ក្រុងព្រះវិហារ

ក្រុងព្រះវិហារ មានប្រភេទដីដែលអាចសាងសង់បាន មានជាង៧៩%នៃផ្ទៃដីសរុប
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានសម្រេចដាក់ឱ្យប្រើប្រាស់ហើយនៅប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារ ខេត្តព្រះវិហារកាលពីថ្ងៃទី៣០ខែមិថុនាឆ្នំា២០២៣ និងបានកំណត់ប្រភេទដីកម្រិតការសាងសង់មានផ្ទៃដីជាង១៧.៥៩២ហិកតាស្មើនឹង៧៩,៧៤%នៃផ្ទៃដីសរុប។

យោងតាមប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យឆ្នំា២០៤០ បានបង្ហាញថាប្រភេទដីកម្រិតការសាងសង់ត្រូវបានរៀបចំនិងបែងចែកជាតំបន់៖ ១)- តំបន់កសិកម្មមានផ្ទៃដីប្រមាណជាង១,២ម៉ឺនហិកតាស្មើនឹង៧១,៦៧%នៃផ្ទៃដីកម្រិតការសាងសង់។

២)-តំបន់ព្រៃឈើមានផ្ទៃដីប្រមាណជាង៤.៤៣៨ហិកតាស្មើនឹង២៥,២១%នៃផ្ទៃដីកម្រិតការសាងសង់(បើធៀបជាមួយឆ្នំា២០២២តំបន់ព្រៃឈើមានផ្ទៃដីរហូតដល់ជាង៨.៨៩៦ហិកតា)ស្ថិតនៅភូមិទំនប់និងភូមិអូរខ្លែងព័រ ក្នុងសង្កាត់ប៉ាលហាល ដែលគ្របដណ្តាប់ស្ទើរទំាងស្រុងដោយតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងមួយផ្នែកទៀតស្ថិតនៅភូមិឯកភាព និងភូមិអភិវឌ្ឍន៍ ក្នុងសង្កាត់ប៉ាលហាលដែលគ្របដណ្តប់ដោយដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ តំបន់នេះត្រូវអភិរក្សជាតំបន់ទ្រនាប់បៃតង តំបន់ទេសភាពផ្ទៃរងទឹកភ្លៀង និងតំបន់សម្រាប់រៀបចំជាអេកូទេសចរណ៍ធម្មជាតិ និង៣)- តំបន់ធនធានទឹកមានផ្ទៃដីប្រមាណជាង៥៤៩ហិកតាស្មើនឹង៣,១២%នៃផ្ទៃដីកម្រិតការសាងសង់ដែលគ្របដណ្តប់ផ្នែកខ្លះនៃសង្កាត់ទំាង២ រួមមានស្ទឹងសែន បឹងទំនប់៩៥ ត្រពំាង អូរប្រឡា និងបណ្តាញផ្លូវទឹក។

តំបន់នេះជាសក្តានុពលដ៏សំខាន់ដែលត្រូវសា្តរ ការពារ និងថែរក្សា ដើម្បីប្រើប្រាស់សម្រាប់គំាំទ្រដល់ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធរំដោះទឹកជំនន់ ប្រព័ន្ធប្រព្រឹត្តិកកម្មទឹកកខ្វក់តាមបែបធម្មជាតិ ផ្លូវទឹកស្រោចស្រពកសិកម្ម និងធនធានជលផល។

បើតាមប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារដែលមានកម្រាស់៤៨ទំព័របានគូសបញ្ជាក់ថា«បទប្បញ្ញត្តិនៃការសាងសង់ក្នុងតំបន់កសិកម្ម ត្រូវបានកំណត់សន្ទស្សន៍ប្រើប្រាស់ដីអតិបរមាស្មើនឹង០,៥ ផលធៀបផ្ទៃក្រឡាបាតសំណង់ ធៀបនឹងផ្ទៃដីឡូត៍អតិបរមានស្មើនឹង១០% ធ្លាគម្លាតអគារខាងមុខយ៉ាងតិច១០ម៉ែត្រនិងចំហៀងសងខាងនិងខាងក្រោយយ៉ាងតិចស្មើនឹងពាក់កណ្តាលគម្លាតអគារខាងមុខ កម្ពស់អគារអតិបរមាស្មើនឹង៨ម៉ែត្រ សួនច្បារដែលអាចជ្រាបទឹកនិងផ្ទៃបៃតងយ៉ាងតិច៦៥%នៃផ្ទៃដែលនៅសល់ពីការសាងសង់ និងដំាដើមឈើយ៉ាងតិច១ដើមសម្រាប់ផ្ទៃក្រឡាដីឡូត៍៤៩ម៉ែត្រ»។

ក្រុងព្រះវិហារ មានចម្ងាយ៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៦២ ហើយក្រុងព្រះវិហារមានចំនួន២សង្កាត់ គឺសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល មានចំនួន២១ភូមិ និងមានផ្ទៃដីជាង២២.០៦៣ហិកតា៕

អត្ថបទ៖សារេត

The post ក្រុងព្រះវិហារ មានប្រភេទដីដែលអាចសាងសង់បាន មានជាង៧៩%នៃផ្ទៃដីសរុប appeared first on .