កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ថៃ គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាជិកទំាងអស់របស់សហភាពអឺរ៉ុប នៅឆ្នាំនេះ
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលរបស់លោកស្រី គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាជិកទាំងអស់នៃសហភាពអឺរ៉ុប នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោកស្រី Paetongtarn បានលើកឡើងបែបនេះ បន្ទាប់ពីការវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីថ្ងៃសៅរ៍ ក្រោយពីបានចូលរួមនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៥ នៅទីក្រុង Davos ប្រទេសស្វីស។

យោងតាមប្រភពខាងលើ បានបង្ហាញឲ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែមករា លោកស្រី Paetongtarn បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នៅខាងក្រៅកិច្ចប្រជុំវេទិកា WEF ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយអ្នកតំណាងនៃប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលិចតិនស្តាញ។

គួរឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដំបូងដែលត្រូវបានចុះហត្ថលេខាក្នុងកំឡុងរដ្ឋាភិបាលថៃបច្ចុប្បន្ន។ បន្ថែមពីលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសថៃ និងប្រទេសជាសមាជិក EFTA កិច្ចព្រមព្រៀងនេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យផ្សេងទៀតដូចជា បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ លោកស្រី Paetongtarn បាននិយាយថា រដ្ឋាភិបាលថៃ ក៏កំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ដែលនៅសេសសល់នៅចុងឆ្នាំនេះ ដើម្បីធ្វើឲ្យអាជីវកម្មថៃអាចបង្កើតជំហរនៅក្នុងប្លុកសហភាពអឺរ៉ុបបាន៕

The post ថៃ គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាជិកទំាងអស់របស់សហភាពអឺរ៉ុប នៅឆ្នាំនេះ appeared first on .

ថៃ កាន់តែកៀកក្នុងការចុះហត្ថលេខាលើកិច្ចព្រៀងពាណិជ្ជកម្មសេរីដំបូង ជាមួយប្លុកអឺរ៉ុប
ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែមករា ឆ្នាំក្រោយ ជាមួយនឹងគោលដៅបង្កើនឱកាសនាំចេញ និងទាក់ទាញអ្នកវិនិយោគអឺរ៉ុបកាន់តែច្រើន មកកាន់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។​

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានប្រកាសពីការចរចាដោយជោគជ័យ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលរួមមានប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលិចតិនស្តាញ។

លោក Pichai បាននិយាយទៀតថា កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកឱកាសនាំចេញ និងទាក់ទាញការវិនិយោគពីបរទេស ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ដើម្បីបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​​ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។

គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនេះ នឹងគ្របដណ្តប់លើវិស័យចំនួន ១៥ ដូចជាពាណិជ្ជកម្មទំនិញ ទំនិញប្រភពដើម ការសម្របសម្រួលពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ ការប្រកួតប្រជែង និរន្តរភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

ជម្រាបជូនថា ពាណិជ្ជកម្មរវាងប្រទេសថៃ និង​សមាគម​ EFTA ចាប់ពីខែមករា ដល់ខែតុលាឆ្នាំ២០២៤ នេះ បានកើនឡើងលើសពី ១០ពាន់លានដុល្លារ ដែលស្មើនឹង ២,០៣% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ និងកើនឡើង ២៣,២២% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕

The post ថៃ កាន់តែកៀកក្នុងការចុះហត្ថលេខាលើកិច្ចព្រៀងពាណិជ្ជកម្មសេរីដំបូង ជាមួយប្លុកអឺរ៉ុប appeared first on .

ថៃរំពឹងសម្រេចគោលបំណងធំមួយ ជាមួយសហភាពអឺរ៉ុបនាឆ្នាំក្រោយ
រដ្ឋាភិបាលថៃរំពឹងថា នឹងអាចសម្រេចនូវគោលបំណងធំមួយ គឺបញ្ចប់កិច្ចចរចាការធ្វើពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប (EU) នៅក្នុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កិច្ចចរចាពាណិជ្ជកម្មសេរី​រវាងថៃ និង EU ទើបចាប់ផ្ដើមឡើងវិញកាលពីឆ្នាំមុនប៉ុណ្ណោះ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជិត​មួយទសវត្ស ពោលតាំងពីឆ្នាំ២០១៤ ក្រោយប្រទេសថៃមានការធ្វើរដ្ឋប្រហារ។

គួររំលឹកបន្តិចថា កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញទំនិញរហូតដល់ជិត ២២ពាន់លានដុល្លារ ទៅកាន់សហភាពអឺរ៉ុប រាប់បញ្ចូលទាំងគ្រឿងយន្ត ឧបករណ៍អេឡិចត្រូនិក និងគ្រឿងអលង្ការ​ជាដើម ដែលធ្វើឲ្យ EU ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ របស់ប្រទេសថៃ៕

The post ថៃរំពឹងសម្រេចគោលបំណងធំមួយ ជាមួយសហភាពអឺរ៉ុបនាឆ្នាំក្រោយ appeared first on .

ម៉ាឡេស៊ី រំពឹងខ្ពស់ថានឹងអាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអារ៉ាប់រួម នៅចុងខែមិថុនាខាងមុខ
យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ម៉ាឡេស៊ី បានបង្ហើបឲ្យដឹងថា ប្រទេសរបស់ខ្លួនរំពឹងទុកខ្ពស់ថាអាចនឹងឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអារ៉ាប់រួម នៅចុងខែមិថុនាខាងមុខ ដោយកិច្ចព្រមព្រៀងថ្មីនេះអាចនឹងជួយជំរុញដល់ការវិនិយោគរបស់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងប្រទេសម៉ាឡេស៊ីបន្ថែមទៀត។

រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក Tengku Zafrul Aziz បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ក្នុងបទសម្ភាសមួយនៅឯកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលធ្វើឡើងនៅទីក្រុង Abu Dhabi កាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភ:កន្លងទៅថា “យើងកំពុងស្ថិតក្នុងការពិភាក្សាដំណាក់កាលចុងក្រោយហើយ” ។

គួរឲ្យដឹងផងដែរ អារ៉ាប់រួម ដែលជាប្រទេសតូចមួយ ប៉ុន្តែមានឥទ្ធិពលខ្លាំងនៅក្នុងឧបទ្វីបអារ៉ាប់ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាបន្តបន្ទាប់ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងជាមួយប្រទេសឥណ្ឌា និងអ៊ីស្រាអែលផងដែរ ដោយកិច្ចព្រមព្រៀងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាដកពន្ធប្រពៃណីលើទំនិញ និងសេវាកម្ម រួមទាំងកិច្ចព្រមព្រៀងដែលបានរួមបញ្ចូលទាំងលក្ខខណ្ឌវិនិយោគអនុគ្រោះ ផងដែរ។

ទន្ទឹមនឹងនេះ លោក Tengku Zafrul បានសង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគ្រោងនឹងបញ្ចប់ទៅក្នុងពេលខាងមុខនេះ អាចនឹងជួយឲ្យម៉ាឡេស៊ី ក្លាយជាមជ្ឈមណ្ឌលសម្រាប់ការវិនិយោគ របស់ប្រទេសអារ៉ាប់រួម នៅក្នុងតំបន់អាស៊ី។

ក្រៅពីនោះ លោក Tengku Zafrul បានបន្ថែមទៀតថា ប្រទេសម៉ាឡេស៊ី ក៏កំពុងពិភាក្សាជាមួយសហភាពអឺរ៉ុប សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ ប៉ុន្តែជាមួយគ្នានោះក៏នៅតែមានការព្រួយបារម្ភមួយចំនួនជុំវិញការឈានដល់ការសម្រេចកិច្ចព្រមព្រៀងនេះ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអាមេរិក ហាក់កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ៕

The post ម៉ាឡេស៊ី រំពឹងខ្ពស់ថានឹងអាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអារ៉ាប់រួម នៅចុងខែមិថុនាខាងមុខ appeared first on .

ហ្វីលីពីន និង EU ឈានដល់ការយល់ព្រមបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ
កាលពីថ្ងៃទី ៣១ ខែកក្កដាកន្លងទៅនេះ ប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នា ធ្វើឱ្យពាណិជ្ជកម្មរវាងភាគីទាំងពីរដំណើរការឡើងវិញ និងថែមទាំងបានចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នាឡើងវិញ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ចំពោះការឯកភាពគ្នានេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមានជំនួបរវាងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងប្រធានគណ:កម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងទីក្រុងម៉ានីល។

យ៉ាងណាមិញ នៅក្នុងនាមជាប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប នេះជាលើកដំបូងហើយ ដែលលោកស្រី Von der Leyen ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជិតប្រាំមួយទសវត្សរ៍មកនេះ។ ហើយលោកស្រី បាននិយាយទៀតថា ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការថ្មីរវាង EU និងហ្វីលីពីន ដោយប្តេជ្ញានាំយកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ទៅកាន់កម្រិតខ្ពស់មួយផ្សេងទៀត។

ដោយឡែកសម្រាប់លោក Marcos វិញ បាននិយាយថា លោកបានពិភាក្សាជាមួយប្រធានទំនាក់ទំងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ដោយផ្តោតជាពិសេសលើការធ្វើឱ្យពាណិជ្ជកម្មរវាងភាគីទាំងពីរមានភាពរស់រវើកឡើងវិញ។

ជម្រាបជូនផងដែរថា កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ មកម្លេះ នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Benigno Aquino ប៉ុន្តែវាត្រូវបានជាប់គាំង នៅក្រោមការគ្រប់គ្រងរបស់អ្នកកាន់តំណែងពីមុន គឺលោក Rodrigo Duterte ដោយសារតែភាពតានតឹងរវាងប្រទេសហ្វីលីពីន និងប្រទេសលោកខាងលិច ទាក់ទងនឹង “សង្រ្គាមគ្រឿងញៀន” ដែលធ្វើឡើងដោយ លោក Duterte ផ្ទាល់៕

The post ហ្វីលីពីន និង EU ឈានដល់ការយល់ព្រមបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ appeared first on .

វៀតណាម និងអ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ថ្មីៗនេះវៀតណាម បានសម្រេចនូវការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអ៊ីស្រាអែល ហើយបានក្លាយខ្លួនជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអ៊ីស្រាអែល ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម VN Express ។

ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនាថ្ងៃអង្គារ ទី ២៥កន្លងទៅ ដែលមានការចូលរួមដោយ លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម ដោយលោកបានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអ៊ីស្រាអែលដោយផ្ទាល់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ គយ​ និងច្បាប់ ក្នុងចំណោមប្រទេសដ៏ទៃទៀតផងដែរ ។

យ៉ាងណាមិញ បើតាមក្រសួង​របស់វៀតណាមបានអោយដឹងថា​ ពន្ធនឹងត្រូវកាត់បន្ថយជាជំហានៗ មួយវិញទៀតកិច្ចព្រមព្រៀងនេះនឹងលុបចោលពន្ធ យ៉ាងហោចណាស់ ៨៦%នៃផលិតផលរបស់វៀតណាម និង ៩៣%នៃផលិតផលអ៊ីស្រាអែល។

ជាមួយគ្នានោះ​ FTA ក៏នឹងជួយការងារធុរកិច្ចវៀតណាមក្នុងការនាំចេញទំនិញ និងទទួលបានលទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារទំនិញ និងបច្ចេកវិទ្យារបស់អ៊ីស្រាអែល ក្នុងតំលៃប្រកួតប្រជែងអោយបានកាន់តែច្រើន​ ខណៈវៀតណាមក៏នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារផ្សេងទៀតដូចជា មជ្ឍិមបូព៌ា អាហ្វ្រិកខាងជើង ឬអឺរ៉ុបខាងត្បូងជាដើម ។

សូមជម្រាបផងដែរថា បច្ចុប្បន្នប្រទេសវៀតណាមបានចុះហត្ថលេខា FTA ទ្វេភាគី និងពហុភាគីចំនួន ១៦ រួចមកហើយ ដែលនេះវាអាចជួយអោយទំហំពាណិជ្ជកម្មរបស់ខ្លួនកាលពីឆ្នាំ ២០២២ ​ឈានឡើងដល់កម្រិតបំបែកកំណត់ត្រាប្រមាណ ៧៣២,៥ពាន់លានដុល្លារឯណោះ៕

The post វៀតណាម និងអ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី appeared first on .

តើមកទល់បច្ចុប្បន្ននេះ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនប៉ុន្មាន?
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«វិធានដើមកំណើតទំនិញ សម្រាប់វិស័យឯកជន» កាលពីថ្ងៃទី២២ ខែមិថុនាម្សិលមិញនេះ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ននេះ កម្ពុជាកំពុងអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១០ ជាមួយបណ្តាប្រទេសផ្សេងៗ។

លោក សែ សុឃន ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងតែមានក៏ដូចជាកំពុងអនុវត្តជាមួយបណ្តាប្រទេសនានានោះ រួមមាន
១)កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA)
២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA)
៣)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA)
៤) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -ឥណ្ឌា(AIFTA)
៥)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA)
៦)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន (AJCEP)
៧)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
៨)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង(AHKFTA)
៩) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)
និង១០)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។

លើសពីនេះ កម្ពុជាក៏បានបញ្ចប់ការចរចាជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងទៀតផងដែរ។

លោក បន្តថា កន្លងមក ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលកម្ពុជា រំពឹងបានមកវិញនោះ គឺមានការកើនឡើងចំណូលពន្ធជាបន្តបន្ទាប់ថែមទៀតនាពេលអនាគត។លើសពីនេះ នឹងមានកំណើនសេដ្ឋកិច្ចជារួម តាមរយៈកំណើនវិនិយោគនិងផលិតកម្មក្នុងស្រុក និងកំណើនទីផ្សារនាំចេញទំនិញទៅក្រៅប្រទេសជាដើម។

គួរឱ្យដឹងផងដែរថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៥ពាន់៣រយលានដុល្លារ បានធ្លាក់ចុះជាង ៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕

The post តើមកទល់បច្ចុប្បន្ននេះ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនប៉ុន្មាន? appeared first on .

លោក ប៉ាន សូរស័ក្តិ៖ ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានជាជោគជ័យ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា
ក្រសួងពាណិជ្ជកម្មក្រៅពីបានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើននៅបច្ចុប្បន្ន លោក ប៉ាន សូរស័ក្ត បានចាត់ទុកការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលបាននិងកំពុងធ្វើឬសម្រេចបាន ជាជោគជ័យដ៏ត្រចះត្រង់ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មខេត្តតាកែវ នៅថ្ងៃទី២២ ខែមិថុនានេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វិស័យពាណិជ្ជកម្មត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពគន្លឹះមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចជាតិ កំណើនការងារ ការបែងចែកផ្លែផ្កាប្រកបដោយសមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។

លោកបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានមានដូចជា ការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់,ការចុះបញ្ជីក្រមហ៊ុន-សហគ្រាសតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា, ការកសាងច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា ការកសាងបង្កើតម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពារកម្មសិទ្ធិបញ្ញា, ការរក្សាបាននូវស្ថេរភាពទីផ្សារ ស្ថេរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ, ការពង្រឹងតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងការនាំចេញនាំចូល, ការបន្តធ្វើពិពិធកម្មទីផ្សារនិងផលិតផលរបស់កម្ពុជា រួមទាំងការសម្របសម្រួល និងបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចប្រកបដោយអំណោយផល, ការអង្កេតតាមដាន និងត្រួតពិនិត្យ គុណភាព សុវត្តិភាព ផលិតផលទំនិញ និងសេវា សំដៅការពាអ្នកប្រើប្រាស់ លើកកម្ពស់នូវការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងវិស័យពាណិជ្ជកម្ម ដែលកិច្ចការទាំងនេះ ត្រូវបានអនុវត្តដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា«លើសពីនេះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងធ្វើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ដោយសម្រេចបានជោគជ័យត្រចះត្រចង់ជាប្រវត្តិសាស្ត្រ មានជាអាទិ៍កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) ព្រមទាំងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក»។

បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទោះបីជាពិភពលោកកំពុងជួបប្រឈមនូវវិបត្តិធំៗជាសកល ក៏ដោយក៏កម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់៕

អត្ថបទ៖ សារេត

The post លោក ប៉ាន សូរស័ក្តិ៖ ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានជាជោគជ័យ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា appeared first on .