កិច្ចព្រមព្រៀងកម្ពុជា-កូរ៉េ

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ រដ្ឋសភាកូរ៉េផ្តល់សច្ចាប័នរួចរាល់ហើយ
រដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទី២របស់កម្ពុជា អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។

យោងតាមការចុះផ្សាយរបស់ The Korea Times, សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ បានបញ្ជាក់ថា៖ «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»។

គួររម្លឹកថា៖ ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

លោកបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕

The post កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ រដ្ឋសភាកូរ៉េផ្តល់សច្ចាប័នរួចរាល់ហើយ appeared first on .

ឧកញ៉ា ហ៊ុន ឡាក់៖ កិច្ចព្រមព្រៀងនេះ នឹងជួយកម្ពុជាពង្រីកទីផ្សារនាំចេញទៅកូរ៉េ ខណៈកន្លងមកពឹងផ្អែកខ្លាំងទៅលើថៃ វៀតណាម
កម្ពុជា និងកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែតុលាម្សិលមិញ បានចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីភាពវិជ្ជមានសម្រាប់ប្រទេសទាំងពីរ ដោយនឹងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ក្នុងនាមជាវិស័យឯកជន ដែលនិយោគលើវិស័យកសិកម្ម និងកសិផលិតកម្ម រំពឹងថា បន្ទាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េនេះ នឹងជួយពង្រីកទីផ្សារ ការនាំចេញ បង្កើនបរិមាណច្រើន និងទទួលបានតម្លៃបន្ថែម ខណៈដែលកន្លងមកកម្ពុជាពឹងផ្អែកខ្លាំង លើការនាំចេញទៅប្រទេសជិតខាងទាំងពីរ គឺថៃ និងវៀតណាម។

អ្នកជំនាញកសិកម្មដែលកំពុងវិនិយោគលើវិស័យកសិកម្មផ្នែកដាំចេកអំបូងលឿង និងស្វាយ នាំចេញទៅប្រទេស បានប្រាប់ Fresh News ថា កូរ៉េគឺជាទីផ្សារធំមួយសម្រាប់កសិផលកម្ពុជា បន្ថែមពីលើចិន ហើយកសិផលរបស់កម្ពុជាដែលនាំទៅកូរ៉េក៏ទទួលបានតម្លៃថ្លៃ ប៉ុន្តែត្រូវមានស្តង់ខ្ពស់ ដែល អ្នកផលិតត្រូវពង្រឹងការផលិតឱ្យស្របតាមស្តង់បច្ចេកទេស គុណភាព និងមានសោភ័ណ្ឌភាពការវេចខ្ចប់ ទើបអាចបង្កើនគុណតម្លៃបាន។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ នៅត្រឹម ៩ខែ ឆ្នាំ២០២១នេះ មានចំនួន ១ ២០៤,៨២ តោន បើធៀបនឹងឆ្នាំ២០២០ មានចំនួន ៥៨៤,៨៤ តោន ចំណែកឆ្នាំ២០១៩ មានចំនួន ៦ ០០៨,២០ តោន។

កិច្ចព្រមព្រៀងនេះ ក៏នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច ការជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀតដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម ៕

The post ឧកញ៉ា ហ៊ុន ឡាក់៖ កិច្ចព្រមព្រៀងនេះ  នឹងជួយកម្ពុជាពង្រីកទីផ្សារនាំចេញទៅកូរ៉េ ខណៈកន្លងមកពឹងផ្អែកខ្លាំងទៅលើថៃ វៀតណាម appeared first on .