កាហ្សាក់ស្ថាន

ទូតកាហ្សាក់ស្ថាន នឹងខិតខំពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យដល់១ ពាន់លានដុល្លារ នាថ្ងៃខាងមុខ
លោក កាណាត់​ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាថា នឹងខិតខំពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យឈានដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតតិចតួចនៅឡើយ។

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន ថ្លែងបែបនេះ នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា កាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតតែងតាំងថ្មី បានលើកឡើងថា យោងតាមទស្សនវិស័យថ្មី កាហ្សាក់ស្ថាន ចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេហ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម។

ក្នុងវិស័យសេដ្ឋកិច្ចជាមួយកម្ពុជាវិញ លោកទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែលោកនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ។ ជាមួយគ្នានេះ លោកបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថាន មានសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលលោកអគ្គរដ្ឋទូតបានលើកឡើងពីកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម ខណៈសម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវបន្តពិភាក្សា។

សូមបញ្ជាក់ដែរថា ក្រៅពីលើកឡើងពីការប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយកម្ពុជា លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ ពីគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុផងដែរ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។ លើសពីនេះ លោកក៏បានលើកអំពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជាមួយផ្លូវសូត្រចិន និងច្រករបៀង Caspian (Caspian Corridor) ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅអឺរ៉ុប ដោយប្រើរយៈពេលត្រឹម ១៥ថ្ងៃ បើធៀបទៅនឹងការដឹកតាមសមុទ្រដែលត្រូវប្រើរយៈពេល ២ ខែឯណោះ៕ អត្ថបទ៖ រង្សី

The post ទូតកាហ្សាក់ស្ថាន នឹងខិតខំពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យដល់១ ពាន់លានដុល្លារ នាថ្ងៃខាងមុខ appeared first on .

បុរសខ្លាំងរដ្ឋចិន ចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាជីគីស្ថាន
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ឲ្យដឹងថា មេដឹកនាំរបស់ប្រទេសចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារ ទី២ ខែកក្កដានេះ បានចាកចេញពីប្រទេសហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាជីគីស្ថាន ក្នុងអំឡុងពេលដែលលោកនឹងត្រូវចូលរួមកិច្ចប្រជុំនៃបណ្តាប្រទេសសម្ព័ន្ធភាពសៀងហៃ (SCO) នៅក្នុងរដ្ឋធានី Astana នៃប្រទេសកាហ្សាក់ស្ថាន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនដដែលនេះ បន្ថែមឲ្យដឹងទៀតថា ​ប្រធានាធិបតីលោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអង្គារនេះ សម្រាប់កិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Astana និងសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាជីគីស្ថាន តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក Kassym-Jomart Tokayev នៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងលោក Emomali Rahmon ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថាន។

គួរឲ្យដឹងថា SCO បច្ចុប្បន្នមានសមាជិកអចិន្ត្រៃយ៍ចំនួន៩ ដោយក្នុងនោះរួមមាន កាហ្សាក់ស្ថានដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសម្រាប់ឆ្នាំនេះ និង ឥណ្ឌា ចិន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន អ៊ូសបេគីស្ថាន និងអ៊ីរ៉ង់ដែលបានចូលជាសមាជិកកាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា លោក Cai Qi សមាជិកលំដាប់កំពូលនៃបក្សកុម្មុយនិស្តចិន និងរដ្ឋមន្ត្រីការបរទេស លោក Wang Yi ក៏បានចូលរួមអមដំណើរជាមួយប្រធានាធិបតី លោក ស៊ី សម្រាប់ដំណើរទស្សនកិច្ចនេះផងដែរ៕

The post បុរសខ្លាំងរដ្ឋចិន ចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាជីគីស្ថាន appeared first on .

នាយករដ្ឋមន្ត្រីឆែក៖ ប្រេងរបស់កាហ្សាក់ស្ថាន អាចជួយប្រទេសខ្លួន កាត់ផ្តាច់ពីរុស្ស៊ី
នាយករដ្ឋមន្ត្រី​សាធារណ:​រដ្ឋឆែក លោក Petr Fiala បាននិយាយ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថាន ក្នុងពេលថ្មីៗនេះថា ប្រេងឆៅរបស់ពួកគេ អាចជួយធានាសន្តិសុខថាមពលរបស់ឆែកបាន បន្ទាប់ពីខ្លួនបានបញ្ឈប់ការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

លោក Petr បាននិយាយប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev កាលពីថ្ងៃចន្ទថា ៖ ” យើងត្រូវការជំរុញសន្តិសុខថាមពលផ្ទាល់ខ្លួនរបស់យើងបន្ថែមទៀត ហើយប្រេងរបស់កាហ្សាក់ស្ថាន បានក្លាយជាកត្តាដ៏សំខាន់ នៅក្នុងរឿងនេះ ” ។

នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា ៖ ” ការហ្សាក់ស្ថាន គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់បំផុត ដល់សាធារណ:រដ្ឋឆែក ហើយយើងជឿជាក់ថា នឹងមានវិសាលភាពដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ខណ:ពេលដែលយើងកំពុងងាកចេញឆ្ងាយពីប្រេងរបស់រុស្ស៊ី ” ។

ជម្រាបជូនផងដែរថា កាហ្សាក់ស្ថាន ដែលជាប្រទេសជិតខាងរបស់រុស្ស៊ី បានក្លាយជាអ្នកដឹកជញ្ជូនប្រេងឆៅដ៏សកម្មមួយទៅកាន់តំបន់អឺរ៉ុប តាមរយ:បំពង់បង្ហូរប្រេង ដែលភាគច្រើនឆ្លងកាត់ប្រទេសរុស្ស៊ី ខណ:ប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាលមួយនេះ ក៏បានជំរុញការនាំចេញប្រេងឆៅរបស់ខ្លួនយ៉ាងច្រើន តាមរយ:បំពង់បង្ហូរប្រេងជំនួស Baku-Tbilisi-Ceyhan ផងដែរ ៕

The post នាយករដ្ឋមន្ត្រីឆែក៖ ប្រេងរបស់កាហ្សាក់ស្ថាន អាចជួយប្រទេសខ្លួន កាត់ផ្តាច់ពីរុស្ស៊ី appeared first on .

ក្រុមហ៊ុនលក់រាយរុស្ស៊ី កំពុងចរចានាំចូលទំនិញតាមរយ:ប្រទេសជិតខាងមួយ ខណ:រងទណ្ឌកម្មជុំទិស
យោងតាមរដ្ឋមន្ត្រីរបស់ប្រទេសកាហ្សាក់ស្ថានម្នាក់ បាននិយាយថា ក្រុមហ៊ុនលក់រាយរបស់រុស្ស៊ី Magnit និង Lenta កំពុងពិភាក្សាជាមួយនឹងអ្នកផ្គត់ផ្គង់ទំនិញរបស់ពួកគេ និងភាគីផ្សេងទៀត អំពីការនាំចូលទំនិញ តាមរយ:ប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសជិតខាង និងជាដៃគូដ៏​ជិត​ស្និទ្ធ​មួយរបស់រុស្ស៊ី ។

ជាក់ស្តែង ការប្រែប្រួលនៃរូបិយប័ណ្ណ រូប្ល និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ បាននិងកំពុងវាយលុកទីផ្សាររុស្ស៊ីយ៉ាងខ្លាំង ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភ: ។

ហើយយ៉ាងណា ចំពោះទង្វើមួយនេះ បានធ្វើឱ្យប្រទេសលោកខាងលិច ធ្វើការទាក់ទណ្ឌកម្មគ្រប់​ច្រកល្ហក​ ទៅលើរុស្ស៊ី ដើម្បីបង្ខំឱ្យដកកងកម្លាំងចេញពីអ៊ុយក្រែនវិញ ខណ:ពេលដែលក្រុមហ៊ុនបរទេសជាច្រើន បានបញ្ឈប់ ក៏ដូចជាផ្អាកអាជីវកម្មរបស់ពួកគេទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី ផងដែរ ។

ប៉ុន្តែ តាមរយ:ក្រុមហ៊ុនដៃគូនៅក្នុងប្រទេសកាហ្សាក់ស្ថាន វាអាចជាច្រកចេញមួយ សម្រាប់ក្រុមហ៊ុនលក់រាយរបស់រស្ស៊ី ក្នុងការដោះស្រាយបញ្ហាមួយចំនួន ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម ក៏ដូចជាការទូទាត់ជារូបិយប័ណ្ណបរទេសជាដើម ។

ទន្ទឹមនឹងនេះ លោក Yerkebulan Orazalin ប្រធានផ្នែកសហគ្រិន និងវិនិយោគនៅការិយាល័យក្រុង Almaty ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយថា ក្រុមហ៊ុនលក់រាយ Magnit និង Lenta កំពុងសម្លឹងរកមើល លទ្ធភាពពិសេស ក្នុងការនាំចូលទំនិញដោយផ្ទាល់ទៅកាន់ប្រទេសរុស្ស៊ី ដែលកំពុងប្រឈមមុខជាមួយនឹងការរឹតបន្តឹងខ្លាំង ” ៕

ប្រភព: CNA

The post ក្រុមហ៊ុនលក់រាយរុស្ស៊ី កំពុងចរចានាំចូលទំនិញតាមរយ:ប្រទេសជិតខាងមួយ ខណ:រងទណ្ឌកម្មជុំទិស appeared first on .