កោះពេជ្រ

មកស្គាល់​អគារ​ខ្ពស់​ដាច់គេ​ទាំង ៤ កន្លែង កំពុង​បណ្តែត​ខ្លួន​នៅ​ទីក្រុង​កោះពេជ្រ
សំណង់​អគារ​ខ្ពស់​ៗ​បានលេច​​ត្រដែត​ខ្លួន​នៅ​លើ​ទឹកដី​កោះ​ពេជ្រ ដែល​អគារ​ខ្លះ​បាន​សាងសង់​រួចរាល់​ហើយ ខ្លះ​កំពុង​តែ​សាងសង់ និង​ខ្លះ​ទៀត​គឺ​ស្ថិត​ក្នុង​គម្រោង​សាងសង់​នៅឡើយ​។

តំបន់​កោះ​ពេជ្រ​ដែល​ដើម​ឡើយ​គ្រាន់​តែ​ជា​លំនៅដ្ឋាននិង​កន្លែង​ដាំ​បន្លែរបស់​គ្រួសារ​ក្រីក្រ​ ឥឡូវនេះ​បាន​ប្រែ​ក្លាយ​មុខ​មាត់​ទាំងស្រុង​ទៅជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ មាន​សំណង់​អគារ​ខ្ពស់ៗ ​អគារ​លំនៅដ្ឋាន​ចម្រុះ​ជាច្រើន​ទៀត។

ឧកញ៉ាញូនស៍ សូមនាំអារម្មណ៍​​ប្រិយមិត្ត​ស្គាល់​ពី​​សំណង់​អគារ​ខ្ពស់​កប់​ពពក​ទាំង ៤  កន្លែង​ដែល​បញ្ចប់​ការ​សាងសង់​ក្លាយ​ជា​អគារ​ខ្ពស់បំផុតនៅទីក្រុង​ពាណិជ្ជ​មួយ​នេះ។

អគារ Morgan Tower

អគារដ៏ខ្ពស់ស្កឹមស្កៃ​ស្ថិតនៅកណ្តាលទីក្រុង​កោះពេជ្រ បាន​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​២០២០ ដោយប្រើប្រាស់ពេលសាងសង់សរុប ២៨ ខែ គិតចាប់តាំងពីថ្ងៃបើកការដ្ឋានកាលពីខែសីហា ២០១៨ កន្លងទៅ។

អគារ Morgan

Morgan Tower ជាអគារការិយាល័យកម្រិត A ដែលបានទទួលរង្វាន់ជា “អគារការិយាល័យអេកូឡូស៊ី” និង​ពានរង្វាន់មាសអន្តរជាតិ LEED។ ប្រើប្រាស់​ទុន​សាងសង់​ប្រមាណជា ១៦០ លានដុល្លារអាមេរិក បច្ចុប្បន្ន Morgan Tower ជាអាគារខ្ពស់ផ្ដាច់គេនៅនៅទីក្រុងកោះពេជ្រ មានកំពស់៤៨ជាន់ ស្មើនឹង២១០ម៉ែត្រ។

អគារ GIA (Garden In the Air Tower ឬ GIA Tower)

អគារដ៏ខ្ពស់ស្កឹមស្កៃនេះ មានកម្ពស់រហូតដល់ ១៧៤ ម៉ែត្រ ជាគម្រោង​វិនិយោគរបស់តែវ៉ាន់ ក្នុង​ទំហំទឹកប្រាក់ប្រមាណ ១០០ លានដុល្លារសហរដ្ឋអាមេរិក។

អគារ GIA

មានកម្ពស់ ៤១ ជាន់ ​បែងចែកជា​ផ្នែកសម្រាប់វិស័យពាណិជ្ជកម្ម ការិយាល័យ ភោជនីយដ្ឋាន  រួមជាមួយ Sky Bar ផងដែរ​។ លក្ខណៈ​ពិសេស​នៃ​អគារ​នេះ មានកការសង់ជាជ្រោះសិប្បនិម្មិត ដែលមានកម្ពស់ ៣០ម៉ែត្រ រួម​ទាំង​សួនលើអាកាស ៦ ម៉ែត្រ។

Dianmond Twin Tower

ក្រុមហ៊ុន​ចៅ​ទីង​អ៊ីនធើ​ណេ​សិន​ណ​ល​រៀល​អ៊ីស្ទេ​ត បាន​បោះទុន​វិនិយោគ​ទឹក​ប្រមាណ​ជា​ ៦០ ​លាន​ដុល្លារ លើ​គម្រោងអភិវឌ្ឍ​អគារ Diamond Twin Tower ដែល​ជា​អគារ​ភ្លោះ​លំដាប់​ពិភពលោក​នៅ​ក្នុង​មជ្ឈមណ្ឌល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្រ សម្រាប់​បម្រើ​ដល់​តម្រូវការ​ជួល​អគារ​ការិយាល័យ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។

អគារ Diamond Twin Tower

អគារ Diamond Twin Tower មាន​កម្ពស់​ជាង ​១៣៦ ​ម៉ែត្រ ដែល​បែងចែក​ជា​ពីរ​អគារ ក្នុង​នោះ​មួយ​អគារ​បម្រើ​ឲ្យ​សេវា​ការិយាល័យ​ដែល​មាន​ ៣០ ​ជាន់ និង​មួយ​អគារ​ទៀត​ជា​អគារ​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​មាន​​កម្ពស់ ៣២​ ជាន់​។

អគារខុនដូ D.I.RIVIERA

គំរោងអគារខុនដូ D.I.RIVIERA ស្ថិតនៅលើទីក្រុងកោះពេជ្រ បានជាប់គាំងមួយរយៈ។ បន្ទាប់ពីក្រុមហ៊ុនចិនមានបញ្ហាលំហូរសាច់ប្រាក់ គំរោងនេះត្រូវបានសហគ្រាសកាណាឌីយ៉ារបស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ដកយកមកអភិវឌ្ឍន៍​ដាក់លក់ក្នុងទីផ្សារឡើងវិញ។

អគារ D.I Riviera

អគារ ៣ ទន្ទឹមគ្នានេះ​ បច្ចុប្បន្នបាន​សាងសង់បញ្ចប់អគារ A ដែលមាន​កំពស់សរុប ៣៩ ជាន់។ ចំណែ​ក​អគារ B គ្រោង​សាងសង់បញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខ ខណៈអគារ C អាចនឹងចាប់ផ្តើមសាងសង់នៅរយៈពេលពីរទៅបីឆ្នាំខាងមុខ៕

The post មកស្គាល់​អគារ​ខ្ពស់​ដាច់គេ​ទាំង ៤ កន្លែង កំពុង​បណ្តែត​ខ្លួន​នៅ​ទីក្រុង​កោះពេជ្រ appeared first on .

សម្តេចតេជោ ស្នើទៅអ្នក​ឧកញ៉ា ​ពុង ឃាវសែ ប្រើប្រាស់មជ្ឈ​មណ្ឌល​ពិព័រណ​កោះពេជ្រ ធ្វើជា​កន្លែង​ព្យាបាល​អ្នក​​ជំងឺ​កូវីដ១៩
សម្តេច​តេជោ​ហ៊ុន សែន មានប្រសាសន៍ថា អ្នកឆ្លងកូវីដ-១៩ ចំនួន ៤៨៣នាក់ទៀតនៅ​ព្រឹកនេះ​។ នេះ​ជា​កំណត់​ត្រាពីរ​ថ្ងៃ​ជាប់​គ្នា ដែលកម្ពុជា​ប្រកាស​មាន​អ្នក​ឆ្លង​ច្រើន​បំផុត។ ករណីឆ្លងដ៏ច្រើននេះ រាជរដ្ឋាភិបាល បាន​ប្រកាស​ប្រើប្រាស់មជ្ឈ​មណ្ឌល​ពិព័រណ​កោះពេជ្រ ធ្វើជា​កន្លែង​ព្យាបាល​អ្នក​​ជំងឺ​កូវីដ១៩ ​កម្រិត​ស្រាល។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ​បាន​ស្នើ​ទៅ​​អ្នក​ឧកញ៉ា​ ពុង ឃាវសែ ដើម្បីប្រើប្រាស់​អគារ​​ជា​បន្ទាន់ សម្រាប់​សម្រួលជា​កន្លែង​ព្យាបាលអ្នក​ជំងឺ​កូវីដ១៩ ​ដែល​កំពុង​ខ្វះខាតកន្លែងព្យាបាល។

សម្តេច​បាន​បន្ត​ថា ក្រៅ​ពី​ផ្តល់​​មណ្ឌល​ពិព័រណ៌កោះពេជ្រ​ដ៏​ធំ​ទូលាយ​​ប្រើប្រាស់​ជា​មន្ទីរ​ព្យាបាល អ្នក​ឧកញ៉ា​ពុង ឃាវសែ ក៏​ផ្តល់​អគារ​រៀបមង្គលការ​នៅ​ក្នុង​ទីក្រុង​កោះពេជ្រ ក្នុង​ពេល​ចាំបាច់​ដែល​ត្រូវ​ប្រើប្រាស់។

រាជធានី​ភ្នំពេញ​បាន​កត់ត្រា​អត្រា​ឆ្លង​ដ៏​អាក្រក់​បំផុតមិន​ធ្លាប់មាន ដោយ​រកឃើញ​ចំនួន​អ្នក​ឆ្លង​ ៥៤៤ នាក់ ដែល​ប្រកាស​កាលពី​ម្សិលមិញនេះ។

The post សម្តេចតេជោ ស្នើទៅអ្នក​ឧកញ៉ា ​ពុង ឃាវសែ ប្រើប្រាស់មជ្ឈ​មណ្ឌល​ពិព័រណ​កោះពេជ្រ ធ្វើជា​កន្លែង​ព្យាបាល​អ្នក​​ជំងឺ​កូវីដ១៩ appeared first on .