ក្រុមហ៊ុន X

អតីតបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន X មួយរូប ទម្លាយចរិតពិតរបស់មហាសេដ្ឋី Elon Musk
បន្ទាប់ពីក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter ភ្លាម មហាសេដ្ឋី Elon Musk ចាប់ផ្ដើមបណ្ដេញ​បុគ្គលិករាប់ពាន់នាក់ និងថែមទាំងប្ដូរឈ្មោះក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សមួយនេះ ទៅជាក្រុមហ៊ុន X ខណៈលោកក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន ជុំវិញបញ្ហានេះផងដែរ។

ជាមួយគ្នានេះ លោក Yoel Roth អតីតប្រធានផ្នែកសន្តិសុខនៃក្រុមហ៊ុន X ក៏បានចេញមុខ​ទម្លាយ​ពីចរិតពិតរបស់មហាសេដ្ឋីមានបំផុតលើលោក ដោយអះអាងថា Elon Musk គឺមានអត្តចរិត ២ គឺពេលខ្លះលោកជាមនុស្សមានហេតុផល កំប្លែង និងគួរឲ្យគោរព តែពេលខ្លះទៀតគឺគួរឲ្យធុញ និងជាមនុស្សចូលចិត្តបញ្ជាបុគ្គលិក ដោយគ្មានហេតុផល។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មានឥណ្ឌា Mashable។

លោក Roth បាននិយាយថា មានពេលមួយ Elon Musk បានបញ្ជាឲ្យលោក ទៅសុំទិន្នន័យ​របស់អ្នកប្រើប្រាស់ពីក្រុមហ៊ុន Apple ខណៈលោកមានភាពស្រឡាំងកាំង ព្រោះថា Apple ច្បាស់ជាមិនយល់ព្រមសហការ ជាមួយបុគ្គលិកថ្នាក់កណ្ដាលដូចលោក ហើយពួកគេរឹតតែ​មិនព្រមចែករំលែកទិន្នន័យ ដែលទាក់ទងនឹងឯកជនភាពអ្នកប្រើប្រាស់ថែមទៀត។

នេះក៏ជាហេតុផលដែលលោក Roth បានដាក់លិខិតលាលែងតំណែងពីក្រុមហ៊ុន X និងថែមទាំង​មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសាររបស់លោក ដោយសារ Fan របស់ Elon Musk មានរាប់លាននាក់ ហើយបើសិនជា Elon Musk បង្ហោះសារអាក្រក់ៗពីលោក ច្បាស់ជាធ្វើឲ្យ​ប៉ះពាល់ដល់សុវត្ថិភាពរបស់ជាមិនខាន ដូច្នេះលោកបានរើផ្ទះភ្លាមៗ ក្រោយលាលែងពីក្រុមហ៊ុន X។

សូមជម្រាបដែរថា Elon Musk ក៏បានបង្ហោះសារមួយ ក្រោយទទួលបានលិខិតលាឈប់​របស់លោក Yoel Roth ដោយអះអាងថា អតីតប្រធានផ្នែកសន្តិសុខរូបនេះលាឈប់ ព្រោះតែស្អប់លោក៕

The post អតីតបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន X មួយរូប ទម្លាយចរិតពិតរបស់មហាសេដ្ឋី Elon Musk appeared first on .

Elon Musk៖ X អាចនឹងក្លាយជាក្រុមហ៊ុនមានតម្លៃ ១ទ្រីលានដុល្លារ
កាលពីពេលថ្មីៗនេះ មហាសេដ្ឋីអាមេរិក Elon Musk បានធ្វើការព្យាករណ៍ថា ក្រុមហ៊ុន X ដែលកន្លងមកមានឈ្មោះថា Twitter អាចនឹងកើនមូលធនទីផ្សារដល់ទី ១ទ្រីលានដុល្លារ នាថ្ងៃអនាគត។

យោងតាមការចុះផ្សាយពីសារព័ត៌មាននិយាយពីមហាសេដ្ឋី Forbes បានលើកឡើងថា នេះមិនមែនជាលើកទីមួយឡើយ ដែលមេធំក្រុមហ៊ុន Tesla ធ្វើការព្យាករណ៍ ដែលគ្រប់គ្នានឹកស្មានមិនដល់ ដ្បិតវាមិនមែនជារឿងងាយស្រួលឡើយ ក្នុងការធ្វើឲ្យក្រុមហ៊ុនមួយ មានមូលធនទីផ្សារដល់តម្លៃ ១ទ្រីលានដុល្លារ។

តែទោះជាយ៉ាងណា Elon Musk ក៏ធ្លាប់បង្កើតកំណត់ត្រាមួយផងដែរ ដោយធ្វើឲ្យក្រុមហ៊ុន Tesla ធ្លាប់ឈានដល់ចំណុចកំពូលកាលពីឆ្នាំ២០២១ ពោលតម្លៃមូលធនរបស់ Tesla នាពេលនោះ មានលើស ១ទ្រីលានដុល្លារ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់ចុះមកនៅប្រហែល ៧៥១ពាន់លានដុល្លារ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន​ក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារលើសពី ១ទ្រីលានដុល្លារ មានតែ ៦ក្រុមហ៊ុនប៉ុណ្ណោះដូចជា ក្រុមហ៊ុន Apple, Microsoft, Saudi Aramco, Alphabet, Amazon និង NVIDIA ខណៈក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មានតម្លៃខ្ពស់ដាច់គេ ២,៨៣ទ្រីលានដុល្លារ៕

The post Elon Musk៖ X អាចនឹងក្លាយជាក្រុមហ៊ុនមានតម្លៃ ១ទ្រីលានដុល្លារ appeared first on .