កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត

ខេត្តកំពតមានកំពង់ផែចំនួន៤ ក្នុងនោះ ២ទីតាំងជារបស់មហាសេដ្ឋី
កំពត គឺជាខេត្តជាប់មាត់សមុទ្រមួយមានសក្តានុពលលើវិស័យទេសចរណ៍ដ៏ធំមួយក្នុងចំណោមខេត្តល្បីៗរបស់ប្រទេសកម្ពុជា ដោយមានសម្រស់ឆ្នេរសមុទ្រធម្មជាតិស្អាត។ហើយខេត្តមួយនេះ ក៏សម្បូរណ៍ទៅដោយកន្លែងកម្សាន្តល្បីល្បាញជាច្រើន។

នៅក្នុងផែនការគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ  រដ្ឋាភិបាលជំរុញសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាដើម។ មែនទែនទៅ ​កំពង់ផែ​ដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្តសេដ្ឋកិច្ចជាតិ តាមរយៈដឹកជញ្ជូនទំនិញ និងទេសចរណ៍ និយាយជារួម។ និយាយដាច់ដោយឡែក កំពង់ផែខេត្តកំពតបាននឹងកំពុងចូលរួមជំរុញ​ដល់​កំណើន​ទេសចរណ៍​នៅក្នុង​ខេត្ត ពិសេស​ភ្ញៀវ​មកពី​ប្រទេស​ថៃ និង​វៀតណាម ជាដើម​។​

មកទល់នឹងពេលបច្ចុប្បន្ន​នេះ ខេត្តកំពត​ មាន​កំពង់ផែចំនួន​ ៤​ សម្រាប់ដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរណ៍ ដែលជួយជំរុញបន្ថែមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក និងផ្នែកពាក់ព័ន្ធនានារបស់ខេត្ត ដូចជារមណីដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាមួយចំនួនទៀត ហើយអ្វីដែលពិសេសនោះ គឺបានជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាននេះផ្ទាល់តែម្ដង។

កំពង់ផែទាំង ៤នោះរួមមាន៖

​១/កំពង់ផែ​វិញ​ហួរ វិនិយោគដោយមហាសេដ្ឋី វិញ ហួរ ដែលមាន​ជម្រៅ​ទឹក​រហូតដល់​១៤​ម៉ែត្រ អាច​សម្រាប់ ដឹកជញ្ជូន​ទំនិញ តាម​កប៉ាល់​ធំៗ។​

២/កំពង់ផែ​របស់​ឧកញ៉ា ទ្រី ភាព បណ្តាក់ទុនវិនិយោគដោយមហាសេដ្ឋី ទ្រី ភាព សម្រាប់​ដឹកជញ្ជូន​ប្រេង​ចូល។

​ ៣/កំពង់ផែ​របស់លោកស្រី កែវ ម៉ាលី សម្រាប់​ដឹកជញ្ជូន នាំចេញ​ស្រូវ និង ផលិតផល ផ្សេងៗ​ចេញចូល​ប្រទេស​ថៃ។

​​៤/គម្រោងកំពង់ផែ ទេសចរណ៍ អន្តរជាតិ​ខេត្តកំពត ដែល​បើក សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​ធ្វើដំណើរ​តាម​កប៉ាល់​ពិសេស​ទេសចរ។

ជាមួយគ្នានេះ កំពង់ផែខេត្តកំពត ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ​ផងដែរ។

បន្ថែម​ពីលើ​នេះ កំពង់ផែក៏ជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាងសំខាន់ ត​ភ្ជាប់​ការដឹកជញ្ជូន​ភ្ញៀវ​ទេស ចរ​ទៅកាន់​បណ្តា​កោះ​នានា​នៅ​ភាគខាងត្បូង និង​ត​ភ្ជាប់​ខេត្តកំពត​នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​៕

The post ខេត្តកំពតមានកំពង់ផែចំនួន៤ ក្នុងនោះ ២ទីតាំងជារបស់មហាសេដ្ឋី appeared first on .

កំពង់ផែទេសចរណ៍តម្លៃ​ជាង​ ១០ លាន​ដុល្លារខេត្ត​កំពត សម្រេចសាងសង់បាន​ជាង ៩៣ភាគរយ
គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៣,៤១ % ហើយគិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

នេះបើ​តាម​ការ​បញ្ជាក់​របស់​លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិប្រចាំខេត្តកំពត។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យនេះ លោក​រដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារអាមេរិក។

បើ​តាម​លោក​រដ្ឋមន្រ្តី​គម្រោង​កំពង់ផែ​​សាងសង់​យឺតយ៉ាវ​បន្តិច​ ហើយ​​ក្រសួង​បន្ត​ជំរុញឲ្យ​​ក្រុមហ៊ុន​ម៉ៅខិតខំ​បញ្ចប់​គម្រោង​ ដើម្បី​ដាក់​​ឲ្យប្រើប្រាស់បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ និង​បម្រើ​ដល់​វិស័យ​​ទេសចរណ៍​។

កំពង់ផែអន្តររជាតិខេត្ត​កំពត​មានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី៣០០ ទៅ៤០០នាក់។ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វឌ្ឍនភាពការងារសាងសង់ សម្រេចបាន៩៣,៤១ %ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។

ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និង​វៀតណាម​ចូលមកកាន់កម្ពុជា ដែល​ជាកំពង់ផែសម្រាប់អ្នកដំណើរមិនមែនជាកំពង់ផែទំនិញឡើយ។

ជាងនេះទៅទៀត កំពង់ផែនេះចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ កំពង់ផែនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ។

ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រងដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ បន្ថែមពីលើនេះ កំពង់ផែនេះជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេស ចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភព លោក។ តាមរយៈកំពង់ផែនេះនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាផងដែរ៕

The post កំពង់ផែទេសចរណ៍តម្លៃ​ជាង​ ១០ លាន​ដុល្លារខេត្ត​កំពត សម្រេចសាងសង់បាន​ជាង ៩៣ភាគរយ appeared first on .

កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បាន៥០% ដោយគ្រោងបញ្ចប់ចុងឆ្នាំ២០២១
កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បានប្រមាណ៥០%ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការនៅចុងឆ្នាំ២០២១ ខាមុខនេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ឡើងវិញ។ បើយោងតាមកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា កិច្ចប្រជុំនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។

គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។

គម្រោងកំពង់ផែទេសចរណ៍អនុវត្តបានប្រមាណ ៥០% ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការបាននៅចុងឆ្នាំ២០២១នេះ។

លោករដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំអង្គភាពពាក់ព័ន្ធជំរុញបន្តការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព គុណភាព និងឈានទៅបញ្ចប់ការអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុក។

សូមរំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB (The Asian Development Bank) ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ពាក់ព័ន្ធ​ក្នុង​តំបន់ឆ្នេរ​ចំនួន3 គឺ​ខេត្ត​កែប កំពត និង​ខេត្តកោះកុង ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ការធ្វើដំណើរ និង​ទេសចរណ៍​តាម​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម។

The post កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បាន៥០% ដោយគ្រោងបញ្ចប់ចុងឆ្នាំ២០២១ appeared first on .