គោរមងារ​

ប្រទេសម៉ាឡេស៊ី ក៏មានលំដាប់គោរមងារស្រដៀង ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ដូចនៅកម្ពុជាដែរ
នៅក្នុងប្រទេសម៉ាឡេស៊ី ក៏មានការផ្តល់ជូនគោរមងារស្រដៀងគ្នាទៅនឹងងារឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា របស់ប្រទេសកម្ពុជា ផងដែរ ដោយក្នុងចំណោមគោរមងារកិត្តិយស​ដ៏​ខ្ពង់ខ្ពស់បំផុត​មួយ​ចំនួន​ដែលត្រូវបានប្រគល់ជូនក្នុងប្រទេសម៉ាឡេស៊ីនោះ មានដូចជា Tun, Tan Sri ឬ Datuk ខណ:​គោរមងារទាំងនេះ ត្រូវបានបែងចែកទៅតាមឋាន:​ និងមុខងារផ្សេងៗពីគ្នា។

សម្រាប់គោរមងារនេះ មានតែ​ឋាន:​ Yang di-Pertuan Agong (ស្តេចម៉ាឡេស៊ី) ប៉ុណ្ណោះដែលមានសិទ្ធិផ្តល់ជូនបាន សម្រាប់បុគ្គលដែលត្រូវបានណែនាំដោយមន្ត្រីរដ្ឋាភិបាល ដើម្បីជារង្វាន់ ឬការសរសើរចំពោះការចូលរួមសាងស្នាដៃធំធេងដល់ប្រទេសជាតិ។

-គោរមងារ Tun
គោរមងារ Tun នេះមាននៅក្នុងសង្គមប្រពៃណីម៉ាឡេអស់រយ:ពេលរាប់រយឆ្នាំមកហើយ។ នៅ​សម័យ​បុរាណ Tun នេះគឺ​ជា​ឋានន្តរស័ក្តិ​ដែល​ប្រើ​ដោយ​ពួក​អភិជន​ក្នុង​ត្រកូល​រាជវង្ស និងប្រើបានសម្រាប់តែបុរសប៉ុណ្ណោះ។ លុះយូរៗទៅ Tun បានក្លាយជាគោរមងារដែលត្រូវបានប្រគល់ដោយ​ឋាន:ក្សត្រ Yang di-Pertuan Agong ដល់អ្នកទទួលដែលស័ក្តិសមបំផុត និងបានរួមចំណែកយ៉ាងធំធេងដល់ប្រទេសជាតិ។ សម្រាប់ភរិយារបស់ Tun ត្រូវបានគេដាក់គោរមងារថាជា Toh Puan ។

-គោរមងារ Tan Sri
Tan Sri គឺជាឋានន្តរស័ក្តិសហព័ន្ធជាន់ខ្ពស់បំផុតលំដាប់ទី២ និងជាគោរមងារកិត្តិយសពិសេស ដែលត្រូវបានផ្តល់ជូនសម្រាប់អ្នកដែលទទួលបានមេដាយ Panglima Mangku Negara (មេបញ្ជាការលំដាប់នៃអ្នកការពារអាណាចក្រ) និងមេដាយ Panglima Setia Mahkota (មេបញ្ជាការលំដាប់នៃភាពស្មោះត្រង់ចំពោះ​ក្សត្រម៉ាឡេស៊ី)។ សម្រាប់ភរិយា​របស់​ ​Tan Sri មានគោរមងារថា Puan Sri ។

-គោរមងារ Datuk
Datuk គឺជាគោរមងារកិត្តិយសមួយដែលត្រូវបានប្រគល់ជូនសម្រាប់ពលរដ្ឋទូទៅ ចាប់តាំងពីឆ្នាំ១៩៦៥ មក។ គោរមងារនេះ ផ្តល់ជូនសម្រាប់អ្នកដែលទទួលបានមេដាយ Panglima Jasa Negara និង Panglima Setia Diraja ដែលបានសាងស្នាដៃធំៗជូនជាតិ។ សម្រាប់ភរិយារបស់ Datuk ត្រូវបានដាក់គោរមងារថា Datin៕

The post ប្រទេសម៉ាឡេស៊ី ក៏មានលំដាប់គោរមងារស្រដៀង ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ដូចនៅកម្ពុជាដែរ appeared first on .