កម្ពុជា-ទីម័រឡេស្ដេ

កម្ពុជា-ទីម័រឡេស្តេ ប្តេជ្ញាជំរុញពាណិជ្ជកម្ម វិនិយោគ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-ទីម័រឡេស្តេ ប្តេជ្ញាជំរុញពាណិជ្ជកម្ម និងវិនិយោគ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅឈានទៅលើកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

នេះបើយោងតាមជំនួបពិភាក្សារវាង លោកស្រីចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ លោក បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងទីម័រឡេស្តេ និងការគាំទ្រគ្នាទៅវិញទៅមកក្រោមក្របខណ្ឌតំបន់ និងសកល។

ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយទីម័រឡេស្តេ នៅតែមានកម្រិតតិចតួចនៅឡើយ ដែលទាមទារឱ្យមានការជំរុញបន្ថែមទៀត។យ៉ាងណា ក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ថា ពាណិជ្ជកម្មកម្ពុជាសម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន ១៦,៣៧ ពាន់លានដុល្លារអាមេរិក, សហរដ្ឋអាមេរិក ១៣,១៥ ពាន់លានដុល្លារអាមេរិក, សហភាពអ៊ឺរ៉ុប ៥,៨៧ ពាន់លានដុល្លារអាមេរិក, ជប៉ុន ២,៥៣ពាន់លានដុល្លារអាមេរិក, កាណាដា ១,៣៣ ពាន់លានដុល្លារអាមេរិក, ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ៩២៣,០៥ លានដុល្លារអាមេរិក, អូស្ត្រាលី ៦២៥,៨៧ លានដុល្លារអាមេរិក, ឥណ្ឌា ៥១០,៦៩ លានដុល្លារអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម ៩៨,៧៦ លានដុល្លារអាមេរិក៕អត្ថបទ៖ហ្សាលីន

The post កម្ពុជា-ទីម័រឡេស្តេ ប្តេជ្ញាជំរុញពាណិជ្ជកម្ម វិនិយោគ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី appeared first on .

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ​ បានប្រសិទ្ធនាមសម្តេចតេជោ ហ៊ុន សែន ថាជាវីរបុរស
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា បានប្រសិទ្ធនាមសម្តេចតេជោ ហ៊ុន សែន ថាជាវីរបុរសចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទីម័រឡេស្តេ។ឯកអគ្គរដ្ឋទូតថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

​នាឱកាសនោះ លោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ បានសម្តែងនូវការដឹងគុណ និងអរគុណបំផុតចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេចតេជោ ក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ។

ជាមួយគ្នានេះ លោកក៏បានប្រសិទ្ធនាមសម្តេចតេជោថាជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ ហើយឯកឧត្តម មានកិត្តិយស ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងចូលរួមចំណែកបន្តកសាងនូវមិត្តភាពយូរអង្វែងរបស់ប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះដែរ លោក ក៏បានពាំនាំនូវសំណើ សភាជាតិទីម័រឡេស្តេ ក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសយើងទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប សម្តេចបានបញ្ជាក់ថា សម្តេច គឺជាអ្នកសន្តិភាពនិយម ហើយជាក់ស្តែងបន្ទាប់ពីស្វែងរកបានសន្តិភាពពេលលេញជូនកម្ពុជា សម្តេច ក៏បានដាក់ចេញនូវគោលដៅពីរសំខាន់គឺប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តួយ៉ាងព្រំដែនកម្ពុជាជាមួយ វៀតណាម និងឡាវជាដើម។

ជាថ្មីម្តងទៀត សម្តេចតេជោ ក៏បានស្វាគមន៍សំណើបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសយើងទាំងពីរ និងបានណែនាំអគ្គលេខាធិការ​ព្រឹទ្ធសភា រៀបចំកិច្ចការនេះ ដោយសហការជាមួយរដ្ឋសភាកម្ពុជា។

តាមរយៈជំនួបខាងលើ កម្ពុជា-ទីម័រឡេស្តេ ក៏បានប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក សំដៅធ្វើឱ្យទំនាក់ទំនងយើងកាន់តែស៊ីជម្រៅបន្ថែមទៀត៕ អត្ថបទ៖ ហ្សាលីន

The post ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ​ បានប្រសិទ្ធនាមសម្តេចតេជោ ហ៊ុន សែន ថាជាវីរបុរស appeared first on .

ទីម័រឡេស្តេ បាននាំចេញអង្ករពីកម្ពុជាប្រមាណ៤ពាន់តោនក្នុងឆ្នាំ២០២៤នេះ
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះមានការប៉ាន់ប្រមាណថាប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើត បាននាំចេញអង្ករពីកម្ពុជាមានចំនួន៤ពាន់តោន ហើយដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនៅក្នុងជំនួបជាមួយលោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) នៅថ្ងៃទី១៩ ខែវិច្ឆិកា ថា ទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្តេមានការីកចម្រើនលើគ្រប់វិស័យធ្វើឱ្យទំហំពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ ពិសេសទីម័រឡេស្តេបាននាំអង្ករពីកម្ពុជា ចំនួន៤ពាន់តោននៅឆ្នាំ២០២៤នេះ។

ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ, សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា ទីម័រឡេស្តេគួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ ដើម្បីផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វផងដែរ។

ទាក់ទងនឹងទីផ្សារ និងការនាំចេញអង្ករទៅប្រទេសទីម័រឡេស្តេ, លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មើលឃើញទីផ្សារអង្ករនៅប្រទេសទីម័រឡេស្តេពិតជាមានសក្តានុពល ប៉ុន្តែការដឹកជញ្ជូនទៅកាន់ទីផ្សារប្រទេសមួយនេះនៅមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ។ តែទោះជាយ៉ាងនេះក្តី បញ្ហានេះអាចនឹងដោះស្រាយបានប្រសិន ទីម័រឡេស្តេបញ្ជាទិញអង្ករពីកម្ពុជាក្នុងទ្រុងទ្រាយធំពេលនាំចេញម្តងៗ។

លោក លន់ យ៉េង មានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថានៅក្នុងរយៈពេលយ៉ាងខ្លី នាពេលខាងមុខការដឹកជញ្ជូនអង្ករទៅប្រទេសទីម័រឡេស្តេនឹងអាចដោះស្រាយបញ្ហានេះបាន ប្រសិនគាត់មានការបញ្ជាទិញអង្ករពីកម្ពុជាក្នុងទ្រុងទ្រាយធំម្តង១ម៉ឺនតោន”។

បើយោងតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាខាងលើ, នៅពេលកន្លងមកសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជាបានជួប ឃើញថាខាងទីម័រឡេស្តេមានឆន្ទៈខ្ពស់ក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការទិញអង្ករពីខាងកម្ពុជា ហើយអង្ករដែលទ័ម័រធ្លាប់បានបញ្ជាទិញគឺប្រភេទអង្ករ សធម្មតា ៕ ដោយ៖ SL

The post ទីម័រឡេស្តេ បាននាំចេញអង្ករពីកម្ពុជាប្រមាណ៤ពាន់តោនក្នុងឆ្នាំ២០២៤នេះ appeared first on .

នាយករដ្ឋមន្រ្តីទីម័រឡេស្តេ ប្រកាសអរគុណកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដែលតែងផ្តល់ការគាំទ្រ និងលើកទឹកចិត្ត
នៅចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជា នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសកម្ពុជា, ជាពិសេស ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រឡេស្តេ ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល។

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធ ទី៦ ខែកញ្ញាម្សិលមិញ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានគូសបញ្ជាក់ថា ការជួយឱ្យប្រទេសទីម័រឡេស្តេ ក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន នាខណៈដែលកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និង ការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និងជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័រឡេស្តេរៀនសូត្រ និងរៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ជំនួបដែលធ្វើឡើងក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងហ្សាការតានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់នាយករដ្ឋមន្រ្តីទីម័រឡេស្តេថា ការជួយប្រទេសទីម័រឡេស្តេនេះ ក៏ជាមោទកភាពរបស់កម្ពុជាផងដែរ ព្រោះកម្ពុជាដែលបានឆ្លងកាត់សោកវិនាសកម្ម ១០០០ជំពួក យល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រឡេស្តេកំពុងស្ថិតនៅ នាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ, ក្រោមការដឹកនាំរបស់ សម្តេចធិបតី, កម្ពុជានឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេបន្ថែមទៀត, ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួន ចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ។

ក្រៅពីការជជែកដកស្រងបទពិសោធន៍ពីកម្ពុជាដើម្បីត្រៀមខ្លួនក្លាយជាសមាជិកអាស៊ានទី១១នោះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមផងដែរ អំពីវិស័យដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស វិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍។ បន្ថែមទៀតនោះថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយជាឧត្តមប្រយោជន៍ដ៏ប្រពៃ សម្រាប់ប្រជាជាតិទាំងពីរ៕

The post នាយករដ្ឋមន្រ្តីទីម័រឡេស្តេ ប្រកាសអរគុណកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដែលតែងផ្តល់ការគាំទ្រ និងលើកទឹកចិត្ត appeared first on .

នាយករដ្ឋមន្ត្រីកម្ពុជា ចង់បញ្ជូនអ្នកជំនាញផ្នែកកសិកម្ម ទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់បញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ដើម្បីដឹងថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។

ការបង្ហាញបំណងនេះ គឺបានធ្វើឡើងតាមរយៈពិភាក្សាទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak)កាលពីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោក ថូរ ម៉ាតាន់ រួក នាយករដ្ឋមន្ត្រី ទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រុំជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមក ដើម្បីឲ្យសមាគមអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន។

លោកក៏បានជម្រាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើតមកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ ។

ជាមួយគ្នានេះ លោកក៏បានជំរាបសម្តេចទៀតថា៖«ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោមជ្រែង»។

ពាក់ព័ន្ធនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីបំណងរបស់សម្តេចចង់ឱ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន ខណៈសម្តេចក៏បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើតថា សម្តេចចង់ឱ្យទីម័រមានសន្តិសុខស្បៀង។ សម្តេចបន្តថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។

សម្តេចបានបញ្ជាក់បន្ថែមថា៖« ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន»។
គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងបំណងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះដែរ លោកនាយករដ្ឋមន្រ្តីទីម៉រខាងកើត ក៏បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងនេះ ដើម្បីឱ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀងថែមទៀត៕

អត្ថបទ៖ ពិសី

The post នាយករដ្ឋមន្ត្រីកម្ពុជា ចង់បញ្ជូនអ្នកជំនាញផ្នែកកសិកម្ម ទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត appeared first on .

សម្តេចតេជោ ហ៊ុន សែន នឹងបញ្ជូនអ្នកជំនាញទៅជួយ លើផ្នែកផលិតកម្មកសិកម្ម នៅប្រទេសទីម័រខាងកើត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។

ការលើកឡើងរបស់សម្តេចតេជោបែបនេះ បានធ្វើឡើងនៅជួបពិភាក្សាការងារជាមួយឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត
នៅវិមានសន្តិភាព នារសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់ឯកឧត្តមអតីតប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីទីម័រខាងកើត ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ និងបានបញ្ជូនកីឡាករកីឡាការិនី មកប្រកួត ដែលធ្វើឲ្យស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា មានភាពកាន់តែអធិកអាធម ឡើងបន្ថែមទៀត ។

ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជា អនុសាសន៍ ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារ​សសរស្ដំទាំងបី ។

ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានបង្ហាញភាពភ្ញាក់ផ្អើលនៅចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងរយៈពេល៣ ឆ្នាំកន្លងមក។

ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន ជួយដល់ទីម័រខាងកើតទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងបានគោរពស្នើសុំសម្ដេចតេជោ ពិនិត្យជួយដល់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ៕

អត្ថបទ៖ សីហា

The post សម្តេចតេជោ ហ៊ុន សែន នឹងបញ្ជូនអ្នកជំនាញទៅជួយ លើផ្នែកផលិតកម្មកសិកម្ម នៅប្រទេសទីម័រខាងកើត appeared first on .

កិច្ចព្រមព្រៀងនេះ នឹងរុញច្រានវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា ហើយនាំចេញ
កម្ពុជា និងទីម័រខាងកើត ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរដើម្បីជំរុញការវិនិយោគលើវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា ហើយនាំចេញអង្ករពីទៅកាន់ប្រទេសទីម័រឱ្យបានកាន់តែច្រើន។

ពិធីចុះហត្ថលេខាធ្វើឡើងនារសៀលថ្ងៃទី២០ ខែតុលាម្សិលមិញនេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បន្ទាប់ពីមានកិច្ចជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ក្នុងជំនួបទ្វេភាគីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យប្រទេសទីម័រជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលទើបតែចុះហត្ថលេខារួចហើយ និងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យសន្តិសុខ ផងដែរ។

បន្ថែមពីនេះ សម្តេចតេជោបានស្នើដល់ភាគីទីម័រខាងកើត ឱ្យបន្តជំរុញឱ្យមានវិនិយោគិនមកកម្ពុជាបន្ថែមទៀតលើវិស័យ កសិកម្ម ដូចជាម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត និងជំរុញការនាំចេញស្រូវពីកម្ពុជាទៅទីម័រខាងកើត ផងដែរ៕

The post កិច្ចព្រមព្រៀងនេះ នឹងរុញច្រានវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា ហើយនាំចេញ appeared first on .

កម្ពុជា-ទីម័រឡេស្ដេ ជួបគ្នាពិភាក្សាជំរុញឱ្យមានជើងហោះហើរត្រង់ និងលើកលែងទិដ្ឋការ
អាស៊ានបានដាក់ចេញរួច ហើយនូវស្មារតីជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ានឱ្យបានខ្លាំងក្លាឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវី១៩រយៈពេលជាង២ឆ្នាំមកនេះ ក្នុងនោះកម្ពុជា ក៏បានបង្ហាញអំពីគោលបំណងចង់ឱ្យស្មារតីនេះពង្រីកឱ្យបានដល់ប្រទេសទីម័រឡេស្ដេ ខណៈភ្ញៀវទេសចរក្នុងប្រទេសនេះក៏និយមចេញដើរលេងក្រៅប្រទេសច្រើនដែរ។

ក្នុងជំនួបពិភាក្សាជាមួយភាគីទីម័រឡេស្ដេដឹកនាំដោយ លោក អាហ្គីអូ ពែរ៉េអ៉ីរ៉ា ទេសរដ្ឋមន្ត្រីទីម័រឡេស្ដេ និងលោក អេរម៉េណេឈីលដូ គូប៉ា ឡូបប៉េស ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភាម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «សព្វថ្ងៃនេះទោះបី យើងកំពុងជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ាន តាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏ពិតមែន តែដោយសារទីម័លេស្តក៏ស្ថិតក្នុងតំបន់តែមួយ ហើយកន្លងមកនេះក្នុងនាមកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៉ីអាគ្នេយ៍ក៏បាននិងកំពុងជំរុញកិច្ចសហប្រតិការយ៉ាងសកម្មផងដែរនោះ»។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីក៏ចង់ឃើញមានលំហូរទេសចរទីម័រឡេស្តេក្នុងតំបន់អាស៊ានផងដែរ។

លើសពីនេះលោក ថោង ខុន ក៏បានបញ្ជាក់ពីគោលបំណងចង់សម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រឡេស្ដេ ក្នុងនោះមានការជំរុញឱ្យមានជើងហោះហើរត្រង់ ការលើកលែងទិដ្ឋការ ខណៈពេលបច្ចុប្បន្នមិនទាន់មានការលើកលែងទិដ្ឋការនៅឡើយទេ។

ក្រៅពីនេះ គឺចង់ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយរួមគ្នា ក្នុងនោះប្រសិនបើកម្ពុជាទៅផ្សព្វផ្សាយនៅប្រទេសទីម័រ ទីម័រក៏ជួយត្រូវផ្ដល់កិច្ចសហការជាមួយកម្ពុជា ហើយប្រសិនបើទីម័រមកផ្សព្វផ្សាយនៅកម្ពុជា កម្ពុជាក៏ត្រូវផ្ដល់កិច្ចសហការទៅវិញផងដែរ។

ក្នុងជំនួបដដែលនេះ ភាគីទាំងពីរក៏បានលើកឡើងអំពីកិច្ចសហការជួយគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការអភិវឌ្ឍផលិតផលទេសចរណ៍ផងដែរ។ ខណៈដែលភាគីទាំងពីរក៏កំពុងជំរុញបញ្ចប់សេចក្តីអនុស្សរណៈជាមួយគ្នាលើវិស័យទេសចរណ៍ ហើយនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ អត្ថបទ៖ កែប ស៊ីណាន

The post កម្ពុជា-ទីម័រឡេស្ដេ ជួបគ្នាពិភាក្សាជំរុញឱ្យមានជើងហោះហើរត្រង់ និងលើកលែងទិដ្ឋការ appeared first on .