ក្រុមហ៊ុន TH Automotive

សម្តេចធិបតី ប្រកាសសម្ពោធរោងចក្រផ្គុំ និងដំឡើងរថយន្តទំហំ ១១ ហិកតានៅខេត្តកំពង់ឆ្នាំង ជាផ្លូវការ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលព្រឹកថ្ងៃទី១៧ កញ្ញា ២០២៦ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC នៅក្នុងខេត្តកំពង់ឆ្នាំងនេះ​ កំពុងឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកាន់តែខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និងការបង្កើតប្រភពចំណូលថ្មី។

ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group ដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០% និងមានជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។ រោងចក្ររបស់ក្រុមហ៊ុនមានទីតាំងនៅលើផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណ ១១ ហិកតា។ ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខពី GAC International ក្នុងការដំឡើងរថយន្តម៉ាក GAC នៅកម្ពុជា ហើយគម្រោងនេះក៏មានការដំឡើងរថយន្តម៉ាក CHEVROLET ផងដែរ។ រោងចក្រមានសមត្ថភាពផលិតរថយន្តប្រមាណ ២០,០០០ គ្រឿងក្នុងមួយឆ្នាំ ដោយផ្តោតលើទីផ្សារក្នុងស្រុក ៩០% និងនាំចេញ ១០% ជាមួយទុនវិនិយោគប្រមាណ ១៩.៣ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ២៥០ នាក់។

រាជរដ្ឋាភិបាល បានចាត់ទុកថា កម្ពុជាបានបោះជំហានផ្លាស់ប្តូរពីទីផ្សារដែលធ្លាប់ពឹងផ្អែកលើការនាំចូលរថយន្ត ទៅជាប្រទេសដែលមានសមត្ថភាពក្នុងការផលិត និងផ្គុំដំឡើងរថយន្តនៅក្នុងស្រុក។ ការរីកចម្រើនរបស់ TH Automotive Manufacturing ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យយានយន្តជាវិស័យផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ជាមួយនឹងការបង្កើតការងារ ការអភិវឌ្ឍជំនាញ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងមូលដ្ឋានផលិតកម្មរបស់កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង៕អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី ប្រកាសសម្ពោធរោងចក្រផ្គុំ និងដំឡើងរថយន្តទំហំ ១១ ហិកតានៅខេត្តកំពង់ឆ្នាំង ជាផ្លូវការ appeared first on .

លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ទទួលបានការផ្តល់កិត្តិយស ចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យលោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) រួមជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន TH Group និងគណៈគ្រប់គ្រង GAC Motor International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុង​ឱកាស​នោះ, លោក​ប្រធានក្រុមប្រឹក្សាភិបាល​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងផ្តល់​ការ​គាំទ្រ និង​សម្របសម្រួល ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ ប្រព្រឹត្ត​ទៅ​ដោយរលូន​។ លោក​ប្រធានក្រុមប្រឹក្សាភិបាល​ក៏បាន​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​សមិទ្ធផល និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយបាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង​ Chevrolet នៅកម្ពុជា ហើយ​ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើ​ការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ​ នៅប្រទេសកម្ពុជា​ ដោយរោងចក្របង្គុំ​ និងដំឡេីងរថយន្តនេះ បានសាងសង់រួចរាល់​ និងបាន​ចាប់ផ្តេីមដំណេីរការបឋម​ នាពេលថ្មីៗនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀត​ថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្ត​ដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦នេះ​។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសារទរចំពោះវឌ្ឍនភាពនៃប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន​ ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ, សម្ដេចធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាសវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។

ជាទីបញ្ចប់, សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕

The post លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ទទួលបានការផ្តល់កិត្តិយស ចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី appeared first on .