កាម៉ាឡា ហារីស

បើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីជាលើកទី២ តើសេដ្ឋកិច្ច និងនយោបាយអាមេរិកនឹងទៅជាយ៉ាងណា?
នាថ្ងៃនេះ សហរដ្ឋអាមេរិកកំពុងតែធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយក្នុងនោះអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស កំពុងតែស្ថិតនៅលើសង្វៀនសន្លឹកឆ្នោតយ៉ាងស្វិតស្វាញ។ ការបោះឆ្នោតនៅប្រទេសមហាអំណាចពិភពលោកនេះ ក៏អាចជះឥទ្ធិពលដល់អនាគតនយោបាយ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោកផងដែរ។

តែរឿងដែលគួរឲ្យចោទសួរបំផុតនោះ គឺថាតើលោកស្រី កាម៉ាឡា ហារីស នឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ឬក៏លោក ដូណាល់ ត្រាំ ដែលនឹងត្រូវទៅកាន់តំណែងជាប្រធានាធិបតីសារជាថ្មី? ដោយឡែក បើសិនលោក ត្រាំ មានឱកាសអាចកាន់តំណែងនោះបានជាថ្មីម្តងទៀតមែន តើសេដ្ឋកិច្ច និងនយោបាយអាមេរិក ក៏ដូចជាពិភពលោក នឹងរត់លើគន្លងផ្លូវមួយណា?

ងាក់ទៅចាប់អារម្មណ៍ពេលដែលលោក ត្រាំ ធ្វើយុទ្ធនាការសម្រាប់អាណត្តិទីពីរនៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានធ្វើការសន្យាជាហូរហែរអំពីយុទ្ធសាស្ត្រដែលនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកងើបឡើងវិញ។ សាររបស់លោកគឺចង់ផ្តោតលើការផ្លាស់ប្តូរជាច្រើននៅក្នុងគោលនយោបាយពាណិជ្ជកម្ម អត្ថប្រយោជន៍សន្តិសុខសង្គម និងសំណើកាត់បន្ថយអត្រាពន្ធក្នុងសាជីវកម្មយ៉ាងច្រើន ដោយលោកបានទទូចថា វិធានការដែលលោកដាក់ចេញនេះ នឹងមិនត្រឹមតែជួយស្តារឡើងវិញនូវឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអតិផរណាធ្លាក់ចុះផងដែរ។

យោងតាមរបាយការណ៍របស់ The Time ផែនការរបស់លោក ត្រាំ រួមមាន ពន្ធសកលពី១០% ទៅ២០% លើការនាំចូលទាំងអស់ ហើយបើពន្ធខ្ពស់ជាងនេះគឺដល់៦០% លើទំនិញដែលនាំចូលពីប្រទេសចិន។ លោកបានគូសបញ្ជាក់ថា ការដាក់ពន្ធគយ និងការការពារការងារជនជាតិអាមេរិក និងឧស្សាហកម្ម នឹងអាចជំរុញផលិតកម្មក្នុងស្រុក ហើយក៏ជាការកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលពីបរទេស។

លោក ត្រាំ អះអាងថា គោលនយោបាយពន្ធដារ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការនាំយកការងារផលិតកម្ម ទៅកាន់សហរដ្ឋអាមេរិកឲ្យមានភាពលេចធ្លោឡើងវិញ នឹងកាត់បន្ថយអតិផរណាប្រកបដោយប្រសិទ្ធភាព ហើយដូចគ្នានេះវាក៏នឹងកាត់បន្ថយថ្លៃដើមនៃការរស់នៅរបស់ក្រុមគ្រួសារនៅអាមេរិក។ មិនតែប៉ុណ្ណោះ លោកជឿថា ពន្ធជាភារកិច្ចអ្នកផលិតបរទេស ដូច្នេះការចំណាយកើនឡើង នឹងមិនប៉ះពាល់ដល់ជនជាតិអាមេរិកនោះទេ។

ជាមួយគ្នា លោក ត្រាំ ក៏មានគម្រោងក្នុងការនាំយកមកវិញនូវការកាត់ពន្ធទាំងអស់ ដែលខ្លួនបានចុះហត្ថលេខាកាលពីក្នុងឆ្នាំ២០១៧ ហើយថែមទាំងកាត់បន្ថយពន្ធចំពោះបុគ្គល និងសាជីវកម្មផងដែរ ប្រសិនបើលោកឈ្នះឆ្នោត។ តាមផែនការរបស់លោក ក៏នឹងកាត់បន្ថយការបង្កើនអត្រាពន្ធសាជីវកម្មពីចំនួន២១% មកនៅត្រឹម១៥% ដោយលើកហេតុផលថា ការកាត់បន្ថយនឹងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារឲ្យប្រជាជនបានកាន់តែច្រើន។ តែយ៉ាងណា អ្នកវិភាគបានព្យាករណ៍ថា ការកាត់បន្ថយពន្ធរបស់លោក ត្រាំ អាចនឹងបង្កើនបំណុលជាតិដល់ចំនួន ៥,៨ទ្រីលានដុល្លារក្នុងរយៈពេលមួយទស្សវត្ស នេះបើតាមរបាយការណ៍ពី Times ។

ពាក់ព័ន្ធនឹងបំណុលប្រាក់កម្ចីនិស្សិត នៅខែមិថុនា ឆ្នាំ២០២៣ លោក ត្រាំ បានសរសើរដល់តុលាការកំពូល ដែលបញ្ឈប់ផែនការបន្ធូរបន្ថយបំណុលនិស្សិតរបស់ប្រធានាធិបតី ចូ បៃដិន ។ គួរឲ្យដឹងថា មុនពេលតុលាការសម្រេចដូច្នេះ លោក បៃដិន បានលុបចោលប្រាក់កម្ចីនិស្សិតដល់ទៅចំនួនជាង ១៧៥ពាន់លានដុល្លាររួចបាត់ទៅហើយ ចាប់តាំងពីលោកឡើងកាន់តំណែងមក ដែលនេះច្រើនជាងប្រធានាធិបតីណាណាទាំងអស់ក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិក។ យោងតាមរបាយការណ៍ លោក ត្រាំ ថាខ្លួនអាចនឹងបញ្ឈប់ផែនការលើកលែងបំណុលកម្ចីនិស្សិតរបស់រដ្ឋបាល Biden រួមទាំងគំនិតផ្តួចផ្តើមផ្តល់ប្រាក់កម្ចីសេវាសាធារណៈឲ្យចប់សព្វគ្រប់តែម្តង។

ទន្ទឹមនឹងនោះ លោក ត្រាំ បានប្តេជ្ញាកាត់បន្ថយតម្លៃថាមពលរបស់ប្រជាជនអាមេរិកពាក់កណ្តាល ក្នុងរយៈពេលមួយឆ្នាំនៃការចូលកាន់តំណែង ដែលជាផ្នែកសំខាន់នៃផែនការរបស់លោកក្នុងការកាត់បន្ថយអតិផរណា។  លោក ត្រាំ ថាគាត់នឹងពង្រីកការខួងប្រេង និងឧស្ម័នឲ្យបានឆាប់រហ័ស ហើយកាត់បន្ថយឧបសគ្គផ្សេងៗរបស់រដ្ឋាភិបាល ចំពោះការសាងសង់រោងចក្រថាមពលដែលធ្លាប់កើតមាន មិនតែប៉ុណ្ណោះលោកអាចដាក់ចេញវិធានការបញ្ចុះតម្លៃឧស្ម័នក្រោម ២ដុល្លារក្នុងមួយហ្គាឡុងផងដែរ។

នៅក្នុងនយោបាយជាមួយអង្គការណាតូ លោក ត្រាំ បានរិះគន់មិនសំចៃទៅលើអង្គការមួយនេះនាពេលកន្លងមក។ មាត្រា៥ របស់អង្គការណាតូ បានចែងថា ការវាយប្រហារប្រឆាំងនឹងក្រុមប្រទេសជាសមាជិកណាតូមួយ ឬច្រើន ត្រូវបានចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងក្រុមប្រទេសជាសមាជិកណាតូទាំងអស់។ លោកថា សហរដ្ឋអាមេរិកនឹងមិនជួយសមាជិកផ្សេងទៀតតាមមាត្រា៥ ដែលបានចែងនោះឡើយ ប្រសិនបើប្រទេសផ្សេងវាយប្រហារពួកគេ។ រដ្ឋបាលលោក បៃដិន បានដឹកនាំណាតូជួយអ៊ុយក្រែន ជាមួយនឹងកាគាំទ្រទាំងយោធា និងហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់ការឈ្លានពានពីការកាន់កាប់របស់រុស្ស៊ី។ ផ្ទុយទៅវិញ លោក ត្រាំ បានបញ្ជាក់ថា លោកនឹងបញ្ចប់ការគាំទ្រដូច្នេះ ហើយនឹងដាក់សម្ពាធទៅលើទីក្រុង Kyiv ឲ្យទទួលយកសន្តិភាពតាមលក្ខណ្ឌរបស់ទីក្រុងមូស្គូ។

សូមជម្រាបជូនថា គិតនៅត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៦ ខែវិច្ឆិកានេះ បេក្ខភាពឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ កំពុងតែមានប្រៀបលើសំឡេងគាំទ្រ៥១% ទៅនឹងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ដែលកំពុងមានសំឡេងគាំទ្រពីពលរដ្ឋអាមេរិក៤៧,៤% នេះបើតាមការឲ្យដឹងពី CNN Politics ៕

The post បើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីជាលើកទី២ តើសេដ្ឋកិច្ច និងនយោបាយអាមេរិកនឹងទៅជាយ៉ាងណា? appeared first on .

តស់! មកដឹងពីតារាល្បីៗ និងមហាសេដ្ឋីណាខ្លះ នឹងបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា​ ហារីស
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកំពុងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ បេក្ខភាពឈរឈ្មោះប្រជែងតំណែងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណៈរដ្ឋ និងលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ហាក់មានភាពលេចធ្លោជាងបណ្តាបេក្ខភាពដ៏ទៃផ្សេងទៀត ជាពិសេសគឺមានការគាំទ្រយ៉ាងក្លៀវក្លាពីមហាសេដ្ឋី និងតារាល្បីៗប្រចាំនៅទឹកដីសហរដ្ឋអាមេរិក។

ចំពោះលោក ដូណាល់ ត្រាំ គឺមានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋអាមេរិក ហើយក្នុងនោះ ក៏មានការចេញមុខគាំទ្រពីសំណាក់មហាសេដ្ឋីមានបំផុតនៅលើពិភពលោក តួយ៉ាងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk, ប្រធានក្រុមហ៊ុន Blackstone លោក Stephen Schwarzman, ប្រធានក្រុមហ៊ុន Interactive Brokers លោក Thomas Peterffy, ម្ចាស់ភាគហ៊ុនធំនៅ Las Vegas Sands លោក Miriam Adelson, ស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន Hilcorp Energy លោក Jeff Hildebrand, សហស្ថាបនិកនៃក្រុមហ៊ុន WhatsApp លោក Jan Koum, ប្រធានក្រុមហ៊ុន Continental Resources លោក Harold Hamm, ប្រធានក្រុមហ៊ុន ABA Supply លោក Diane Hendricks, ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Fertitta Entertainment លោក Tilman Fertitta និងស្ថាបនិក​ និងជាប្រធានក្រុមហ៊ុន Beal Financial លោក Andy Beal ជាដើម។

ជាមួយគ្នានោះ លោកត្រាំក៏មានការគាំទ្រពីតារាល្បីៗ តួយ៉ាងតារាសម្តែង Jon Voight, Dennis Quaid, Mel Gibson, Zachary Levi និង Rosanne Barr ជាដើម។ លើសពីនោះក្នុងវិស័យតន្ត្រី លោកក៏មានការគាំទ្រពី Kid Rock, Jason Aldean, Amber Rose និង Azealia Banks ហើយចំណែកឯអ្នកប្រដាល់ Mike Tyson, អ្នកកីឡាកាស Hulk Hogan អ្នកកីឡា Lawrence Taylor និង Danica Patrick ក៏ជាអ្នកគាំទ្រលោកត្រាំដូចគ្នា។

ដោយឡែក ចំពោះលោកស្រី កាម៉ាឡា ហារីស ក៏មិនណយនោះដែរ ដោយអ្នកគាំទ្រក៏សុទ្ធសឹងតែជាមហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុនល្បីៗតួយ៉ាង សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates, ចៅប្រុសរបស់ស្ថាបនិក Walmart លោក Sam Walton គឺលោក Lukas Walton, អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Alphabet លោក Eric Schmidt, សហស្ថាបនិកនៃ Meta Platforms លោក Dustin Moskovitz, កូនប្រសាររបស់ស្ថាបនិក Walmart លោក Sam Walton គឺលោកស្រី Christy Walton, អតីតភរិយាលោក Bill Gates គឺលោកស្រី Melinda French Gates, ស្ថាបនិកក្រុមហ៊ុន Emerson Collective និងភរិយា Steve Jobs គឺលោកស្រី Laurene Powell Jobs, ម្ចាស់ក្រុមហ៊ុន Dallas Mavericks លោក Mark Cuban, សហស្ថាបនិកក្រុមហ៊ុន Netflix លោក Reed Hastings ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ នៅឧស្សាហកម្មតន្ត្រីក៏មានការគាំទ្រពីតារាចម្រៀង Taylor Swift, Beyoncé ហើយក៏មានអ្នកសិល្បៈជាច្រើនទៀតដូចជា Eminem, Cher, Lizzo, Nicky Jam និង Don Omar ផងដែរ។ ជាមួយគ្នានោះ តារាហូលីវូដក៏រួមមាន Leonardo DiCaprio, Julia Roberts, George Clooney, Jennifer Lawrence, Octavia Spencer, Sarah Jessica Parker, និង Mindy Kaling រួមទាំងមានការគាំទ្រពីគ្រូបង្វឹក NBA លោក Steve Kerr តារាឆ្នើម Steph Curry និង Lebron James ក៏ដូចជាអត្តពលិកផ្សេងទៀតដូចជា Billie Jean King និង Magic Johnson សុទ្ធសឹងតែជាអ្នកគាំទ្រលោកស្រី ហារីស ។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ៕

The post តស់! មកដឹងពីតារាល្បីៗ និងមហាសេដ្ឋីណាខ្លះ នឹងបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា​ ហារីស appeared first on .