កិច្ចព្រមព្រៀងសន្តិភាព

កម្ពុជា បង្ហាញការព្រួយបារម្ភក្រោយមានការផ្សព្វផ្សាយថា ថៃផ្អាកអនុវត្តនូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងគូឡាឡាំពួ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

តាមរយៈសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងការបរទេសបានឱ្យដឹងថា ព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួម ខាងលើនេះ រួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ ១៨រូប ពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជុំវិញរឿងនេះ រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។

ក្រសួងការបរទេស សង្កត់ធ្ងន់ថា វាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮ យ៉ាងសុះសាយនូវការពិតថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់ សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវ បានចុះហត្ថលេខាជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ៕

The post កម្ពុជា បង្ហាញការព្រួយបារម្ភក្រោយមានការផ្សព្វផ្សាយថា ថៃផ្អាកអនុវត្តនូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងគូឡាឡាំពួ appeared first on .

យុវជនជំនាន់ក្រោយ ប្រកាសប្ដេជ្ញាបូជាការពារសន្តិភាព និងសម្តេចតេជោ ព្រមទាំងបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
តាមរយៈវីដេអូប្រមាណ ២១វិនាទី និងរូបភាពជាច្រើនសន្លឹកដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមតេឡេក្រាម និងបណ្តាញសង្គមនានា យុវជនជំនាន់ក្រោយ សូមប្រកាសប្តេជ្ញាបូជាការពារសន្តិភាព និងសម្តេចតេជោ ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អមដោយយុវជនជាច្រើនរយនាក់ ដែលជាយុវជនជំនាន់ក្រោយបានសរសេរសារក្នុងន័យដើមបែបនេះថា៖ «មិនខ្វល់ថាអ្នកជាអ្នកណា ក្រុមហ៊ុនធំប៉ុណ្ណា បើរំលោភអធិបតេយ្យភាព មានគោលបំណងផ្ដួលរំលំបំផ្លាញសន្តិភាពយើងមានសិទ្ធិចាកចេញទាំងអស់គ្នាបើចាំបាច់។ ព្រោះបើបាត់បង់សន្តិភាព កុំថារកលុយ ឬលេង facebook តែជីវិតក៏មិនសល់ដែរ»។

អ្នកឧកញ៉ាសរសេរបន្តថា «យុវជនជំនាន់ក្រោយបាន៖ ប្ដេជ្ញាបូជាការពារសន្តិភាព ដែលសម្ដេចតេជោដឹកនាំឥស្សរ:ជន លោកបូជាសាច់ស្រស់ឈាមស្រស់ សង្គ្រោះអាយុជីវិតប្រជាជន។ ការពារសន្តិភាពគឺការពារជីវិតខ្លួនឯង។ ប្ដេជ្ញាបូជាការពារសម្ដេចតេជោ ព្រោះលោកការសន្តិភាពបាន។ ប្ដេជ្ញាបូជាការពារបេក្ខភាព បន្តវេនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីការពារសន្តិភាព»។

សូមទស្សនាវីដេអូទាំងស្រុងដែលជាការស្រែកឧឃោសនសព្ទបន្លឺឡើងដើម្បីប្តេជ្ញាបូជាការពារ ដូចខាងក្រោម៖

The post យុវជនជំនាន់ក្រោយ ប្រកាសប្ដេជ្ញាបូជាការពារសន្តិភាព និងសម្តេចតេជោ ព្រមទាំងបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត appeared first on .

តើមុននឹងឈានមកដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន ជួបឥស្សរជនរូបណាមុនគេ?
៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។

ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

The post តើមុននឹងឈានមកដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន ជួបឥស្សរជនរូបណាមុនគេ? appeared first on .