ការកែច្នៃគ្រាប់ស្វាយចន្ទី

អ្នកជំនាញ ចង់បានការបណ្តាក់ទុនពីវិនិយោគិនជប៉ុនបន្ថែម នៅក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុន Mirarth Holdings បង្ហាញអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួនក្នុងខេត្តកំពង់ធំដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រីថ្មីៗនេះ បានធ្វើឱ្យលោក អួន ស៊ីឡុត ដែលជាអ្នកជំនាញក្នុងវិស័យស្វាយចន្ទី សម្តែងការចង់បានការបណ្តាក់ទុនពីវិនិយោគិនជប៉ុនបន្ថែមទៀតនៅក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជានាពេលខាងមុខ ក្រៅពីក្រុមហ៊ុន Mirarth Holdings។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនចង់បណ្តាក់ទុននៅក្នុងប្រទេសណាមួយ តែងមានភាពយឺតយាវបន្តិច ប៉ុន្តែការវិនិយោគរបស់គេមានភាពច្បាស់លាស់ និងបង្ហាញឱ្យឃើញថាប្រទេសទាំងនោះមានបរិយាកាសវិនិយោគល្អ ។ តួយ៉ាង ការវិនិយោគរបស់ក្រុមហ៊ុន Mirarth Holdings នៅក្នុងវិស័យស្វាយចន្ទីកម្ពុជា វាបង្ហាញឱ្យឃើញថាក្រុមហ៊ុនស្វែងរកប្រាក់ចំណេញបាន ហើយមានតម្លាភាពសង្គម។ លើសពីនេះធ្វើឱ្យវិនិយោគិននៅតាមបណ្តាប្រទេសផ្សេងទៀត និងចូលមកវិនិយោគតាមដែរ ព្រោះវិនិយោគិនបរទេសទំាងនោះគេជឿជាក់លើការសិក្សារបស់ក្រុមហ៊ុនជប៉ុន។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជាខាងលើ ក្រុមហ៊ុនជប៉ុនចូលមកបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យស្វាយចន្ទីកម្ពុជាមិនត្រឹមតែចង់កែច្នៃគ្រាប់ស្វាយចន្ទីប៉ុណ្ណោះទេ ជប៉ុនថែមទាំងចង់ធ្វើការកែច្នៃសំបគ្រាប់ស្វាយចន្ទីគាបយកប្រេងថែមទៀត ដោយសារវាទទួលបានកម្រៃខ្ពស់។

ផ្អែកលើការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក្នុងវិស័យស្វាយចន្ទីនាពេលសព្វថ្ងៃ, លោក អួន ស៊ីឡុត ទទួលស្គាល់ថា “ច្បាស់ណាស់យើងត្រូវការ ការវិនិយោគបន្ថែមពីក្រុមហ៊ុនជប៉ុនសម្រាប់វិស័យស្វាយចន្ទី ព្រោះកាលណាមានការវិនិយោគរបស់ជប៉ុនមានច្រើន វាបង្ហាញអំពីបរិយាកាសវិនិយោគល្អនៅក្នុងប្រទេសកម្ពុជា ហើយមានតម្លាភាពដែលអាចទទួលយកបាន ដើម្បីបង្ហាញទៅដល់វិនិយោគិននៅតាមបណ្តាប្រទេសនានាឱ្យចាប់អារម្មណ៍មកលើកម្ពុជាថែមទៀត”។

លោក Taniguchi Kentaro ប្រធានក្រុមហ៊ុន Mirarth Holdingsថ្មីៗនេះបានបង្ហាញព័ត៌មានដល់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីថា បច្ចុប្បន្នក្រុមហ៊ុន Mirarth Holdings មានសមត្ថភាពកែច្នៃគ្រប់ស្វាយចន្ទី ១៥០០ តោន ក្នុងមួយឆ្នាំ និងអាចឡើងដល់ប្រមាណ ៣០០០ តោននៅដើមឆ្នាំ២០២៥ ហើយក្រុមហ៊ុននឹងបន្តពង្រីកផលិតកម្មរបស់ខ្លួនរហូតដល់ប្រមាណ ២៥ ០០០ តោន ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំទៀត។

លោកបញ្ជាក់ថា “ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុនមួយនៅប្រទេសហូឡង់ដ៍ ហើយគ្រោងនឹងនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ២៥០តោន ទៅកាន់ទីផ្សារអ៊ឺរ៉ុបក្នុងពេលខាងមុខនេះ។ លើសពីនេះក្រុមហ៊ុនក៏មានគម្រោងពង្រីកសកម្មភាពកែច្នៃគ្រាប់និងកសិផលស្វាយចន្ទីផងដែរ ដូចជាការកែច្នៃធ្វើជាប្រេង គ្រឿងសម្អាង និងផលិតថាមពលជីវម៉ាស ដែលសុទ្ធសឹងជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់”។

យោងតាមលោក អួន ស៊ីឡុត គិតត្រឹមរយៈពេល១០ខែក្នុងឆ្នាំ២០២៤ កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ៨៤ម៉ឺនតោន ក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមប្រមាណ៧៩ម៉ឺនតោន ដែលអាចឱ្យកម្ពុជារកបានប្រាក់ពីនាំចេញបានប្រមាណ ១១០០លានដុល្លារអាម៉េរិក៕ SL

The post អ្នកជំនាញ ចង់បានការបណ្តាក់ទុនពីវិនិយោគិនជប៉ុនបន្ថែម នៅក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជា appeared first on .

ក្រុមហ៊ុនរបស់កូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ក្រុមហ៊ុន Heungkuk Industry ចង់វិនិយោគលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក Lee Kee Yun នាយកក្រុមហ៊ុនជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ លោក Lee Kee Yun នាយកក្រុមហ៊ុន បានឱ្យដឹងថា Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជុំវិញរឿងនេះ លោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបង្ហាញឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។

លោកបន្តថា ស្វាយចន្ទីគឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។ ទន្ទឹមនេះ ស្វាយចន្ទីមានសក្តានុពលខ្ពស់ ដោយសារអាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង ជីវម៉ាស (Biomass) ជាដើម។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ ក្នុងការលើកកម្ពស់ការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយ កម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។

យ៉ាងណាមិញ រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលស្វាគមន៍ដល់គម្រោងវិនិយោគថ្មីៗ ហើយទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់រីករាយនឹងផ្តល់កិច្ចសហការ ដើម្បីចូលរួមគាំទ្រដល់ការវិនិយោគ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ នៅក្នុងក្របខ័ណ្ឌនៃតួនាទីភារកិច្ចរបស់ខ្លួន។នេះបើតាមការបញ្ជាក់បន្ថែមពីលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៕ អត្ថបទ៖​ហ្សាលីន

The post ក្រុមហ៊ុនរបស់កូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ appeared first on .

ក្រុមហ៊ុនមួយរបស់ជប៉ុនថា ខ្លួននឹងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាពី១ ៥០០តោន ក្នុងមួយឆ្នាំ ទៅ២ម៉ឺនតោន ក្នុងមួយឆ្នាំ
ក្រុមហ៊ុនMIRARTH Agri Tech ដែលជាក្រុមហ៊ុនជប៉ុន មានរោងចក្រផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា នៅខេត្តកំពង់ធំ បានរំពឹងថា ខ្លួននឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបាន២ម៉ឺនតោនក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នអាចកែច្នៃបាន១៥០០តោន ក្នុងមួយឆ្នាំ។នេះបើតាមការលើកឡើងរបស់លោក SASAKI KOJI ប្រធានក្រុមហ៊ុន MIRARTH Agri Tech។

នៅក្នុងជំនួបជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ លោក SASAKI KOJI ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានលើកឡើងថា ក្រុមហ៊ុន MIRARTH Holding នៅប្រទេសជប៉ុនមានការវិនិយោគចម្បងនៅក្នុងវិស័យអចលនទ្រព្យ ហើយក៏មានការវិនិយោគផងដែរនៅក្នុងវិស័យថាមពល ដូចជាថាមពល ពន្លឺព្រះអាទិត្យ ហើយថ្មីៗនេះក៏បានចាប់ផ្តើមការវិនិយោគលើជីវៈឥន្ធនៈផងដែរ។

លោកបានបន្តថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគ គឺដោយសារកម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ពាក់ព័ន្ធនឹងការដាំដុះនិងផលិតកម្មគ្រាប់ស្វាយចន្ទី ហើយ បច្ចុប្បន្នការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានចំនួនតិចតួច ដែលជាឱកាសមួយសម្រាប់ក្រុមហ៊ុនរបស់លោក។

ជាមួយគ្នានោះ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន រោងចក្ររបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលទើបសម្ពោធដាក់ឱ្យដំណើរការនៅក្នុងខេត្តកំពង់ធំ មានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ១ ៥០០ តោនក្នុងមួយឆ្នាំ ហើយក្រុមហ៊ុនរំពឹងថានឹងពង្រីកសមត្ថភាពកែច្នៃរហូតដល់ប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដែលអាចផលិតថាមពលបានប្រមាណ ២,៥មេហ្គាវ៉ាត់។

បើតាមលោក SASAKI KOJI មិនមែនមានតែសំបកស្វាយចន្ទីនោះទេ ដែលអាចផលិតជាថាមពលបាន សូម្បីតែ មែក និងសំបករបស់ដើមស្វាយចន្ទីក៏អាចផលិតជាថាមពលបានផងដែរ។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុនត្រូវរៀបចំផែនការក្នុងការប្រមូលទិញ ឬដាំដើមស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ផលិតកម្មរបស់ក្រុមហ៊ុន។ លោកបញ្ជាក់ថា ក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទី ជាការកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតថាមពលពីសំបកគ្រាប់ស្វាយចន្ទី នឹងរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក វង្សី វិស្សុត បានឲ្យដឹងថា នៅក្នុងរយៈពេល ៤ទៅ ៥ឆ្នាំចុងក្រោយនេះ ដំណាំស្វាយចន្ទីមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែការកែច្នៃស្វាយចន្ទីនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចជាការកែច្នៃសំបកជាដើម។លោកក៏បានណែនាំឱ្យក្រុមហ៊ុន MIRARTH Agri Tech បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានកាន់ច្រើន និងលឿនជាងនេះទៀត និងជាពិសេសធានាឱ្យបាននូវផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន។

លោកបានបន្តថា ដំណាំស្វាយចន្ទី គឺជាដំណាំដែលមានសក្តានុពលខ្ពស់ ហើយការកែច្នៃគ្រាប់ស្វាយចន្ទីត្រូវធ្វើឡើងនៅគ្រប់ខ្សែច្រវាក់តម្លៃផលិតកម្ម ដើម្បីបង្កើនតម្លៃបន្ថែមនិងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់បន្ថែមថា សមេ្តចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានឆន្ទៈប្រែក្លាយប្រទេសកម្ពុជាជាប្រទេសលេខ១ នៅលើពិភពលោក ក្នុងផលិតកម្មស្វាយចន្ទី ហើយក៏បានបញ្ជាក់ផងដែរនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន MIRATH Agri Tech ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤៕

The post ក្រុមហ៊ុនមួយរបស់ជប៉ុនថា ខ្លួននឹងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាពី១ ៥០០តោន ក្នុងមួយឆ្នាំ ទៅ២ម៉ឺនតោន ក្នុងមួយឆ្នាំ appeared first on .