គីម ហ៊ាង

មនុស្សល្អពិតប្រាកដ គួរមើលលើ ៣ ចំណុច ពីឧកញ៉ាបណ្ឌិត គីម ហ៊ាង
មនុស្សមិនអាចមើលតែសំបកក្រៅ ហើយបញ្ជាក់ពីគុណតម្លៃរបស់គេបានទេ បើយើងវាយតម្លៃលើមនុស្សតាមតែសំបកក្រៅ មិនត្រឹមត្រូវនោះឡើយ។ ប្រធាន KW Cambodia និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate Co.LTD លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាអ្នកជំនួញលើអចលនទេព្យដ៏ជោគជ័យមួយរូបសម្រាប់ប្រទេសកម្ពុជា។ លោកបានបង្ហាញពី

មនុស្សល្អពិតប្រាកដ គួរមាន៣ចំនុចដូចខាងក្រោមនេះ ៖

១. មិនប្រព្រឹត្តិរឿងទាំងឡាយណា ដែលបង្កផលវិបាកដល់អ្នកដ៏ទៃ សង្គមជាតិ ពិសេសដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ

២. ចេះជួយដល់ខ្លួនឯងអោយមានលំនឹងជីវិត និងជីវភាព

៣. ចេះជួយដល់សង្គម និងប្រទេសជាតិ ពិសេសជួយដល់អ្នកតូចតាចជាងខ្លួន តាមគ្រប់រូបភាព ដែលអាចធ្វើបាន

The post មនុស្សល្អពិតប្រាកដ គួរមើលលើ ៣ ចំណុច ពីឧកញ៉ាបណ្ឌិត គីម ហ៊ាង appeared first on .

អ្នក​​ឈ្លក់​វង្វេង​សម្ភារៈនិយម​ជ្រុល បើ​ដឹង​៥ចំណុច​នេះ ច្បាស់​ស្វាង​មុខ​ចែស
ដោយ​បាន​ឆ្លង​កាត់​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់ ឆ្នាំ១៩៩៧ វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០០៨ និង​កំពុងឆ្លងកាត់វិបត្តិពិភពលោក Covoid19 ​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​ចែក​រំលែក ៥ចំណុច​​ដល់​ពាណិជ្ជករ​វ័យ​ក្មេង​ជា​ច្រើន​ ដែល​កំពុង​ឈ្លក់​វង្វេង​នឹង​ភាព​ហ៊ឺហា ភាព​ឆើតឆាយ សម្ភារៈ​និយម​ជ្រុល​ហួស​ហេតុ ហើយ​យក​សំបក​ ឬ​ខោអាវ​ថ្លៃ​ជាង​ខ្លួន។ ឧកញ៉ា​បណ្ឌិត បាន​សរសេរ​​សារ​ចែក​រំលែក​លើ​​ផេក​ផ្លូវ​ការ​របស់​លោក ដោយ​ខ្លឹម​សារ​ទាំង៥​ចំណុច​​នោះ​រួម​មាន​ដូច​ខាង​ក្រោម។​

1. កុំចំណាយលើសពី
៩% នៃទ្រព្យសម្បត្តិសរុបទៅលើរថយន្តទំនើប
និងប្រណិត១គ្រឿង
ព្រោះយើងត្រូវការដើមទុនដើម្បីបង្កើនប្រាក់ចំណេញ
និងពង្រីកអាជីវកម្ម!

2. កុំចំណាយលើសពី
១០% នៃទ្រព្យសម្បត្តិសរុបទៅលើផ្ទះនៅប្រចាំថ្ងៃ
ព្រោះយើងនៅវ័យក្មេង
ឱកាសរកលុយនៅមានច្រើន
គួរទុកដើមទុនទាំងនោះទៅពង្រីក
និងពង្រឹងអាជីវកម្ម!

3. កុំខ្ចីធនាគារលើសពី
៣០% នៃទ្រព្យសម្បត្តិសរុប
ព្រោះបើបំណុលក្រោម ៣០%
គឺយើងអាចគ្រប់គ្រងបាន
ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ!

4. បើកក្រុមហ៊ុនរកសុី
គឺដើម្បីប្រាក់ចំណេញ
មិនមែនដើម្បីអួតប្រាប់គេថា
ខ្លួនជាម្ចាស់អាជីវកម្ម
ចេះរកស៊ី​មិនមែនទំនេរទេ
ព្រោះបើបើកមកដើម្បីតែខាត
កុំបើកល្អជាង!

5. បើអ្នកមានលុយពិត
នោះធ្វើអ្វី ទិញអ្វី
ប្រើរបស់ប្រណិតអ្វី
គឺសុទ្ឋតែសមទាំងអស់
តែបើភាពមានបាននៅមានកំរិត
នោះសូមទុកលុយរកស៊ី​ទៅវាល្អជាងហឺហាតែសំបកក្រៅ!

បណ្ឌិត
គីម ហ៊ាង៕

សម្រួល​អត្ថបទ​ដោយ៖ កូន​ចៅ​ឧកញ៉ា
ប្រភព៖ឧកញ៉ា​បណ្ឌិត គីម ហ៊ាង

The post អ្នក​​ឈ្លក់​វង្វេង​សម្ភារៈនិយម​ជ្រុល បើ​ដឹង​៥ចំណុច​នេះ ច្បាស់​ស្វាង​មុខ​ចែស appeared first on .

លោ​ក​ឧ​​កញ៉ា គី​ម ហ៊ា​​ង៖ ចំ​ណុ​ច ៥ នាំ​ឲ្យក​​ម្ពុជា អាច​ដើរ​​លឿន​ជាង​ប្រ​ទេស​ក្នុងតំបន់​អា​​ស៊ាន​ត្រឹម​​ឆ្នាំ​២០៥០
ភ្នំពេញ៖ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន
Keller
Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន
ខ្មែររៀល អ៊ីស្ទេត បានលើកយកចំណុចសំខាន់ៗចំនួន៥ ដើម្បីចែករំលែកឲ្យសារធាណៈជនបានយល់ច្បាស់។

បើតាមលោក ឧកញ៉ា គីម ហ៊ាង ៥ ចំណុចសំខាន់ៗទាំងនោះ នឹងធ្វើកម្ពុជាអាចដើរ​លឿនជាងប្រទេសភាគច្រើនបំផុតក្នុងតំបន់អាស៊ានត្រឹមឆ្នាំ២០៥០ ។ ចំណុចទាំង៥ រួមមាន ៖

១. ធ្វើបច្ចុប្បន្នភាពប្រពន្ធ័អប់រំរបស់ខ្លួនតាំងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មហាវិ​ទ្យាល័យ សម្រាប់រយៈពេល៣០ឆ្នាំ ដោយបង្រៀនគាត់២០ឆ្នាំ និងអោយគាត់​បង្រៀនកូនគាត់ថែម១០ឆ្នាំទៀត ដោយយកគំរូតាមប្រទេសជប៉ុន។

២. រដ្ឋមន្រ្តីនៅក្រសួងត្រូវមើលថែ និងកាពារផ្នែកជំនាញរបស់ខ្លួនអោយបានល្អ និង​មាន​ការទទួលខុសត្រូវខ្ពស់ សម្រាប់ប្រជាជនមួយប្រទេស ដែលទាក់​ទងទំនាញ​របស់ខ្លួន ហើយចៅហ្វាយខេត្ត ត្រូវមើលថែ និងការពារគ្រប់ផ្នែក ដែលទាក់ទងជីវភាព​ប្រចាំថ្ងៃរបស់ប្រជាជននៅខេត្តរបស់ខ្លួនឯង។

៣. រាល់ការតែងតាំង ប្រគល់ភារកិច្ច និងតម្លើងឋានៈ បុណ្យសក្តិ ក្នុងជួររាជការ ត្រូវធ្វើឡើងតាមរយៈស្នាដៃ និងសមត្ថភាពពិតៗ ដើម្បីអោយពួកគាត់ដឹងថា ការងារ​ដែលពួកគាត់ត្រូវធ្វើ និងប្រាក់ខែ ដែលពួកគាត់បានទទួលតាមរយៈ​ការបង់​ពន្ធរបស់​រាស្រ្ត សុំជំនួយបរទេស ព្រមទាំងខ្ចីលុយពីបរទេស ដែលទាំង​កូនចៅ​គាត់ និងកូនចៅ​យើង​ទាំងអស់គ្នាត្រូវសង ក្នុងថ្ងៃអនាគត គឺត្រូវធ្វើការបំរើរាស្រ្ត ទុកផលប្រយោ​ជន៍រាស្រ្ត និងសង្គមជាតិជាធំ ដោយមិនត្រូវយកមុខដំណែង និងតួរនាទីទាំងនោះ ទៅធ្វើអាជីវកម្មជាដាច់ខាត។

៤. ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ត្រូវចេះស្រលាញ់គ្នា ជាប្រជាជាតិតែមួយ ឈប់កាច់ត្រួ​យដាក់ជី ឈប់្របឆាំងផ្កាប់មុខ ឬគាំទ្រផ្កាប់មុខ ដោយអ្វីៗត្រូវចេះពិចារណា ហើយ​បើមិនយល់អាចសួរគេសួរឯង និងត្រូវរៀនជានិច្ច។

និងចំនុចទី៥. បញ្ញាវន្ត័វ័យក្មេងកម្ពុជា ដែលមានសមត្ថភាពពិតៗ មានឆន្ទៈពិតៗ មានគំនិតស្នេហាជាតិពិតៗ ហើយមានបំណងបំរើរាជរដ្ឋាភិបាល បំរើប្រជាជន គួរតែត្រូវបានលើកទឹកចិត្ត បង្កភាពងាយស្រួល និងផ្តល់ឱកាសអោយពួកគាត់​តាមការគួរ ដោយមិនប្រកាន់ប្រវត្តិក្រុមគ្រួសារ ជាអ្នកធ្លាប់តស៊ូឬអត់ មកពីគ្រួសារ​ថ្នាក់ដឹកនាំ ឬមកពីគ្រួសារធម្មតា។លោកឧកញ៉ា គីម ហ៊ាង អះអាងថា អ្វីៗទាំងនេះ គឺគ្រាន់តែលើកឡើង ដើម្បីការរីកចំរើនប្រកបដោយនិរន្តភាពនៅកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖ សិរីកា

The post លោ​ក​ឧ​​កញ៉ា  គី​ម ហ៊ា​​ង៖ ចំ​ណុ​ច ៥ នាំ​ឲ្យក​​ម្ពុជា អាច​ដើរ​​លឿន​ជាង​ប្រ​ទេស​ក្នុងតំបន់​អា​​ស៊ាន​ត្រឹម​​ឆ្នាំ​២០៥០ appeared first on .

លោកឧក​ញ៉ា គីម​ ហ៊ាង​ ៖​ ក្រុង​តា​ខ្មៅ នឹង​ក្លាយ​ជា​ទីក្រុង​​ខុន​ដូ​ក្នុ​ង​រ​យៈ​​ពេល​៣​ឆ្នាំខា​ងមុខ
អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យនៅកម្ពុជាលើកឡើងថា ក្រុងតាខ្មៅ នឹងក្លាយជាក្រុង​ដែលមានការពេញនិយមផ្នែកអភិវឌ្ឍន៍គម្រោង ខុនដូខ្លាំងជាង​គេក្នុងរយៈពេល​៣ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នលំនៅឋាន បុរី និងសំណង់ផ្ទះ​ល្វែងជាច្រើន​កំពុងរីក​ដុះដាលនៅក្នុងក្រុងតាខ្មៅ។

លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនា​យក​ក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានលើកឡើងថា ក្រុងតាខ្មៅកំពុងទទួលបានគម្រោង វិនិយោគធំៗជាច្រើន ហើយវិស័យអចលនទ្រព្យនៅក្នុងក្រុងតាខ្មៅក៏មានរីក​ចម្រើនគួរ​ឲ្យកត់សម្កាល់ផងដែរ ខណៈក្រុងនេះកំពុងទទួលបានការចាប់ពីអារម្មណ៍​ពី​អ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកខ្លាំង។

លោកបានបន្តថា៖« មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនទាំងក្នុងនិងក្រៅ ស្រុក ក៏ព្រោះតែក្រុងតាខ្មៅ ស្ថិតនៅក្បែរគម្រោងផ្សារទំនើបអ៊ីអ៊នទី៣  ពិសេសគម្រោង​បុរីលំនៅឋានល្បីៗជាច្រើនទៀតក៏កំពុងអភិវឌ្ឍន៍នៅទីនោះ។

ទន្ទឹមគ្នានឹងភាពរីកចម្រើ​ន​​​នៃវិស័យអចលនទ្រព្យនៅក្នុងក្រុងតាខ្មៅ តំបន់នេះ​ត្រូវបាន​ជ្រើសរើសជាតំបន់ដែលត្រូវសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មីផងដែរ»។

ដោយមើលឃើញពីសក្តានុពលនៃក្រុងតាខ្មៅ  អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ បានវាយ​តម្លៃថា ក្រុងតាខ្មៅ នឹងក្លាយជាតំបន់ដែលមានការវិនិយោគ​វិស័យខុន​ដូច្រើនជាងគេក្នុងរយៈពេល​៣ឆ្នាំ​ខាងមុខ។

លោកបញ្ជាក់ថា ក្នុង១ឆ្នាំៗ ប្រជាពលរដ្ឋចំណាកស្រុកមករស់នៅ​ទីក្រុងកើន​ដល់ជាង​១០​​ម៉ឺននាក់ ហេតុនេះវិស័យខុនដូក្នុងក្រុងតាខ្មៅ គឺជាទីតាំងល្អសម្រាប់ការរស់នៅ​របស់ពលរដ្ឋ ព្រោះ​ជាតំបន់ក្បែររាជធានីភ្នំពេញស្រាប់។

ជាងនេះទៀត លោកអះអាងថា ទន្ទឹម​នឹងការ​បន្តរីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ វិស័យខុនដូនៅក្រុងតាខ្មៅ ក៏ចាប់ផ្តើមមាន​តម្រូវច្រើន​ពីពេលនេះ​តទៅថ្ងៃ​ខាងមុខ នោះក៏ព្រោះតែអ្នកមាន​លទ្ធភាពមធ្យម​អាចទិញខុនដូ​ស្នាក់នៅខណៈផ្ទះជាប់​ដីឡើ​ងថ្លៃរាប់លានដុល្លារនៅ​កណ្តាលទីក្រុង​៕

អត្ថបទ៖ សិរីកា

The post លោកឧក​ញ៉ា គីម​ ហ៊ាង​ ៖​ ក្រុង​តា​ខ្មៅ នឹង​ក្លាយ​ជា​ទីក្រុង​​ខុន​ដូ​ក្នុ​ង​រ​យៈ​​ពេល​៣​ឆ្នាំខា​ងមុខ appeared first on .