ក្រុមហ៊ុនLee Li Holdings Group កាណាដា

ក្រុមហ៊ុន Lee Li Holdings Group របស់កាណាដា សំឡឹងឃើញឱកាសវិនិយោគលើវិស័យសក្តានុពលសំខាន់ៗ៥ នៅកម្ពុជា
ក្រុមហ៊ុន Lee Li Holdings Group ដែលជាក្រុមហ៊ុនមួយរបស់កាណាដា បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗចំនួន៥។

នេះបើតាមការលើកឡើងរបស់លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក Lee Q. Shim ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Lee Li Holdings Group នៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលមួយចំនួន រួមមាន ១, វិស័យឧស្ម័ន និងប្រេង ២, វិស័យសុខាភិបាល ៣, មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ ៤, វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង ៥,  វិស័យយានយន្ត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវក្តីរីករាយ ដែលក្រុមហ៊ុនមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានបញ្ជាក់ កម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរនៅប្រទេសកាណាដា គឺនៅទីក្រុងតូរុនតូ (Toronto) និងទីក្រុងម៉ុងត្រេអាល់ (Montreal) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា ក៏ដូចជាជួយសម្របសម្រួលការនាំចេញផលិតផលពីប្រទេសកម្ពុជាទៅកាន់ប្រទេសកាណាដា និងពីប្រទេសកាណាដាមកកាន់កម្ពុជាផងដែរ ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន មកកាន់កម្ពុជានាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគូបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់វិស័យឯកជន  ដោយផ្តល់ការលើកទឹកចិត្ត  និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។

លើសពីនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល។

សូមជម្រាបជូនក្រុមហ៊ុន Lee Li Holdings Group គឺជាក្រុមហ៊ុនមានឈ្មោះបោះសំឡេងមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានឥទ្ធិពល ក៏ដូចជាទំនាក់ទំនងខ្ពស់នៅក្នុងអាជីវកម្ម ព្រមទាំងសហគមន៍នយោបាយនៃប្រទេសកាណាដា ។ ក្រុមហ៊ុនមានសេវាកម្មជាច្រើនវិស័យ ដូចជា៖ វិស័យម្ហូបអាហារ ភេសជ្ជៈ ការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ វេជ្ជសាស្ត្រ ភាគហ៊ុនឯកជន ឧស្សាហកម្មរុករករ៉ែជាដើម៕

The post ក្រុមហ៊ុន Lee Li Holdings Group របស់កាណាដា សំឡឹងឃើញឱកាសវិនិយោគលើវិស័យសក្តានុពលសំខាន់ៗ៥  នៅកម្ពុជា appeared first on .