កម្មវិធី CoolApp ​

កម្មវិធី CoolApp ​ក្លាយជាបណ្តាញទំនាក់ទំនងសង្គមដំបូងបង្អស់នៅកម្ពុជា ដែលមានសន្ទុះគាំទ្រខ្លាំង
កម្មវិធី CoolApp បានក្លាយជាបណ្តាញទំនាក់ទំនងសង្គមដំបូង ដែលមានសន្ទុះគាំទ្រខ្លាំងនៅកម្ពុជា ខណៈបច្ចុប្បន្នកម្មវិធី CoolApp ត្រូវបានទាញយកយ៉ាងច្រើនរហូតជិត២០ម៉ឺននាក់ហើយ។នេះបើតាមលើកឡើងដោយលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក Fresh News ព្រមទាំងស្ថាបនិក និងជាអគ្គនាយក CoolApp កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

លោក លឹម ជាវុត្ថា បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្មវិធី CoolApp ត្រូវបានទាញយកយ៉ាងច្រើនជិត២០ម៉ឺននាក់ហើយ ខណៈ CoolApp មិនតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត។

លោក ក៏បានឱ្យដឹងទៀតថា CoolApp ជាបណ្តាញទំនាក់ទំនងសង្គមឈែត (Chat) លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។ CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

គួរបញ្ជាក់ដែរថា បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជា​កម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។

បណ្តាញទំនាក់ទំនងសង្គមមួយនេះ មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឱ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

កាលពីពេលកន្លងទៅនេះ ប្រមុខថ្នាក់ដឹកនាំកម្ពុជា មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល បុគ្គលល្បីឈ្មោះជាច្រើនទៀតនៅកម្ពុជា ក៏ផ្សាយពីការប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp ថាមានភាពងាយស្រួល និងសុវត្ថិភាព ហើយក៏បានអំពាវនាវឱ្យប្រជាជនកម្ពុជាប្រើប្រាស់កម្មវិធីរបស់កូនខ្មែរមួយនេះផងដែរ៕

The post កម្មវិធី CoolApp ​ក្លាយជាបណ្តាញទំនាក់ទំនងសង្គមដំបូងបង្អស់នៅកម្ពុជា ដែលមានសន្ទុះគាំទ្រខ្លាំង appeared first on .