ក្រុមហ៊ុនស្មាត

ក្រុមហ៊ុន​ស្មាត​ប្រាប់លក្ខខណ្ឌ​មួយ ​នឹង​កាត់លេខ​ទូរសព្ទ​អតិថិជន​ស្វ័យប្រវត្ត​ បើ​មិន​អនុវត្ត​តាម​
ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់លេខទូរស័ព្ទ Prepaid ក្រុមហ៊ុន Smart បានធ្វើការ​​បញ្ជាក់លើ​ករណី​កាត់​លេខ​អតិថិជន​ពីប្រព័ន្ធ បើ​មិន​បាន​អនុវត្ត​តាមគោលការណ៍​ដែល​បាន​កំណត់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

ក្រុមហ៊ុន​បានបញ្ជាក់​ថា ក្នុង​លក្ខខណ្ឌ​ជា​គោលការណ៍​​ រាល់​លេខទូរស័ព្ទ Prepaid ដែលបានលក់ជូនទៅអ្នកប្រើប្រាស់ អាចនៅជាកម្មសិទ្ធិក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃចុងក្រោយនៃការបញ្ចូលលុយ។ បន្ទាប់ពីរយៈពេល ៩០ ថ្ងៃ ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទ Prepaid នោះ ហើយលក់លេខនេះទៅអតិថិជនថ្មីទៀត។

បើ​តាម​ក្រុមហ៊ុន​ស្មាត មុន​រយៈពេល ៩០ ថ្ងៃមកដល់ ក្រុមហ៊ុនក៏​ជូនដំណឹងនិងក្រើន​រំលឹក​ដល់អ្នកប្រើប្រាស់តាមរយៈសារ (SMS) ជាច្រើនលើកថា «លេខទូរស័ព្ទនឹងត្រូវធ្វើការដាក់លក់ឡើងវិញ ប្រសិនបើមិនបានធ្វើការបញ្ចូលលុយតាមកាលកំណត់»។

ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​ស្មាត បាន​រងការ​ព្រមាន​ពីក្រសួងប្រៃសនីយ៍​និង​ទូរគមនាគមន៍ លើករណីកាត់លេខទូរសព្ទអតិថិជន​ខុស​គោលការណ៍​ច្បាប់។

ក្រុមហ៊ុន Smart បាន​ធ្វើការបញ្ជាក់នៅលើផេក​ផ្លូវការ​កាលពី​ម្សិលមិញនេះ​ ដោយ​បាន​ដោះស្រាយ​ជាមួយ​អតិថិជន និងស្វែងរកអ្នក​ទទួល​ខុស​ត្រូវ​ភ្លាមៗផងដែរ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុនក៏ស្នើសុំនិងធ្វើសេចក្តីណែនាំដល់អតិថិជន Smart ទាំងអស់ ឱ្យធ្វើបច្ចុប្បន្នភាពការចុះឈ្មោះលេខទូរស័ព្ទឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា៕

The post ក្រុមហ៊ុន​ស្មាត​ប្រាប់លក្ខខណ្ឌ​មួយ ​នឹង​កាត់លេខ​ទូរសព្ទ​អតិថិជន​ស្វ័យប្រវត្ត​ បើ​មិន​អនុវត្ត​តាម​ appeared first on .

ក្រុមហ៊ុន​ទូរសព្ទស្មាត បំភ្លឺរឿងហេតុកាត់លេខទូរសព្ទ​អតិថិជន​ រហូត​ដល់ក្រសួងប្រៃសណីយ៍​ចេញ​សេចក្តីព្រមាន
នៅ​មុននេះបន្តិច​ ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​ស្មាត បានធ្វើការស្រាយ​បំភ្លឺ ក្រោយ​មានការ​​ព្រមាន​ពីក្រសួងប្រៃសនីយ៍​និង​ទូរគមនាគមន៍ លើករណីកាត់លេខទូរសព្ទអតិថិជន​ខុស​គោលការណ៍​ច្បាប់។

ក្រុមហ៊ុន Smart បាន​ធ្វើការបញ្ជាក់នៅលើផេក​ផ្លូវការ​នៅព្រឹកនេះ​ថា ក្រោយកើតហេតុ​ ក្រុមហ៊ុន Smart បានចាត់វិធានការចាំបាច់នានាភ្លាមៗ ដើម្បីកែតម្រូវចំពោះបញ្ហានេះ ។ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ 2021 ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង លេខទូរសព្ទដែលជាកម្មវត្ថុនៃពាក្យបណ្តឹងនេះត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅមុនពេលធ្វើការប្រគល់​ត្រលប់ ជូនទៅម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។

នៅថ្ងៃទី៩ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន Smart បានពិភាក្សា និងផ្តល់ព័ត៌មានលំអិតអំពីករណីនេះទៅនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) និងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានទទួលពាក្យបណ្តឹងពីអតិថិជននោះ។ ក្រុមហ៊ុនបានទាក់ទងជាមួយអតិថិជនដែលរងការប៉ះពាល់ និងស្នើផ្តល់ជាដំណោះស្រាយ ក៏ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។ ក្រុមហ៊ុននៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ ដ៏សមស្របមួយ។

យោងតាមការត្រួតពិនិត្យផ្ទៃក្នុង ក្រុមហ៊ុនរកឃើញកំហុសរបស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏​ត្រូវបានព្យួរពីការងារ និង ទទួលទណ្ឌកម្មវិន័យនានាតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមិនលើកលែងចំពោះសកម្មភាពដែលផ្ទុយពីតុណតម្លៃ គោលការណ៍ ឬនីតិវិធី របស់ក្រុមហ៊ុនដែលទាំងអស់នេះត្រូវបានរៀបចំឡើងដើម្បីធានាថាអតិថិជនទាំងអស់ ទទួលបាននូវសេវាកម្មមួយដ៏ល្អ និងអាចទុកចិត្តបាន។ ក្នុងនាមក្រុមហ៊ុន ដែលបានប្តេជ្ញាផ្តល់តម្លៃលើភាពស្មោះត្រង់ សមធម៌ និងគោរពសិទ្ធិអ្នកប្រើប្រាស់ ក្រុមហ៊ុនមិនគាំទ្រជាដាច់ខាតចំពោះទង្វើរបស់បុគ្គលិករូបនេះ និងសូមបញ្ជាក់ជាសាធារណៈថា បុគ្គលិករូបនោះពិតជាបានប្រព្រឹត្តផ្ទុយស្រឡះពីការទទួលខុសត្រូវ ស្របទៅតាមស្តង់ដារក្រមសីលធម៌ វិជ្ជាជីវៈរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បាន ពង្រឹងនីតិវិធីផ្ទៃក្នុង ហើយបានដាក់ចេញនូវវិធានការបន្ថែមនានា ដើម្បីធានាមិនឱ្យឧប្បត្តិហេតុដដែលនេះកើតឡើងសារជាថ្មីទៀតឡើយ។

យោងទៅលើគោលការណ៍ និងនីតិវិធីប្រតិបត្តិរបស់ក្រុមហ៊ុន បុគ្គលិកទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យលក់ ឬផ្ទេរសិទ្ធិកម្មសិទ្ធិលេខទូរស័ព្ទណាមួយដែលកំពុង ដំណើរការទៅឱ្យអតិថិជនថ្មី ដោយគ្មានវត្តមាន និងការយល់ព្រមដោយជាក់លាក់ពីអតិថិជនចាស់ និងអតិថិជនថ្មីឡើយ។

ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់លេខទូរស័ព្ទ Prepaid របស់ក្រុមហ៊ុន Smart ក្រុមហ៊ុន​បាន​បញ្ជាក់ថា រាល់​លេខទូរស័ព្ទ Prepaid ដែលត្រូវបានលក់ជូនទៅអ្នកប្រើប្រាស់ អាចនៅជាកម្មសិទ្ធិក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃចុងក្រោយនៃការបញ្ចូលលុយ។ បន្ទាប់ពី រយៈពេល ៩០ ថ្ងៃកន្លងផុត ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទ Prepaid នោះ ហើយលក់លេខនេះទៅអតិថិជនថ្មីទៀត ។ ដើម្បីជាការក្រើន រំលឹកមុន​រយៈពេល ៩០ ថ្ងៃមកដល់ ក្រុមហ៊ុនតែងតែជូនដំណឹងដល់អ្នកប្រើប្រាស់តាមរយៈសារ (SMS) ជាច្រើនលើកផងដែរថា «លេខទូរស័ព្ទនឹងត្រូវធ្វើការដាក់លក់ឡើងវិញ ប្រសិនបើមិនបានធ្វើការបញ្ចូលលុយតាមកាលកំណត់»។

ក្រុមហ៊ុនយើងខ្ញុំសូមស្នើសុំ និងធ្វើសេចក្តីណែនាំដល់អតិថិជន Smart ទាំងអស់ ឱ្យធ្វើបច្ចុប្បន្នភាពការចុះឈ្មោះលេខទូរស័ព្ទឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា។ លោកអ្នក អាចធ្វើការចុះឈ្មោះលេខទូរស័ព្ទតាមរយៈ www.smart.com.kh/support/sim-teg ឬតាមរយៈ Smart Shop ណាមួយដែលមាននៅទូទាំងប្រទេស៕

The post ក្រុមហ៊ុន​ទូរសព្ទស្មាត បំភ្លឺរឿងហេតុកាត់លេខទូរសព្ទ​អតិថិជន​ រហូត​ដល់ក្រសួងប្រៃសណីយ៍​ចេញ​សេចក្តីព្រមាន appeared first on .

ក្រសួងប្រៃសណីយ៍​​ឲ្យ​ក្រុមហ៊ុន​ស្មាត សុំទោស​អតិថិជន ថែម​សងសំណង​ខូចខាត​ថែម​ទៀត
ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។

ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តម្រូវ​ឲ្យ​ក្រុមហ៊ុន ស្មាត ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។  ជាមួយ​គ្នា​នេះ ក្រុមហ៊ុនត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់ និង​ត្រូវ​បើក​លេខ​ឲ្យ​ម្ចាស់ដើមមានសិទ្ធិទទួល​គ្រប់​គ្រង​វិញ។

បន្ថែម​ពីនេះ ក្រសួង​ក៏​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​វែក​មុខ​រក​បុគ្គលដែល​ពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គួរ​បញ្ជាក់​ថា​ កន្លង​ទៅ​ថ្មីៗនេះ មាន​អតិថិជនប្រេីប្រាស់សេវាកម្មទូរស័ព្ទក្រុមហ៊ុន​ SMART ​ម្នាក់បានដាក់ពាក្យប្តឹងទៅ​នាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ​ ដោយចោទប្រកាន់ក្រុមហ៊ុនស្មាត (SMART) បានលួចលក់លេខទូរស័ព្ទរបស់​ខ្លួន ដែលកំពុងប្រើប្រាស់រាល់ថ្ងៃឲ្យទៅបុគ្គលផ្សេងទៀតយកទៅប្រើប្រាស់ផ្ទុយពីច្បាប់។

បុរស​ជា​អតិថិជន​នោះ​មាន​ឈ្មោះ​លោកស៊ុន សុភ័ន្ត មុខ​របរ​ជា​បុគ្គលិកក្រុមហ៊ុន​ ខេ.​ អ​. អិន.​ អេ​ រចនា​ ប្រដាក់​ ឯ.ក​ (កាវវិទ្យាសាស្រ្ត)​ តួនាទី​ជាប្រធានផ្នែកទីផ្សារ​​។ បើតាម​បុរស​រូប​នេះ​បាន​បញ្ជាក់​ថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកបានចេញទៅបើកលុយតាមប្រព័ន្ធវីង ប៉ុន្តែបែរជាម្ចាស់វីង​ប្រាប់ថាមិនអាចដកលុយបាន ដោយ​លេខទូរស័ព្ទរបស់គាត់ ត្រូវបានផ្តាច់ចេញពីស៊ីមកាត ឆែកមិនចេញលេខ។ ភ្លាមៗបុរស​រូប​នោះ​ ក៏បានទូរស័ព្ទទៅប្រាប់ឲ្យម្ចាស់លុយដែលផ្ញើរមកប្រញាប់ទៅដកលុយចេញវិញ ពីព្រោះ​​ខ្លាច​មានជនខិលខូចលួចលេខទូរស័ព្ទរបស់គាត់ ទៅប្រើប្រាស់ខុសផ្លូវច្បាប់​ ខណៈ​លេខទូរស័ព្ទនេះ​ គឺគាត់បានយកអត្តសញ្ញាណប័ណ្ណរបស់គាត់ភ្ជាប់ជាមួយ​ ទេីប​អាចទិញលេខនេះបាន។

បន្ទាប់​ពីមានករណីនេះភ្លាម​ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១​ បុរស​ជាអតិថិជន​បានទៅដល់ក្រុមហ៊ុនស្មាត ( SMART) ដើម្បីឲ្យក្រុមហ៊ុនឆែកមើលលេខទូរស័ព្ទរបស់ខ្លួន ដោយសារតែគាត់ឆ្ងល់ថា​ ហេតុអ្វីបានជាក្រុមហ៊ុនផ្តាច់លេខទូរស័ព្ទរបស់គាត់ ខណៈដែលលេខទូរស័ព្ទមួយនេះគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ ហើយបែរជាមានអ្នកផ្សេងប្រើប្រាស់លេខនេះទៅវិញ។

ជាមួយ​គ្នា​នេះ បុរស​ជា​អតិថិជនក៏បានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ​ ដើម្បីឲ្យសមត្ថកិច្ច​​ជំនាញជួយស្រាវជ្រាវ និងមានវិធានការចំពោះបុគ្គលិក និងក្រុមហ៊ុនស្មាត(SMART) ដែលបានធ្វើសកម្មភាពទាំងនេះតាមច្បាប់ជាធរមាន។

The post ក្រសួងប្រៃសណីយ៍​​ឲ្យ​ក្រុមហ៊ុន​ស្មាត សុំទោស​អតិថិជន ថែម​សងសំណង​ខូចខាត​ថែម​ទៀត appeared first on .