ការនាំចូលសត្វជ្រូក

រាជរដ្ឋាភិបាលឯកភាពឲ្យក្រសួងសេដ្ឋកិច្ចរៀបចំប្រជុំជាមួយលោក វេង សាខុន និងលោក ប៉ាន សូរស័ក្តរឿងដេញថ្លៃនាំចូលជ្រូករស់
រាជរដ្ឋាភិបាលកម្ពុជា ឯកភាពឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តរៀបចំប្រជុំអន្តរក្រសួងជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្មឲ្យបានឆាប់ ដើម្បីពិនិត្យពិភាក្សាអំពីការបន្តរការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅកម្ពុជា។

ការសម្រេចលើការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់មកកម្ពុជា ស្របតាមចំណាររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

The post រាជរដ្ឋាភិបាលឯកភាពឲ្យក្រសួងសេដ្ឋកិច្ចរៀបចំប្រជុំជាមួយលោក វេង សាខុន និងលោក ប៉ាន សូរស័ក្តរឿងដេញថ្លៃនាំចូលជ្រូករស់ appeared first on .

រដ្ឋមន្រ្តី៖ កន្លងមករាជរដ្ឋាភិបាលសម្រេចឯកភាពរួចមកហើយឲ្យវិស័យឯកជនសាកល្បងនាំចូលសត្វជ្រូកសាច់រស់ចំនួន ១លានក្បាលពីប្រទេសថៃ
លោករដ្ឋមន្រ្តី វេង សាខុន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមកបានដើម្បីពិនិត្យ និងសម្រេចឯកភាពរួចមកហើយឲ្យវិស័យឯកជនសាកល្បងនាំចូលសត្វជ្រូកសាច់រស់ចំនួន ១.០០០.០០០ (មួយលាន) ក្បាលក្នុងមួយឆ្នាំពីប្រទេសថៃ។ នេះបើយោងតាមលិខិតកម្រាស់ពីរទំព័រដែលចុះហត្ថលេខារួមគ្នារវាងរដ្ឋមន្រ្តីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអនុញ្ញាតឲ្យវិស័យឯកជននាំចូលសត្វជ្រូកសាច់រស់ចំនួន ១លានក្បាលនេះ ដោយក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម  អះអាងថា ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ក្នុងដំណាក់កាលដែលមានផលប៉ះពាល់ដោយវីរុសជាសកលកូវីដ-១៩អូសបន្លាយរយៈពេលយូ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កន្លងមកបានធ្វើការកាត់បន្ថយចំនួនជ្រូកនាំចូលពីបរទេសពី ២០.៤០០ក្បាល/១ថ្ងៃ នៅខែមករា ឆ្នាំ២០២០ មកត្រឹមចំនួន ៦.៧០០ក្បាល/១ថ្ងៃ ត្រឹមថ្ងៃខែកុម្ភៈ ឆ្នាំ២០២០។ បច្ចុប្បន្នក្រសួងឲ្យនាំចូលនៅត្រឹមតែតែចំនួន ៦.៣០០ក្បាល/១ថ្ងៃ គឺក្នុងន័យបង្កើនផលិតកម្មសត្វជ្រូកក្នុងស្រុក និងរកទីផ្សារជូនកសិករ ក្រុមហ៊ុនចិញ្ចឹមជ្រូក និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីបំពេញនូវកង្វះខាត ១៨%តែប៉ុណ្ណោះ។

ក្រសួងកសិកម្មបញ្ជាក់ថា ការកាត់បន្ថយការនាំចូលមួយរយៈពេលមកនេះ តម្លៃជ្រូករស់មានការកើនឡើង និងការផ្គត់ផ្គង់ក្នុងស្រុកមានស្ថេរភាព ក្នុងរង្វង់ចន្លោះពី ១១.០០០រៀល ទៅ១២.៨០០រៀលក្នុងមួយគីឡូក្រោម ដែលតម្លៃនេះប្រជាកសិករ អ្នកចិញ្ចឹមសត្វ និងប្រជាពលរដ្ឋអាចទទួលយកបាន។

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នឹងបន្តកិច្ចសហការចាត់វិធានការលើការនាំចូលជ្រូក និងស្បៀងអាហារផ្សេងទៀត ក៏ដូចជាការជំរុញផលិតកម្មក្នុងស្រុកតាមរយៈជួយដល់សហគ្រាសតូចៗ និងកសិករ ដើម្បីទទួលបានឥណទាននានា និងបន្តរៀបចំគោលនយោបាយគាំទ្រជាអន្តរវិស័យដើម្បីលើកទឹកចិត្តដល់ការចិញ្ចឹម លក់សាច់ជ្រូក និងផលិតកម្មចំណីអាហារផ្សេងទៀតនៅប្រទេសកម្ពុជា៕

The post រដ្ឋមន្រ្តី៖ កន្លងមករាជរដ្ឋាភិបាលសម្រេចឯកភាពរួចមកហើយឲ្យវិស័យឯកជនសាកល្បងនាំចូលសត្វជ្រូកសាច់រស់ចំនួន ១លានក្បាលពីប្រទេសថៃ appeared first on .

ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិក កំពុងផ្ទុះនៅវៀតណាម ក្រសួងកសិកម្ម ស្នើ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក និង​ផលិតផល​សាច់ជ្រូក
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​សាច់ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ហើយ​ការស្នើ​ឲ្យ​ទប់ស្កាត់​នេះ ដោយសារតែ​បារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) នៅ​កម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពភ្នំពេញបុស្តិ៍

លោករដ្ឋមន្ត្រី​ វែង សាខុន ឲ្យដឹងថា បច្ចុប្បន្ន​ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិក (ASF) កំពុង​បន្ត​ឆ្លង​រាលដាល​នៅក្នុង​ពិភពលោក និង​បាន​ឆ្លង​រាលដាល​ចូលក្នុង​ប្រទេស​អាស៊ី ក្នុងនោះ​មាន​ប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍ រួមមាន ប្រទេស​វៀតណាម មី​យ៉ាន់​ម៉ា និង​ប្រទេស កម្ពុជា​ផងដែរ​។

បើតាម​លោក វែង សាខុន ជំងឺ​នេះ​បាន​ផ្ទុះ​នៅក្នុង​ប្រទេស​វៀតណាម លើកដំបូង​ស្ទើរតែ​ពាសពេញ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ និង​បន្ត​ផ្ទុះ​ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ បាន​ផ្ទុះ​នៅក្នុង​ប្រទេស​វៀតណាម ម្ដងទៀត ដែល​អាច​នឹង​បន្ត​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់​បណ្ដា​ខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​កម្ពុជា រួមមាន៖ ខេត្ត​ដាក់​ណុង ជាប់​ខេត្តមណ្ឌលគិរី​, ខេត្ត​យ៉ា​ឡាយ ជាប់​ខេត្តរតនគិរី​, ខេត្ត​ដុង​ថាប់ ជាប់​ខេត្តព្រៃវែង​, ខេត្ត​កៀន​យ៉ាង ជាប់​ខេត្តកំពត​, ខេត្ត​តៃនិញ ជាប់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង​, ខេត្ត ឡុង​អាន ជាប់​ខេត្តស្វាយរៀង​, ខេត្ត​ប៊ិ​ញ​ភូ ជាប់​ខេត្តក្រចេះ និង​ខេត្ត​អាន​យ៉ាង ជាប់​ខេត្តតាកែវ និង​ខេត្តកណ្តាល ដែលជា​សញ្ញា ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​។

The post ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិក កំពុងផ្ទុះនៅវៀតណាម ក្រសួងកសិកម្ម ស្នើ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក និង​ផលិតផល​សាច់ជ្រូក appeared first on .