ការដឹកជញ្ជូន

ការដឹកជញ្ជូនសកលអាចជួបហានិភ័យ ដោយសារភាពអាប់អួរនៃសេដ្ឋកិច្ចពិភពលោក
សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ ដោយសារសន្ទុះនៃវិបត្តិអតិផរណាសកល ក៏ដូចជាឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង បណ្ដាលឲ្យសង្វាក់ផ្គត់ផ្គង់មានការ​រាំងស្ទះជាខ្លាំង។

ទន្ទឹមនឹងនោះ កំណើននៃការដឹកជញ្ជូនជាសកល​ អាចនឹងជួបហានិភ័យនាឆ្នាំក្រោយ ស្របពេលវិបត្តិសេដ្ឋកិច្ចពិភពលោកអាចកើតមានគ្រប់ពេល។ នេះបើតាម​ការ​ឲ្យដឹង​ពីភ្នាក់ងារ​អង្គការសហប្រជាជាតិ UNCTAD បាន​និយាយ​កាលពី​ថ្ងៃអង្គារ៍។

កំណើន​នៃ​ការដឹកជញ្ជូន​សកល​ពីឆ្នាំ ២០២៣-២០២៧ អាច​នៅ​នឹងថ្កល់​ ២,១% ជា​មធ្យម យឺត​ជាង ៣ ទសវត្ស​ចុងក្រោយ​ ដែល​មាន​ការ​ដឹកជញ្ជូន​ជា​មធ្យម​មាន​ប្រមាណ ៣,៣% ស្របពេល​ធនាគារ​ធំៗ​ទូទាំង​សកលលោក​ព្យាករណ៍​ថា បណ្ដាល​មក​ពី​វិបត្តិសេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​រហូត ៨០%។

ដើម្បីសម្រួល​ដល់​បញ្ហា​នា​ថ្ងៃអនាគត UNCTAD បានអំពាវនាវ​សុំ​ឲ្យ​បង្កើន​ការ​វិនិយោគ​លើ​សង្វាក់ផ្គត់ផ្គង់តាម​ផ្លូវទឹក ​បើកច្រក​ការ​ដឹកជញ្ជូនតាមនាវា ក៏ដូចជា​ការ​តភ្ជាប់​ផ្លូវទឹក​នានា ដើម្បី​ត្រៀម​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ជា​សកល​ផ្សេងៗ៕

The post ការដឹកជញ្ជូនសកលអាចជួបហានិភ័យ ដោយសារភាពអាប់អួរនៃសេដ្ឋកិច្ចពិភពលោក appeared first on .

នាយិកាធនាគារពិភពលោកថ្មី សរសើរពីភាពរីកចម្រើនប្រទេសកម្ពុជានារយៈពេល ២០ឆ្នាំ ចុងក្រោយនេះ
ក្នុងពិធីជួបសម្តែងការគួរសម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពការរីកចម្រើនប្រទេសកម្ពុជា ដ៏ឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។

លោកស្រីនាយិកា បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃ ខ្ពស់ចំពោះប្រទេសកម្ពុជា ដែលទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយ នេះ ជាពិសេសសមិទ្ធផលសម្រេចបានលើការបំពេញការងារក្នុងភាពជាដៃគូរយៈពេលកន្លងមកជាមួយ ក្រសួងលើវិស័យដឹកជញ្ជូន ការងារគ្រប់គ្រងទឹកកខ្វក់ និងសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ផ្សេង ទៀត ហើយលោកស្រីនាយិកាសង្ឃឹមជឿជាក់ថា៖ ការបំពេញតួនាទីរបស់លោកស្រីក្នុងអាណត្តិរយៈពេល ៤ឆ្នាំនៅកម្ពុជានេះ នឹងបន្តភាពជាដៃគូរឹងមាំថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាល ជ្រៅចំពោះលោកស្រីនាយិកា ដែលទើបទទួលបានការតែងតាំងក្នុងមុខដំណែងដឹកនាំនៅក្នុងធនាគារ ពិភពលោកប្រចាំកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ធនាគារពិភពលោកដែល បានផ្ដល់ការគាំទ្រ និងទំនាក់ទំនងល្អលើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យមាន ការរីកចម្រើន។

ទាក់ទងនឹងការកសាងសមត្ថភាព ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីនាយិកាថា៖ ក្រសួង បានបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលលើជំនាញ វិស្វកម្មផ្លូវថ្នល់ ស្ពាន បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈជាមួយ សាកលវិទ្យាល័យបរទេសមួយចំនួន និងគ្រោងចុះអនុស្សរណៈបង្កើនភាពជាដៃគូជាមួយក្រុមហ៊ុន RMA Group និងសមាគមភស្ដុភារកម្មកម្ពុជា(CLA)ផងដែរ ដើម្បីកសាងសមត្ថភាពសម្រាប់វិទ្យាស្ថាន ហើយ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញពីបំណងចង់សហការជាមួយធនាគារពិភពលោកលើ ការស្វែងរកសាស្រ្តាចារ្យ និងអ្នកជំនាញល្អៗបន្ថែមទៀត ដែលអាចផ្តល់ការបង្រៀនដោយផ្ទាល់ ឬតាមអន ឡាញដល់និស្សិតរបស់វិទ្យាស្ថាន។

ទាក់ទងនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យលោកស្រីនាយិកា ពិនិត្យលទ្ធភាពក្នុងការជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាមទីតាំងផ្លូវជាតិសំខាន់ៗ ដែលប្រព័ន្ធនេះមានអត្ថប្រយោជន៍ជួយកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាល មានសមត្ថភាពអាចចាប់ល្បឿន យានយន្ត ដឹងពីល្បឿន អត្តសញ្ញាណ និងទម្ងន់ផ្ទុករបស់យានយន្តដឹកជញ្ជូន ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានអញ្ជើញលោកស្រីនាយិកាចុះទៅពិនិត្យដោយផ្ទាល់នូវការបំពាក់ប្រព័ន្ធនេះនៅទីតាំងមួយកន្លែងផងដែរ។

ជាការឆ្លើយតប លោកស្រីនាយិកា បានធ្វើការកត់សម្គាល់ និងសម្តែងចំណាប់ចំពោះសំណើនានាដែល ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួង និងបានគូស បញ្ជាក់ថា៖ ក្រុមការងារនឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រលចំពោះសំណើទាំងនោះ។

សូមជម្រាបជូនថា៖ លោកស្រី Maryam Salim ទើបទទួលបានការតែងតាំងពីធនាគារពិភពលោក ជានាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ជំនួសលោកស្រី Inguna Dobraja ដែលត្រូវផ្លាស់ទៅបម្រើការនៅសាធារណរដ្ឋ Moldova បន្ទាប់ពីបានដឹកនាំការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជាអស់រយៈពេលមួយអាណត្តិកន្លងមក។ លោកស្រី Maryam Salim មានបទពិសោធន៍ ការងារអស់រយៈពេលជាង២០ឆ្នាំក្នុងធនាគារពិភពលោក មុនពេលលោកស្រីត្រូវបានផ្លាស់មកកម្ពុជា លោកស្រីបានកាន់តំណែងជានាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសអាល់បានីផងដែរ៕

The post នាយិកាធនាគារពិភពលោកថ្មី សរសើរពីភាពរីកចម្រើនប្រទេសកម្ពុជានារយៈពេល ២០ឆ្នាំ ចុងក្រោយនេះ appeared first on .

វិបត្តិជំងឺកូវីដ-១៩កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់អាស៊ាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ ក្នុងឋានៈជាប្រធានប្តូរវេន ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងការចូលរួមពីចម្ងាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាងប្រទេសនៃរដ្ឋជាសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា ដែលកិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

គោលបំណគផ្តោតគឺជាសំខាន់លើបច្ចុប្បន្នភាពនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសក្នុងតំបន់ ការស្តារឡើងវិញនូវការដឹកជញ្ជូនក្នុងតំបន់នៃរដ្ឋជាសមាជិកអាស៊ានឱ្យមានប្រសិទ្ធភាព ការពិនិត្យមើលអនុសាសន៍និងសកម្មភាពតាមដាននៃកិច្ចប្រជុំកន្លងមក ស្ថានភាពនៃការឱ្យសច្ចាប័នលើ កិច្ចព្រមព្រៀងសម្របសម្រួលដឹកជញ្ជូនអាស៊ាន ការបង្កើតនិងអនុវត្តនីតិវិធីពាក់ព័ន្ធក្នុងកិច្ចសម្រួល ការដឹកជញ្ជូនរបស់អាស៊ាន និងការគាំទ្រប្រតិបត្តិការនៃគណៈកម្មាធិការសម្របសម្រួលដឹកជញ្ជូនឆ្លងកាត់។

កិច្ចប្រជុំបានពិភាក្សាលើការដឹកជញ្ជួនកន្លងមកលើរបាយការណ៍បញ្ហាពាក់ព័ន្ធនឹងគយ របាយការណ៍ស្តីពីបញ្ហាពាក់ព័ន្ធការធានារ៉ាប់រង លិខិតអនុញ្ញាតរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនអាស៊ាន ប្រព័ន្ធតាមដានដឹកជញ្ជូន ការអភិវឌ្ឍក្របខណ្ឌច្បាប់ដើម្បីគាំទ្រការដឹកជញ្ជូនពហុមធ្យោបាយ ការពង្រឹងកិច្ចសម្របសម្រួលជាមួយគំនិតផ្តួចផ្តើមអនុតំបន់លើការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូននានា និងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកទាក់ទងនឹងប្រតិបត្តិការដឹកជញ្ជូនទំនិញនិងអ្នកដំណើរតាមផ្លូវគោកក្រោមកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនទ្វេភាគី ត្រីភាគីក្នុងក្របខណ្ឌអនុតំបន់ ក្នុងអំឡុងពេលនៃការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ និងបញ្ហាសំខាន់ៗជាច្រើន។

គួរជម្រាបដែលថា ការដឹកជញ្ជូនឆ្លងកាត់តាមតំបន់នីមួយៗត្រូវបាន និងកំពុងសិក្សាលម្អិតបន្ថែមទៀត ដើម្បីរិះរកវិធីសាស្ត្រដោះស្រាយបញ្ហាបន្ទាន់ទាក់ទងនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់អាស៊ាន ជាពិសេសសកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មនានានៅក្នុងតំបន់ និងសកលលោក។ បើតាមរបាយការណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន៕

រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជួន

The post វិបត្តិជំងឺកូវីដ-១៩កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់អាស៊ាន appeared first on .