ការនាំចេញផ្លែដូង

ចិនទទួលស្គាល់ជាផ្លូវការនៅចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ អាចនាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសរបស់ខ្លួន
នៅទីបំផុតអគ្គរដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ នៅចម្ការដូងក្នុងស្រុកចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន ខណៈការចុះហត្ថលេខាលើពិធីសារស្តីលក្ខណ្ឌតម្រូវភូតគាមអនាម័យនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនតំាងពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២៣។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន តាំងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។

ចាប់តាំងពីថ្ងៃចុះហត្ថលេខា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឲ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

បន្ទាប់ពីទទួលបានពាក្យស្នើសុំពីសំណាក់ចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិនដើម្បីភាគីពិនិត្យ និងវាយតម្លៃ។

លោកជំទាវ គូសបញ្ជាក់ថា« គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ហើយចម្ការដូង និងទីតាំងវេចខ្ចប់ដែលទទួលបានការចុះបញ្ជីពីសំណាក់អគ្គរដ្ឋបាលគយចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយរំពឹងថា ការនាំចេញជើងដំបូងនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២៤នេះ»៕ តាកែវ

The post ចិនទទួលស្គាល់ជាផ្លូវការនៅចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ អាចនាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសរបស់ខ្លួន appeared first on .

ការនាំចេញផ្លែដូងកម្ពុជា ទៅកាន់ប្រទេសចិន នឹងឆាប់ផ្តើមនាពេលឆាប់ៗនេះ
កម្ពុជា-ចិន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ កញ្ញាកន្លងទៅ។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញានេះ បានជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិនផងដែរ។

ពាក់ព័ន្ធនឹងការនាំចេញផ្លែដូងពីកម្ពុជា ទៅចិននេះ លោក សួង ណយ ស្ថាបនិកសហគមន៍ដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិជម្រុញភូមិមួយផលិតផលមួយ បានឱ្យដឹងថា ទីផ្សារដូងក្រអូបកម្ពុជាល្អ មានការគាំទ្រច្រើន។ហើយការអនុញ្ញាតនាំចេញផ្លែដូងពីកម្ពុជាទៅប្រទេសចិន វាជាការល្អ ឱ្យតែមានប្រទេសចង់នាំចេញផលិតផលកម្ពុជាច្រើន ជាពិសេសផ្លែដូងក្រអូប។

លោកបញ្ជាក់ថា «ក្នុងនោះសហគមន៍ដូងក្រអូបកម្ពុជាក៏បានបន្ថែមបន្តុំផលិតតាមខេត្ត ដើម្បីប្រមូលយកមកវិចខ្ចប់កែច្នៃ ផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅប្រទេស ជាពិសេសប្រទេសចិនតែម្តង។ហើយចំពោះការចុះបញ្ជីនៅក្រសួងកសិកម្ម យើងនឹងបំផុសបំផុលឱ្យសមាជិកចុះជាសហគមន៍ជាក់ស្តែងតាមការជជែកជាមួយនឹងក្រសួងកសិកម្ម»។

បើតាមលោក សួង ណយ ថា បើសិនជាប្រទេសជិតខាង តួយ៉ាងប្រទេសចិន អនុញ្ញាតឱ្យមានការនាំចេញផលិតផលខ្មែរជាពិសេសដូងក្រអូបគឺជារឿងល្អមែនមែន ព្រោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករម្ចាស់ចំការ អាចបានតម្លៃទាំងក្នុងស្រុកនិងក្រៅស្រុក ហើយកាលណាកសិករលក់បានតម្លៃថ្លៃ នោះកសិករមានជីវភាពធូរធារ ធ្វើឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ទោះបីជាយ៉ាងណា ក៏មានបញ្ហាដែរ នោះគឺខ្លាចមិនមានដូងនាំចេញ ដោយសារបច្ចុប្បន្នខ្មែរយើងមិនមានដូងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឡើយទេ ពោលនៅមានការនាំចូលពីប្រទេសថៃ ប្រទេសវៀតណាមមិនតិចជាង៧០%នោះទេ។

លោកបន្តថា ដើម្បីនាំចេញឬផ្គត់ផ្គង់ដូងឱ្យស្របទៅតាមតម្រូវការប្រទេសចិនបាន លុះត្រាតែសហគមន៍ដូងក្រអូបកម្ពុជា ឬអ្នកកែច្នៃ អ្នកប្រមូលទិញដូង អាចពង្រីកសក្តានុពល ពង្រីកការដាំ ក៏ដូចជាពង្រឹងគុណភាពផងដែរ។

លោក បន្ថែមថា ក្នុងនាមជាសហគមន៍ដូងក្រអូបកម្ពុជា ក៏មានវិធានការផ្សេងៗផងដែរ ទី១,ប្រមូលចងក្រងសមាជិកបន្ថែម,ទី២ ត្រូវរកទុនថវិកាដើម្បីប្រមូលផ្តុំកែច្នៃ រួចនាំចេញ, ទី៣ ត្រូវពង្រឹងសមត្ថភាពសក្តានុពល ក្នុងការវេចខ្ចប់កែច្នៃឱ្យទំនើបទាន់សម័យ,និងទី៤ ម្ចាស់ចំការនីមួយៗត្រូវតែពង្រីកការដាំដុះឱ្យស្របតាមទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕

The post ការនាំចេញផ្លែដូងកម្ពុជា ទៅកាន់ប្រទេសចិន នឹងឆាប់ផ្តើមនាពេលឆាប់ៗនេះ appeared first on .