ក្រុមប្រឹក្សាជាតិគាំពារសង្គម

ឆ្នាំ២០២៥៖ រដ្ឋ បានប្រើប្រាស់ថវិការ ៤២៥ លានដុល្លារ ដើម្បីអនុវត្តរបបសន្តិសុខសង្គមធំៗចំនួន ៣
ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិកា ឬប្រើប្រាស់ថវិកាជាតិប្រមាណ ៤២៥ លានដុល្លារ បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គម ចំនួន ៣ ធំៗ។

នេះបើយោងតាមប្រសាសន៍របស់ លោក ស្រេង សោភ័ណរស្មី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ថ្លែងក្នុងក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោង ស្តីពី “ការលើកកម្ពស់ការយល់ដឹង ក្នុងចំណោមជនងាយរងគ្រោះអំពីប្រព័ន្ធគាំពារសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ» កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស្រេង សោភ័ណរស្មី បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាល ភាពគ្របដណ្តប់ លើពលរដ្ឋគោលដៅសរុបប្រមាណ ៤,៨៤ លាននាក់ (ស្មើនឹងប្រមាណ ២៨% នៃពលរដ្ឋសរុប) ដោយក្នុងឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាជាតិ ប្រមាណ ១ ០២៨ ប៊ីលានរៀល ឬស្មើនឹង ២៥៧ លានដុល្លារ,សម្រាប់អនុវត្តកម្មវិធីចំនួន៩ធំៗ។

ដោយឡែក នៅក្នុងទិដ្ឋភាពសន្តិសុខសង្គម លោកថា របបសន្តិសុខសង្គមគ្របដណ្តប់ពលរដ្ឋប្រមាណ ៣,១ លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានវិភាជថវិកា ជាតិប្រមាណ ១ ៧០០ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤២៥ លានដុល្លារ បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គម ចំនួន ៣ ធំៗ រួមមាន៖១. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត, មន្ត្រីសា ធារណៈ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ ២. របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់កម្មករ និយោជិត និងមន្ត្រីសាធារណៈ, និង ៣. របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

ទន្ទឹមគ្នានេះ លោកស្រី សាវតា ច័ន្ទគ្រឺស្នា នាយិកានៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានឱ្យដឹងដែរថា បើយើងនិយាយពីក្របខណ្ឌជាតិគាំពារសង្គមនៅកម្ពុជា គឺចាប់តាំងពីការចាប់ផ្ដើមអនុវត្ដក្របខណ្ឌ​គោល​នយោ​បាយជាតិគាំពារសង្គមសង្គមឆ្នាំ២០១៦-២០២៥,​ប្រព័ន្ធគាំពារសង្គមត្រូវបានពង្រឹកវិសាលភាព​លើសមុន​២ដង ខណៈការគ្របដណ្ដប់ពលរដ្ឋបានកើនឡើងចំនួន ៧,៥លាននាក់កាលពីឆ្នាំ២០២៤ ដែលចំនួននេះមានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបទៅឆ្នាំ២០១៧ គឺមានតែ ៣,៣លាន​នាក់ប៉ុណ្ណោះ នេះបើតាមឯកសារនិងព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមកម្ពុជាឆ្នាំ២០២៥។

លោកស្រីបន្ថែមថា ខណៈដែលវិសាលភាពនៃប្រព័ន្ធគាំពារសង្គមកាន់តែរីកធំធាត់ជាបន្ដបន្ទាប់ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្ដក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមសង្គមឆ្នាំ២០២៤-២០៣៥​។ ក្នុងនោះក៏មានការជំរុញការផ្សព្វផ្សាយនិងការលើកកម្ពស់ការយល់ដឹងរបស់សារធារណ ជនអំពីក្រម ខណ្ឌគោកនយោបាយជាតិគាំពារសង្គម និងអត្ថប្រយោជននៃរបប និងកម្មវិធីគាំពារ សង្គមនានា។​​ ដូច្នេះ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយជាចំណែកមិនអាចខ្វះបានលើការផ្សព្វផ្សាយ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម សម្រាប់ ១០ឆ្នាំទៅមុខទៀត។

សូមជម្រាបដែរថា ក្រោមការដឹកនាំនិងជំរុញការអភិវឌ្ឍប្រទេសប្រកដដោយចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ជាគោលនយោបាយអាទិភាពមួយក្នុងចំណោម គោលនយោបាយអាទិភាពដទៃទៀត និងត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ក្នុងគោលដៅ ផ្តល់កិច្ចគាំពារសង្គមដល់ពលរដ្ឋគ្រប់រូបទល់នឹងអសន្តិសុខប្រាក់ចំណូល សំដៅលើកកម្ពស់កម្ពស់សុខភាព និងសុខុមាលភាព, កាត់បន្ថយភាពក្រីក្រ, កាត់បន្ថយវិសមភាពយេនឌ័រ និងវិសមភាពសង្គម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល៕ អត្ថបទ៖ ពិសី

The post ឆ្នាំ២០២៥៖ រដ្ឋ បានប្រើប្រាស់ថវិការ ៤២៥ លានដុល្លារ ដើម្បីអនុវត្តរបបសន្តិសុខសង្គមធំៗចំនួន ៣ appeared first on .