ក្រសួងអប់រំប្រកាសពន្យាលពេលចូលរៀន

ក្រសួងអប់រំ ប្រកាស​ពន្យារ​ពេល​កា​រ​ចូល​រៀន សម្រាប់​គ្រឹះស្ថាន​​សិ​ក្សា បណ្តុះ​​បណ្តាល គ្រប់​កម្រិត ទាំ​ង​សាធារណៈ និងឯកជន ទូ​ទាំ​ង​ប្រទេស
ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសពន្យាពេលចូលរៀន នៅទូទាំងប្រទេស គ្រប់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន ដោយសារជំងឺកូវីដ១៩ រហូតដល់ចេញ​សេចក្តីប្រកាសជាថ្មី។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ផ្សព្វផ្សាយនាពេលថ្មីៗនេះ ឲ្យដឹងថា ផ្អែកតាមរ​បាយការណ៍ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ដែល​តម្រូវឲ្យបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល និងតាមការ​ណែនាំ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា សម្រេចពន្យា​ពេលនៃការ​ចូលរៀនឡើងវិញ រហូតដក់ការជូនដំណឹងជាថ្មីទៀត។

ទន្ទឹមនឹងនេះ
ក្រសួងជំរុញបន្តផ្សព្វផ្សាយ និងសហការល្អជាមួយមាតាបិតា អាណាព្យាបាលសិស្ស
អាជ្ញាធរដែនដី ដើម្បីគាំទ្រការសិក្សាពីចម្ងាយ និងសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក
ដល់សិស្សានុសិស្សនៅតាមលំនៅដ្ឋាន និងសហគមន៍ តាមមធ្យោបាយ និងលទ្ធភាពជាក់ស្តែង។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន ប្រកាសថា នឹងសហការជាមួយក្រសួងអប់រំ
នឹងចាប់ផ្តើមចាក់ផ្សាយ
ការបង្រៀនលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងApp ក្រសួងព័ត៌មាន
នៅថ្ងៃទី២០ មេសា ឆ្នាំ ២០២០។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំ​ជាមួយក្រ​សួងអប់រំ កាលពីថ្ងៃ សុក្រថា នៅក្នុងដំណាក់កាលដែលមានការបិទ​សាលារៀននៅ​ទូទាំង​ប្រទេស ដោយសារការព្រួយបារម្ភពីការឆ្លងនៃ មេរោគកូវីត១៩ ហើយសិស្សា​នុសិស្ស មិនបានមករៀននៅសាលានោះ ក្រសួងព័ត៌មាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជាកម្មវិធីបង្រៀនពីចម្ងាយ E-LEARNING DISTANCE LEARNING នូវចំណេះដឹងទូទៅសម្រាប់កុមារតូច រហូតដល់ធំ តាមរយៈការចាក់​ផ្សាយតាមប្រព័ន្ធ Internet App ក្រសួងព័ត៌មាន តាមរយៈប្រព័ន្ធទូរទស្សន៍​ផ្កាយរណបតេជោ ឌីធីវី ប៉ុស្តិ៍ TVK2 ដែលអាចឱ្យសិស្សានុសិស្សបើកមើលបាន ដោយឥតគិតថ្លៃ ហើយជាជំហ៊ានទៅមុខទៀត ក៏គ្រោងទៅស្ថានីយទូរទស្សន៍​ខ្សែកាបនៅ​ភ្នំពេញ និងតាមបណ្តាខេត្តផងដែរ៕

The post ក្រសួងអប់រំ ប្រកាស​ពន្យារ​ពេល​កា​រ​ចូល​រៀន សម្រាប់​គ្រឹះស្ថាន​​សិ​ក្សា បណ្តុះ​​បណ្តាល គ្រប់​កម្រិត ទាំ​ង​សាធារណៈ និងឯកជន ទូ​ទាំ​ង​ប្រទេស appeared first on .