ការនាំចេញកសិផល

ការនាំចេញកសិផលរបស់កម្ពុជាក្នុងឆមាសទី១នេះ កើនជាង៦០% ជាកំណើនមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
ក្នុងឆមាសទី១ ឆ្នាំ២០២៤​នេះ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ បើធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយមកនេះនេះ។

យោងតាមបណ្តាញហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះថា វិស័យកសិកម្ម ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ នេះការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។

សម្តេចធិបតីបន្តថា ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ប្រទេសចិន រួមមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន, ប្រទេសរៀតណាម រួមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់, ប្រទេសថៃ រួមមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។

លើសពីនេះ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី រួមមាន ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។ក្នុងនោះ គ្រាប់ស្វាយចន្ទីឆៅមានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា ។

បើតាមសម្តេចធិបតី ទំហំទឹកប្រាក់ពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករសរុប ជាង ១៨០០លានដុល្លារ, ចំពោះកសិផលស្រូវ គិតជាទឹកប្រាក់ជាង ៤០០លានដុល្លារ, កសិផលអង្ករជាង ២០០លានដុល្លារ, ប្រភេទដំឡូងមី មានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក៕

The post ការនាំចេញកសិផលរបស់កម្ពុជាក្នុងឆមាសទី១នេះ កើនជាង៦០% ជាកំណើនមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ appeared first on .

ការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំជាង២ពាន់លានដុល្លារ កើនប្រមាណជាង៦៣%
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៥ ៧៧៧ ៦៤០,១៦តោន ក្នុងនោះកសិផលក្រៅពីស្រូវអង្ករមានចំនួន ៣ ៧០៣ ២៧៣,១៦តោន អង្ករចំនួន ៣០២ ៥៩២តោន និងស្រូវចំនួន ១ ៧៧១ ៧៧៥តោន ទៅកាន់ទិសដៅ ៧៧ប្រទេស ដោយមានការកើនឡើងចំនួន ៦៣,៨៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

របាយការណ៍ដដែលនេះ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្នែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៦៩២ ៦៦១ ១១៧,៦០ដុល្លារអាមេរិក ដែលក្នុងនោះតម្លៃ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ០៦៣ ៣៨៥ ១៦៧,៦០ដុល្លារអាមេរិក តម្លៃពីការនាំចេញអង្ករមាន ចំនួន ២៥៧ ២០៣ ២០០ដុល្លារអាមេរិក និងតម្លៃពីការនាំចេញស្រូវមានចំនួន ៣៧២ ០៧២ ៧៥០ដុល្លារអាមេរិក។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់។ សម្រាប់មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត សណ្តែក ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ទិសដៅនៃការនាំចេញអង្ករកម្ពុជា ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ បាននាំចេញទៅកាន់ទីផ្សារធំៗចំនួន៤ គឺ សមាជិកសហភាពអឺរ៉ុប (EU) ១២១,០៨៩តោន, ប្រទេសចិន ៧៤,៣០៣តោន, សមាជិកអាស៊ាន ៦២,០៨១តោន និងទិសដៅផ្សេងទៀតចំនួន ៤៥,១១៩តោន។

ជាមួយគ្នានេះ កញ្ញា អ៊ឹម រចនា បានបញ្ជាក់ផងដែរថា មានក្រុមហ៊ុនជាង៤៩ក្រុមហ៊ុន បាននិងកំពុងធ្វើការនាំចេញអង្ករកម្ពុជា ហើយក្រសួងនឹងរៀបចំគោលដៅផែនការបន្ថែមទៀត ដើម្បីធ្វើការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កាន់តែច្រើនឡើងបន្ថែមទៀត៕

The post ការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំជាង២ពាន់លានដុល្លារ កើនប្រមាណជាង៦៣% appeared first on .

កម្ពុជាទទួលបានប្រាក់ជាង១ ៧០០លានដុល្លារ ពីការនាំចេញកសិផលនៅក្នុងត្រីមាសទី១
ក្នុងរយៈពេលត្រីមាសទី១ ឬ៣ខែ ឆ្នាំ២០២៤កន្លងមកនេះ កម្ពុជាបានធ្វើការនាំចេញកសិផលទៅកាន់ទីផ្សារបរទេសមានជាង ៤លាន៥៩ម៉ឺនតោន បើគិតជាងទំហំសាច់ប្រាក់សរុប កម្ពុជាទទួលបានជាង១ ៧០០លានដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថានៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបមានជាង ៤លាន៥៩ម៉ឺនតោន។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បើតាមរបាយការណ៍ខាងលើបានប៉ាន់ប្រមាណថា ទំហំទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផលមានជាង១៧៩៧លានដុល្លារ ក្នុងនោះតម្លៃបានមកពីការនាំចេញកសិផលក្រៅពីស្រូវ អង្ករមានជាង១ ៣២៩ លានដុល្លារ តម្លៃពីការនាំចេញអង្ករ មានជាង១៤១លានដុល្លារ និងតម្លៃពីការនាំចេញស្រូវមានចំនួន៣២៦ លានដុល្លារ។

ការនាំចេញកសិផលក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានការកើនឡើងចំនួនជាង២លានតោន ស្មើនឹង៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ហើយកសិផលដែលបានចូលរួមចំណែកជំរុញដល់កំណើននាំចេញខ្ពស់ រួមមាន ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ពោត ផ្លែមៀនស្រស់ ផ្លែស្វាយស្រស់ និងម្រេច ដោយសារ៖(១) ការនាំចេញដំឡូងមីស្រស់ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមានការកើនឡើងខ្ពស់, (២) ការនាំចេញម្សៅដំឡូងមីទៅកាន់ប្រទេសចិន ក៏មានការកើនឡើងបន្ទាប់ពីមានកិច្ចសន្យាទិញលក់ដោយផ្ទាល់ជាមួយក្រុមហ៊ុន ចិនដើម្បីផ្គត់ផ្គង់ទីផ្សារប្រទេសចិន, (៣) រោងចក្រកែច្នៃវេចខ្ចប់ផ្លែមៀនកាន់តែមានបច្ចេកវិទ្យា និងសមត្ថភាពខ្ពស់ ដើម្បីវេចខ្ចប់ផ្លែមៀនធ្វើការនាំចេញទៅកាន់ប្រទេសចិន, (៤) តម្រូវការនាំចូលគ្រាប់ពោតរបស់ប្រទេសថៃ និងវៀតណាមមានការកើនឡើង, (៥) ការបញ្ជាទិញផ្លែស្វាយស្រស់ដោយប្រទេសវៀតណាម ថៃ ចិន និងកូរ៉េ មានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់និង(៦) តម្រូវការនាំចូលម្រេចរបស់ប្រទេសវៀតណាមក៏មានការកំណើនខ្ពស់ផងដែរ៕ តាកែវ

The post កម្ពុជាទទួលបានប្រាក់ជាង១ ៧០០លានដុល្លារ ពីការនាំចេញកសិផលនៅក្នុងត្រីមាសទី១ appeared first on .