កំពង់ផែក្រុងព្រះសីហនុ

កម្ពុជា-ជប៉ុន រួមគ្នាសិក្សារៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់
អ្នកជំនាញមកពីក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនាពេលខាងមុខ។

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥  ក្រោមការដឹកនាំដោយលោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក SANJO AKIHITO អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ជប៉ុន និងក្រុមការងារជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំដំបូង ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសរុបលទ្ធផលការងារដែលក្រុមការងារជំនាញការទីភ្នាក់ងារ JICA បានចុះសិក្សាផែនការលម្អិតលើការរៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ផែការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ដែលត្រូវបានរដ្ឋាភិបាលជប៉ុនអនុម័តដាក់បញ្ចូលទៅក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងឆ្នាំសារពើពន្ធ២០២៥។

សូមបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធ បានរំពឹងទុកថា ផែនការមេនេះ នឹងជួយពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០៕ ​អត្ថបទ៖ ហ្សាលីន

The post កម្ពុជា-ជប៉ុន រួមគ្នាសិក្សារៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ appeared first on .

លោក ស៊ុន ចាន់ថុល ស្នើជប៉ុនពន្លឿនគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរឱ្យភាគីជប៉ុនពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០។

ការសំណូមពររបស់លោកឧបនាយករដ្ឋមន្រ្តីនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានអរគុណទៅកាន់មិត្តជប៉ុនដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងនៅដើមអាណត្តិទី៧នេះផងដែរ រាជរដ្ឋាភិបាលបានធ្វើការសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់មិត្តជប៉ុនជាបន្តបន្ទាប់រួមមាន ផ្លូវជាតិលេខ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី២ ជំហានទី១។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានសំណូមពរឱ្យភាគីជប៉ុនជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប លោក Saito TETSUO បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឱ្យបានកាន់តែឆាប់រហ័សដើម្បីធានាបានថាគម្រោងការនេះនឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។

បន្ថែមពីនេះ លោកក៏បានបង្ហាញនូវការតាំងចិត្តថា នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕

សូមបញ្ជាក់ផងដែរថា ជប៉ុនគឺជាប្រទេសនាំមុខនៅក្នុងការជួយអភិវឌ្ឍផែខេត្តព្រះសីហនុនេះ និងជាប្រទេសទី២ ដែលជួយកម្ពុជានៅក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ស្ពាន នៅកម្ពុជា។

The post លោក ស៊ុន ចាន់ថុល ស្នើជប៉ុនពន្លឿនគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ appeared first on .