ការវិនិយោគអន្តរជាតិ

ការវិនិយោគរបស់កូរ៉េខាងត្បូងនៅក្រៅប្រទេស បន្តធ្លាក់ចុះ ៤ត្រីមាសជាប់ៗគ្នា
តាមរយៈទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញនៅថ្ងៃសុក្រថា ការវិនិយោគផ្ទាល់របស់កូរ៉េខាងត្បូងនៅក្រៅប្រទេសបានធ្លាក់ចុះ ៤ត្រីមាសជាប់ៗគ្នា ដោយសារភាពមិនប្រាកដប្រជាចំពោះសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា​ ក្នុងត្រីមាសទី៣ ដែលរាប់ចាប់ពីខែកក្កដា​ រហូតដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ការវិនិយោគនៅក្រៅប្រទេសតាមរយៈការទិញភាគហ៊ុនបរទេស ក៏ដូចជាការបង្កើតការិយាល័យនៅបរទេស មានចំនួនប្រមាណ ១៤,៦២ពាន់លានដុល្លារ ធ្លាក់ចុះ ២០,៤% ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

បញ្ជាក់ថា ការធ្លាក់ចុះនេះកើតឡើងតាំងតែពីត្រីមាសទី៤ នៃឆ្នាំមុនមកម្លេះ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលរងផលប៉ះពាល់ពីគោលនយោបាយរូបិយវត្ថុ ដែលរឹតបន្តឹងនៅក្នុងសេដ្ឋកិច្ចសំខាន់ៗ។

ការវិនិយោគនៅក្រៅប្រទេសលើវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងបានធ្លាក់ចុះក្នុងតួលេខទ្វេដងដល់ចំនួន ៦,៦៦ពាន់លានដុល្លារ ចំណែងឯការវិនិយោគលើវិស័យធានារ៉ាប់រងវិញធ្លាក់ចុះ ៩២០លានដុល្លារផងដែរ។

ផ្ទុយទៅវិញ ការវិនិយោគនៅក្នុងឧស្សាហកម្មផលិតកម្មនៅក្រៅប្រទេស បានកើនឡើង ១១,៨% ឬប្រមាណ ៤,៨៦ពាន់លានដុល្លារ ប៉ុន្តែការវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានធ្លាក់ចុះដល់ចំនួន ៤៣០លានដុល្លារ ខណៈការវិនិយោគលើវិស័យរុករករ៉ែក៏បានធ្លាក់ចុះដល់ចំនួន ៤០០លានដុល្លារផងដែរ។

គួរជម្រាបបន្ថែមថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ការវិនិយោគផ្ទាល់នៅអាមេរិកខាងជើងបានធ្លាក់ចុះ ០,៨% ឬដល់ចំនួន ៧,៦៤ពាន់លានដុល្លារ ស្របពេលការវិនិយោគនៅអឺរ៉ុបថយចុះមកត្រឹម ២,៨១ពាន់លានដុល្លារ អាស៊ីធ្លាក់មក ២,១១ពាន់លានដុល្លារ ចំណែកឯអាមេរិកឡាទីនឯណោះវិញក៏ធ្លាក់ចុះមកត្រឹម ១,៧៩ពាន់លានដុល្លារដូចគ្នា៕

The post ការវិនិយោគរបស់កូរ៉េខាងត្បូងនៅក្រៅប្រទេស បន្តធ្លាក់ចុះ ៤ត្រីមាសជាប់ៗគ្នា  appeared first on .

ចិនសន្យាបង្កើតឱកាសកាន់តែច្រើន សម្រាប់ក្រុមហ៊ុនបរទេសមកបណ្ដាក់ទុនក្នុងស្រុក
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Shouwen បាននិយាយកាលពីថ្ងៃទី១៥ ខែតុលា​ថា ចិននឹងផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ក្រុមហ៊ុនបរទេស ដែលចង់មកបណ្ដាក់ទុន និងកំពុងវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Wang បន្ថែមទៀតថា រដ្ឋាភិបាលនឹងនៅតែបន្តពង្រឹងបរិយាកាសអាជីវកម្ម ឲ្យកាន់តែ​ប្រសើរថែមទៀត សម្រាប់ក្រុមហ៊ុនបរទេសដែលកំពុងរកស៊ីនៅប្រទេសចិន ដូចជា ក្រុមហ៊ុន Exxon Mobil, BASF, Budweiser, Walmart, Panasonic និង IKEA ជាដើម។

គួររំលឹកដែរថា ចាប់តាំងពីលោក Li Qiang ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីចិនលើកទី៨ កាលពីខែមីនាកន្លងទៅ លោកបានសន្យាថា នឹងព្យាយាមអូសទាញក្រុមហ៊ុនបរទេស មកបណ្ដាក់ទុនក្នុងស្រុកបន្ថែម ដើម្បីស្ដារសេដ្ឋកិច្ចដែលចិនបានខូចខាត អំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩។

ជម្រាបបន្ថែមថា ចិនបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីអូសទាញវិនិយោគិនបរទេស ដែលមានដូចជា ការបន្ធូរបន្ថយពន្ធ ផ្ដល់កញ្ចប់ប្រាក់ជំនួយ និងអត្ថប្រយោជន៍ផ្សេងៗទៀត ទៅតាមវិស័យនីមួយៗ៕

The post ចិនសន្យាបង្កើតឱកាសកាន់តែច្រើន សម្រាប់ក្រុមហ៊ុនបរទេសមកបណ្ដាក់ទុនក្នុងស្រុក appeared first on .

ចិន ដាក់ចេញគោលការណ៍ជាច្រើនចំណុច ដើម្បីទាក់ទាញការវិនិយោគពី​បរទេស
រដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវគោលការណ៍ជាច្រើនចំណុច ដើម្បីណែនាំដល់វិនិយោគិនថ្មីៗ ដែលខ្លួនសង្ឃឹមថាអាចនឹងទាក់ទាញការវិនិយោគបន្ថែមទៀតពីបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រុមប្រឹក្សារដ្ឋរបស់ចិន បានធ្វើការបោះពុម្ពផ្សាយឯកសារមួយ ដែលមានគោលការណ៍ណែនាំចំនួន ២៤ ចំណុច ដែលអនុញ្ញាតឱ្យអាជ្ញាធរបង្កើនការការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមអ្នកវិនិយោគបរទេស បន្ថែមទៀត ។

ឯកសារនេះ ក៏បានប្រកាសអំពីវិធីសាស្រ្តដើម្បីបង្កើនការគាំទ្រផ្នែកសារពើពន្ធ និងការលើកទឹកចិត្តពន្ធ សម្រាប់សហគ្រាសវិនិយោគបរទេស ដូចជាការលើកលែងពន្ធលើប្រាក់ចំណូលបណ្តោះអាសន្ន សម្រាប់អ្នកវិនិយោគ ដែលបាន​បង្វែរ​ការវិនិយោគរបស់ពួកគេឡើងវិញ នៅក្នុងប្រទេសចិន។

ក្រុមប្រឹក្សារដ្ឋចិន បាននិយាយទៀតថា ខ្លួននឹងបន្តស្វែងរកយន្តការគ្រប់គ្រងដ៏ងាយស្រួល និងសុវត្ថិភាពខ្ពស់ សម្រាប់លំហូរទិន្នន័យឆ្លងដែន។ ស្របពេលដែលសំណើនេះ បានកើតឡើងចំពេលកំពុងមានភាពតានតឹងរវាងអាជ្ញាធរ និងសហគ្រាសអន្តរជាតិ រួមទាំងបណ្តាក្រុមហ៊ុនគណនេយ្យពិភពលោកផងដែរ ជុំវិញសុវត្ថិភាពទិន្នន័យ។

ជម្រាបជូនផងដែរថា ប្រទេសចិន បាន​ស្វះ​ស្វែងរកវិធីសាស្រ្តដើម្បីទាក់ទាញការវិនិយោគពីបរទេស ខណ:ពេលដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីជំងឺកូវីដ-១៩ នៅតែមានសន្ទុះយឺត ដោយសារតែការនាំចេញមានការធ្លាក់ចុះ និងភាពចលាចល ដែលកំពុងបន្តនៅក្នុងទីផ្សារអចលនទ្រព្យ ៕

The post ចិន ដាក់ចេញគោលការណ៍ជាច្រើនចំណុច ដើម្បីទាក់ទាញការវិនិយោគពី​បរទេស appeared first on .

វិនិយោគិនបរទេសបង្កើនការប្រុងប្រយ័ត្ន ចំពោះការវិនិយោគនៅប្រទេសវៀតណាម
ក្រុមមេៗវិនិយោគិនបរទេសទាំងអស់ កំពុងបង្កើនការប្រុងប្រយ័ត្នជាមួយការវិនិយោគនៅ​ប្រទេសវៀតណាម បន្ទាប់ពីមិនមានការផ្លាស់ប្ដូរខ្លាំង​លើវិស័យមួយនេះ សម្រាប់ត្រីមាសដំបូង​នៃឆ្នាំ ២០២៣។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​ប្រទេស​វៀតណាម។

សន្ទស្សន៍អាជីវកម្មប្រចាំត្រីមាស​បាន​បញ្ជាក់​ថា វៀតណាម​នៅ​តែជាគោលដៅ​ធំបំផុត​សម្រាប់​វិនិយោគិនបរទេស ប៉ុន្តែដោយសារ​តម្រូវការ​សកល​មាន​ការ​ថយចុះ និងភាពមិនប្រាកដប្រជាលើស្ថានការណ៍នយោបាយ និងបទប្បញ្ញត្តិក្នុងស្រុក បាននាំឱ្យអ្នកគ្រប់គ្រងភាគច្រើននៅតែមានការប្រុងប្រយ័ត្ន។

ការស្ទង់មតិដែលផ្តោតលើក្រុមហ៊ុនអឺរ៉ុប និងបុគ្គលដែលប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម បានបង្ហាញថា ៥៨%នៃអ្នកគ្រប់គ្រងដែលបានស្ទង់មតិជាង ២០០ មិនមានគម្រោងផ្លាស់ប្តូរផែនការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេសវៀតណាមក្នុងត្រីមាសនេះទេ។

សូមជម្រាបដែរថា វៀតណាមទទួលបានការវិនិយោគពីបរទេសដោយផ្ទាល់ (FDI) ប្រមាណ ៤,៣ពាន់លានដុល្លារនៅត្រីមាសនេះ តិចជាងឆ្នាំទៅប្រហែល ២,២%។

វិនិយោគិនបរទេសដែលកំពុងវិនិយោគនៅវៀតណាម​ភាគច្រើនមកពីប្រទេសហូឡង់ បារាំង លុចសំបួរ និងអាល្លឺម៉ង់ ដែលសុទ្ធសឹងតែជាសមាជិកអឺរ៉ុប ជាមួយនឹងទំហំថវិកា​វិនិយោគសរុប​ច្រើនជាង ២០ពាន់លានដុល្លារ។

បន្ថែមពីនោះ ក្រុមហ៊ុនបរទេសទាំងនោះក៏បានបញ្ជាក់ទៀតថា ពួកគេគ្មានគម្រោងក្នុងការ​បន្ថែម​បុគ្គលិកនា​ត្រីមាសនេះឡើយ ដែលបណ្ដាលឲ្យមានការ​សន្និដ្ឋាន​ថា អាចនឹងមានការ​កាត់បន្ថយ​បុគ្គលិកប្រមាណ ១៦% បន្ថែមទៀត៕

The post វិនិយោគិនបរទេសបង្កើនការប្រុងប្រយ័ត្ន ចំពោះការវិនិយោគនៅប្រទេសវៀតណាម appeared first on .

ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម វិនិយោគជាង ៦ ពាន់លានដុល្លារនៅបរទេស កាលពីឆ្នាំទៅ
​ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាល​វៀតណាម​ បានចាក់លុយ​ប្រហែល ៦,៦១ ពាន់លាន​ដុល្លារ​នៅក្រៅប្រទេស​កាលពីឆ្នាំទៅ។ នេះ​បើតាម​ការ​ឲ្យដឹងពី​វិនិយោគិន​ប្រចាំ​ក្រុមហ៊ុន PetroVietnam និង​ Viettel។

​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងអស់ PetroVietnam ​ស្ដេចត្រាញ់​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​បាន​វិនិយោគ​នៅ​បរទេស​ប្រហែល ៤ ពាន់​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​ទូរគមនាគមន៍ Viettel វិនិយោគ​អស់ ១,៤៧ ពាន់​លាន​ដុល្លារ ស្របពេល Vietnam Rubber Group ជះ​លុយ ៧៧១ លាន​ដុល្លារ។ នេះ​បើតាម​​របាយការណ៍​ចុះផ្សាយ​ដោយ​រដ្ឋាភិបាល។

រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៣០ បានវិនិយោគនៅក្នុងប្រទេស និងតំបន់ចំនួន ២៦ សម្រាប់គម្រោងចំនួន ១៣៧ ដែលកើនឡើងចំនួន ៦ ពីឆ្នាំ ២០២០។

កាលពីឆ្នាំទៅ គម្រោង ៨៨ បាន​កត់ត្រា​ប្រាក់ចំណូល​សរុប​ជិត ៧,៨ ពាន់​លានដុល្លារ កើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២០ ហើយក្នុងចំណោមនោះ ៦២ គម្រោងបាន​ប្រកាស​ប្រាក់ចំណេញ​ ក្រោយបង់ពន្ធ​រួចរាល់ បាន​ច្រើនលើស ៨១០ លានដុល្លារ កើន​រហូត​ដល់​ ៩០% បើធៀប​នឹងឆ្នាំ ២០២០៕

The post ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម វិនិយោគជាង ៦ ពាន់លានដុល្លារនៅបរទេស កាលពីឆ្នាំទៅ appeared first on .

ស្ងាត់ៗ Logo របស់ក្រុមហ៊ុន Tesla បង្ហាញខ្លួននៅប្រទេសកម្ពុជាអាចមកពីហេតុផលទាំងអស់នេះ!
មានការជជែកវែកញែកគ្នាច្រើននាប៉ុន្មានថ្ងៃចុងក្រោយនេះ ទាក់ទងនឹងរូបអគារតាំងបង្ហាញលក់រថយន្ដមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលប្រើ Logo របស់ក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាមេរិក គឺ Tesla។ យ៉ាងណាក៏ដោយ មិនទាន់មានប្រភពផ្លូវការណាមួយច្បាស់លាស់ពីដំណើរការពិតប្រាកដនៃ ការបោះជំហ៊ានជាលើកដំបូងរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោក Elon Musk នេះនៅក្នុងប្រទេសកម្ពុជានៅឡើយ សូម្បីតែលើវិបសាយផ្ទាល់របស់ក្រុមហ៊ុន Tesla ក៏គ្មានការបញ្ជាក់អ្វីដែរ។

ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលយើងអាចចូលរួមគិតទាំងអស់គ្នា ថាតើវត្តមានរបស់រថយន្តមិនប្រើសាំង និងមានសមត្ថភាពអាចបើកបរស្វ័យប្រវត្តិដោយខ្លួនឯងនេះ មកឈរជើងនៅកម្ពុជាក្នុងរូបភាពបែបណា?

១. ទិញបន្ដពីតំណាងចែកចាយមកលក់រាយបន្ដ (Dealer)៖ បើជាការលក់របៀបនេះ មិនសូវជាពិបាកប៉ុន្មានទេ។ ក្រុមហ៊ុនក្នុងស្រុកអាចទៅរកទិញឡានពីតំណាងចែកចាយផ្ដាច់មុខណាមួយ។ ឧទាហរណ៍៖ ក្រុមហ៊ុនមេ អាចមានតំណាងចែកចាយប្រចាំប្រទេស ឬតំបន់ ដូច្នេះក្រុមហ៊ុនក្នុងស្រុកយើងនេះ អាចទៅទិញបន្ដពីគេ ហើយមកលក់បន្ដឲ្យអ្នកទិញជិះដោយផ្ទាល់តែម្ដង។

២. ការបើកជាសាខាការិយាល័យ (Branch Office) ៖ គឺក្រុមហ៊ុនមេមកបើកផ្ទាល់តែម្ដង បានន័យថាបើក្រុមហ៊ុន Tesla មកបើកនៅកម្ពុជាមែន គឺក្រុមហ៊ុនមេ Tesla Inc របស់អាមេរិកមកចុះបញ្ជីបើកនៅកម្ពុជាដោយផ្ទាល់។

៣. ចុះបញ្ជីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ (Subsidiary)៖ ការចុះបញ្ជីជាក្រុមហ៊ុនបុត្រសម្ព័ន្ធមិនជាស្រួលប៉ុន្មានទេ ត្រូវសិក្សាលម្អិតណាស់។ ការចុះបញ្ជីជាក្រុមហ៊ុនបុត្រសម្ព័ន្ធ អាចក្រុមហ៊ុនមេ មករកដៃគូក្នុងស្រុកដើម្បីចាប់ដៃគ្នា ឬហៅថាបណ្ដាក់ទុនរួមគ្នា (Join Venture) ហើយបើ Tesla មករកដៃគូណាមួយមែន នោះក៏ល្បីដូចស្គរធំមិនចាញ់ការមកបើកសាខាការិយាល័យនោះដែរ។

៤. ការទទួលបានសិទ្ធិជាតំណាងចែកចាយ (Distributor)៖ ដើម្បីទទួលបានសិទ្ធិជាតំណាងចែកចាយផ្ដាច់មុខ ពីក្រុមហ៊ុនយក្សមួយៗ មិនមែនដូចការទិញសិទ្ធិតំណាងចែកពីអ្នកលក់ឡេនោះទេ។ ត្រូវមានទាំងលុយក្រាស់ហើយ មានកេរ្ដិ៍ឈ្មោះក្រុមហ៊ុនល្អ និងមានបទពិសោធន៍ ការគ្រប់គ្រងល្អថែមទៀត ទើប Tesla ហ៊ានប្រថុយផ្ដល់សិទ្ធិឲ្យយកផលិតផលគេមកលក់ចែកចាយបន្ដបាន។

៥. ទិញសិទ្ធិធ្វើអាជីវកម្មបន្ដ (Franchise) ៖ គំរូអាជីវកម្មប្រភេទនេះ គេមិនសូវយកមកអនុវត្តជាមួយការលក់ផលិតផលឡានដូច្នេះទេ។ គំរូ Franchise ភាគច្រើន គេនិយមឃើញមានតែ លើប្រភេទអាជីវកម្មបែបភោជនីយដ្ឋាន ហាងកាហ្វេ ឬសេវាកម្មផ្សេងៗប៉ុណ្ណោះ៕

The post ស្ងាត់ៗ Logo របស់ក្រុមហ៊ុន Tesla បង្ហាញខ្លួននៅប្រទេសកម្ពុជាអាចមកពីហេតុផលទាំងអស់នេះ! appeared first on .

ផ្សារភាគហ៊ុនបច្ចេកវិទ្យាកាន់​ខ្លាំង​ ធ្វើឱ្យវិនិយោគិន​កាន់​តែ​សម្រុក​វិនិយោគ​បន្ត
ទាក់ទិនទៅនឹងបញ្ហាទីផ្សារភាគហ៊ុនផ្នែកបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិកវិញ ត្រូវបាន​គេរាយ​ការណ៍មកថា មានការឡើងខ្ពស់បន្តទៀត បានធ្វើឱ្យក្រុមវិនិយោគិនទំាង​ឡាយជាពិសេស​ទៅ​លើ​វិស័យបច្ចេកវិទ្យាស្វះស្វែងរកការបណ្តាក់ទុនបន្ថែមទៀតដើម្បី​ទាញយកផលកម្រៃនៅលើទីផ្សារហ៊ុន​សម្រាប់ឆ្នំាបន្តបន្ទាប់ទៀត។

របាយការណ៍វិភាគមួយចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវឈ្មោះ
Bernstein បាននិយាយថា
ផ្សារហ៊ុនដែលមានសក្តានុពលខ្លំាងនៅលើទីផ្សារនោះមានជាអាទិ៍ដូចជា
Microsoft (MSFT.O), Amazon (AMZN.O),
Facebook (FB.O), Visa (V.N) ហើយនិង
Mastercard (MA.N)ជាដើម។

នៅក្នុងរបាយការណ៍វិភាគរឿងទីផ្សារភាគហ៊ុនដដែលនេះ
បានបង្ហាញបន្តទៀតថា
មានផ្សារហ៊ុន​របស់ស្ថាប័នធំៗចំនួន៤ដូចជា
Apple (AAPL.O), Microsoft, Facebook និង
Amazon បានកើនឡើងដល់ទៅ២០%
លើ S&P
កាលពីឆ្នំាមុនទៅទៀត៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

The post ផ្សារភាគហ៊ុនបច្ចេកវិទ្យាកាន់​ខ្លាំង​ ធ្វើឱ្យវិនិយោគិន​កាន់​តែ​សម្រុក​វិនិយោគ​បន្ត appeared first on .