កម្ពុជា-បារ៉ែន

ប្រទេសបារ៉ែន កំពុងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា
ប្រទេសបារ៉ែនកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ពិសេសកម្ពុជា ក្នុងនោះរួមមាន វិស័យថាមពល បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ធនាគារ និងបញ្ញាសិប្បនិម្មិត (AI)ជាដើម។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីបារ៉ែន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa បានលើកឡើងថា ប្រទេសបារ៉ែនកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយជាមួយប្រទេសផ្សេងៗ ក្នុងនោះរួមមាន វិស័យថាមពល បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ធនាគារ និងបញ្ញាសិប្បនិម្មិត (AI)។ ព្រះអង្គម្ចាស់ ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសបារ៉ែនក៏ជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សំខាន់មួយ ដែលបម្រើដល់វិស័យនាំចេញក្នុងតំបន់ និងពិភពលោក។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនព្រះអង្គម្ចាស់រជ្ជទាយាទ អំពីការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ា។ សម្ដេចធិបតី បានបន្ថែមថា កម្ពុជាកំពុងពង្រីកការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការអភិវឌ្ឍសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក និងមានសមត្ថភាពទទួលនាវាដឹកទំនិញពីទូទាំងពិភពលោក។

បន្ថែមពីនេះ សម្ដេច បានគូសបញ្ជាក់ដែរថា ប្រទេសទាំងពីរកម្ពុជា-បារ៉ែន កំពុងចរចាគ្នាដើម្បីបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ យន្តការនេះនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សូមជម្រាបថា តាមរយៈជំនួបនោះ ភាគីបារ៉ែន ក៏បានបង្ហាញការគាំទ្រគំនិតផ្ដួចផ្ដើមបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការបារ៉ែន-កម្ពុជា។លើសពីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាថា ប្រទេសទាំងពីរ មានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក លើវិស័យជាច្រើន ក្នុងនោះរួមមានការផ្គត់ផ្គង់អាលុយមីញ៉ូម សម្រាប់វិស័យសំណង់ជាដើម៕ អត្ថបទ៖ ហ្សាលីន

The post ប្រទេសបារ៉ែន កំពុងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា appeared first on .