ការវិនិយោគបៃតង

វិនិយោគិនអន្តរជាតិសំឡឹងឃើញការវិនិយោគបៃតងនៅកម្ពុជា តាមរយៈការបង្កើតរោងចក្ររថយន្តអគ្គីសនី
ក្រុមហ៊ុន ADATA Technology Co., Ltd. បានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្ររថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុង។

ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើ ក្នុងជំនួបសម្តែងការគួរសមរវាងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក អ៊ាង សុផល្លែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន ADATA Technology ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្ររថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុងដូចជាការប្រើសាំង ជាមួយគ្នានេះ EV ជាបច្ចេកវិទ្យាដ៏សំខាន់សម្រាប់កាត់បន្ថយការបំភាយឧស្ម័នពីការដឹកជញ្ជូនតាមផ្លូវគោក ដែលមានចំនួនជាង ១៥% នៃការបំភាយឧស្ម័នដែលទាក់ទងនឹងថាមពលសកល។

លោកក៏បានបញ្ជាក់ថា ការបង្កភាពងាយស្រួលដល់វិនិយោគិនទាំងអស់ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា គឺបានអនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផលចំណេញទៅក្រុមហ៊ុនផង ហើយកម្ពុជាក៏ទទួលបានបរិស្ថានល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅគ្រប់កម្រិត។

សូមជម្រាបជូនថា ក្រុមហ៊ុន ADATA Technology Co., Ltd. បានជួបសម្តែងការគួរសមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងពិនិត្យលទ្ធភាពនៃការវិនិយោគនៅកម្ពុជា រួចមកហើយកាលពីខែកក្កដា ឆ្នាំ២០២៤  ជាមួយនិងផែនការវិនិយោគ ១០០លានដុល្លារ នៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧  តាមរយៈការកសាងរោងចក្រកែច្នៃអេឡិចត្រូនិច និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា។

ក្រុមហ៊ុន ADATA Technology Co., Ltd. ត្រូវបានបង្កើតឡើងនៅតៃវ៉ាន់ក្នុងឆ្នាំ២០០១ ដោយមានដើមទុនចុះបញ្ជីចំនួន ៩៤.៥ លានដុល្លារអាម៉េរិក ដោយមានរោងចក្រធំៗនៅក្នុងទីក្រុង Suzhou ប្រទេសចិន នៅប្រទេសប្រេស៊ីល និងកន្លែងផ្សេងទៀតដែលមានតម្លៃទីផ្សារបច្ចុប្បន្នរហូតដល់ ៩៦៧ លានដុល្លារអាម៉េរិក៕

The post វិនិយោគិនអន្តរជាតិសំឡឹងឃើញការវិនិយោគបៃតងនៅកម្ពុជា តាមរយៈការបង្កើតរោងចក្ររថយន្តអគ្គីសនី appeared first on .

ម៉ាឡេស៊ី រំពឹងទាក់ទាញការវិនិយោគបៃតងឲ្យបាន ៧០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០
យោងតាមក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) បាននិយាយកាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅថា ប្រទេសម៉ាឡេស៊ី កំពុងកំណត់គោលដៅទាក់ទាញការវិនិយោគបៃតងឲ្យបានដល់ ៣០០ពាន់លានរីងហ្គីត ឬប្រមាណ ៧០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រដ្ឋមន្ត្រីក្រសួង MITI លោក Zafrul Abdul Aziz បានបង្ហាញឲ្យដឹងថា គិតនៅចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ ម៉ាឡេស៊ី បានទាក់ទាញការវិនិយោគបៃតងនេះ បានចំនួន ៤០ពាន់លានរីងហ្គីតរួចទៅហើយ ខណ:ការវិនិយោគនេះគឺចាំបាច់បំផុតសម្រាប់ម៉ាឡេស៊ី ដើម្បីឆ្ពោះទៅរកការបំភាយកាបូនសូន្យនាពេលអនាគត។

ទន្ទឹមនឹងនេះ លោក Zafrul បានសង្កត់ធ្ងន់ទៀតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រេចបាននូវគោលដៅនៃការវិនិយោគបៃតងឲ្យបានចំនួន ៣០០ពាន់លានរីងហ្គីត នៅឆ្នាំ២០៣០ ដើម្បីធ្វើឲ្យប្រទេសរបស់ខ្លួន អាចឈានដល់ការបំភាយកាបូនកម្រិតសូន្យ នៅត្រឹមឆ្នាំ២០៥០។

រដ្ឋមន្ត្រីរក្រសួង MITI រូបនេះ ក៏បានកត់សម្គាល់ផងដែរថា ការវិនិយោគបៃតងភាគច្រើនរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានរួមចំណែកដោយវិស័យថាមពលកកើតឡើងវិញ (RE) និងវិស័យរថយន្តអគ្គិសនី (EV)។

ជម្រាបជូនផងដែរថា តាមរយ:គោលដៅខាងលើ លោក Zafrul សង្ឃឹមថា ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី នឹងយល់ព្រមអនុម័តលើទឹកប្រាក់លើកទឹកចិត្តដែលស្នើឡើងដោយ MITI នៅក្នុងថវិកាជាតិឆ្នាំ២០២៥ ខាងមុខ ដើម្បីគាំទ្រដល់ក្រុមហ៊ុននានា ក្នុងការផ្លាស់ប្តូរទៅកាន់ថាមពលបៃតង។ ហើយ MITI ក៏សង្ឃឹមផងដែរថាក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ពីការលើកទឹកចិត្តទាំងនេះ សម្រាប់ដំណើរការផ្លាស់ប្តូរនាពេលអនាគត៕

The post ម៉ាឡេស៊ី រំពឹងទាក់ទាញការវិនិយោគបៃតងឲ្យបាន ៧០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ appeared first on .

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងបានកំពុងគិតគូរនិងកៀរគរអ្នកវិនិយោគក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា។

ការផ្តួចផ្តើមបែបនេះរបស់លោករដ្ឋមន្រ្តីនៅជំនួបជាមួយបណ្តាក្រុមហ៊ុនអន្តជាតិ ដែលរួមមានក្រុមហ៊ុន Mana-gement Venture Asia (Cambodia) ltd ក្រុមហ៊ុន TOYO Ventures Holdings Berhad និងក្រុមហ៊ុន Energy China នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបរិស្ថាន បានលើកឡើងថា ទិសដៅអាទិភាពក្នុងវិស័យបរិស្ថាន ដើម្បីជំរុញការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ប្រកបដោយចីរភាព ការវិយោគគប្បីជួយជាចម្បងឱ្យប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានមុខរបរបន្ថែម លើសពីរបរដែលពឹងផ្អែកតែមួយមុខទៅលើធនធានធម្មជាតិ និងការដកហូតអនុផលព្រៃឈើ ដើម្បីធានាឱ្យបាននូវលំនឹងសេដ្ឋកិច្ចគ្រួសារ តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃពីរបរបន្ថែម ដែលបានមកពីការវិនិយោគផ្ទាល់ ដែលនេះគឺជាការជួយឱ្យប្រជាប្រជាសហគមន៍នៅតាមមូលដ្ឋាន មានឯករាជ្យភាព និងភាពជាម្ចាស់។

ក្នុងន័យនេះ លោកក៏បានផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងបានកំពុងគិតគូរនិងកៀរគរអ្នកវិនិយោគក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា។ដែលនេះជាការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងគិតគូរនិងកៀរគរអ្នកវិនិយោគក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា។

លោកបានគូសបញ្ជាក់ថា ទាំងនេះគឺជាភាពជោគជ័យនៃគម្រោងប្រកបដោយចីរភាព អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងសមស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

The post រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង appeared first on .