ក្រុមហ៊ុន Vietjet Air

ក្រុមហ៊ុនអាកាសចរណ៍មហាសេដ្ឋីវៀតណាម កើបប្រាក់ចំណេញជាង ២៤លានដុល្លារ
ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air របស់មហាសេដ្ឋីវៀតណាម លោកស្រី Nguyen Thi Phuong Thao បានកត់ត្រាពីចំណូលកើនឡើងរហូតដល់ ៤៥% រហូតដល់ ២,៣៣ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២២ ខណៈប្រាក់ចំណេញវិញគឺប្រហែល ២៤,៣លានដុល្លារ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ VNExpress។

ជាមួយគ្នា ប្រាក់ចំណូលបន្ថែមពីការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ក៏បានឈានដល់ជិត ៨៤១លានដុល្លារផងដែរ ដែលបានកើនឡើងច្រើនជាង ៦០% បើធៀវនឹងឆ្នាំ២០២២ ផងដែរ។

គួររំលឹកបន្តិចថា លទ្ធផលដ៏គាប់ប្រសើរបែបនេះ គឺគួរអរគុណដល់ការរៀបចំយុទ្ធសាស្ត្រថ្មី​របស់ក្រុមហ៊ុន ដែលពង្រឹង និងអភិវឌ្ឍន៍លើបណ្ដាញហោះហើរនៅក្នុងស្រុក ស្របពេលស្វែងរក​មធ្យោបាយថ្មីៗ ក្នុងការពង្រីកជើងហោះហើរអន្តរជាតិថែមទៀត។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បច្ចុប្បន្នមានប្រតិបត្តិការហោះហើរភាគច្រើន ពីប្រទេសវៀតណាម ទៅកាន់ប្រទេសឥណ្ឌា និងអូស្ត្រាលី ដែលធ្វើឲ្យពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងវៀតណាម និងប្រទេសទាំង២ នេះកំពុងមានសក្ដានុពលយ៉ាងល្អប្រសើរ៕

The post ក្រុមហ៊ុនអាកាសចរណ៍មហាសេដ្ឋីវៀតណាម កើបប្រាក់ចំណេញជាង ២៤លានដុល្លារ appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនវៀតណាមពិនិត្យលទ្ធភាពក្នុងការហោះហើរត្រង់ពីទីក្រុងដាណាំង មករាជធានីភ្នំពេញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយរបស់ប្រទេសវៀតណាម ឱ្យពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ។

ការលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលសម្តេចធិបតីអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន Sovico Group និងក្រុមហ៊ុន Virtjet  និងបានសម្តែងនូវការគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ ធ្នូ ២០២៣ ឆាប់ៗខាងមុខ ដែលនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។

លើសពីនោះ សម្តេចធិបតី ក៏បញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការសម្របសម្រួលដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាមតាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

សូមបញ្ចាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ជាក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សមួយរបស់វៀតណាម ដែលក្រុមហ៊ុននេះនឹងបើកដំណើរការហោះហើរត្រង់ពីទីក្រុងហាណូយ មកកាន់ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនវៀតណាមពិនិត្យលទ្ធភាពក្នុងការហោះហើរត្រង់ពីទីក្រុងដាណាំង មករាជធានីភ្នំពេញ appeared first on .