កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំអាស៊ានលើកដំបូងនៅប្រទេសឡាវ
មន្ត្រីជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា បានចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា ក្នុងប្រទេសឡាវ ខណៈការចូលរួមនេះគឺជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំ​ ដែលមីយ៉ាន់ម៉ាបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងការ​ប្រជុំអាស៊ាន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Irrawaddy បានបង្ហាញថា តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មីយ៉ាន់ម៉ា តែងតែបដិសេធមិនចូលរួមកិច្ចប្រជុំអាស៊ាន មិនថាជាកិច្ចប្រជុំកំពូល ឬកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឡើយ ប៉ុន្តែទើបតែលើកនេះ ពួកគេបានបញ្ជូនអ្នកស្រី Marlar Than Htike សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅទីក្រុងហ្លួងព្រះបាង នៃប្រទេសឡាវប៉ុណ្ណោះ។

បើទោះជាមីយ៉ាន់ម៉ាបានបញ្ជូនតំណាងរបស់ខ្លួន សម្រាប់កិច្ចប្រជុំអាស៊ានសារនេះក្ដី ប៉ុន្តែលោកស្រី Marlar បានច្រានចោល និងមិនឆ្លើយតបរាល់សំណួររបស់ក្រុមអ្នកសារព័ត៌មាន ទាក់ទងនឹងបច្ចុប្បន្នភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាសោះឡើយ។

គួសបញ្ជាក់ដែរថា កិច្ចប្រជុំមួយនេះកើតមានឡើង ត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ មុនគម្រប់ខួប ៣ឆ្នាំ នៃការធ្វើរដ្ឋប្រហាររបស់កងយោធាមីយ៉ាន់ម៉ា ស្របពេលបច្ចុប្បន្នរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងប្រឈមនឹងបញ្ហាដ៏ធំ ពីការវាយលុករបស់ក្រុមឧទ្ទាម។

សូមជម្រាបដែរថា កន្លងមកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ តែងព្យាយាមរកដំណោះស្រាយ​សមស្របមួយ សម្រាប់បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា ដោយទាមទារការសហការ​ពីប្រទេសមួយនេះ ប៉ុន្តែមិនបានលទ្ធផលជាដុំកំភួនឡើយ៕

The post មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំអាស៊ានលើកដំបូងនៅប្រទេសឡាវ appeared first on .

ប្រមុខការទូតចិន និងអាមេរិក នឹងជួបមុខគ្នានៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងជួបជាមួយ​ប្រមុខការទូតចិន លោក Wang Yi នាថ្ងៃទី ១៣ ខែកក្កដានេះ ដោយយកវេទិកាកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន ជា​កន្លែងជួបជជែកគ្នា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា លោក Wang ចូលរួមកិច្ចប្រជុំ​នៅទីក្រុងហ្សាកាតា ក្នុងនាមជាអ្នកតំណាងឲ្យចិន និងជំនួស​ឲ្យ​រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ដែលខកខាន​កិច្ចប្រជុំមួយនេះ ដោយសារបញ្ហាសុខភាព។

ដោយឡែក អ្នកជំនាញបាន​វិភាគថា ការជួបគ្នា​រវាង​ប្រមុខការទូត​មហាអំណាច​សេដ្ឋកិច្ច​ទាំង ២នេះ គឺ​អាចនិយាយថា ជា​ការត្រួសត្រាយផ្លូវ សម្រាប់​ការជួបគ្នា​រវាង​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នាពេលក្រោយ ខណៈ​ស្ថានការណ៍​នៅ​តែ​តានតឹងដដែល។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ ភាគីអាមេរិក​ហាក់ព្យាយាម​រឹតចំណង​មិត្តភាព​រវាង​មហាអំណាចលោកខាងលិច និង​មហាអំណាចចិនឡើងវិញ ពោល​ទាំង​ប្រមុខការទូតអាមេរិក Antony Blinken និង​រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក អ្នកស្រី Janet Yellen សុទ្ធតែបានបំពេញទស្សនកិច្ចទៅកាន់មហាអំណាចអាស៊ី ជាមួយគោលបំណងតែមួយគត់ គឺ​កសាងទំនាក់ទំនងល្អជាមួយចិន​ឡើងវិញ៕

The post ប្រមុខការទូតចិន និងអាមេរិក នឹងជួបមុខគ្នានៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន appeared first on .

ប្រមុខការទូតចិន Wang Yi នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជំនួសលោក Qin Gang
រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នឹងមិនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី នាសប្ដាហ៍នេះឡើយ បន្ទាប់ពីរបាយការណ៍​ថា រដ្ឋមន្ត្រីការបរទេសម្នាក់នេះ បានបាត់មុខពីសាធារណៈអស់រយៈពេលច្រើនជាង ២សប្ដាហ៍មកហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ជំនួសឲ្យ​អវត្តមាន​របស់​លោក Qin Gang ប្រមុខការទូតចិន Wang Yi នឹងចូលរួមកិច្ចប្រជុំ ដែលនឹងធ្វើឡើងនៅទីក្រុងហ្សាកាតា ក្នុងនាម​ជា​អ្នកតំណាងឲ្យប្រទេសចិន។

ប្រភពដដែលបន្ថែមថា កិច្ចប្រជុំកំពូល​រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន គ្រោងធ្វើឡើងនៅ​ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកក្កដាខាងមុខ មុនពេលបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃសុក្រ និងវេទិកាតំបន់អាស៊ាន។

គួររំលឹកដែរថា លោក Qin ដែលមានវ័យ ៥៧ឆ្នាំ បានក្លាយជាអ្នកស្នងតំណែងជា​រដ្ឋមន្ត្រីការបរទេស​ពីលោក Wang កាលពីខែធ្នូឆ្នាំទៅ ហើយ​លោកបាន​បង្ហាញខ្លួន​ជា​សាធារណៈ​ចុងក្រោយ​បំផុតគឺ កាលពីថ្ងៃទី ២៥ ខែមិថុនា បន្ទាប់ពី​ជួប​ប្រជុំជាមួយ​ស្រីលង្កា រុស្ស៊ី និងវៀតណាម៕

The post ប្រមុខការទូតចិន Wang Yi នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជំនួសលោក Qin Gang appeared first on .

កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុននៅទីក្រុងភ្នំពេញត្រូវបានលុបចោលភ្លាមៗ
ការ​ប្រជុំ​រវាង​ប្រមុខ​ការទូត​ជប៉ុន Yoshimasa Hayashi និង​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi ​នៅ​ទីក្រុងភ្នំពេញ ដែល​គេ​រំពឹង​ថា​នឹង​ពិភាក្សា​ពី​ទំនាស់​ព្រំប្រទល់​ដែន​ទឹក គឺ​ត្រូវបាន​លុបចោល​ភ្លាមៗ ដោយសារ​សេចក្ដីថ្លែងការណ៍​របស់​ G7 ទាក់ទង​នឹង​បញ្ហា​កោះ​តៃវ៉ាន់។

យោង​តាម​ការ​ចុះផ្សាយ​ពី Reuters បាន​ឲ្យ​ដឹង​ថា ​ភាគី​ចិន​យល់​ថាសេចក្ដីថ្លែងការណ៍​របស់ G7 គឺ​ប្រៀប​ដូចជា​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល​ចិន ថា​បាន​ធ្វើ​ការ​គម្រាម​កំហែង​ដល់​កោះ​តៃវ៉ាន់ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Nancy Pelosi ។

ដោយឡែក អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិណ Hua Chunying បាន​ប្រាប់​សារព័ត៌មាន​ថា សេចក្ដីថ្លែងការណ៍​របស់ G7 គឺ​ចេញ​ដោយ​គ្មាន​ទំនួលខុសត្រូវ​ទាល់តែសោះ ដោយ​សមាជិក G7 រួម​ទាំង​ជប៉ុន បាន​ទាមទារ​ឲ្យ​ចិន​ដោះស្រាយ​បញ្ហា​នៅ​កោះ​តៃវ៉ាន់​ដោយ​សន្តិវិធី៕

The post កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុននៅទីក្រុងភ្នំពេញត្រូវបានលុបចោលភ្លាមៗ appeared first on .

ព័ត៌មានជុំវិញកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើក​ទី​​៥៥​​ ដែល​នឹង​បើក​ជាផ្លូវការ​នៅថ្ងៃស្អែក
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នឹងបើកជាផ្លូវការនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ដោយកម្ពុជា ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ក្នុងនាមជាប្រធានអាស៊ាន ។

មុនពិធីបើកជាផ្លូវការនៅស្អែក សារព័ត៌មានឧកញ៉ាញ៉ូ សូមលើកយកព្រឹត្តិការណ៍ព័ត៌មានមួយចំនួនជុំវិញកិច្ចប្រជុំរដ្ឋមន្ត្រី​ការ​បរទេសអាស៊ានលើកទី៥៥ នៅកម្ពុជា មកបង្ហាញជូន៖

1/ ស្វាមីលោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំកងកម្លាំងការពារសុវត្ថិភាពគណៈប្រតិភូមកចូលរួមកិច្ចប្រជុំ (ចុចអាន)

2/ ចិន និងជប៉ុន យកកម្ពុជាជាកន្លែងជជែកតទល់ពីទំនាស់ដែនទឹក (ចុចអាន)

3/ តើ​ប្រទេស​ណាខ្លះ​ជា​ភ្ញៀវ​របស់​ប្រធាន​អាស៊ាន សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន​លើក​ទី ៥៥? (ចុចអាន)

4/សម្តេច ហ៊ុន សែន នឹងអញ្ចើញបើកជាផ្លូវការកិច្ចប្រ​ជុំ​​រដ្ឋ​មន្រ្តី​​​កា​របរទេ​សអា​ស៊ានលើក​ទី៥៥ នៅថ្ងៃស្អែក (ចុចអាន)

5/ ប្រមុខ​ការទូត​ជប៉ុន​តំបូង​ធ្លាប់​ចូល​ប្រជុំ NATO នឹង​មកចូលរួម​កិច្ច​ប្រជុំ​នៅទីក្រុងភ្នំពេញ (ចុចអាន)

6/ មន្ត្រី​តំណាង​អូស្ត្រាលី​ចូលរួម​ប្រជុំ​នៅ​កម្ពុជា សាង​ស្នាដៃ​អស្ចារ្យ​ជាច្រើន​នៅ​លើ​ឆាក​នយោបាយ (ចុចអាន)

7/ មកដឹងពីប្រវត្តិការងារ រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនឹងលេចវត្តមានលើទឹកដីកម្ពុជា (ចុចអាន)

8/ អ្នកតំណាង​ឥណ្ឌា​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ បង្កើត​ស្នាដៃ​រាប់​មិនអស់​សម្រាប់​អាជីព​ជិត ៤០ឆ្នាំ (ចុចអាន)

9/ អ្នកតំណាងរុស្ស៊ី ដែល​នឹងចូលរួម​ប្រជុំនៅកម្ពុជា ជានរណា? (ចុចអាន)

The post ព័ត៌មានជុំវិញកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើក​ទី​​៥៥​​ ដែល​នឹង​បើក​ជាផ្លូវការ​នៅថ្ងៃស្អែក appeared first on .