ក្ស័យធន​

ក្នុងឆ្នាំ២០២៣ អត្រាក្ស័យធនរបស់ក្រុមហ៊ុនអាមេរិក កើនខ្ពស់កប់ពពក
ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ទៅ ១៨% បើធៀបនឹង​ឆ្នាំ២០២២ ដោយសារអត្រាការប្រាក់ខ្ពស់ ការផ្ដល់ប្រាក់កម្ចីមានភាពតឹងតែង និងចំហាយសេសសល់ពីវិបត្តិជំងឺរាតត្បាត នៅមិនទាន់ដោះស្រាយរួចរាល់នៅឡើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា អត្រាសរុបនៃការប្រកាស​ក្ស័យធនរបស់ក្រុមហ៊ុនអាមេរិក ក្នុងឆ្នាំ២០២៣ មានចំនួន ៤៤៥ ១៨៦ក្រុមហ៊ុន បានកើនឡើងពី ៣៧៨ ៣៩០ក្រុមហ៊ុនកាលពីឆ្នាំ២០២២។

ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនអាមេរិក ត្រូវបានគេរំពឹងថា នឹងអាចបន្តកើតមានទៀតនៅឆ្នាំ២០២៤ ប៉ុន្តែតួលេខខាងលើនេះ ត្រូវបានគេអះអាងថា មានតិចតួចជាងកាលពីឆ្នាំ២០១៩ ដែលមានក្រុមហ៊ុនប្រកាសក្ស័យធនរហូតដល់ ៧៥៧ ៨១៦ក្រុមហ៊ុនឯណោះ។

គួររំលឹកបន្តិចថា លក្ខខណ្ឌក្នុងការខ្ចីប្រាក់ពីធនាគារ សម្រាប់ក្រុមហ៊ុននីមួយៗ គឺត្រូវបានរឹតបន្តឹងជាខ្លាំងក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដោយសារតែធនាគារកណ្ដាល​បាន​ដំឡើង​ការប្រាក់ខ្ពស់ខ្លាំង ដើម្បីទប់ស្កាត់វិបត្តិអតិផរណា ប៉ុន្តែវាបានធ្វើឲ្យក្រុមហ៊ុនជាច្រើន​ជួបហានិភ័យ ដោយសារតែការប្រាក់ធនាគារមានកម្រិតខ្ពស់ខ្លាំងពេក និងពិបាកក្នុងការ​ខ្ចីប្រាក់បន្ថែម៕

The post ក្នុងឆ្នាំ២០២៣ អត្រាក្ស័យធនរបស់ក្រុមហ៊ុនអាមេរិក កើនខ្ពស់កប់ពពក appeared first on .

ក្រុមហ៊ុនខ្នាតយក្សចិនមួយ ប្រកាសក្ស័យធន ក្រោយបំណុលកើនដល់ ៦៤ពាន់លានដុល្លារ
ក្រុមហ៊ុនលំដាប់ប្រទេសចិន Zhongzhi Enterprise Group បានប្រាប់ក្រុមវិនិយោគិនថា ខ្លួនកំពុងប្រកាសក្ស័យធន ជាមួយនឹងបំណុលសរុបកើនឡើងរហូតដល់ ៦៤ពាន់លានដុល្លារ ពោលគឺច្រើនជាងចំនួនទ្រព្យសម្បត្តិសរុបរបស់ខ្លួនទ្វេដង ខណៈដែលក្រុមហ៊ុនមួយនេះ កំពុងបន្តធ្លាក់ចូលក្នុងវិបត្តិវិស័យអចលនទ្រព្យកាន់តែជ្រៅទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិនមួយនេះ បានធ្វើការសុំទោសទៅកាន់ក្រុមវិនិយោគិនរបស់ខ្លួន នៅក្នុងលិខិតមួយ ដែលបាននិយាយថា បច្ចុប្បន្នក្រុមហ៊ុន កំពុងមានបំណុលសរុបចន្លោះពី ៤២០ពាន់លានយ៉ន់ (៥៨ពាន់លានដុល្លារ) ដល់ ៤៦០ពាន់លានយ៉ន់ (៦៤ពាន់លានដុល្លារ)។

គួរឲ្យដឹងថា ចំពោះចំនួនបំណុលនេះ គឺច្រើនជាងទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Zhongzhi ទ្វេរដង ដែលមានប្រហែល ២០០ពាន់លានយ៉ន់ (២៧ពាន់លានដុល្លារ) ។នេះបើយោងតាមលិខិតដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ។

ចំពោះវិបត្តិក្នុងវិស័យអចលនទ្រព្យកាន់តែអាក្រក់ទៅៗ ធ្វើឲ្យក្រុមហ៊ុន Zhongzhi ដែលអាស្រ័យផលប្រយោជន៍ពីអាជីវកម្មដែលខ្លួនមាន ចាប់ពីការជីកយករ៉ែ រហូតដល់ការគ្រប់គ្រងអចលនទ្រព្យ បាននិយាយនៅក្នុងលិខិតនោះថា ដោយសារទ្រព្យសកម្មរបស់ក្រុមមានចំនួនតិចជាងបំណុល ចាំបាច់ត្រូវប្រកាសក្ស័យធន ដើម្បីគ្រប់គ្រងហានិភ័យលើប្រតិបត្តិការរបស់ខ្លួនជាបន្តបន្ទាប់។

លើសពីនេះ ក្រុមហ៊ុន Zhongzhi បាននិយាយថា ៖”ក្រុមហ៊ុនសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការខាតបង់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកវិនិយោគ។ យើងយល់ច្បាស់អំពីភាពបន្ទាន់ សារៈសំខាន់ និងភាពធ្ងន់ធ្ងរនៃការដោះស្រាយហានិភ័យទាំងមូល” ៕

The post ក្រុមហ៊ុនខ្នាតយក្សចិនមួយ ប្រកាសក្ស័យធន ក្រោយបំណុលកើនដល់ ៦៤ពាន់លានដុល្លារ appeared first on .

អត្រាក្រុមហ៊ុនក្ស័យធននៅប្រទេសហូឡង់ កំពុងបង្ហាញក្ដីបារម្ភខ្លាំងនៅអឺរ៉ុប
ចំនួនក្រុមហ៊ុនដែលបានប្រកាសក្ស័យធននៅប្រទេសហូឡង់ កំពុងធ្វើឲ្យស្ថានការណ៍​នៅសហភាពអឺរ៉ុប​កាន់តែច្របូកច្របល់ខ្លាំង ពោលវាមានច្រើនជាងទ្វេដងគិតត្រឹមត្រីមាសទីមួយ​នេះ។

យោងតាមការចុះផ្សាយពី NL Times បានរាយការណ៍ថា ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញរាយ ជាច្រើនទទួលផង​ប៉ះពាល់​ជាខ្លាំង ឈានដល់ការប្រកាសក្ស័យធន​បញ្ចប់​អាជីវកម្មតែម្ដង។

ក្រុមហ៊ុនប្រមាណ ៧៨១ បាន​ប្រកាសក្ស័យធន គិតចន្លោះពីខែមករា ដល់ខែមីនា ដែលច្រើនជាង​ឆ្នាំទៅ​ដែលមានត្រឹម ៥០៦ ប៉ុណ្ណោះ ខណៈ​ចំពោះហាងកាហ្វេ និងភោជនីយដ្ឋាន​វិញ កើនឡើងជិត ៣ដង ដែលបានបិទទ្វារ​មានរហូតដល់ ៥៤ហាង។

មូលហេតុចំបងដែលធ្វើឲ្យ​ក្រុមហ៊ុនជាច្រើន​មិនអាច​បន្តដំណើរអាជីវកម្ម​នៅប្រទេស​មានសេដ្ឋកិច្ច​ធំបំផុតទី ៥ ប្រចាំ EU ដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងអត្រា​អតិផរណា​ខ្ពស់ខ្លាំងពេក៕

The post អត្រាក្រុមហ៊ុនក្ស័យធននៅប្រទេសហូឡង់ កំពុងបង្ហាញក្ដីបារម្ភខ្លាំងនៅអឺរ៉ុប appeared first on .

ស្ដេចត្រាញ់​អចលនទ្រព្យ​ហុងកុង​ប្រកាស​ក្ស័យធន​តាម​សាលក្រម​ ក្រោយ​គ្មាន​លទ្ធភាព​សងបំណុល​
កាលពី​ពេលថ្មីៗនេះ លោក Pan Sutong វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ​ដ៏​មាន​មុខមាត់​នៅ​ហុងកុង ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​លោក​ប្រកាស​ក្ស័យធន ក្រោយ​គ្មាន​សមត្ថភាព​សងបំណុល​បាន។

នៅក្នុង​សាលក្រម​ប្រកាស​ដោយ​តុលាការ គឺ​តម្រូវ​ឲ្យ​លោក Pan ត្រូវតែ​បោះបង់​ក្រុមហ៊ុន Silver Starlight Ltd បន្ទាប់​ពី​មិន​អាច​សងបំណុល​គេ​បាន​ រាប់​ទាំង​ការ​ជំពាក់​ធនាគារ China Citic Bank Corp ៨ ពាន់​លាន​ដុល្លារ​ហុងកុង ឬ​ប្រមាណ ១ ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ ២០១៩។

សូម​ជម្រាប​ដែរ​ថា ក្នុង​ចំណោម​មហាសេដ្ឋី​អាស៊ី​ទាំងអស់ លោក Pan រៀង​ដុនដាប​ជាង​គេ​បន្តិច ដោយសារ​ទ្រព្យសម្បត្តិ​របស់​លោក​មាន​ការ​ថយ​ចុះ​ខ្លាំង ក៏​ព្រោះ​តែ​តម្លៃ​ភាគហ៊ុន Goldin Financial Holdings Ltd ដាំក្បាល​ចុះ​ ដ្បិត​ទីផ្សារអចលនទ្រព្យ​នៅ​ហុងកុង​កំពុង​ផ្ដល់​សញ្ញា​អវិជ្ជមាន។

ជាលទ្ធផល អតីត​មហាសេដ្ឋី​ម្នាក់​នេះ​របូត​លុយ​ប្រមាណ ២៧ ពាន់​លាន​ដុល្លារ ហើយ​កាលពី​ខែមុន​លោក​បាន​លាឈប់​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​នៃ​ក្រុមហ៊ុន Goldin Financial ទៀត​ផង។

គួសរំលឹក​ដែរ​ថា ចាប់ពី​ខែឧសភា ២០១៧ មក​ទល់​ខែកញ្ញា ២០២០ លោក Pan និង Goldin Financial បាន​ជំពាក់​បំណុល​ប្រមាណ​ ៣៨ ពាន់​លាន​ដុល្លារ​ហុងកុង ឬ​ប្រហែល​ជិត ៥ ពាន់​លាន​ដុល្លារ ពី​ការ​លក់​អចលនទ្រព្យ ៤ កន្លែង​នៅ​ហុងកុង​។ នេះ​បើតាម​ទិន្នន័យ​ពី​ផ្សារហ៊ុន និង Bloomberg៕

The post ស្ដេចត្រាញ់​អចលនទ្រព្យ​ហុងកុង​ប្រកាស​ក្ស័យធន​តាម​សាលក្រម​ ក្រោយ​គ្មាន​លទ្ធភាព​សងបំណុល​ appeared first on .

អ្នកជំនួញ​និរទេស​ខ្លួន​ពី​ចិន Guo Wengui ប្រកាស​ក្ស័យធន ក្រោយ​ជាប់​បំណុល​វ័ណ្ឌក​
កាលពី​ពេលថ្មីៗនេះ លោក Guo Wengui ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​ដែល​ត្រូវបាន​និរទេស​ចេញ​ពី​ប្រទេស​ចិន និង​ជា​ដៃគូ​អាជីវកម្ម​របស់​អតីត​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​អតីតប្រធានាធិបតី Donald Trump គឺ​លោក Steve Bannon បាន​ប្រកាស​ក្ស័យធន ក្រោយ​តុលាការ​បញ្ជា​ឲ្យ​លោក​សង​បំណុល​ប្រមាណ ១៣៤ លាន​ដុល្លារ។

បើ​តាម​សម្ដី​របស់​លោក Guo ដែល​មាន​ឈ្មោះ​ក្រៅ Miles Kwok ឬ Kwok Ho Wan នៅ​ក្នុង​ញត្តិ​បាន​ឲ្យ​ដឹងថា បំណុល​របស់​លោក​ទាំងអស់​ គឺ​មិនជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​អាជីវកម្ម ឬ​ក៏​ទាក់ទង​នឹង​អតិថិជន​ណា​ម្នាក់​ឡើយ ដោយ​វា​គឺ​ទាក់ទង​នឹង​ការចំណាយ​លើ​វិវាទ ការ​ទាមទារ និង​ការ​វិនិច្ឆ័យ​ទៅ​វិញ។

ដោយឡែក កាលពី​សប្ដាហ៍​មុន​តុលាការ​បាន​ទុកពេល​ឲ្យ​លោក Guo ៥​ថ្ងៃ​ក្នុង​ការ​បង់​ថ្លៃ​ពិន័យ​ ក្រោយ​ល្មើស​បញ្ជា​តុលាការ​ដែល​តម្រូវ​ឲ្យ​នាវា​ផ្ទាល់ខ្លួន​របស់​លោក​ត្រូវ​ចត​ទុក​ទីក្រុង​ New York តែ​វា​បែរ​ជា​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ Bahamas ទៅ​វិញ ស្របពេល​លោក​អះអាង​ថា មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​នាវា​មួយ​នោះ។

លោក Guo បាន​អះអាង​ថា លោក​បាន​ជាប់​បំណុល​មនុស្ស​ប្រមាណ​ពី ៥០ ទៅ ៩៩ នាក់ ដោយ​ទ្រព្យសម្បត្តិ​របស់​លោក​នា​ពេលបច្ចុប្បន្ន​គឺ​មាន​ចន្លោះ​ពី ៥ ទៅ ១០ ម៉ឺន​ដុល្លារ ខណៈ​បំណុល​វិញ​គឺ​វ័ណ្ឌក ពោល​ចន្លោះ​ពី ១០០ ទៅ ៥០០ លាន​ដុល្លារ​ឯណោះ៕

ប្រភព: Yahoo

The post អ្នកជំនួញ​និរទេស​ខ្លួន​ពី​ចិន Guo Wengui ប្រកាស​ក្ស័យធន ក្រោយ​ជាប់​បំណុល​វ័ណ្ឌក​ appeared first on .