គម្រោងរោងចក្រថ្មី

រោងចក្រថ្មី ចាយទុនវិនិយោគ១៣លានដុល្លារអាម៉េរិក នឹងលេចរូបរាងនៅខេត្តព្រះសីហនុ និងស្វាយរៀង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៤ បន្ថែមទៀត ដើម្បីវិនិយោគបង្កើតរោងចក្រថ្មី ក្នុងតម្លៃប្រមាណ១៣លានដុល្លារអាម៉េរិក នៅខេត្តព្រះសីហនុ និងខេត្តស្វាយរៀង ។ នេះបើយោងតាមការចុះផ្សាយលើគណនីហ្វេសប៊ុកផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD.” បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។

២- “ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD.” បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

៣- “ក្រុមហ៊ុន HUANDA COCOA FOOD CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២កន្លែង។

៤- “ក្រុមហ៊ុន HAINING NUOHE NEW MATERIAL CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគ ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៤កន្លែង។

គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនវិនិយោគប្រមាណជិត ៤ប៊ីលានដុល្លារអាម៉េរិក ក្នុង នោះទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%៕ អត្ថបទ៖ រង្សី

The post រោងចក្រថ្មី ចាយទុនវិនិយោគ១៣លានដុល្លារអាម៉េរិក នឹងលេចរូបរាងនៅខេត្តព្រះសីហនុ និងស្វាយរៀង appeared first on .

ក្រុមហ៊ុនចំនួន៧ ចាយទុនវិនិយោគជិត៥០លានដុល្លារ បង្កើតរោងចក្រថ្មី នៅរាជធានី/ខេត្តទាំងនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៧ បន្ថែមទៀតបោះទុនវិនិយោគសរុបចំនួន ៤០.៨លានដុល្លារអាម៉េរិក នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ។នេះបើយោងតាមការចុះផ្សាយលើគណនីហ្វេសប៊ុកផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន “DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៥៨កន្លែង។

២-ក្រុមហ៊ុន “EVERGREEN SPORTING GOODS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៦០កន្លែង។

៣-ក្រុមហ៊ុន “KJ APPAREL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ប្លុក C ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២០៨កន្លែង។

៤-ក្រុមហ៊ុន “ASTI KNITWEAR CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគាលេខ K9 ផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង។

៥-ក្រុមហ៊ុន “IMAGE GARMENTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្មកាណាស៊ីធី អគារ 35 និង D37 ផ្លូវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៥កន្លែង។

៦-ក្រុមហ៊ុន “STANDFORD TEXTILE INDUSTRIES CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែបូ ខ្សែពួរ ខ្សែសុវត្ថិភាព និងខ្សែក្រវាត់ការពារសុវត្ថិភាពសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅគីឡូម៉ែត្រទី២៧ ផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។

៧-ក្រុមហ៊ុន “SIRIUS GEAR OUTDOOR PRODUCTS (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប សម្ភារៈធ្វើដំណើរ កៅអី (ដែក-ក្រណាត់) តង់ សម្ភារៈក្នុងឡាន និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.២០៨កន្លែង៕ អត្ថបទ៖ ពិសី

The post ក្រុមហ៊ុនចំនួន៧ ចាយទុនវិនិយោគជិត៥០លានដុល្លារ បង្កើតរោងចក្រថ្មី នៅរាជធានី/ខេត្តទាំងនេះ appeared first on .

ខេត្តចំនួន៣ ទទួលបានគម្រោងរោងចក្រថ្មី ក្រោមទុនវិនិយោគជិត ១៣លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៣ បន្ថែមទៀតបោះទុនវិនិយោគសរុបចំណួន ១២.៨លានដុល្លារអាម៉េរិក នៅខេត្តព្រះសីហនុ ខេត្តស្វាយរៀង  និងខេត្តបន្ទាយមានជ័យ ។នេះបើយោងតាមការចុះផ្សាយលើគណនីហ្វេសប៊ុកផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន “JUHAI BAOSHUN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក។

២- ក្រុមហ៊ុន “HOME TERRACE CO., LTD.” គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក។

៣-ក្រុម “ TECHNO PARK POI PET PVT CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ដែរថា គម្រោងបង្កើតរោងចក្រថ្មី នៅលើទឹកដីខេត្តទាំង៣នេះ គឺអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា បានរហូត២ ២៨៣ កន្លែង៕ អត្ថបទ៖ ពិសី

The post ខេត្តចំនួន៣ ទទួលបានគម្រោងរោងចក្រថ្មី ក្រោមទុនវិនិយោគជិត ១៣លានដុល្លារអាមេរិក appeared first on .