គណបក្សឆ្ពោះទៅមុខ

គណបក្សឆ្ពោះទៅមុខ បង្ហាញមុខមេដឹកនាំថ្មី ក្រោយលោក ភីថា ដើរចេញពីតំណែង
គណបក្សឆ្ពោះទៅមុខ ដែលជាបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសថៃ បានប្រកាសតែងតាំងមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោក ភីថា លីមចារើនរ៉ាត់ លាលែងចេញពីតំណែងជាប្រធានបក្ស។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា លោក Chaithawat Tulaton ដែលជាអតីតនិពន្ធនាយកទស្សនារដ្តីនយោបាយ និងជាអគ្កលេខាធិការបក្ស នឹងត្រូវឡើងកាន់តំណែងជាប្រធានបក្សឆ្ពោះទៅមុខ ជំនួសលោក ភីថា ។

មេដឹកនាំគណបក្សទើបជាប់ឆ្នោតថ្មី វ័យ ៤៥ ឆ្នាំរូបនេះ ធ្លាប់បានសិក្សាផ្នែកវិស្វកម្មបរិស្ថាននៅសកលវិទ្យាល័យ Chulalongkorn ហើយបានចូលរួមក្នុងចលនានយោបាយរបស់ប្រទេសថៃ អស់រយៈពេលជាង ៥ ឆ្នាំ មុនពេលលោក បានក្លាយជាផ្នែកមួយ ក្នុងចំណោមស្ថាបនិកស្នូលនៃគណបក្សឆ្ពោះទៅមុខ ។

ក្រោយឡើងកាន់តំណែងនេះ លោក Chiathawat បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖ ” នេះនឹងក្លាយជាការរៀបចំឡើងវិញជាបណ្តោះអាសន្ន។​ សម្រាប់ហេតុផលផ្លូវច្បាប់ លោក ភីថា មិនអាចបំពេញកាតព្វកិច្ចជាមេដឹកនាំបក្សប្រឆាំងបាននោះឡើយ។ តែគាត់នឹងបន្តធ្វើជាទីប្រឹក្សាបក្ស និងគ្រប់គ្រងសកម្មភាព នៅខាងក្រៅសភា ” ។

ជម្រាបជូនផងដែរថា លោក ភីថា បានបរាជ័យ ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីការបោះឆ្នោតសភា ពីរលើកជាប់គ្នា ដែលនេះមិនអាចធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីបាននោះឡើយ។ ​ហើយកាលពីដើមខែនេះ លោក បានសម្រេចលាលែងចេញពីតំណែងជាប្រធានបក្ស ចំពេលមានបញ្ហាប្រឈមផ្នែកច្បាប់ និងនីតិបញ្ញត្តិជាច្រើន ៕

The post គណបក្សឆ្ពោះទៅមុខ បង្ហាញមុខមេដឹកនាំថ្មី ក្រោយលោក ភីថា ដើរចេញពីតំណែង appeared first on .

បើចង់បានតំណែងក្នុងសភា គណបក្សឆ្ពោះទៅមុខ ចាំបាច់ត្រូវលះបង់សិទ្ធិធ្វើជាមេបក្សប្រឆាំង
យោងតាមប្រធានសភាថៃ លោក Wan Muhamad Noor Matha បានបង្ហាញឱ្យដឹងថា គណបក្សឆ្ពោះទៅមុខ (MFP) ត្រូវតែធ្វើឱ្យប្រាកដជាផ្លូវការថា មេដឹកនាំរបស់ខ្លួន គឺលោក ភីថា លីមចារើនរ៉ាត់ បោះបង់សិទ្ធិក្នុងការឡើងធ្វើជាមេដឹកនាំគណបក្សប្រឆាំងជាមុនសិន ទើបអាចកាន់តំណែងក្នុងសភាបាន។

ការលើកឡើងបែបនេះរបស់លោក Wan កើតឡើង ចំពេលលោក ភីថា និងគណបក្សរបស់លោក ហាក់មិនចង់បានតំណែងជាមេដឹកនាំបក្សប្រឆាំងរដ្ឋាភិបាលនោះឡើយ ហើយចង់បន្តរក្សាសមាជិកសភារបស់ខ្លួន គឺលោក Padipat Suntiphada ឱ្យធ្វើជាអនុប្រធានសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជាមួយគ្នានោះ ប្រធានសភាថៃបានសង្កត់ធ្ងន់ថា គណបក្សមួយមិនអាចកាន់តំណែងជាអនុប្រធានសភា និងមេដឹកនាំគណបក្សប្រឆាំង បាននៅក្នុងពេលដំណាលគ្នានោះឡើយ។

លោក Wan បានអះអាងទៀតថា គណបក្សឆ្ពោះទៅមុខ កំពុងពិចារណារក្សាតំណែងសមាជិករបស់ខ្លួននៅក្នុងសភា ដូច្នេះហើយ ពួកគេចាំបាច់ត្រូវជូនដំណឹងជាផ្លូវការ អំពីការសម្រេចចិត្ត ក្នុងការបោះបង់ចោលឱកាស ធ្វើជាមេដឹកនាំគណបក្សប្រឆាំង ។

យ៉ាងណាមិញ ប្រសិនបើគណបក្សឆ្ពោះទៅមុខយល់ព្រមបោះបង់ឱកាស នោះសិទ្ធិ​ក្នុងធ្វើជាមេ​ដឹក​នាំ​បក្ស​ប្រឆាំង​ អាច​ត្រូវ​ប្រគល់​ទៅឱ្យគណបក្ស​ប្រឆាំង​ធំ​បំផុត​ទី​ពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យជំនួសវិញ។

ក្នុងករណី គណបក្សប្រជាធិបតេយ្យនៅតែបរាជ័យ នោះសិទ្ធិដឹកនាំគណបក្សប្រឆាំង នឹងត្រូវបានផ្តល់ជូនដល់គណបក្សតូចៗ រួមទាំងគណបក្សដែលមានសមាជិកសភាតែមួយ ដូចជាគណបក្សយុត្តិធម៌ជាដើម។

សូមជម្រាបដែរថា ប្រធានសភាបានបញ្ជាក់ច្បាស់ៗថា ​វានឹងមិនត្រូវបាន​កំណត់​ពេលវេលាជាក់លាក់ណាមួយ នៅពេលដែលមេបក្ស​ប្រឆាំង​ត្រូវ​ឡើង​កាន់​តំណែង​នោះ​ទេ៕

The post បើចង់បានតំណែងក្នុងសភា គណបក្សឆ្ពោះទៅមុខ ចាំបាច់ត្រូវលះបង់សិទ្ធិធ្វើជាមេបក្សប្រឆាំង appeared first on .