កំពង់ផែទឹកជ្រៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រីកកំពង់ផែទឹកជ្រៅ ជាយុទ្ធសាស្រ្តសំខាន់ ដើម្បីទាញកំណើនវិនិយោគ
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនការបណ្ដាក់ទុននៅកម្ពុជា​ ពិសេសឈានទៅបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា។ទន្ទឹមគ្នានេះ សម្តេចធិបតី បានអះអាងថា ការពង្រីកកំពង់ផែទឹកជ្រៅ ជាផែនការគោលដៅយុទ្ធសាស្រ្តសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីទាញកំណើនវិនិយោគបន្ថែម។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បែបនេះ នាឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺន៥ពាន់នាក់ តាមបណ្តារោងចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីបងង្កើនការវិនិយោគនៅកម្ពុជា កត្តាចម្បងបំផុត គឺត្រូវមានសន្តិភាព និងស្ថិរភាព ព្រមទាំងមានគោលនយោបាយត្រឹមត្រូវ គឺបញ្ចប់សង្គ្រាម, សេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតត្រឹមត្រូវ។

ទន្ទឹមគ្នានេះ សម្តេចធិបតី បន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ចំគោលដៅ និងសក្ដានុពលនៅតាមតំបន់នីមួយៗ ដើម្បីធ្វើឱ្យគ្រប់វិស័យដំណើរការ និងមានការរីកចម្រើនគ្រប់ផ្នែកខណៈសម្តេចអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺកែប្រែខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២ ទៅជាខេត្តដែលមានការអភិវឌ្ឍពហុបំណង និងកាន់តែរីកចម្រើនថែមទៀត។

សម្ដេចធិបតីបានបញ្ជាក់ថា៖« យើងកំពុងកែប្រែឃ្លាំងដាក់ទំនិញមួយបន្ថែមទៀត ដើម្បីរៀបចំជាផែឱ្យ នាវាដឹកទំនិញចូលចត ដោយសារកម្ពុជាមានកំណើននៃការដឹកជញ្ជូនច្រើន ហើយពិធីបុកគ្រឹះផ្លូវការពង្រីកការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងរៀបចំធ្វើនៅដំណាច់ឆ្នាំ២០២៣ នេះផងដែរ»។

សម្តេចធិបតី បានសង្កត់ធ្ងន់ទៀតថា ហេតុនេះ ការពង្រីកកំពង់ផែទឹកជ្រៅ ជាយុទ្ធសាស្រ្តសំខាន់ ដើម្បីទាញកំណើនវិនិយោគ និងបង្កើតការងារជូនពលរដ្ឋ តាមរយៈការចេញចូលនាវាបានកាន់តែច្រើនមកកាន់កំពង់ផែទឹកជ្រៅនេះ។

គួរជម្រាបថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជំហានទី១នេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឱ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង២០០លានដុល្លារពីជប៉ុន។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រីកកំពង់ផែទឹកជ្រៅ ជាយុទ្ធសាស្រ្តសំខាន់ ដើម្បីទាញកំណើនវិនិយោគ appeared first on .

ខេត្តកំពតមានកំពង់ផែចំនួន៤ ក្នុងនោះ ២ទីតាំងជារបស់មហាសេដ្ឋី
កំពត គឺជាខេត្តជាប់មាត់សមុទ្រមួយមានសក្តានុពលលើវិស័យទេសចរណ៍ដ៏ធំមួយក្នុងចំណោមខេត្តល្បីៗរបស់ប្រទេសកម្ពុជា ដោយមានសម្រស់ឆ្នេរសមុទ្រធម្មជាតិស្អាត។ហើយខេត្តមួយនេះ ក៏សម្បូរណ៍ទៅដោយកន្លែងកម្សាន្តល្បីល្បាញជាច្រើន។

នៅក្នុងផែនការគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ  រដ្ឋាភិបាលជំរុញសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាដើម។ មែនទែនទៅ ​កំពង់ផែ​ដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្តសេដ្ឋកិច្ចជាតិ តាមរយៈដឹកជញ្ជូនទំនិញ និងទេសចរណ៍ និយាយជារួម។ និយាយដាច់ដោយឡែក កំពង់ផែខេត្តកំពតបាននឹងកំពុងចូលរួមជំរុញ​ដល់​កំណើន​ទេសចរណ៍​នៅក្នុង​ខេត្ត ពិសេស​ភ្ញៀវ​មកពី​ប្រទេស​ថៃ និង​វៀតណាម ជាដើម​។​

មកទល់នឹងពេលបច្ចុប្បន្ន​នេះ ខេត្តកំពត​ មាន​កំពង់ផែចំនួន​ ៤​ សម្រាប់ដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរណ៍ ដែលជួយជំរុញបន្ថែមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក និងផ្នែកពាក់ព័ន្ធនានារបស់ខេត្ត ដូចជារមណីដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាមួយចំនួនទៀត ហើយអ្វីដែលពិសេសនោះ គឺបានជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាននេះផ្ទាល់តែម្ដង។

កំពង់ផែទាំង ៤នោះរួមមាន៖

​១/កំពង់ផែ​វិញ​ហួរ វិនិយោគដោយមហាសេដ្ឋី វិញ ហួរ ដែលមាន​ជម្រៅ​ទឹក​រហូតដល់​១៤​ម៉ែត្រ អាច​សម្រាប់ ដឹកជញ្ជូន​ទំនិញ តាម​កប៉ាល់​ធំៗ។​

២/កំពង់ផែ​របស់​ឧកញ៉ា ទ្រី ភាព បណ្តាក់ទុនវិនិយោគដោយមហាសេដ្ឋី ទ្រី ភាព សម្រាប់​ដឹកជញ្ជូន​ប្រេង​ចូល។

​ ៣/កំពង់ផែ​របស់លោកស្រី កែវ ម៉ាលី សម្រាប់​ដឹកជញ្ជូន នាំចេញ​ស្រូវ និង ផលិតផល ផ្សេងៗ​ចេញចូល​ប្រទេស​ថៃ។

​​៤/គម្រោងកំពង់ផែ ទេសចរណ៍ អន្តរជាតិ​ខេត្តកំពត ដែល​បើក សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​ធ្វើដំណើរ​តាម​កប៉ាល់​ពិសេស​ទេសចរ។

ជាមួយគ្នានេះ កំពង់ផែខេត្តកំពត ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ​ផងដែរ។

បន្ថែម​ពីលើ​នេះ កំពង់ផែក៏ជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាងសំខាន់ ត​ភ្ជាប់​ការដឹកជញ្ជូន​ភ្ញៀវ​ទេស ចរ​ទៅកាន់​បណ្តា​កោះ​នានា​នៅ​ភាគខាងត្បូង និង​ត​ភ្ជាប់​ខេត្តកំពត​នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​៕

The post ខេត្តកំពតមានកំពង់ផែចំនួន៤ ក្នុងនោះ ២ទីតាំងជារបស់មហាសេដ្ឋី appeared first on .

លោក ជា សុផារ៉ា ចាត់ទុកគម្រោងកំពង់ផែទឹកជ្រៅខេត្តកំពត ជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិមិនធ្លាប់មាន
កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅក្នុងខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្នុងទំហំទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក។ កំពង់ផែកម្រិតអន្តរជាតិដែលមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតានេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានចាត់ទុកការសាងសង់ «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងខេត្តកំពត និងប្រទេសកម្ពុជា។ លោកចាត់ទុកគម្រោងនេះ ជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិមិនធ្លាប់មាន ក្រោមការវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក ដែលនឹងបំពេញបន្ថែមទៅលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បើទោះបីកម្ពុជា មានកំពង់ផែធំពីររបស់រដ្ឋគឺ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជា កំពង់ផែឯកជនមួយចំនួនទៀតក៏ដោយ។

លោកឧបនាយករដ្ឋមន្រ្តីថ្លែងថា៖ «យើងសង្ឃឹមថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះ នឹងលើកកម្ពស់សេវាភស្តុភារកម្ម និងកំពង់ផែរបស់កម្ពុជាឱ្យកាន់តែសម្បូរបែប និងអាចប្រកួតប្រជែងជាមួយនឹងកំពង់ផែប្រទេសជិតខាងបានផងដែរ»។

ជាមួយគ្នានេះ លោក ជា សុផារ៉ា ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ «ផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ដូច្នេះគម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក៏នឹងជាផ្នែកមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេនេះ ដែលនឹងជួយប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សូមជម្រាបថា កំពង់ផែនេះ ត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» ត្រូវបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១០,០០០កន្លែង នៅពេលគម្រោងវិនិយោគនេះ ត្រូវបានសាងសង់រួច និងដាក់ឱ្យដំណើរការនាពេលខាងមុខ៕

The post លោក ជា សុផារ៉ា ចាត់ទុកគម្រោងកំពង់ផែទឹកជ្រៅខេត្តកំពត ជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិមិនធ្លាប់មាន appeared first on .

សម្តេច ហ៊ុន សែន៖ មិនអាចទៅរួចឡើយដែលផែទឹកជ្រៅខេត្តព្រះសីហនុ ជាប់អន្ទាក់បំណុលចិន
ថ្លែងក្នុងពេលបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា នាព្រឹកថ្ងៃអង្គារ៍ ទី២២កុម្ភៈនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមកបញ្ជាក់ជុំវិញផែទឹកជ្រៅខេត្តព្រះសីហនុ បន្ទាប់ពីមានអ្នកវិភាគមួយចំនួនចោទថា កម្ពុជាជាប់អន្ទាក់បំណុលចិន លើបញ្ហាផែទឹកជ្រៅខេត្តព្រះសីហនុ មានម្លៃ ២១៨ លានដុល្លារ។

សម្តេចថ្លែងថា ផែទឹកជ្រៅជប៉ុនជួយ ហេតុអ្វីបានជាថាអន្ទាក់បំណុលរបស់ចិន។ តែយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលបានអះអាងថា៖ “មិនអាចទៅរួចឡើយដែលផែទឹកជ្រៅខេត្តព្រះសីហនុ ជាប់អន្ទាក់បំណុលចិនដូចករណីនៅប្រទេសស្រីលង្កា”។

បើតាមសម្តេច ហ៊ុន សែន ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដែលកំពុងដំណើរការទំនិញចេញចូល មានការរ៉ាប់រងពីជប៉ុន ដោយជប៉ុនក៏មានភាគហ៊ុនផងដែរ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុបានកំណត់កាលវិភាគសាងសង់ស្ថានីយកំពង់ផែទឹកជ្រៅដល់ពាក់កណ្តាលឆ្នាំ ២០២២ ដោយការសាងសង់គ្រោងនឹងចំណាយពេល ៣ ឆ្នាំ ដែលមានប្រវែង ៣៥០ ម៉ែត្រនិងជម្រៅទឹក ១៤.៥០ ម៉ែត្រ។ ការស្ថាបនាកំពង់ផែទឹកជ្រៅនេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ២១៨ លានដុល្លារដែលនឹងមានប្រភពតាមរយៈជំនួយអភិវឌ្ឍផ្លូវការ (ODA) ពីប្រទេសជប៉ុន។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បាននិយាយថា កំពង់ផែទឹកជ្រៅនេះនឹងបម្រើសេវាកម្មប្រមាណ ៩៣% នៃនាវាធំៗទាំងអស់ដែលធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សូមជម្រាបថា កំពង់ផែទឹកជ្រៅគឺជាដំណាក់កាលដំបូងនៃការពង្រីកចំណតផែ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានគម្រោងដំណាក់កាលទី ២ និងទី ៣ ផងដែរដែលនឹងត្រូវចាប់ផ្តើមបន្ទាប់ពីទទួលបានជោគជ័យ​នៃប្រតិបត្តិការដំណាក់កាលទី ១៕

The post សម្តេច ហ៊ុន សែន៖ មិនអាចទៅរួចឡើយដែលផែទឹកជ្រៅខេត្តព្រះសីហនុ ជាប់អន្ទាក់បំណុលចិន appeared first on .

អ្នកឧកញ៉ា លី យ៉ុងផាត់ ដាក់សំណើរសុំវិនិយោគកំពង់ផែទឹកជ្រៅមួយកន្លែងលើផ្ទៃដីជិត ៥០០ហិកតា
ក្រុមហ៊ុនអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រមហ៊ុន Y.L.P Group គឺក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត បានដាក់សំណើរស្នើសុំវិនិយោគសាងសង់កំពង់ផែទឹកជ្រៅមួយកន្លែង នៅលើផ្ទៃដីសរុបចំនួន ៤៩២,៦៤ ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត កាលពីពេលថ្មីៗកន្លងទៅ។

លោក អ៊ុក ភ័ក្ត្រា បានបង្ហាញក្តីសង្ឃឹមថា គម្រោងមួយនេះនឹងជួយជំរុញវិស័យការដឹកជញ្ជូន តាមផ្លូវទឹករបស់ខេត្ត និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ពិសេសអាចនឹងក្លាយជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មសំបូរបែបមួយ ក្នុងខេត្តកោះកុង។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រទឹកជ្រៅនេះ ក៏មានសាងសង់ អគាររដ្ឋបាល អគារឃ្លាំង អគារ និងរោងជាង ជាដើម។  ទោះជាយ៉ាងណា លោក អ៊ុក ភ័ក្រ្តា មិនទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់នៃការវិនិយោគនិងពេលវេលាអំពីដំណើរការសាងសង់កំពង់ផែទឹកជ្រៅនេះ នៅឡើយទេ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមហ៊ុន បាននឹងកំពុងសិក្សា។

ទាក់ទងនឹងការវិនិយោគកំពង់ផែទឹកជ្រៅនេះដែរ លោកអភិបាលរងខេត្ត បានស្នើសុំដល់ក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បន្តពិនិត្យលើផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាននៅក្នុងតំបន់អនុវត្តន៍គម្រោង និងស្នើសុំឲ្យបង្កើតគម្រោងអភិវឌ្ឍន៍ មូលដ្ឋានគាំទ្រសំដៅធានាដល់ធនធានជីវចម្រុះ និងបរិស្ថានមានស្ថិរភាព ជាពិសេសផ្កាថ្ម៕

The post អ្នកឧកញ៉ា លី យ៉ុងផាត់ ដាក់សំណើរសុំវិនិយោគកំពង់ផែទឹកជ្រៅមួយកន្លែងលើផ្ទៃដីជិត ៥០០ហិកតា appeared first on .

កំពង់ផែស្វយ័តក្រុងព្រះសីហនុដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវា
កំពង់ផែ​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​អន្តរជាតិ និង​ជា​កំពង់ផែ​ពាណិជ្ជកម្ម​ទឹក​ជ្រៅ​តែមួយគត់​របស់ប្រទេស​​កម្ពុជា ដែលមាន​ផ្ទៃដី​ប្រតិបត្តិ​ការប្រមាណ​១២៥​ហិកតា។

កំពង់ផែរបស់រដ្ឋមួយនេះក៏បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ។

កន្លងមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ រយៈពេលខ្លីគឺឆ្នាំ២០១៧-២០២៥ ក្នុងនោះគម្រោងកសាងកំពង់ផ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

គួរកត់សម្គាល់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០%នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុ បំណង ដោយឡែកទាក់ទងការងារអាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន ៦ ៦០១ ៨០៤តោន កើនឡើង 0,៨៣% បរិមាណនាវាឆ្លងកាត់មានចំនួន១៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤១ ៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ថយចុះចំនួន៧%។

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ស្ថិតនៅ​ឈូង​សមុទ្រ​កំពង់សោម​ ដែលជា​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​សម្រួល​ដល់​ការដឹកជញ្ជូន​តាម​សមុទ្រ​ដែល​ទទួលបាន​ភាពអនុគ្រោះ​ពី​ធម្មជាតិ ដូចជា​មាន​ជម្រៅ​ទឹក​ជ្រៅ មាន​កោះ​ជារ​បាំង​ខ្យល់ និង​រលក​ធំៗ  ហើយ​ស្ថិត​នៅ​ចំ​ទីតាំង​ដែល​ពុំ​តម្រូវឱ្យ​មាន​ការ​បូម​ស្តារ​ឃ្លង​នាវា​ជាប្រចាំ​ឡើយ ៕

The post កំពង់ផែស្វយ័តក្រុងព្រះសីហនុដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវា appeared first on .

មកស្គាល់ឥស្សរជនម្នាក់នៅពីក្រោយភាពជោគជ័យនៃកំណើនប្រាក់ចំណេញ របស់កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់​បំផុតដែលបានជំរុញកំណើនសេដ្ឋកិច្ចឆ្ពោះទៅមុខជានិច្ច។ កំពង់ផែនេះមានទីតាំងនៅក្នុងតំបន់ឆ្នេរ​សមុទ្រខេត្តព្រះសីហនុ បាន​បោះ​មួយ​ជំហានទៀតទៅត​ភ្ជាប់​ទៅ​នឹង​កំពង់​ផែ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​អស់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវបាន​សាងសង់​លើកដំបូង​នៅ​ឆ្នាំ ១៩៥៦ ហើយ​ចាប់ផ្ដើម​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ជា​ថ្មី​ឡើងវិញ​ក្រោយ​ឆ្នាំ ១៩៧៩ ដោយ​ប្រតិបត្តិការ​នៅពេលនោះ ផ្ដើមចេញ​ពី​ទ្រង់ទ្រាយ​តូច​តាមរយៈ​ការប្រើប្រាស់​កម្លាំង​កម្មក​រ ធនធានមនុស្ស​ផ្ទាល់ សម្ភារ​បរិក្ខារ និង​មធ្យោបាយ​គ្រឿងចក្រ​ធម្មតា ដើម្បី​ធ្វើ​ការលើកដាក់​ទំនិញ​កុងតេន័រ និង​បម្រើឲ្យ​ការដឹកជញ្ជូន​របស់ខ្លួ​ន។ ចាប់តាំងពី​ពេលនោះ​មក ដោយ​មាន​ការសិក្សា និង​ការធ្វើឲ្យ​ប្រសើរឡើង​ជា​បន្តបន្ទាប់ ព្រម​ទាំង​ជំនួយ​បច្ចេកទេស​ពី​បណ្ដា​ភ្នាក់ងារ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​បងប្អូន​ជាច្រើន​ផ្សេងទៀត កំពង់ផែ​បាន​រីកចម្រើន និង​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ ។​

មកដល់ពេលបច្ចុប្បន្ននេះ កំពង់ផែ មានផ្ទៃដីសរុប ​៧០​ហិកតា ​សម្រាប់​ធ្វើ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយមានសមត្ថភាពទទួល​​នាវាបាន​ចំនួន ៨​ចំណត ដែល​បំពាក់ដោយ​ឧបករណ៍​លើកដាក់​ទំនើប​ទាន់សម័យ​។ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ បរិមាណ​ទំនិញ​ឆ្លងកាត់ឧបករណ៍​លើកដាក់​មាន​ការកើនឡើង​ជាមធ្យម​១១%ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០១៥ កំពង់ផែមានប្រាក់ចំណូលសរុបប្រមាណជា៤៩លានដុល្លារអាមេរិក​ដែលកើនឡើងជិត ១៨ភាគរយធៀបទៅនឹងឆ្នាំ២០១៤គិតជាប្រាក់ចំណេញប្រមាណជា៩លានដុល្លារ។

រូបភាព កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

ជាមួយកំណើនទឹកប្រាក់ចំណេញរាប់សិបលានដុល្លារអាមេរិក ដែលបានពីកំពង់ផែស្វយ័តមួយនេះ ក៏មានឥស្សរជនឆ្នើម និងជាអ្នកដឹកនាំដ៏សំខាន់ម្នាក់ក្នុងការទទួលខុសត្រូវ​អភិវឌ្ឍ​វិស័យកំពង់ផែ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់​បំផុតជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខជានិច្ច។

លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។ លោកមានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោក លូ គឹមឈន់ ចាប់​ផ្តើម​ធ្វើជា​អគ្គនាយក​នៅ​ឆ្នាំ​១៩៩៣ មកដល់ពេលបច្ចុប្បន្ន។

លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា

ការចូលកាន់តួនាទីនេះ គឺ​ជា​មោទនភាព​របស់លោកណាស់ ខណៈដែល​​សម្តេច​​តេជោ​ហ៊ុន​ សែន នាយករដ្ឋមន្រ្តីបានផ្តល់សេចក្តីទុកចិត្តឲ្យលោកក្នុងការ​អភិវឌ្ឍ​កំពង់​ផែទឹកជ្រៅ។ លោកគឺជាថ្នាក់ដឹកនាំដែលមាន​​ចក្ខុវិស័យ​ច្បាស់​លាស់ រួមនឹង​ថ្នាក់​ដឹក​នាំ​ផ្សេងទៀត ដើម្បីការ​អភិវឌ្ឍ​កំពង់​ផែ​ដែលមាន​សារៈ​សំខាន់សម្រាប់​ភ្ជាប់​និងបម្រើ​ឲ្យ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ជាតិ​យើង៕

The post មកស្គាល់ឥស្សរជនម្នាក់នៅពីក្រោយភាពជោគជ័យនៃកំណើនប្រាក់ចំណេញ របស់កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ appeared first on .

កំពង់ផែតម្លៃ១លាន៥សែនដុល្លារ នឹងលេចរូបរាងឡើងនៅខេត្តកោះកុង
ប្រជាពលរដ្ឋ ពាណិជ្ជករ និងអ្នកពាក់ព័ន្ធ បានសម្តែងការអបអរសាទរនូវគម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រថ្មីនៅក្នុងក្រុងខេមរភូមិន្ទ ក្រោមចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដល់សម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យផងដែរតាមដៃព្រែកកោះប៉ោ។

បើតាមលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង គម្រោងសាងសង់កំពង់ផែថ្មីមួយនេះប្រភេទជាបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។

ដោយឡែកផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េ កម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ។ គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្របន្ថែមនេះមួយទៀត គ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារ ដោយប្រើប្រាស់២ឆ្នាំ ធ្វើយ៉ាងណាឱ្យបញ្ចប់នៅឆ្នាំ២០២២ខាងមុខ។

ប្រជាពលរដ្ឋរស់នៅ និងប្រកបអាជីវកម្មក្បែរសួនច្បារមុខគម្រោងធ្វើកំពង់ផែថ្មី សម្តែងការស្វាគមន៍នូវហេដ្ឋានរចនាសម្ព័ន្ធដ៏ថ្មីស្រឡាងនេះ ដោយរំពឹងថា ផ្លូវទឹកទីរួមខេត្តកោះកុងកាន់តែអ៊ូអរ និងសកម្មផ្នែកដឹកជញ្ចូនទៅមក ពិសេសបង្កើនទាក់ទញភ្ញៀវទេសចរមកលេងកម្សាន្តច្រើនៗឡើងក្រោយបញ្ចប់គម្រោងរួចរាល់។

សូមជម្រាបថា កំពង់ផែថ្មីនេះដែរ មិនត្រឹមតែជួយសម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ពោលគឺប្រើប្រាស់បានជាលក្ខណៈពហុវិស័យ ជំនួសឱ្យផែថ្មីចាស់រក្សាទុកនៅកន្លែងដដែល គ្រាមានសភាពទ្រុឌទ្រោមយូរឆ្នាំមកហើយ៕

The post កំពង់ផែតម្លៃ១លាន៥សែនដុល្លារ នឹងលេចរូបរាងឡើងនៅខេត្តកោះកុង appeared first on .

ចាំ​តែ​ពីរ​ឆ្នាំ​ទៀត កម្ពុជា​នឹង​មាន​កំពង់ផែ​ទឹកជ្រៅ​ លែង​ពឹង​ដង្ហើម​សិង្ហបុរី និង​ហុងកុង​ដក​ទៀត​ហើយ
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន​ថ្លែង​ពីកំពង់ផែកទឹកជ្រៅ នៅ​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​បញ្ចប់​ការសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែង​ក្នុង​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ នៅព្រឹកមិញនេះ លោក​បាន​បញ្ជាំក់​ថា គម្រោងសាងសង់កំពង់ផែទឹកជ្រៅនៅ​ខេត្ត​ព្រះសីហនុ ដែលមានជម្រៅ១៤ម៉ែត្រកន្លះ នឹង​បញ្ចប់នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏​បានលើក​ពី​គម្រោង​សហការ​របស់​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែល​បានត្រៀមសិក្សាគម្រោងកំពង់ផែទឹកជ្រៅមួយកន្លែងផ្សេងទៀត ដែលមានជម្រៅ១៧ម៉ែត្រ អាចឱ្យនាវាធំៗទាំងអស់ចូលចតបាន។

ការ​សាងសង់កំពង់ផែទឹកជ្រៅ នឹង​ពង្រឹង​ឯករាជ្យកម្ពុជា ក្នងការ​ធ្វើ​ពាណិជ្ជកម្ម​​ជាមួយ​ប្រទេស​លើ​ពិភពលោក តាម​រយៈការ​តភ្ជាប់​ដោយ​ផ្ទាល់​ជាមួយ​កំពង់ផែនៅខេត្តព្រះសីហនុ ដោយ​មិន​មិន​ឆ្លង​កាត់​ការ​​ប្រើប្រាស់កំពង់ផែ​ប្រទេស​សិង្ហបុរី និង​ហុង​កុង​ដូច​មុន​ទៀត។

កម្ពុជាអាចនឹងអនុញ្ញាតិឱ្យនាវាអាស៊ីប៉ាស៊ីហ្វិកដល់ទៅ ៩៧% ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន នៅពេលដែលកំពង់ផែទឹកជ្រៅសាងសង់ចប់សព្វគ្រប់៕

The post ចាំ​តែ​ពីរ​ឆ្នាំ​ទៀត កម្ពុជា​នឹង​មាន​កំពង់ផែ​ទឹកជ្រៅ​ លែង​ពឹង​ដង្ហើម​សិង្ហបុរី និង​ហុងកុង​ដក​ទៀត​ហើយ appeared first on .

គម្រោងកំពង់ផែទឹកជ្រៅ ខេត្តកំពត របស់​​ឧកញ៉ា ទ្រីភាព សម្រេច​បាន​ប៉ុន្មាន​ភាគរយ​ហើយ?
គម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំសម្បើមមួយនៅខេត្តកំពត
បាន​សម្រេច​សមិទ្ធផល​ជា​បណ្ដើរៗ​ហើយ
ដូចជាកន្លែងចូលចត
និងផ្លូវចូលទៅកាន់កំពង់ផែជាដើម។​នេះ​បើយោង​ទៅ​តាម​ប្រសាសន៍​របស់​លោក
សយ ស៊ីណុល ប្រធានមន្ទីទេសចរណ៍ខេត្តកំពត
ថ្លែងក្នុង សន្និសីទ​សារព័ត៌​មាន​ស្ដីពី
«វឌ្ឍនភាព
និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត»
នៅថ្ងៃទី០៨ ខែឧសភា
ឆ្នាំ​២០២០នេះ។

លោក បានមានប្រសាសន៍ថា៖ «កំពង់ផែនេះ គឺជាកំពង់ផែរបស់ឯកជនដែលគាត់វិនិ​យោគ​។ ហើយ​អ្វី​ដែល​គាត់បានសាងសង់ហើយ ខ្ញុំមិនអាចវាយតម្លៃជាភាគរយបានទេ ដោយសារកំពង់ផែ​នេះ​មាន​ទំហំធំ​ធេង។ គ្រាន់តែថា កន្លែងដែលចូលចតនោះ គាត់បាន​សាងសង់រួចហើយ ផ្លូវចូល​គាត់​បាន​ធ្វើ​ហើយ នៅតែសេវាសម្បទា បូកជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដែលរាជរដ្ឋាភិបាល​លោក​នឹង​អនុញ្ញាត​នៅពេលខាងមុខនេះ។»

ឯកឧត្តមបានបន្តថា៖ «អ្វីដែលយើងជជែកគ្នាពីមុនគឺ យើងចង់ធ្វើឲ្យបាននៅដើមឆ្នាំ២០២០នេះ។ ហើយ​ខ្ញុំ​គិតថាក្រោយពីជំងឺកូវីដស្ងប់ស្ងាត់ ឬក៏សភាពការណ៍យើងល្អប្រសើរ​ ​​សកម្មភាព​ជំរុញ​ក្នុងការចូល​ចតនាវាធំៗនៅខេត្តកំពតនេះ យើងនឹងជំរុញធ្វើជាមួយនឹងផ្នែកឯកជន។»

ការកសាង​កំពង់ផែទឹកជ្រៅនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់មួយ មានគោលដៅតភ្ជាប់ការដឹកជញ្ជូនតាមរបៀងមាត់សមុទ្រក្នុងតំបន់ គឺតភ្ជាប់ពីតំបន់​ហាទៀង​ នៃប្រទេសវៀតណាម ទៅខេត្តត្រាតរបស់ព្រះរាជាណាចក្រថៃ ដោយឆ្លងកាត់ខេត្ត​កំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីថ្ងៃទី ២ មេសា ២០១៩ កន្លងទៅ។

គម្រោងកំពង់ផែទឹកជ្រៅនេះ គឺជាការបណ្ដាក់ទុនរួមរវាងក្រុមហ៊ុនចិន Guangxi Beibu Gulf International Port Group Co., Ltd. និងក្រុមហ៊ុន ទ្រី ភាព គ្រុប របស់ឯកឧត្តមឧកញ៉ាបណ្ឌិត ទ្រី ភាព និងមានសមត្ថភាពឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញ ចាប់ពី ១ម៉ឺន​តោន​ ដល់ ៣ម៉ឺនតោន អាចចូលចត ផ្ទេរ និងផ្ទុកទំនិញបាន។

គួរកត់សម្គាល់ថា កំពង់ផែទឹកជ្រៅថ្មីនេះ គឺជាគម្រោងកំពង់ផែធំមួយ ក្នុងចំណោមគម្រោង​កំពង់ផែធំៗ ទាំង ៣ នៅខេត្តកែប និងខេត្តកំពត បន្ថែមលើកំពង់ផែចំនួន ២ ផ្សេងទៀត គឺកំពង់ផែទេសចរណ៍អន្តរជាតិកែប និងគម្រោងកំពង់ផែកោះទន្សាយ ដែលរដ្ឋាភិបាលទើបនឹងប្រកាសគម្រោងថ្មីៗនេះ។ ចំពោះគម្រោងកំពង់ផែទឹកជ្រៅកំពតនេះ នឹងក្លាយជាកំពង់ផែដ៏ធំមួយ គូនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្ន៕

ប្រភព៖construction-property.com/km

The post គម្រោងកំពង់ផែទឹកជ្រៅ ខេត្តកំពត របស់​​ឧកញ៉ា ទ្រីភាព សម្រេច​បាន​ប៉ុន្មាន​ភាគរយ​ហើយ? appeared first on .