ក្រុមហ៊ុនជប៉ុន MK

អ្នកឧកញ៉ា ហ៊ុន ឡាក់ ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមការងារក្រុមហ៊ុនជប៉ុន MK
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានទទួលស្វាគមន៍​ប្រធានក្រុមហ៊ុនដឹកញ្ជូន និងភ័ស្តុភារ MK Co., Ltd. មានទីស្នាក់ការនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដែល​បានមកទស្សនកិច្ច​នៅកម្ពុជា និងបង្ហាញបំណងសិក្សាទីផ្សារ និងស្វែងរកដៃគូសហការវិនិយោគ ក្នុង​គោល​បំណង​ពង្រីកអាជីវកម្ម​នៅ​កម្ពុជា នាពេលខាងមុខ។

ការបង្ហាញពីបំណងចង់ស្វែងរកដៃគូវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះ គឺធ្វើឡើងនៅក្នុងឱកាសជួបសម្ដែង​ការគួរសម និងពិភាក្សាការងារ ជាមួយសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

បើតាមសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ជំនួបនេះ ត្រូវបានរៀបចំឡើង នៅទីស្នាក់ការសមាគមឧកញ៉ា​កម្ពុជា ស្ថិតនៅសណ្ឋាគារភ្នំពេញ ដើម្បីស្វែងយល់អំពីសមាគមឧកញ៉ាកម្ពុជា ក៏ដូចជា បរិយាកាសធុរកិច្ចនិង​វិនិយោគ​នៅកម្ពុជា ក្នុងឱកាសដែលក្រុមហ៊ុនកំពុងបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងទៀតថា ក្រុមហ៊ុន MK Co., Ltd. គឺជាក្រុមហ៊ុនដឹកញ្ជូន និងភ័ស្តុភារ ដែល​មានទីស្នាក់ការនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ហើយការបំពេញទស្សនកិច្ចនេះ គឺដើម្បីសិក្សាទីផ្សារ និងស្វែង​រកដៃគូសហការវិនិយោគ ក្នុងគោលបំណងពង្រីកអាជីវកម្មនៅកម្ពុជានាពេលខាងមុខ។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ​ចំពោះ​លោក Makoto Matsukawa ប្រធានក្រុមហ៊ុន MK Co., Ltd. និងក្រុមការងារ និងបានជម្រាបជូនអំពីសាវតា តួនាទីភារកិច្ចស្នូល និងសកម្មភាពសំខាន់ៗរបស់សមាគម ដែលជាស្ថាប័នតែមួយគត់នៅកម្ពុជា តំណាងឱ្យនិង​ជាបណ្ដុំនៃធុរជននិងវិនិយោគិនមកពីចម្រុះវិស័យ។

បន្ថែមទៀនោះអ្នកឧកញ៉ា ក៏បានចែករំលែកអំពីកត្តាទាក់ទាញចម្បងៗក្នុងការវិនិយោគនៅកម្ពុជា ព្រមទាំងលើក​ទឹកចិត្ត និងផ្ដល់គាំទ្រដល់ក្រុមហ៊ុន MK Co., Ltd. សម្រាប់ការឈានជើងចូលមកកាន់ប្រទេសកម្ពុជាផងដែរ។

ស្របជាមួយគ្នានោះ លោក Makoto Matsukawa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ដែល​បានផ្ដល់ជាអនុសាសន៍ និងព័ត៌មានសំខាន់ៗសម្រាប់ជាមូលដ្ឋានដល់លោក ហើយលោកនឹងផ្សព្វផ្សាយអំពី​កម្ពុជា​ទៅកាន់សហគមន៍ធុរកិច្ចជប៉ុន ព្រមទាំងកៀរគរធុរជននិងវិនិយោគគិនជប៉ុន មកបំពេញទស្សនកិច្ចធុរកិច្ច​នៅកម្ពុជានាពេលណាមួយខាងមុខ៕

The post អ្នកឧកញ៉ា ហ៊ុន ឡាក់ ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមការងារក្រុមហ៊ុនជប៉ុន MK appeared first on .