ក្រសួងការបរទេសកម្ពុជា

ក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ច្រានចោលការលើកឡើងមិនពិតរបស់ភាគីថៃ និងបញ្ជាក់ចំណុចសំខាន់៤
យោងតាមសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលមាន ចំណងជើងថា “ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ»។

ដោយយល់ឃើញថាសេចក្ដីថ្លែងការណ៍ នេះអាចបង្កឱ្យមានការយល់ច្រឡំមួយចំនួន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ដល់នូវការបំភ្លឺចំនួន៤គឺ៖

១. របាយការណ៍ដែលចោទប្រកាន់ថា គ្រាប់បែកប្រភេទ៤០មីលីម៉ែត្រ ដែលត្រូវបានបាញ់ដោយ កងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនត្រឹមត្រូវទេ។ កម្ពុជាបានផ្ដល់ការបំភ្លឺជា ផ្លូវការរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបានបញ្ជាក់ថា ហេតុការណ៍ ដែលបានរាយការណ៍នោះ ពុំបានកើតឡើងឡើយ។ បញ្ហានេះត្រូវបានផ្ទៀងផ្ទាត់រួមគ្នាភ្លាមៗ ដោយក្រុមទំនាក់ទំនងយោធាក្នុងតំបន់របស់ភាគីទាំងពីរ។ ផ្អែកតាមស្មារតីនៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការរាយការណ៍មិនត្រឹមត្រូវបែបនេះមិនគួរបន្តផ្សព្វផ្សាយទៀតឡើយ។

២. ទាក់ទងនឹងរូបសំណាកតាអ៊ុំនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ រូបសំណាកនេះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការ ចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ដូចនេះ ការទាមទារណាមួយដែលផ្អែកលើផែនទី L៧០១៧ ដែលគូសជាឯកតោភាគីរបស់ប្រទេសថៃគឺមិនអាចអនុវត្តបានតាមផ្លូវច្បាប់ទេ។ ក្នុងន័យនេះ ការលើកឡើងក៏គួរធ្វើដោយផ្អែកលើលទ្ធផលនៃការវាស់វែងដែលលម្អិតរួមគ្នា ដែលធ្វើឡើងដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។

៣. អនុលោមតាមចំណុចទី៣ នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានផ្ញើលិខិតអញ្ជើញចំនួនប្រាំលើកជាប់ៗគ្នាទៅសមភាគី ចម្រុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីបន្តការងារបច្ចេកទេសរបស់ក្រុមវាស់វែង ការណ៍នេះគឺដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងដោយ ស្មោះត្រង់ ក្នុងការពន្លឿនការងារបោះបង្គោលព្រំដែន ជាពិសេសនៅក្នុងតំបន់អាទិភាព ឬតំបន់រសើប។

៤. ជាចុងក្រោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណោះស្រាយបញ្ហាព្រំដែនដោយ សន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថានឹងឃើញកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ ដែលឆ្លុះបញ្ចាំងតាមរយៈសកម្មភាពជាក់ស្ដែង៕

The post ក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ច្រានចោលការលើកឡើងមិនពិតរបស់ភាគីថៃ និងបញ្ជាក់ចំណុចសំខាន់៤ appeared first on .

ប្រមុខដឹក​នាំ​ក្រ​សួង​​ការបរ​ទេស អ​នុ​ញ្ញាតឲ្យឯ​ក​អគ្គ​រដ្ឋទូតម៉ារ៉ុប​ជួប​សម្តែង​ការគួរសម និងពិ​ភាក្សា​ការ​ងារ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតម៉ារ៉ុបចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ​ ២០២០។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទួតម៉ារ៉ុបប្រចាំកម្ពុជា ឯកឧត្តម Abdelilah El Housni បានថ្លែងកោតសរសើរគោលនយោបាយកម្ពុជា ដែលធ្វើឲ្យមានសុខុមរមនីយ​កម្មរ​វាងសាសនា ព្រោះនៅម៉ារ៉ុបជាង ៩០%កាន់សាសនាអ៊ីស្លាម។ នេះបើតាមការបញ្ជាក់​របស់ឯកឧត្តម ណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអ៊ឺរ៉ុប អាមេរិក និងអា​ហ្វ្រិក-​មជ្ឍឹមបូព៌ា ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះ។

ឯកឧត្តម ណី សំអុល បានឲ្យដឹងទៀតថា នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតម៉ារ៉ុប​បាន​យកលិខិតអញ្ជើញឯកឧត្តមប្រាក់ សុខុន ទៅចូលរួមសន្និសីទ​ស្តីអំពីការថែរ​ក្សាស​ន្តិភាពនៅក្នុងតំបន់ ប្រទេសនិយាយភាសាបារាំង ដែលកិច្ចប្រជុំនេះ ត្រូវបាន​ធ្វើ​ឡើង​ជាលើកទី២ នៅឆ្នាំ ២០២០នេះ។ តាមរយៈឯកឧត្តម ណី សំអុល ឯកអគ្គរ​ដ្ឋទូត​ម៉ារ៉ុបបានលើកឡើងថា វត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន គឺមានសារ​សំខាន់​ខ្លាំងណាស់ ដើម្បីចែករំលែកបទពិសោធន៍ ដោយសារកម្ពុជា បាន​ចូលរួមថែរក្សា​សន្តិភាពបានយ៉ាងល្អ។

ឯកឧត្តម ប្រាក់ សុខុន ឆ្លើយតបតាមរយៈឯកឧត្តម ណី សំអុល ថា ឯកឧត្តម ពិតជា​មានសេចក្តីសោមន្សចំពោះការអញ្ជើញ និងផ្តល់តម្លៃខ្ពស់ចំពោះកម្ពុជា លើកិច្ចការ​ថែរក្សាសន្តិភាពនេះ។ ប៉ុន្តែឯកឧត្តមរងចាំការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ជាមុនសិន។

បើតាមឯកឧត្តម ណី សំអុល ប្រសិនបើសម្តេចតេជោអនុញ្ញាត ឯកឧត្តមប្រាក់ សុខុន នឹងជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសម៉ារ៉ុប ដើម្បីជជែកពិភាក្សា​ជំរុញកិច្ចសហ​ប្រតិ​បត្តិការផ្សេងៗដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងអប់រំ​ជាដើម៕

The post ប្រមុខដឹក​នាំ​ក្រ​សួង​​ការបរ​ទេស អ​នុ​ញ្ញាតឲ្យឯ​ក​អគ្គ​រដ្ឋទូតម៉ារ៉ុប​ជួប​សម្តែង​ការគួរសម និងពិ​ភាក្សា​ការ​ងារ appeared first on .