ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប

ដី3 ប្លង់បង់លុយផ្ដាច់ហើយពេលទទួលប្លង់រឹងបែរជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់លុយឲ្យវិញទាំងអស់បានទាំងដីបានទាំងលុយ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប បានឧបត្ថម្ភដីចំនួន ៣ឡូត៍ ជូនដល់អតិថិជន ដែលមានពិការភាពម្នាក់នៅចំពោះមុខមហាជនរាប់ពាន់នាក់ ក្នុងពិធីប្រគល់ប្លង់រឹងជាង ១ម៉ឺនបណ្ណជូនអតិថិជននៅគម្រោងអភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង ស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែឧសភាម្សិលមិញ។

អតិថិជនដែលសំណាងនោះទទួលដី ៣ឡូត៍នោះ មានឈ្មោះ សេន ស៊ីរ៉ែន អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅ ក្នុង ឃុំ សំរោងក្នុង ស្រុក សង្កែ ខេត្ត បាត់ដំបង។ លោក ស៊ីរ៉ែន បានទិញដី៣ឡូត៍ខាងលើ នៅទីតាំងគម្រោង អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបើកលក់ដំបូងក្នុងតម្លៃ ៨៨៥០ដុល្លារ ហើយលោកត្រូវបានក្រុមហ៊ុន អញ្ជើញ មកយកប្លង់ម្សិលមិញនេះ ដោយអ្នកឧកញ៉ា ឃើញមានការអាណិតស្រលាញ់ និងចង់មានអនុស្សាវរីយ៍ផងនោះ អ្នកឧកញ៉ាក៏បានជូនដីដែល លោកបានទិញនោះ ដោយឲ្យក្រុមការងារ ជូនប្រាក់ទៅ លោក សេន ស៊ីរ៉ែន វិញទាំងអស់។ ការវិកាយដ៏សប្បុរសរបស់អ្នកឧកញ៉ា បានធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំង ពីអតិថិជនដែលបានចូលរួម។

ក្រោយទទួលកាតប្រកាសជូនដីចំនួន ៣ឡូត៍ពីអ្នកឧកញ៉ាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា ភ្លាមលោក សេន ស៊ីរ៉ែន បានបង្ហាញទឹកចិត្តរីករាយត្រេកអរខ្លាំងនៅពេលដែលលោកទទួលបានដី៣ឡូតិ៍នេះ។ លោក ស៊ីរ៉ែន បានសម្តែងនូវអារម្មណ៍ពិតយ៉ាងដូច្នេះថា៖ លោកមិននឹកស្មានថាខ្លួនត្រូវបានអ្នកឧកញ៉ាមានក្តីមេត្តាស្រឡាញ់សណ្ដោះប្រណីដល់លោកហើយជូនបែបនេះឡើយ។

ក្នុងឱកាសនោះ លោក ស៊ីរ៉ែន សូមជូនពរជ័យក្រុមហ៊ុនទាំងមូល ពិសេស អ្នកឧកញ៉ា ឡេង ណ៉ាវ៉ាត្រា មានសុខភាពល្អរកស៊ីកាន់តែមានបានថែមទៀត។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបង មានទាំងគម្រោងបុរីនិងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់ រៀងរាល់ថ្ងៃ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ពិសេស នៅក្នុងខេត្តបាត់ដំបងផ្ទាល់តែម្តង។

គម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃ ដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឪកាស លក់ចេញចំណេញច្រើនទៀតផង៕

The post ដី3 ប្លង់បង់លុយផ្ដាច់ហើយពេលទទួលប្លង់រឹងបែរជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់លុយឲ្យវិញទាំងអស់បានទាំងដីបានទាំងលុយ appeared first on .