កាស៊ីំណូ

សមត្ថកិច្ចកម្ពុជា ព្រមានប្រើធម៌ក្តៅបើប្រតិបត្តិករកាស៊ីណូណា មិនអនុវត្តតាមការណែនាំ៥ចំណុចនេះ
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​បាន​ចេញ​សេចក្តី​ណែ​នាំ​ដល់ ប្រតិបត្តិករ​កាស៊ីណូទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួនលើ៥ចំណុច ដើម្បី​ធានា​នូវ​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អាចប្រព្រឹត្តិទៅស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីណែនាំចុះថ្ងៃទី២០ តុលានេះ លើកឡើងថា ប្រតិបត្តិករ​កាស៊ីណូ​ទាំង​អស់​ត្រូវ​អនុវត្តន៍​តាម​ការ​ណែ​នាំ៥ចំណុចខាងក្រោមរួមមាន៖

១. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្ត សុពល​ភាព​អាជ្ញា​បណ្ណកាស៊ីណូ មក គ.ល.ក. ដោយត្រូវផ្អែកជាចម្បងលើគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល (សជណ) ដែលបានកំណត់យ៉ាងច្បាស់នូវទីតាំងភូមិសាស្ត្រនៃ ការស្នើសុំអភិវឌ្ឍកាស៊ីណូ និង​លក្ខ​ខណ្ឌ​ទាំង​ឡាយដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ជាធរមាន។

២. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណកាស៊ីណូពី គ.ល.ក. អាច​ធ្វើ​ប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់នៅ ក្នុង​អាជ្ញាបណ្ណ​កាស៊ីណូ​ប៉ុណ្ណោះ។​

៣. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដែលធ្លាប់មានអាជ្ញាបណ្ណកាស៊ីណូពីក្រសួង សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ហើយបានដាក់ពាក្យស្នើសុំ និងកំពុងបំពេញលក្ខខណ្ឌតម្រូវ ដើម្បី បន្ត​សុពល​ភាព​អាជ្ញា​បណ្ណ​ឆ្នាំ២០២២ គ.ល.ក. បានចេញលិខិតបញ្ជាក់នីតិភាពជូនសម្រាប់ បន្ត​និរន្តរ​ភាព​អាជីវកម្ម​កាស៊ីណូ​សម្រាប់ឆ្នាំ២០២២ នេះស្របច្បាប់ និងអាចធ្វើប្រតិបត្តិការ កាស៊ីណូ​បាន​តែ​នៅ​ក្នុង​បរិវេណ​ទីតាំង​ដែល​បានកំណត់នៅក្នុងលិខិតបញ្ជាក់នីតិភាពប៉ុណ្ណោះ ហើយដែលស្ថិតនៅក្រោមការគ្រប់គ្រង និង​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹងរបស់ គ.ល.ក.។

៤. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណ ឬលិខិត បញ្ជាក់​នីតិភាព​ច្បាប់ដើម នៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ ករណីមានការប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតបញ្ជាក់នីតិភាពថតចម្លង នៅ​ទីតាំង​ផ្សេង​នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​ការក្លែងបន្លំ ដែលត្រូវប្រឈមនឹងការចាត់វិធានការនានាតាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជាធរមាន។

៥. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវបង់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ដែលដំណើរការក្នុងបរិវេណកាស៊ីណូ និងកាតព្វកិច្ចផ្សេងៗទៀតឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថាក្នុងករណី ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការ ដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន៕

The post សមត្ថកិច្ចកម្ពុជា ព្រមានប្រើធម៌ក្តៅបើប្រតិបត្តិករកាស៊ីណូណា មិនអនុវត្តតាមការណែនាំ៥ចំណុចនេះ appeared first on .