កម្ពុជា-អាល្លឺម៉ង់

កម្ពុជា-អាល្លឺម៉ង ជំរុញគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា ដំណាក់កាលទី២
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាអំពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា ដំណាក់កាលទី២។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិនៃគម្រោង ICONE II និង លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១១ និងតំណាងជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), និងមន្ត្រីគម្រោង ICONE II សរុបប្រមាណ ៥០ រូប ។

កិច្ចប្រជុំនេះដែរ រៀបចំឡើងក្នុងគោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងឯកភាពលើ៖ ១. សេចកី្តព្រាងកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) និង ទី២. ផែនការប្រតិបត្តិគម្រោងឆ្នាំ២០២៦ (Operational Plan 2026) ។

តាមរយៈកិច្ចប្រជុំខាងលើ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ភាគីពាក់ព័ន្ធ បានវាយតម្លៃខ្ពស់លើភាពជោគជ័យ និងសមិទ្ធផលដែលសម្រេចបានក្រោមគម្រោង ICONE ដំណាក់កាលទី១ និងបានសង្កត់ធ្ងន់ថាគម្រោង ICONE ដំណាក់កាលទី២ ដែលនឹង អនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នឹងជួយពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យឯកជនរបស់កម្ពុជា តាមរយៈការតភ្ជាប់ជាមួយធុរកិច្ចអាល្លឺម៉ង់ ។

ហេតុនេះ គម្រោងគម្រោង ICONE ដំណាក់កាលទី២ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ឆ្លើយតបទៅនឹងគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អាល្លឺម៉ង ជំរុញគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា ដំណាក់កាលទី២ appeared first on .

អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ
លោក Stefan Messerer ឯកអគ្គរដ្ឋទូតចប់អាណត្តិ​ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ថា អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។លោកលើកឡើងបែបនេះ នៅក្នុងឱកាសជួបសម្តែងការគួរសម និងជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រើន ជាពិសេសទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច​ នៃគណៈប្រតិភូនៃប្រទេសទាំងពីរ។ ឯកឧត្តម​បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងកម្ពុជា គឺជាដៃគូពិភាក្សាដ៏បើកចំហ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និង​បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនេះ នឹងនៅតែបន្តពូនជ្រំឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ លោក ក៏បានគូសរំលេចថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម,​​និងជាពិសេស វិស័យទេសចរណ៍ ដោយលោកបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ។

ជាការឆ្លើយតប, សម្តេចធិបតី បានបង្ហាញក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ​ លើវិស័យជាច្រើន​ ជាពិសេសលើវិស័យអប់រំ និង​បណ្តុះបណ្តាល, និងមានជំនឿថា កិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះនឹងបន្តរីកចម្រើន​ និង​ កាន់តែស្អិតរមួតបន្ថែមទៀត។ សម្តេចធិបតី ក៏បានឯកភាពថា កម្ពុជា និងអាល្លឺម៉ង់ នៅមានកាលានុវត្តភាពជាច្រើនក្នុងការជំរុញទំហំពាណិជ្ជកម្ម និងកិច្ចហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច តាមរយៈការបន្តលើកកម្ពស់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន​ នៃប្រទេស​ទាំងពីរ​។ ពាក់ព័ន្ធ​នឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, សម្តេចធិបតីបាន​គូសបញ្ជាក់ថា​ កម្ពុជា​-អាល្លឺម៉ង់​ នៅមានសក្តានុពលជាច្រើន ​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ សម្ដេចធិបតីក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដែលមានស្រាប់។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអាម្លឺម៉ង់ បានគូសបញ្ជាក់ថា អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយអនុលោមទៅតាមច្បាប់អន្តរជាតិ៕ អត្ថបទ៖ហ្សាលីន

The post អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ appeared first on .

ទូតអាម្លឺម៉ង់ថា កម្ពុជា ជាគោលដៅទេសចរណ៍ពិសេស សម្រាប់ប្រជាជនចូលនិវត្តន៍របស់អាល្លឺម៉ង់
លោក Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា បានលើកឡើងថា សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។ ការលើកឡើងនេះ​ បានបង្ហាញឡើងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសចូលជួបជាមួយសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានអរគុណចំពោះភាគីកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងលោក និងក្រុមការងារក្នុងទិសដៅនៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់។ លោកក៏បានរំលេចអំពីស្នាដៃសំខាន់ៗក្នុងពេលដែលលោកបំពេញការងារនៅកម្ពុជា ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងទេសចរណ៍រវាងប្រជាជនកម្ពុជា និងអាល្លឺម៉ង់។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជានូវវឌ្ឍនភាពដែលបានកើតឡើងហើយប្រជាជនអាល្លឺម៉ង់ បានចាប់អារម្មណ៍នៅក្នុងការមកទស្សនាប្រទេសកម្ពុជា។ លោកថា កម្ពុជាបានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍ជាពិសេស សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។

ជាមួយគ្នានេះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់។សម្ដេចតេជោបានយល់ស្របទាំងស្រុងចំពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចបានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះ គឺជាស្នូរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ង់ នឹងកាន់តែមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

សូមជម្រាបថា តាមរយៈចំនួបខាងលើ សម្ដេចក៏បានអរគុណចំពោះអាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមក ជាពិសេសនៅក្នុងការជួយដល់ការកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងជួយនៅក្នុងការអភិវឌ្ឍជនបទជាដើម ដែលជាសមិទ្ធផលអាល្លឺម៉ង់បានចូលរួមចំណែកជួយដល់កម្ពុជា៕អត្ថបទ៖ហ្សាលីន

The post ទូតអាម្លឺម៉ង់ថា កម្ពុជា ជាគោលដៅទេសចរណ៍ពិសេស សម្រាប់ប្រជាជនចូលនិវត្តន៍របស់អាល្លឺម៉ង់ appeared first on .

កម្ពុជា-អាល្លឺម៉ង់រួមគ្នាលើកកម្ពស់និរន្តរភាពវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស «ឧស្សាហកម្មវាយនភណ្ឌប្រកបដោយចីរភាពនៅកម្ពុជា ជំហានទីពីរ (FABRIC Cambodia II)» រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងទិសដៅបន្តលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងពង្រឹងការអនុលោមតាមស្តង់ដាសង្គម និងបរិស្ថានដោយសហការជាមួយវិស័យសាធារណៈនិងឯកជន។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប (GFT)។ ការចុះកិច្ចព្រមព្រៀងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការគាំទ្រ និងចែករំលែកសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ជាពិសេសបងប្អូនកម្មករនិយោជិត។

លោក បន្ថែមថា ពិធីនេះមានអត្ថន័យលើសពីកិច្ចព្រមព្រៀងក្នុងការពង្រឹងភាពជាដៃគូអន្តរជាតិឱ្យកាន់តែរឹងមាំ និងជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រែក្លាយគោលបំណងរួមដ៏ឧត្តុង្គឧត្តមទៅជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងដល់បងប្អូនកម្មករនិយោជិត សហគ្រាស និងជួយពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។

ជាមួយនឹងការលើកឡើងពីជោគជ័យនៃគម្រោងក្នុងជំហានទីមួយ លោក ហេង សួរ បានឱ្យដឹងថា វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលនៅតែបន្តដើរតួនាទីជាកម្លាំងស្នូលដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការនាំចេញ មុខរបរនិងការងារ និងការអភិវឌ្ឍសង្គមកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរយ៉ាងសំខាន់ ស្របពេលដែលទីផ្សារសកលកាន់តែផ្តោតលើនិរន្តរភាពបរិស្ថាន ស្តង់ដាការងារខ្ពស់ និងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។

ជាមួយគ្នានោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែងជាមួយ GIZ ដែលលើសពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើការផ្លាស់ប្តូរចំណេះដឹង ការពង្រឹងស្ថាប័ន កិច្ចសន្ទនាគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាព ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារ សុវត្ថិភាពនិងសុខភាពការងារ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងជួយកម្ពុជាត្រៀមខ្លួនឆ្លើយតបនឹងស្តង់ដាអន្តរជាតិថ្មីៗ។

លោក ហេង សួរ បញ្ជាក់ថា ដើម្បីភាពជោគជ័យនៃគម្រោងនេះ គឺទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល និយោជក អង្គការតំណាងកម្មករនិយោជិត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនម៉ាកល្បីៗអន្តរជាតិ។

ទន្ទឹមនេះ លោក Christof Weigelmeier មានប្រសាសន៍ថា អាល្លឺម៉ង់មានមោទនភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈគម្រោងដ៏សំខាន់នេះ ដើម្បីបន្តលើកកម្ពស់សិទ្ធិការងារ ស្តង់ដាបរិស្ថាន និងសង្គម ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យ GFT ដោយលោកគូសបញ្ជាក់ថា ការពង្រឹងស្តង់ដាបរិស្ថាន សង្គម សិទ្ធិមនុស្ស និងការត្រួតពិនិត្យអនុលោមភាពនឹងជួយបង្កើនភាពប្រកួតប្រជែងកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ លោកថ្លែងថា អាល្លឺម៉ង់ត្រៀមខ្លួនបន្តគាំទ្រគម្រោងនេះបន្ថែមទៀត និងប្តេជ្ញាបន្តធ្វើជាដៃគូដ៏រឹងមាំរបស់កម្ពុជាទាំងក្នុងដំណើរឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៕

The post កម្ពុជា-អាល្លឺម៉ង់រួមគ្នាលើកកម្ពស់និរន្តរភាពវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប appeared first on .

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងភាពជាដៃគូដ៏យូរអង្វែង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគី
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ សំដៅឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

នេះបើយោងតាមសន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគឆ្នាំ២០២៦ (Hamburg Sustainability Conference – HSC 2026) ចាប់ពីថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាំប៊ួគ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយក្រោមវត្តមាន លោក Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឆ្លៀតក្នុងឱកាសសន្និសីទនោះដែរ ទេសរដ្ឋមន្ត្រី លោក ឈៀង យ៉ាណារ៉ា ជួបពិភាក្សាការងារជាមួយ លោកស្រី Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ)។ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងអាល្លឺម៉ង់ ដោយបានផ្តោតសំខាន់លើការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ។ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងការលើកកម្ពស់ស័ក្តិសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។

តាមរយៈ ការចូលរួមរបស់លោកទេសរដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់នៅក្នុងសន្និសីទនេះថា ការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ទន្ទឹមនឹងនេះ ក៏បានឆ្លុះបញ្ចាំងអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសកល តាមរយៈការលើកម្ពស់ភាពជាដៃគូប្រកបដោយបរិយាបន្ន, គណនេយ្យភាពទ្វេទិស និងស័ក្តិសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងភាពជាដៃគូដ៏យូរអង្វែង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគី appeared first on .

អាល្លឺម៉ង់ ប្តេជ្ញាគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅកម្ពុជា
ប្រទេសអាល្លឺម៉ង់ (តាមរយៈទីភ្នាក់ងារ GIZ និងអង្គការដៃគូផ្សេងៗ) បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំក្រសួងបរិស្កាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ តាមរយៈគម្រោង ការគ្រប់គ្រងសំណល់ និងសេដ្ឋកិច្ចបៃតង។នេះបើយោងតាមការបញ្ជាក់បីលោក Christof Weigelmeier, អនុប្រធានបេសកកម្មនិងសហប្រតិបត្តិការ ស្ថានឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ក្នុងឱកាសជួបជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Christof Weigelmeier បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអល្លឺម៉ង ជាពិសេសអង្គការ GIZលើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយនិងការកែច្នៃសំរាមនិងសំណល់ប្លាស្ទិក គម្រោងអភិរក្សតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ដែលផ្តោតលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការថែរក្សាជីវចម្រុះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា កម្ពុជាត្រូវបានចាត់ជាប្រទេសដែលមាន បរិស្ថានធម្មជាតិល្អលេខ១ លើពិភពលោក ក្នុងរបាយការណ៍របស់ U.S. News & World Report ស្របពេលដែលក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលរួមជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ធ្វើការរួមគ្នាលើកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់ សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

សូមជម្រាបដែរថា ប្រទេសអាល្លឺម៉ង់ បាននឹងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តសកម្មភាពផ្តោតលើផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣របស់ប្រទេសកម្ពុជា យុទ្ធសាស្ត្រ NDC 3.0 ក្នុងគោលដៅជួយគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងអាកាសធាតុ និងរីកចម្រើនរុងរឿង៕ អត្ថបទ៖ ហ្សាលីន

The post អាល្លឺម៉ង់ ប្តេជ្ញាគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅកម្ពុជា appeared first on .

អាល្លឺម៉ង់ ប្តេជ្ញាបន្តគាំទ្រកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច
អាល្លឺម៉ង់ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (German Bundestag) កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

ជំនួបពិភាក្សានេះ មានគោលបំណងផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងវឌ្ឍនភាព ទិសដៅ និងឱកាសក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងអាល្លឺម៉ង់ នាពេលអនាគត ។ ជំនួបនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរទស្សនៈលើអាទិភាពក្នុងកិច្ចសហប្រតិបត្តិការដែលជាធាតុចូលក្នុងការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា–អាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា និងសាទរចំពោះភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ។ លើសពីនេះ លោកបានលើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាឆ្នាំ២០២៩ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ និងជាការទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែង ជាពិសេសការរក្សានិរន្តរភាពនៃជំនួយអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព និងការធ្វើឱ្យប្រសើរឡើងនៃស្ថាប័នសាធារណៈ។

ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនដែលគណៈប្រតិភូបានសង្កេតឃើញដោយផ្ទាល់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដែលទទួលបានលិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ, ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងគាំពារសង្គម។

លើសពីនេះ ភាគីអាល្លឺម៉ង់គូសបញ្ជាក់សារជាថ្មីនូវការបន្តការប្ដេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន

The post អាល្លឺម៉ង់ ប្តេជ្ញាបន្តគាំទ្រកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច appeared first on .

កម្ពុជា-អាល្លឺម៉ង់ នឹងបន្តជម្រុញការវិនិយោគពីអាល្លឺម៉ង់មកកាន់កម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត
កម្ពុជា-អាល្លឺម៉ង់ ថានឹងរួមគ្នាបន្តជម្រុញការវិនិយោគពីអាល្លឺម៉ង់មកកាន់កម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (German Bundestag) ដឹកនាំដោយ លោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ  គណៈប្រតិភូសភាអាល្លឺម៉ង់ កត់សម្គាល់ខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ ភាគីអាល្លឺម៉ង់ ក៏បានវាយតម្លៃខ្ពស់ចំពោះការពិភាក្សាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មកក្នុងស្មារតីភាតរភាពជុំវិញប្រធានបទយុទ្ធសាស្ត្រមួយចំនួន រួមមាន៖ ទិសដៅនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ, ការបន្សាំខ្លួនរបស់កម្ពុជានៅក្នុងបរិបទនៃការប្រែប្រួលសកល, ការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យរដ្ឋ, និងយុទ្ធសាស្ត្រជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈបើកចំហ និងផ្តល់នូវការលើកទឹកចិត្តខ្ពស់ ព្រមទាំងយន្តការគាំពារ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជនប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។

បន្ថែមពីនេះ លោកក៏បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់កម្ពុជា ជាពិសេសផែនការការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងអភិវឌ្ឍន៍ទាំងនេះ នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនយ៉ាងសំខាន់ និងពង្រឹងភាពប្រកួតប្រជែងលើវិស័យភស្តុភារកម្មរបស់កម្ពុជានៅក្នុងតំបន់។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បង្ហាញសុឆន្ទៈរួមក្នុងការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អនេះ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អាល្លឺម៉ង់ នឹងបន្តជម្រុញការវិនិយោគពីអាល្លឺម៉ង់មកកាន់កម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត appeared first on .

កម្ពុជា-អាល្លឺម៉ង់ នឹងរួមគ្នាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការីបន្ថែមទៀត
កម្ពុជា-អាល្លឺម៉ង់ នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការីបន្ថែមទៀត ដើម្បីឱ្យសិក្ខាកាមមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់កាន់តែច្រើន។ នេះបើយោងតាមជំនួបពិភាក្សារវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Christoph Weigelmeier ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Christoph Hoffmann អតីតសមាជិកសភាអាល្លឺម៉ង់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ភាគីទាំងពី បានផ្តោតលើកិច្ចពិភាក្សាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរួមមានទាំងសិក្ខាកាម ដែលអាចមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់ឱ្យកាន់ច្រើនបន្ថែមទៀត។

នាឱកាសនោះ លោក ហេង សួរ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ខណៈលោកក៏បានរំឮកផងដែរពីប្រវត្តិដ៏យូរអង្វែង និងសមិទ្ធផលនានារបស់អាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានាពេលកន្លងមក។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ តាមរយៈការធ្វើទំនើបកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញថ្មីឱ្យស្របតាមការវិវត្តនៃឧស្សាហកម្ម។

ចំណែកភាគីអាល្លឺម៉ង់ បានលើកឡើងពីគំនិតផ្តួចផ្តើម បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី ដោយបានសង្កត់ធ្ងន់ថា យន្តការនេះត្រូវផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងសម្រាប់ប្រទេសបញ្ជូន និងប្រទេសទទួល។

តាមរយៈជំនួបពិភាក្សាខាងលើផងដែរ ក្រសួងការងារ ក៏បានបង្ហាញជំហរត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួង ក្នុងការសហការជាមួយសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សាសមស្របនៅកម្ពុជា ក្នុងគោលដៅបង្កើតភាពជាដៃគូ និងគាំទ្រដំណើរការជ្រើសរើសសិក្ខាកាមឱ្យមានតម្លាភាពផងដែរ៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អាល្លឺម៉ង់ នឹងរួមគ្នាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការីបន្ថែមទៀត appeared first on .

​បក្ស​ប្រជាជនកម្ពុជា និងបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ គ្រោងពង្រឹកកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត
គណ​បក្ស​ប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់របស់លោក ភីតធឺ នឹងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ សម្តេច​តេជោ ហ៊ុន សែន បានស្វាគមន៍លោក ភីតធឺ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ភីតធឺ នឹងទទួលបានក្តីសប្បាយរីករាយ ជាពិសេសបានទស្សនានូវភាពស្រស់ស្អាតក្នុងប្រ​ទេស​កម្ពុជា។ ជាពិសេសនឹងបានឃើញនូវទិដ្ឋភាព និងស្ថានភាពពិតរបស់កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។

ជាមួយគ្នានេះ លោក ភីតធឺ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ខណៈលោក ក៏បានបង្ហាញ​ការ​ស្ញប់​ស្ញែងចំពោះការធ្វើពលីកម្ម ក៏ដូចជាបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំ​ប្រទេស​កម្ពុជានាពេលកន្លងមក។ លោក ភីតធឺ ក៏បានកោតសរសើរចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ហើយលោក​ថា កម្ពុជា ជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់​ប្រទេស​កម្ពុជាខ្លាំង​ណាស់ នៅពេលបានមកឃើញដោយផ្ទាល់ភ្នែក។

សូមជម្រាបថា ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ភីតធឺ ក៏បានពិភាក្សាពីទិសដៅ​ខាង​មុខ គឺការពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌគណ​បក្ស​ប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់របស់លោក ភីតធឺ ក៏ដូចជាក្នុងក្របខណ្ឌប្រទេស និងប្រទេសផងដែរ៕ អត្ថបទ៖ ហ្សាលីន

The post ​បក្ស​ប្រជាជនកម្ពុជា និងបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ គ្រោងពង្រឹកកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត appeared first on .