ក្រុមហ៊ុនទេសចរណ៍

ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ ៩៦% នៅ​វៀតណាម​ផ្អាក​អាជីវកម្ម គ្មាន​លុយ​បើក​ឲ្យបុគ្គលិក
ដូចដែល​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួចមក​ហើយ​ថា វិបត្តិ​កូវីដ ១៩ គឺ​ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក ហើយ​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​គឺ វិស័យ​ទេសចរណ៍​តែ​ម្ដង។

ជាក់​ស្ដែង​នៅ​ប្រទេស​វៀតណាម ក្រុមហ៊ុន​ទេសចរណ៍​ស្ទើរ​តែ​ទូទាំង​ប្រទេស​បាន​ប្រកាស​ផ្អាក​អាជីវកម្ម​បណ្ដោះ​អាសន្ន ខ្លះ​ទៀត​ប្រកាស​ក្ស័យធន​តែ​ម្ដង ដោយសារ​រក​ចំណូល​មិនបាន​ក្នុង​កំឡុង​វិបត្តិ​កូវីដ ១៩ នេះ។

បើ​តាម​ការ​ស្រង់​ទិន្នន័យ​នៃ​ប្រទេស​វៀតណាម ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ ៩៦% បាន​សម្រេច​ចិត្ត​ផ្អាក​អាជីវកម្ម​បណ្ដោះ​អាសន្ន ដោយ​ក្នុង​នោះ ៨៥% ដោយសារ​ចំណូល​មាន​ការ​ធ្លាក់ចុះ​ជាង​ពាក់កណ្ដាល ខណៈ​ ៥៤% ទៀត​គឺ​មិន​ទាន់​សម្រេចចិត្ត​ច្បាស់​ពី​ស្ថានភាព​នាពេល​បច្ចុប្បន្ន។ នេះ​បើ​តាម​ការ​ស្រង់​មតិ​ពី​សមាជិក​ផ្ដល់​ចម្លើយ​ប្រមាណ ១ ៨៥៣ នាក់​។

ក្នុង​ចំណោម​ហេតុផល​សំខាន់​បំផុត​ដែល​ក្រុមហ៊ុន​ទាំង​នេះ​ប្រកាស​ផ្អាក​អាជីវកម្ម​គឺ មិនមាន​លទ្ធភាព​គ្រប់គ្រាន់​បើក​ប្រាក់​ខែ​ជូន​បុគ្គលិក កម្ចី​ធនាគារ ថ្លៃ​ជួល​អគារ ថ្លៃ​ប្រើប្រាស់​ផ្សេងៗ និង​ការ​បង់​ធានារ៉ាប់រង​ជា​ដើម។

ដូច្នេះ​ហើយ​ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​ងើប​ឡើង​វិញ​ខ្លះ រដ្ឋាភិបាល​សម្រេច​ប្រកាស​បើក​តំបន់​ទេសចរណ៍​ប៉ុន្មាន​កន្លែង​ឡើង​វិញ ដូចជា Phu Quoc Island, Da Nang, Quang Nam, Khanh Hoa, និង Quang Ninh ស្របពេល​ប្រកាស​បើក​ប្រទេស ខណៈ​ជើងហោះហើរ​អន្តរជាតិ​នៅ​មិនទាន់​អនុញ្ញាត​នៅ​ឡើយ។

បញ្ជាក់​ដែរថា ​សម្រាប់​រយៈពេល ១០​ ខែ​តំបូង​ក្នុង​ឆ្នាំ​ ២០២១ នេះ​ វៀតណាម​មាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ត្រឹម ១២៥ ១០០ នាក់​ប៉ុណ្ណោះ ដែល​ចំនួន​មួយ​នេះ​គឺ​តិចជាង​ឆ្នាំ​កន្លងៗ​ទៅ​ដល់​ទៅ ៩៦,៧% នេះ​បើ​តាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ៕

ប្រភព: vnexpress

The post ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ ៩៦% នៅ​វៀតណាម​ផ្អាក​អាជីវកម្ម គ្មាន​លុយ​បើក​ឲ្យបុគ្គលិក appeared first on .