កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ នៅដើមខែក្រោយ ក្រោមអធិបតីភាព​ សម្តេចធិបតី ហ៊ុន ម៉ាណែត
សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយ សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជានិងអាស៊ាន រៀបចំ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៥ (Cambodia-ASEAN Business Summit 2025) នៅរាជធានីភ្នំពេញ នាថ្ងៃទី៥ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ខាងមុខ ក្រោមមូលបទ ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជន ជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិ ធំៗនៅ កម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំនុច ស្នូល និងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ ការកសាងអនាគតអាស៊ាន៖ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តំបន់  ការជំរុញវិបុលភាពតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ និង មូលធនមនុស្ស៖ គន្លឹះឆ្ពោះទៅកាន់ការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ច ក៏មានរៀចំជាជំនួបពិភាក្សារវាងធុរជន និងតំណាង ស្ថាប័នរដ្ឋាភិបាល ជំនួបតាមវិស័យ និងជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុននិងក្រុមហ៊ុនផងដែរ។

សូមរម្លឹកថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ បានធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៤ ដោយបានកត់ត្រានូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ដែលនាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបង្កើតភាពជាដៃគូថ្មី និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ។ កិច្ចប្រជុំ មានការចូលរួមពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងឯកអគ្គរដ្ឋទូត រួមជាមួយថ្នាក់ដឹកនាំធុរកិច្ចជាង ៥០០រូប មកពីអាស៊ាន និងជុំវិញពិភពលោក រួមទាំងនាយកប្រតិបត្តិនៃសាជីវកម្មអន្តរជាតិធំៗដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជាផងដែរ៕

The post កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ នៅដើមខែក្រោយ ក្រោមអធិបតីភាព​ សម្តេចធិបតី ហ៊ុន ម៉ាណែត appeared first on .