កូឡុំប៊ី

កូនប្រុសមហាសេដ្ឋីមានបំផុតនៅឥណ្ឌា ប្រកាសចង់ជួយសង្គ្រោះជីវិតសត្វដំរីទឹករបស់ស្តេចគ្រឿងញៀនកូឡុំប៊ី
លោក Anant Ambani កូនប្រុសរបស់មហាសេដ្ឋីមានដាច់គេនៅឥណ្ឌា Mukesh Ambani បានស្នើយកសត្វដំរីទឹកចំនួន ៨០ ក្បាលដែលជាកម្មសិទ្ធិរបស់មេគ្រឿងញៀន Pablo Escobar ដើម្បីការពារពួកវាពីការតាមសម្លាប់ដោយអាជ្ញាធរកូឡុំប៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក Anant Ambani បានបង្ហោះសារមួយនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា សត្វដំរីទឹកទាំង ៨០ ក្បាលនោះ មិនអាចជ្រើសរើសកន្លែងដែលពួកគេកើតបានទេ ដូច្នេះហើយពួកគេគួរតែត្រូវបានសង្គ្រោះទៅកាន់កន្លែងថ្មី។

គួរឲ្យដឹងថា សត្វដំរីទឹកទាំង ៨០ ក្បាលនោះ គឺជាកូនចៅរបស់មេបាដំរីទឹក ៤ក្បាលដែលធ្លាប់ជាកម្មសិទ្ធរបស់ស្តេចគ្រឿងញៀនកូឡុំប៊ី Pablo Escobar អំឡុងពេលលោកសាង់សួនសត្វឯកជនមួយនៅក្នុងកសិដ្ឋាន Hacienda Napoles ក្នុងទសវត្សឆ្នាំ១៩៨០។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Escobar ត្រូវបានក្រុមប៉ូលីសតាមសម្លាប់ នៅក្នុងឆ្នាំ១៩៩៣ ដោយបន្សល់ទុកសត្វដំរីទឹកទាំងនោះ កើតកូនចៅតរាប់សិបក្បាល។

យ៉ាងណាមិញ​ លោក Anant អាយុ ៣១ឆ្នាំបាននិយាយថាដំរីទឹកទាំងនេះជាសត្វមានជីវិតដែលចេះមានអារម្មណ៍ ដូច្នេះប្រសិនបើអាចធ្វើទៅបាន ពួកវាគួរតែត្រូវបានជួយសង្គ្រោះតាមរបៀបដែលមានសុវត្ថិភាព និងមនុស្សធម៌។ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលកូឡុំប៊ីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការតាមសម្លាប់សត្វដំរីទឹកទាំងនេះ ហើយជំនួសមកវិញ ដោយបញ្ជូនពួកវាទៅមជ្ឈមណ្ឌលជួយសង្គ្រោះរបស់លោក។

ជម្រាបជូនថា លោក Anant បានបង្កើតមជ្ឈមណ្ឌលអភិរក្សសត្វព្រៃមួយឈ្មោះថា Vantara ក្នុងទីក្រុង Jamnagar រដ្ឋ Gujarat ប្រទេសឥណ្ឌា ដែលជាជម្រកសត្វជាង ១៥០ ០០០ ក្បាល ដែលសុទ្ធសឹងតែជាប្រភេទសត្វព្រៃសរុបជាង ២ ០០០ ប្រភេទ៕​

The post កូនប្រុសមហាសេដ្ឋីមានបំផុតនៅឥណ្ឌា ប្រកាសចង់ជួយសង្គ្រោះជីវិតសត្វដំរីទឹករបស់ស្តេចគ្រឿងញៀនកូឡុំប៊ី appeared first on .

កូឡុំប៊ី កោះហៅឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកទៅស្រុកវិញ ក្រោយភាពតានតឹងកើនឡើង
រដ្ឋាភិបាលកូឡុំប៊ី បានប្រកាសថាខ្លួនកំពុងកោះហៅឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក ត្រលប់ទៅកាន់ស្រុកកំណើតវិញ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានរិះគន់គ្នាទៅវិញទៅមកជុំវិញបញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមក្រសួងការបរទេសកូឡុំប៊ី បាននិយាយកាលពីថ្ងៃទី២០ ខែតុលាថា ៖”​ឯកអគ្គរដ្ឋទូតកូឡុំប៊ីប្រចាំសហរដ្ឋអាមេរិក លោក Daniel Garcia-Pena ត្រូវបានកោះហៅ​ដោយប្រធានាធិបតី លោក Gustavo Petro សម្រាប់ការពិគ្រោះយោបល់ ហើយកំពុងស្ថិតនៅក្នុងទីក្រុង Bogota”។ ក្រសួងក៏បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលកូឡុំប៊ី នឹងប្រកាសអំពីការសម្រេចចិត្តពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្នុងពេលឆាប់ៗខាងមុខ។

គួរឲ្យដឹងផងដែរថា ជុំវិញចំណាត់ការនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែតុលា បានចោទប្រកាន់ទៅលើប្រធានាធិបតីលោក Petro ថាជាម្ចាស់គ្រឿងញៀន និងជំរុញឲ្យមានការផលិតគ្រឿងញៀនទ្រង់ទ្រាយធម។ លោក ត្រាំ ក៏បានស្នើឲ្យលោក Petro បិទកន្លែងផលិតគ្រឿងញៀន បើមិនដូច្នេះទេ សហរដ្ឋអាមេរិក នឹងធ្វើការវាដោយខ្លួនឯងតាមរបៀបដែលមិនទន់ភ្លន់នោះឡើយ។

បន្ថែមពីនេះ ប្រធានាធិបតីអាមេរិកអាមេរិក ក៏បានគំរាមបញ្ចាប់ការទូទាត់ និងការឧបត្ថម្ភធនធំដល់ប្រទេសកូឡុំប៊ី និងដាក់ពន្ធបន្ថែមលើទំនិញកូឡុំប៊ី ទៀតផង។

ជម្រាបជូនថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូឡុំប៊ីមានភាពតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅតាមសមុទ្រការាបៀនកាលពីដើមខែកញ្ញា។ យោធា​អាមេរិក​បាន​ប្រកាស​ថា​ខ្លួន​បាន​វាយ​ប្រហារ​ទូក​ដឹក​គ្រឿង​ញៀន​ចំនួន​៧​គ្រឿង ដោយ​បាន​សម្លាប់​មនុស្ស​ជាង​៣០​នាក់​៕​

The post កូឡុំប៊ី កោះហៅឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកទៅស្រុកវិញ ក្រោយភាពតានតឹងកើនឡើង appeared first on .