ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព​ជា

CDC កោតសសើរចំពោះអាជីវកម្មរោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត លើកិច្ចការពារបរិស្ថាន
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញការកោតសរសើរចំពោះអាជីវកម្មរោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត លើកិច្ចការពារបរិស្ថានប្រព័ន្ធអេកូឡូស៊ីមិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។ ឯកឧត្តម ថ្លែងដូច្នេះ ក្នុងពេលទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ធំជាងគេនៅកម្ពុជា នៅស្រុកបន្ទាយមាស និងស្រុកដងទង់ នៃខេត្តកំពត ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនេះ ក្នុងគោលបំណងចុះពិនិត្យផ្ទាល់អំពីប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងសង្វាក់ផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យគុណភាពស៊ីម៉ងត៍ឱ្យស្របតាមបទដ្ឋានអន្តរជាតិ ព្រមទាំងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត និងតំណាងចែកចាយធំៗរបស់ក្រុមហ៊ុន។

ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមយ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនលើកិច្ចការកាត់បន្ថយកាបូន (Low Carbon) និងមេត្រីភាពបរិស្ថាន (Environmental Friendly)។ ការកោតសរសើរនេះស្តែងចេញដោយបានសង្កេតឃើញលើការអនុវត្តបច្ចេកទេស Semi-Open Cut Mining (អាជីវកម្មរ៉ែបែបពាក់កណ្តាលបើកចំហ) របស់រោងចក្រ Kampot Cement ដែលជាការធ្វើអាជីវកម្មរ៉ែបៃតង ដោយរក្សាកំពែងធម្មជាតិ និងគម្របព្រៃឈើនៅរង្វង់ក្រៅនៃភ្នំ ដើម្បីទប់ស្កាត់ធូលីដី សម្លេង និងរំញ័រ ព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ីមិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។

បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានអត្ថន័យរបស់ក្រុមហ៊ុនក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងការផ្ទេរចំណេះដឹង បច្ចេកទេសទំនើបៗដល់បុគ្គលិក-កម្មករនិយោជិតក្នុងស្រុក ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឧស្សាហកម្មសម័យថ្មីជាដើម។

សូមជម្រាបដែរថា ក្រុមហ៊ុន Kampot Cement Co., Ltd. បានចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦។ រោងចក្រនេះ កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារសំណង់ក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ហ្សាលីន

The post CDC កោតសសើរចំពោះអាជីវកម្មរោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត លើកិច្ចការពារបរិស្ថាន appeared first on .

មន្រ្តីជាន់ខ្ពស់ CDC៖ កម្ពុជា បន្តរក្សាបាននូវសន្ទុះកំណើនវិនិយោគជាវិជ្ជមាន
កម្ពុជាបន្តបង្ហាញពីភាពជាគោលដៅវិនិយោគដែលមានសក្តានុពល និងបន្តរក្សាបាននូវសន្ទុះកំណើនវិនិយោគជាវិជ្ជមាន។នេះបើយោងតាមប្រសាសន៍របស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្តរបស់ក្រុមហ៊ុន KNN Automotive Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ K N N Group ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ជា វុទ្ធី លើកឡើងថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន គឺជាការបង្ហាញពីទំនុកចិត្តលើសុខសន្តិភាព ស្ថិរភាពនយោបាយ បរិយាកាសធុរកិច្ច និងសក្តានុពលសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។ លោកបន្តថា កម្ពុជាបន្តរក្សាបាននូវសន្ទុះកំណើនវិនិយោគជាវិជ្ជមាន ដោយក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០គម្រោង ក្នុងទំហំទុនវិនិយោគជិត ១០ប៊ីលានដុល្លារអាម៉េរិក ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន ២៧៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា។

បន្ថែមលើនេះ លោកក៏បានលើកឡើងពីភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងតួនាទីដ៏សំខាន់របស់តំបន់សេដ្ឋកិច្ចពិសេសក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ក៏ដូចជាការទាក់ទាញប្រភពទុនវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់មកកម្ពុជា។

ជាមួយគ្នានេះ លោកបញ្ជាក់ថា កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រនៅក្នុងតំបន់ ដោយសារកំណើនជាបន្តបន្ទាប់នៃការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំយានយន្ត ដែលរួមចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជាក្នុងខ្សែច្រវាក់តម្លៃសកល។

តាមរយៈពិធីខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិន ដើម្បីសម្របសម្រួលការអនុវត្តគម្រោងវិនិយោគឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និរន្តរភាព និងមានភាពទាក់ទាញសម្រាប់វិនិយោគិនមកពីជុំវិញពិភពលោក៕ អត្ថបទ៖ហ្សាលីន

The post មន្រ្តីជាន់ខ្ពស់ CDC៖ កម្ពុជា បន្តរក្សាបាននូវសន្ទុះកំណើនវិនិយោគជាវិជ្ជមាន appeared first on .

CDC និង US-ABC នឹងជម្រុញការផ្លាស់ប្តូរព័ត៌មានវិនិយោគជាប្រចាំ ដើម្បីទាញវិនិយោគិនអាម៉េរិកមកកាន់កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ថា នឹងរួមគ្នាជម្រុញការផ្លាស់ប្តូរព័ត៌មានវិនិយោគជាប្រចាំ ដើម្បីទាញវិនិយោគិនអាម៉េរិកមកកាន់កម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយ លោក(ឯកអគ្គរដ្ឋទូតចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃ US-ABC ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចធុរកិច្ចជាផ្លូវការនៅកម្ពុជា កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះគណៈប្រតិភូ US-ABC ទាំងអស់ដែលបានអញ្ជើញមកបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។លោក ក៏បានគូសបញ្ជាក់អំពីការធ្វើកំណែទម្រង់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅនៅ CDC ដើម្បីបង្កើនឧត្តមភាពនៃការអនុវត្តការងារ ធ្វើឱ្យការផ្តល់កិច្ចសម្របសម្រួលវិនិយោគជូនវិស័យឯកជនកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

ជាការឆ្លើយតប លោក Brian D. McFeeters ព្រមទាំងគណៈប្រតិភូ US-ABC បានថ្លែងអំណរគុណ ចំពោះការផ្តល់ព័ត៌មានស៊ីជម្រៅ ច្បាស់លាស់ និងចាំបាច់ជាច្រើនពាក់ព័ន្ធនឹងកាលានុវត្តភាព និងគោលនយោបាយវិនិយោគនៅកម្ពុជា។ គណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចធុរកិច្ចផ្លូវការនៅកម្ពុជា និងបានបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនអាម៉េរិក និងស្ថាប័នរដ្ឋកម្ពុជា។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានបង្ហាញនូវឆន្ទៈរួមយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ បង្កើតបណ្តាញទំនាក់ទំនងផ្ទាល់រវាង CDC និង US-ABC និងរួមគ្នាជម្រុញការផ្លាស់ប្តូរព័ត៌មានវិនិយោគជាប្រចាំ ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ៕អត្ថបទ៖ហ្សាលីន

The post CDC និង US-ABC នឹងជម្រុញការផ្លាស់ប្តូរព័ត៌មានវិនិយោគជាប្រចាំ ដើម្បីទាញវិនិយោគិនអាម៉េរិកមកកាន់កម្ពុជា appeared first on .

កម្ពុជា-អាល្លឺម៉ង ជំរុញគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា ដំណាក់កាលទី២
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាអំពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា ដំណាក់កាលទី២។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិនៃគម្រោង ICONE II និង លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១១ និងតំណាងជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), និងមន្ត្រីគម្រោង ICONE II សរុបប្រមាណ ៥០ រូប ។

កិច្ចប្រជុំនេះដែរ រៀបចំឡើងក្នុងគោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងឯកភាពលើ៖ ១. សេចកី្តព្រាងកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) និង ទី២. ផែនការប្រតិបត្តិគម្រោងឆ្នាំ២០២៦ (Operational Plan 2026) ។

តាមរយៈកិច្ចប្រជុំខាងលើ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ភាគីពាក់ព័ន្ធ បានវាយតម្លៃខ្ពស់លើភាពជោគជ័យ និងសមិទ្ធផលដែលសម្រេចបានក្រោមគម្រោង ICONE ដំណាក់កាលទី១ និងបានសង្កត់ធ្ងន់ថាគម្រោង ICONE ដំណាក់កាលទី២ ដែលនឹង អនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នឹងជួយពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យឯកជនរបស់កម្ពុជា តាមរយៈការតភ្ជាប់ជាមួយធុរកិច្ចអាល្លឺម៉ង់ ។

ហេតុនេះ គម្រោងគម្រោង ICONE ដំណាក់កាលទី២ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ឆ្លើយតបទៅនឹងគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕អត្ថបទ៖ហ្សាលីន

The post កម្ពុជា-អាល្លឺម៉ង ជំរុញគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា ដំណាក់កាលទី២ appeared first on .

គម្រោងវិនិយោគ ៩គម្រោង ក្រោមទុន៩៥លានដុល្លារ នឹងត្រៀមបោះទុនវិនិយោគនៅរាជធានី ខេត្ត ​ចំនួន៥
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធផងដែរ។

គម្រោងវិនិយោគទាំង៩ខាងលើនេះ មានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យ កសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និងគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។

វិស័យឧស្សាហកម្មចំនួន ៧គម្រោង រួមមាន គម្រោងបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់ គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អនិងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ គម្រោងបង្កើតរោងចក្រផលិតមីនិងគ្រឿងផ្សំសម្រាប់មី គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក) គម្រោងបង្កើតរោងចក្រកែច្នៃអំបិល និង គម្រោងអាជីវកម្មរ៉ែមាសនិងសាងសង់រោងចក្រកែច្នៃ។

គួរឱ្យដឹងថា គម្រោងវិនិយោគទាំង៩លើនេះ បានបោះទីតាំងនៅរាជធានី ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងក្រចេះ។

សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង៕

The post គម្រោងវិនិយោគ ៩គម្រោង ក្រោមទុន៩៥លានដុល្លារ នឹងត្រៀមបោះទុនវិនិយោគនៅរាជធានី ខេត្ត ​ចំនួន៥ appeared first on .

ទូតជប៉ុន គាំទ្រពេញទំហឹងលើជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនផ្អែកលើច្បាប់អន្តរជាតិ
លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹងលើជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវធី និងផ្អែកលើច្បាប់អន្តរជាតិ។លោកថ្លែងបែបនេះ ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលបេសកកម្មការទូតរបស់លោក នៅកម្ពុជា បានបញ្ចប់អាណត្តិដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

នាឱកាសនោះ លោកឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា បើទោះជាមានបញ្ហាប្រឈមមួយចំនួន ដូចជាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងវិវាទព្រំដែនយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាពិតជាមានវិធានការដោះស្រាយបានយ៉ាងលឿនរហ័ស ប្រកបដោយវិជ្ជាជីវៈ និងលក្ខណៈការទូតខ្ពស់។ ជាមួយគ្នានេះ លោកបានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងលើគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ព្រមទាំងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងធូរស្រាលជាលំដាប់ ហើយឈានទៅរកប្រក្រតីភាពដូចដើមវិញនាពេលឆាប់ៗ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកថា ខណៈលោកឯកអគ្គរាជទូត បានបំពេញបេសកកម្មការទូតនៅកម្ពុជា ពិតជាធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការត្រៀមលក្ខណៈរួចរាល់ជានិច្ចដើម្បីផ្តល់កិច្ចសម្របសម្រួល និងគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក៏ដូចជាបណ្តាការវិនិយោគថ្មីៗបន្ថែមពីប្រទេសជប៉ុន និងពីគ្រប់បណ្តាប្រទេសជាមិត្តឱ្យទទួលបានជោគជ័យ និងរីកចម្រើនប្រកបដោយចីរភាពផងដែរ៕ អត្ថបទ៖ហ្សាលីន

The post ទូតជប៉ុន គាំទ្រពេញទំហឹងលើជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនផ្អែកលើច្បាប់អន្តរជាតិ appeared first on .

បច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលស្អាត ជាង ៦៣% ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន
បច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីចេញពីប្រភពថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ប្រមាណជាង ៦៣%ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការលើកឡើងពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ គណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ បានជម្រាបពីសាវតា និងបច្ចុប្បន្នភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងបណ្តាប្រទេសជិតខាងក្នុងតំបន់ ព្រមទាំងចក្ខុវិស័យលើការពង្រីកវិសាលភាពវិនិយោគ ក៏ដូចជាផែនការវិនិយោគរបស់ខ្លួន ដែលគិតថាស័ក្តិសមទៅនឹងសក្តានុពលជាក់ស្តែងរបស់កម្ពុជា។ ទន្ទឹមនឹងគ្នានេះ វិនិយោគិនកូរ៉េ ក៏បានបង្ហាញពីផែនការវិនិយោគ ភាគីកូរ៉េក៏បានយកឱកាសនេះលើកឡើងនូវចំណុចមួយចំនួន និងសំណូមពរចាំបាច់នានា ដើម្បីជាប្រយោជន៍ដល់ការប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរលូន។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្វាគមន៍ និងអំណរគុណចំពោះគណៈប្រតិភូធុរកិច្ចកូរ៉េ ដែលបានសម្លឹងឃើញពីសក្តានុពលជាវិជ្ជមានរបស់កម្ពុជា។ ឯកឧត្តម បានទទួលស្តាប់នូវរាល់ការលើកឡើងរបស់វិនិយោគិនកូរ៉េដោយយកចិត្តទុកដាក់ និងបានជម្រាបជូននូវព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធសំខាន់ៗ ដើម្បីស្រាយនូវចម្ងល់ និងបានជាមូលដ្ឋានបន្ថែមសម្រាប់ការសម្រេចចិត្ត ក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ, ផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ, ផែនការមេភស្តុភារកម្ម ២០២៣-២០៣៣, និងការប្រើប្រាស់ថាមពលបៃតង ដែលបច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីចេញពីប្រភពថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ប្រមាណជាង ៦៣% នៃអានុភាពតម្លើងក្នុងស្រុកសរុប ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ។

តាមរយៈជំនួបខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល និងវិនិយោគិនកូរ៉េ ក៏បានពិភាក្សាពីការជំរុញ និងទាក់ទាញលំហូរទុនវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ៕អត្ថបទ៖ហ្សាលីន

The post បច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលស្អាត ជាង ៦៣% ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន appeared first on .

ភារធារីទូតអាមេរិក គាំទ្រគោលជំហររបស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដោះស្រាយវិវាទព្រំដែន
លោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគី ដើម្បីប្រើប្រាស់ច្បាប់អន្តរជាតិលើកាដោះស្រាយវិវាទព្រំដែនជាមួយថៃ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោកស្រីភារធារី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើននិងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេលដែលលោកស្រីបានបំពេញការងារកាលពីអាណត្តិមុន។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជាស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ លោកស្រីភារធារី ក៏បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល។

សូមជម្រាបដែរថា ក្នុងជំនួបខាងលើនេះដែរ កម្ពុជា-អាមេរិក ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញ៖ ១. ការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, ២. ការលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ៤. ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និង ៥. គោលជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយនឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។

ភាគីទាំងពីរ ក៏ប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព ព្រមទាំងពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែមានភាពស៊ីជម្រៅរឹងមាំថែមទៀត៖អត្ថបទ៖ហ្សាលីន

The post ភារធារីទូតអាមេរិក គាំទ្រគោលជំហររបស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដោះស្រាយវិវាទព្រំដែន appeared first on .

ខេត្តស្វាយរៀង​ មានតំបន់សេដ្ឋកិច្ចពិសេស​ចំនួន១៣​ ​និងមានគម្រោងវិនិយោគសរុប​ ៤២១​គម្រោង
គិតមកដល់ពេលនេះ ខេត្តស្វាយរៀងនេះ​ មានតំបន់សេដ្ឋកិច្ចពិសេស​កំពុងដំណើរការចំនួន ១៣​ និងមានគម្រោងវិនិយោគសរុបចំនួន​ ៤២១​ គម្រោង។​​ នេះបើយោងតាមដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

លោក ជា វុទ្ធី  បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់។ ជាមួយគ្នានេះ ក៏ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងបានពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្ត​ របស់ក្រុមហ៊ុន​ ZODO TIRE (CAMBODIA) CO., LTD. (សមត្ថភាពផលិត​ ២៦០០០​ សំបកកង់ក្នុង១ថ្ងៃ​ និងពេញសមត្ថភាពបាន​ ៤៥០០០​ សំបកកង់)​ និងរោងចក្រផលិតគ្រឿងបង្គុំរថយន្ត​ ហ្វ្រាំងស្ងួត (BRAKE DRUM) ដែលប្រើប្រាស់វត្ថុធាតុដើម​ ពីលោហៈធាតុនិងកាកសំណល់ដែកយកមកកែច្នៃរបស់ក្រុមហ៊ុន​ HAIZHIGUAN (CAMBODIA) INDUSTRIAL CO., LTD. ។

តាមរយៈដំណើរទស្សនកិច្ចនោះ បានបង្ហាញថា ​ នៅក្នុងខេត្តស្វាយរៀងនេះ​ តំបន់សេដ្ឋកិច្ចពិសេស​ មានចំនួន១៣​ និងកំពុងដំណើរការទាំង១៣​ និងមានគម្រោងវិនិយោគសរុបចំនួន​ ៤២១​ គម្រោង​ ព្រមទាំងបង្កើតការងារបានប្រមាណ​ ១១៥.០០០​ កន្លែង​។ តាមការបញ្ជាក់ពីតំណាងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំងពីរខាងលើ​ តំបន់កំពុងមានតម្រូវការ​កម្មករនិយោជិតចំនួនប្រមាណ​ ៤.០០០កន្លែង​។

នាឱកាសនោះដែរ លោក ជា វុទ្ធី បានបញ្ជាក់ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញនូវគម្រោងវិនិយោគជាច្រើន ហើយមកដល់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដានដោយផ្ទាល់ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស៕អត្ថបទ៖ហ្សាលីន

The post ខេត្តស្វាយរៀង​ មានតំបន់សេដ្ឋកិច្ចពិសេស​ចំនួន១៣​ ​និងមានគម្រោងវិនិយោគសរុប​ ៤២១​គម្រោង appeared first on .

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជារីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់
បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម។ នេះបើយោងតាមដំណើរបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គារបស់គណៈប្រតិភូ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខេត្តស្វាយរៀង កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ ពាន់នាក់បន្ថែមទៀតផងដែរ។

គណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ទៀតថា តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត, ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត, ឧស្សាហកម្មដំឡើងកង់, ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ, ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិតផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

រាជរដ្ឋាភិបាលថា កំណើនតំបន់សេដ្ឋកិច្ចពិសេស នេះក៏ជាការបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលទោះក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ៕ អត្ថបទ​៖ហ្សាលីន

The post បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជារីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់ appeared first on .