកានេះនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិក​ អាចកសាងកងទ័ពក្នុងក្តីស្រមៃរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខប្រឆាំងនឹងសត្រូវណាមួយ។

​មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានសង្តក់ធ្ងន់ទៀតថា ចំនួនថវិកានេះអាច​នឹងត្រូវបន្ថែម ៥០០ពាន់​លាន​ដុល្លារ​ទៀត ដោយសារអាមេរិកទទួលបានចំណូល​ពន្ធ​ដ៏​ច្រើន​ពី​ប្រទេស​ដទៃ៕​

The post លោក ត្រាំ ចង់ចំណាយទឹកប្រាក់ ១,៥ទ្រីលានដុល្លារ ដើម្បីកសាងកងទ័ពក្នុងក្តីស្រមៃ appeared first on .

សហរដ្ឋអាមេរិក ឈានដល់ការអនុម័តកញ្ចប់ថវិកាការពារជាតិរហូតដល់ជាង ៩០០ពាន់លានដុល្លារ
សហរដ្ឋអាមេរិក បានអនុុម័តសេចក្តីព្រាងច្បាប់បែងចែកថវិកាការពារជាតិចំនួន ៩០១ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន និងកំពុងរៀបចំដើម្បីផ្ញើទៅកាន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខាបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សេចក្តីព្រាងច្បាប់អនុញ្ញាតការពារជាតិ​ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដែលគូសបញ្ជាក់ពីគោលនយោបាយប្រតិបត្តិការរបស់មន្ទីរបញ្ចកោណ និងបែងចែកថវិកាចំនួន ៩០១ពាន់លានដុល្លារ ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិក យល់ព្រមអនុម័ត នៅថ្ងៃទី១៧ ខែធ្នូ ដោយមានសំឡេងគាំទ្រ ៧៧ និងប្រឆាំង ២២ ។

មិនតែប៉ុណ្ណោះ NDAA សម្រាប់ឆ្នាំសារពើពន្ធ២០២៦ នេះ នឹងបង្កើនប្រាក់ខែដល់ទាហាន ៤% បន្ថែមទៀត ក៏ដូចជាផ្តល់មូលនិធិសម្រាប់ការផ្គត់ផ្គង់ឧបករណ៍យោធា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដែលមានគោលបំណងបង្កើនការប្រកួតប្រជែងប្រឆាំងនឹងគូប្រជែងដូចជារុស្ស៊ី និងចិន ជាដើម។

សេចក្តីព្រាងច្បាប់នេះក៏រួមបញ្ចូលបទប្បញ្ញត្តិជាច្រើនសម្រាប់ពង្រឹងសន្តិសុខនៅអឺរ៉ុបផងដែរ បើទោះបីជាលោកប្រធានាធិបតី លោក ត្រាំ ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្ត នៅក្នុងតំបន់នេះ ជុំវិញយុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោកដែលបានចេញផ្សាយកាលពីដើមខែនេះក៏ដោយ។

ជម្រាបជូនថា NDAA គឺជាឯកសារនីតិបញ្ញត្តិមួយក្នុងចំណោមឯកសារនីតិបញ្ញត្តិដែលត្រូវបានអនុម័តជារៀងរាល់ឆ្នាំដោយសភាសហរដ្ឋអាមេរិកគិតចាប់តាំងពីទសវត្សឆ្នាំ១៩៦០ មក ដែលឆ្លុះបញ្ចាំងពីការផ្តោតអារម្មណ៍នៃគោលនយោបាយការពារជាតិ និងការបែងចែកថវិកាសម្រាប់ការផ្គត់ផ្គង់ឧបករណ៍ដោយមន្ទីរបញ្ចកោណ៕​

The post សហរដ្ឋអាមេរិក ឈានដល់ការអនុម័តកញ្ចប់ថវិកាការពារជាតិរហូតដល់ជាង ៩០០ពាន់លានដុល្លារ appeared first on .

កាណាដា គ្រោងបញ្ចេញកញ្ចប់ថវិកាវិនិយោគ ១,២ពាន់លានដុល្លារ ដើម្បីទាក់ទាញកម្មករជំនាញ
ប្រទេសកាណាដា កំពុងដាក់ចេញនូវកម្មវិធីជំនួយចំនួន ១,២ពាន់លានដុល្លារ ដើម្បីទាក់ទាញអ្នកស្រាវជ្រាវជំនាញ និងកំពូលៗមកពីជុំវិញពិភពលោក ខណៈពេលដែលសហរដ្ឋអាមេរិក កំពុងរឹតបន្តឹងទៅលើគោលនយោបាយអន្តោប្រវែសន៍របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

រដ្ឋាភិបាលកាណាដា បានប្រកាសកាលពីសប្តាហ៍មុនថា ការវិនិយោគនេះ នឹងត្រូវប្រើប្រាស់ក្នុងរយៈពេល ១២ឆ្នាំ ដើម្បីជ្រើសរើស និងគាំទ្រមនុស្សជាង ១ ០០០ នាក់ ដែលពាក់ព័ន្ធនឹងការស្រាវជ្រាវឈានមុខគេ នៅទូទាំងវិស័យសំខាន់ៗ រួមទាំងវិជ្ជសាស្រ្ត និងវិទ្យាសាស្រ្ត។

លោកស្រី Melanie Joy រដ្ឋមន្ត្រីក្រសួងនវានុវត្តន៍ វិទ្យាសាស្រ្ត និងឧស្សាហកម្មរបស់ប្រទេសកាណាដា បានមានប្រសាសន៍ថា ៖”​ ខណៈពេលដែលប្រទេសមួយចំនួនកំពុងរឹតត្បិតសេរីភាពសិក្សា និងធ្វើឲ្យខូចដល់ការស្រាវជ្រាវក្នុងវិស័យទំនើបៗ ប្រទេសកាណាដាកំពុងបង្កើនការវិនិយោគរបស់ខ្លួនទៅលើវិស័យទាំងនេះវិញ”។

លោកស្រី Melanie បានសង្កត់ធ្ងន់ទៀតថា ការវិនិយោគទឹកប្រាក់ចំនួន ១,២ពាន់លានដុល្លារនេះ មានគោលបំណងធានាតួនាទីជាអ្នកដឹកនាំរបស់ប្រទេសកាណាដា ក្នុងការច្នៃប្រឌិត និងភាពប៉ិនប្រសព្វ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរយៈពេលវែង។

យ៉ាងណាមិញ​ ទោះបីជាលោកស្រី Melanie មិនបាននិយាយចំទៅលើឈ្មោះសហរដ្ឋអាមេរិកក៏ដោយ តែកម្មវិធីនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដើម្បីទាញយកមនុស្សមានទេពកោសល្យមកកាន់ប្រទេសកាណាដាវិញ ដោយសារតែគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់ប្រទេសជិតខាងខ្លួនមួយនេះ។

ជម្រាបជូនថា កាលពីខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលតម្រូវឱ្យមានថ្លៃបង់សេវាចំនួន ១០០ ០០០ដុល្លារ លើពាក្យសុំទិដ្ឋាការ H-1B ថ្មីពីពលករបរទេស ដោយមានគោលដៅលើកទឹកចិត្តអាជីវកម្មឱ្យជួលពលករក្នុងស្រុកជំនួស៕​

The post កាណាដា គ្រោងបញ្ចេញកញ្ចប់ថវិកាវិនិយោគ ១,២ពាន់លានដុល្លារ ដើម្បីទាក់ទាញកម្មករជំនាញ appeared first on .

ជប៉ុន​ គ្រោងបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១២៧ពាន់លានដុល្លារ ដោយផ្តោតសំខាន់លើការជួយកុមារ
យោងតាមការចុះផ្សាយពីកាសែតក្នុងស្រុក Asahi បានបង្ហាញឲ្យដឹងថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលបានគ្រោងទុក ក្នុងចំនួនលើសពី ២០ទ្រីលានយ៉េន (១២៧ពាន់លានដុល្លារ) ដោយក្នុងនោះ នឹងរួមបញ្ចូលទាំងការទូទាត់បណ្តោះអាសន្នដល់គ្រួសារដែលមានកូននៅក្នុងបន្ទុក។

កាសែតដដែលនេះ ​ក៏បាននិយាយទៀតផងដែរថា ក្រៅពីការបន្ធូរបន្ថយពន្ធលើប្រាក់ចំណូល និងការកាត់បន្ថយអត្រាពន្ធប្រេងសាំង ការចំណាយនេះ នឹងរួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភដែលត្រូវចែកចាយដល់រដ្ឋាភិបាលមូលដ្ឋាន សម្រាប់ជំហាននានា ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់គ្រួសារពីការកើនឡើងនៃថ្លៃដើមរស់នៅ ក៏ដូចជាកាត់បន្ថយវិក្កយបត្រប្រើប្រាស់ផងដែរ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជប៉ុន ក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២ម៉ឺនយ៉េនសម្រាប់កុមារម្នាក់ បន្ថែមពីលើប្រាក់ឧបត្ថម្ភកុមារដែលមានស្រាប់ ខណៈពេលដែលរដ្ឋាភិបាល មានគោលបំណងអនុម័តថវិកាបន្ថែមតាមរយៈសភា នៅខែក្រោយ ដើម្បីផ្តល់មូលនិធិសម្រាប់កញ្ចប់ជំនួយដ៏ធំនេះ។

ជម្រាបជូនថា ចាប់តាំងពីឡើងកាន់តំណែងកាលពីខែមុនមក នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានសន្យាថានឹងចងក្រងកញ្ចប់ចំណាយដ៏ធំមួយ ដើម្បីកាត់បន្ថយការឈឺចាប់របស់គ្រួសារជប៉ុន ពីការកើនឡើងនៃការចំណាយលើការរស់នៅ និងជំរុញការវិនិយោគ៕​

The post ជប៉ុន​ គ្រោងបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១២៧ពាន់លានដុល្លារ ដោយផ្តោតសំខាន់លើការជួយកុមារ appeared first on .

ម៉ាឡេស៊ី គ្រោងបញ្ចេញកញ្ចប់ថវិកាជិត ១០០ពាន់លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំក្រោយ
ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១០ ខែតុលានេះ បានស្នើសុំកញ្ចប់ថវិកាចំនួន ៤១៩,២ពាន់លានរីងហ្គីត (៩៩,២ពាន់លានដុល្លារ) សម្រាប់ការចំណាយនៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយថែមទាំងបានប្តេជ្ញាបន្តធ្វើកំណែទម្រង់សារពើពន្ធបន្ថែមទៀត ចំពេលកំពុងមានភាពច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចសកល នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ម៉ាឡេស៊ី នៅតែបន្តរក្សាកំណើនសេដ្ឋកិច្ចថេរ បើទោះបីជាការនាំចេញរបស់ខ្លួន ត្រូវបានរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ត្រូវការការជំរុញទៅលើប្រាក់ចំណូលបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពរបស់ខ្លួន និងបន្តតាមគោលដៅអភិវឌ្ឍសេដ្ឋកិច្ចដែឡបានបង្ហាញនៅក្នុងផែនការរយៈពេល ៥ឆ្នាំ ក្នុងខែកក្កដា។

គួរឲ្យដឹងថា ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០២២ មក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានដាក់ចេញនូវវិធានការណ៍ដើម្បីជំរុញហិរញ្ញវត្ថុរបស់រដ្ឋាភិបាល រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមា ពន្ធលើការលក់បន្ថែម និងការដកប្រាក់ឧបត្ថម្ភថ្លៃសាំង រួមទាំងប្រេងម៉ាស៊ូត សម្រាប់ផ្នែកមួយចំនួននៃចំនួនប្រជាជន ផងដែរ។

យ៉ាងណាមិញ ជុំវិញការប្រកាសបញ្ចេញកញ្ចប់ថវិកាថ្មីចុងក្រោយនេះ​ លោក Anwar គ្រោងនឹងថ្លែងទៅកាន់សភា ដោយនឹងបង្ហាញព័ត៌មានលម្អិតបន្ថែម។ ការចំណាយនៅឆ្នាំក្រោយនេះ ត្រូវបានគេដឹងថា នឹងកើនឡើង ១,៧% ពីថវិកានៅឆ្នាំនេះ ដល់ចំនួនជាង ៤១២ពាន់លានរីហ្គីត រួមបញ្ចូលទាំងការចំណាយលើការអភិវឌ្ឍ ១៨ពាន់លានរីហ្គីត និងការចំណាយប្រតិបត្តិការចំនួន ៣៣៨,២ពាន់លានរីងហ្គីត ផងដែរ៕

The post ម៉ាឡេស៊ី គ្រោងបញ្ចេញកញ្ចប់ថវិកាជិត ១០០ពាន់លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំក្រោយ appeared first on .

កូរ៉េខាងត្បូង ត្រៀមកញ្ចប់ថវិកាជាង ៣០ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មយុទ្ធសាស្ត្ររបស់ជាតិ
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៥ ខែមីនា បានឲ្យដឹងថាប្រទេសរបស់ខ្លួន គ្រោងនឹងបង្កើតមូលនិធិគោលនយោបាយថ្មីមួយដែលមានចំនួនទឹកប្រាក់រហូតដល់ទៅ ៣៤ពាន់លានដុល្លារ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនក្នុងស្រុកដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាយុទ្ធសាស្រ្ត ដូចជាបន្ទះឈីប និងរថយន្តជាដើម ចំពេលកំពុងមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសចេញកញ្ចប់ថវិកាថ្មីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា ៖”ការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្រជឿនលឿន បានលេចចេញឡើងជាស្នូលនៃសន្តិសុខសេដ្ឋកិច្ចជាតិ ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់ពីប្រទេសខាងក្រៅ ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ថែមទាំងបានហៅការប្រកួតប្រជែងក្នុងឧស្សាហកម្មនេះថាជា សង្រ្គាមដោយគ្មានផ្សែងកាំភ្លើង ។

គួរឲ្យដឹងផងដែរថា ចាប់តាំងពីបានវិលចូលកាន់តំណែងនៅសេតវិមាន កាលពីក្នុងខែមករាមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តួចផ្តើមការគំរាមកំហែងពន្ធគយជាបន្តបន្ទាប់ដែលផ្តោតលើដៃគូពាណិជ្ជកម្មសំខាន់ៗ និងឧស្សាហកម្មផ្សេងៗដូចជា បន្ទះឈីបសៀគ្វី យានយន្ត និងជីវឱសថ ជាដើម។

យ៉ាងណាមិញ ជុំវិញការផ្តល់មូលនិធិចំនួន ៥០ទ្រីលានវ៉ុន (ប្រមាណជាង ៣៤ពាន់លានដុល្លារ) របស់ធនាគារអភិវឌ្ឍន៍កូរ៉េដែលគ្រប់គ្រងដោយរដ្ឋនេះ នឹងត្រូវបានផ្តល់ជូនទៅកាន់ក្រុមហ៊ុនក្នុងស្រុកដែលធ្វើប្រតិបត្តិការនៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្ររបស់ជាតិក្នុងទម្រង់ជាប្រាក់កម្ចីការប្រាក់ថោក និងការវិនិយោគផ្សេងទៀតៗ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ជម្រាបជូនផងដែរថា ឧស្សាហកម្មយុទ្ធសាស្ត្ររបស់ជាតិទាំងនោះ រួមមានដូចជាបន្ទះឈីប semiconductors, យានយន្តនាពេលអនាគត, អាគុយ, ជីវឱសថ, យានអាវកាស និង AI ជាដើម។ ហើយចំពោះកញ្ចប់ជំនួយហិរញ្ញវត្ថុដែលបានរៀបចំជាពិសេសសម្រាប់ឧស្សាហកម្មបន្ទះឈីប semiconductor កាលពីឆ្នាំមុននោះ ក៏នឹងត្រូវបានបញ្ចូលទៅក្នុងមូលនិធិថ្មីនេះ ផងដែរ៕

The post កូរ៉េខាងត្បូង ត្រៀមកញ្ចប់ថវិកាជាង ៣០ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មយុទ្ធសាស្ត្ររបស់ជាតិ appeared first on .

ហ្វីលីពីន អនុម័តកញ្ចប់ថវិកាជាតិថ្មី សម្រាប់ឆ្នាំ២០២៥ កើនឡើងដល់ជាង ១០០ពាន់លានដុល្លារ
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos Jr. កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានចុះហត្ថលេខាលើច្បាប់ថវិកាជាតិថ្មីដែលមានតម្លៃរហូតដល់ទៅ ៦,៣៣ទ្រីលានប៉េសូ (១០៩,៣ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៥ ពោលគឺកើនឡើង ៩,៧% ពីថវិកាឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

តាមរយ:សុន្ទរកថាមួយក្នុងពិធីចុះហត្ថលេខានេះ លោក Marcos បានសង្កត់ធ្ងន់ថា កញ្ចប់ថវិកាជាតិថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាល ក្នុងការបំប្លែងប្រាក់ចំណេញសេដ្ឋកិច្ចទៅជាកំណើនរយៈពេលវែង និងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីន។

ថវិកានេះ ត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីដោះស្រាយតម្រូវការបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទ្រទ្រង់កំណើន និងលើកស្ទួយជីវិតរស់នៅរបស់ពលរដ្ឋជំនាន់ក្រោយៗទៀត។ លោក Marcos បានមានប្រសាសន៍ទៀតថា ថវិកាជាតិឆ្នាំ២០២៥ នេះ បានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ចំពោះសេវាសង្គម ការអប់រំ និងសុខភាព ខណៈពេលដែលដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការអភិវឌ្ឍន៍ និងគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្ម ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ។

ជម្រាបជូនថា កាលពីដើមខែធ្នូ រដ្ឋាភិបាលហ្វីលីពីន បានព្យាករថា GDP របស់ប្រទេសខ្លួននឹងកើនឡើងចន្លោះ ៦% ទៅ ៦,៥% នៅឆ្នាំ២០២៤ ចំពេលបរិយាកាសសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ទាំងក្នុង និងក្រៅប្រទេស។ ស្របពេលប្រទេសនេះ ក៏បានដាក់គោលដៅពង្រីកកំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ២០២៥ នេះ ដល់ចន្លោះពី ៦% ទៅ ៨% ផងដែរ៕

The post ហ្វីលីពីន អនុម័តកញ្ចប់ថវិកាជាតិថ្មី សម្រាប់ឆ្នាំ២០២៥ កើនឡើងដល់ជាង ១០០ពាន់លានដុល្លារ appeared first on .

ជប៉ុន គ្រោងអនុម័តលើកញ្ចប់ជំនួយជិត ៩០ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ
ប្រទេសជប៉ុន កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកកន្លងទៅ បានប្រកាសថាខ្លួនគ្រោងនឹងអនុម័តទៅលើកញ្ចប់ថវិកាថ្មីដែលមានតម្លៃរហូតដល់ទៅ ៨៧ពាន់លានដុល្លារ ដើម្បីជួយទប់ស្កាត់ផលប៉ះពាល់ពីការកើនឡើងថ្លៃទំនិញ​ និងជំរុញសេដ្ឋកិច្ចជាតិ។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន CNA។

កញ្ចប់ថវិកាដ៏ច្រើននេះ គ្រោងនឹងត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃសុក្រខាងមុខ បន្ទាប់ពីទទួលបានការបោះឆ្នោតគំាទ្ររួចរាល់ពីសំណាក់សមាជិកសភា មកពីគ្រប់គណបក្សទាំងអស់។

គួរឲ្យដឹងដែថា ក្នុងចំណោមកញ្ចប់ថវិកា ៨៧ពាន់លានដុល្លារនេះ នឹងត្រូវបែងចែកទៅកាន់ផ្នែកជាច្រើន រួមទាំងការបង្កើនប្រាក់ឧបត្ថម្ភ ការលើកលែងពន្ធលើប្រាក់ចំណូល និងការបញ្ចុះតម្លៃពន្ធលើប្រេងសាំង ដែលត្រូវបានចាត់ទុកថាជាអាទិភាពសំខាន់។

ជាងនេះទៅទៀត កញ្ចប់ជំនួយនេះ ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភផ្ទាល់ទៅកាន់ពលរដ្ឋផងដែរ ដូចជាការផ្តល់ទឹកប្រាក់ចំនួន ៣០ ០០០យ៉េន (១៩៣ដុល្លារ) ទៅកាន់គ្រួសារដែលមានប្រាក់ចំណូលទាប និងចំនួន ២០ ០០០យ៉េន សម្រាប់សម្រាប់គ្រួសារដែលមានកូនក្នុងបន្ទុកច្រើន។

ជម្រាបជូនផងដែរថា សភាជប៉ុន នឹងចាប់ផ្តើមបើកការពិភាក្សានៅខែក្រោយ ដើម្បីអនុម័តទៅលើថវិកាបន្ថែមទៀត ក្នុងការផ្តល់មូលនិធិដល់កញ្ចប់ជំនួយ ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃសរុបប្រហែល ១៣,៥ទ្រីលានយ៉េន៕

The post ជប៉ុន គ្រោងអនុម័តលើកញ្ចប់ជំនួយជិត ៩០ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ appeared first on .

រដ្ឋាភិបាលថៃ​ បញ្ចេញកញ្ចប់ជំនួយតម្លៃជាង ១២ពាន់លានដុល្លារ តាមការសន្យាដើម្បីជំរុញសេដ្ឋកិច្ច
យោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប បាននិយាយកាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅថា រដ្ឋាភិបាលថៃ បានចាប់ផ្តើមបញ្ចេញកញ្ចប់ថវិកាចំនួន ១២,៥ពាន់លានដុល្លារ សម្រាប់គម្រោងចែកលុយឌីជីថលរបស់ខ្លួន ដើម្បីជំរុញដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដោយសារតែប្រាក់ចំណូលទាប និងបំណុលគ្រួសារខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានប្រាប់សន្និសីទសារព័ត៌មានមួយថា ផែនការផ្តល់ប្រាក់ចំនួន ១ម៉ឺនបាត (២៧៨ដុល្លារ) ក្នុងមួយនាក់ សម្រាប់ប្រជាជនថៃសរុប ៥០ លាននាក់ តាមរយ:កាបូបឌីជីថលនេះ គឺជាវិធានការជំរុញរយៈពេលខ្លីដ៏សំខាន់មួយ ក្នុងគោលបំណងធ្វើឲ្យមានសន្ទុះវឌ្ឍនភាពសេដ្ឋកិច្ចរបស់ថៃ។

គួរឲ្យដឹងថា ផែនការចែកលុយឌីជីថលនេះ ត្រូវបានធ្វើឡើងតាមការសន្យារបស់របស់គណបក្សភឿថៃដែលកំពុងកាន់ដំណាច និងជាគោលនយោបាយដ៏លេចធ្លោបំផុតមួយអំឡុងពេលបោះឆ្នោតកាលពីឆ្នាំ២០២៣ កន្លងទៅ។

ទន្ទឹមនឹងនេះ បើតាមលោក Pichai បានបង្ហាញឲ្យដឹងទៀតថា ផែនការនេះអាចនឹងត្រូវចំណាយអស់ប្រហែល ៤៥០ពាន់លានបាត (១២,៥ពាន់លានដុល្លារ) ដោយនឹងចាប់ផ្តើមចែកជូនពលរដ្ឋជាផ្លូវការ នៅក្នុងខែសីហាខាងមុខ ជាមួយនឹងការទាញយកចេញពីថិវិកាជាតិដែលគ្រោងទុកសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ នេះ៕

The post រដ្ឋាភិបាលថៃ​ បញ្ចេញកញ្ចប់ជំនួយតម្លៃជាង ១២ពាន់លានដុល្លារ តាមការសន្យាដើម្បីជំរុញសេដ្ឋកិច្ច appeared first on .

កូរ៉េខាងត្បូង បញ្ចេញកញ្ចប់ជំនួយថ្មីជិត ២០ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មបន្ទះឈីប
យោងតាមការិយាល័យប្រធានធិបតីរបស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា ប្រទេសរបស់ខ្លួន បានប្រកាសបញ្ចេញកញ្ចប់ជំនួយថ្មីចំនួន ២៦ទ្រីលានវ៉ុន ឬស្មើនឹងប្រមាណ ១៩ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មបន្ទះឈីបក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅក្រោមកញ្ចប់ជំនួយថ្មីនេះ ប្រធានាធិបតីលោក Yoon Suk Yeol បាននិយាយថា រដ្ឋាភិបាលរបស់លោក ក៏បានរៀបចំកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្មបន្ទះឈីបដែលមានតម្លៃប្រហែល ១៧ពាន់ពាន់លានវ៉ុន ផ្សេងទៀត តាមរយៈធនាគារអភិវឌ្ឍកូរ៉េដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីគាំទ្រដល់ការវិនិយោគទ្រង់ទ្រាយធំ របស់ក្រុមហ៊ុនផលិតបន្ទះឈីប semiconductor កូរ៉េផងដែរ។

ទន្ទឹមនឹងនេះ ការិយាល័យប្រធានាធិបតីបាននិយាយទៀតថា លោក Yoon ក៏បានស្នើឲ្យក្រសួងឧស្សាហកម្មបង្កើតវិធានការប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងវិស័យបន្ទះឈីប ជាមួយនឹងបណ្តាប្រទេសជឿនលឿនផ្សេងទៀត។

ជម្រាបជូនផងដែរថា ចំពោះកញ្ចប់ជំនួយថ្មីចុងក្រោយនេះ គឺមានទំហំធំជាងផែនការចាស់ដែលបានដាក់បង្ហាញដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choi Sang-mok កាលពីដើមខែនេះកន្លងទៅ នៅពេលដែលលោកបាននិយាយថារដ្ឋាភិបាលកំពុងកំណត់គោលដៅ សម្រាប់ការវិនិយោគបន្ទះឈីប និងកិច្ចការស្រាវជ្រាវដែលមានតម្លៃជាង ១០ទ្រីលានវ៉ុន៕

The post កូរ៉េខាងត្បូង បញ្ចេញកញ្ចប់ជំនួយថ្មីជិត ២០ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មបន្ទះឈីប appeared first on .