គោរមវន្ដឧកញ៉ា

សម្ដេចតេជោ ចេញលិខិតថ្លែងអំណរគុណដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សម្រាប់ការអបអរសាទរក្នុងឱកាសដែលសម្ដេចទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងវិស័យឯកជនទូទាំងប្រទេសកម្ពុជា ក្នុងឱកាសដែលសម្ដេចតេជោ ទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នៅសាកលវិទ្យាល័យ ដុងហ្គូកវ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ កាលពីពេលថ្មីៗនេះ។

តាមរយៈសារលិខិតថ្លែងអំណរគុណ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា« ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយជាអតិបរិមា ដោយទទួលបាននូវសារនិងលិខិតអបអរសាទរដ៏ មានអត្ថន័យខ្លឹមសារ និងប្រកបដោយមនោសញ្ចេតនាដ៏កក់ក្តៅបំផុតរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ក្នុងវិស័យឯកជន ក្នុងឱកាសដែលខ្ញុំទទួលបាននូវ សញ្ញាបត្របណ្ឌិត កិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” នៅសាកលវិទ្យាល័យ ដុងហ្គូកវ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤»។

សារនិងលិខិតអបអរសសាទរ ព្រមទាំងពាក្យពេចន៍ជូនពរទាំងនេះ គឺជាសក្ខីភាពនៃទឹកចិត្តស្រលាញ់ រាប់អានដ៏ជ្រាលជ្រៅចំពោះខ្ញុំ ដែលមិនអាចបំភ្លេចបានឡើយ។ ខ្ញុំ មានជំនឿយ៉ាងមុតមាំថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ក្នុងវិស័យឯកជន ដែលដើរតួសំខាន់នៅក្នុងសេដ្ឋកិច្ច ទីផ្សារសេរី នឹងបន្តខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី សម្រេចបាននូវសមិទ្ធផល ប្រកបដោយផ្លែផ្កាថ្មីៗទៀត រួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋសភា នីតិកាលទី៧ និងព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជននៃយើង ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងក្រោម ម្លប់សន្តិភាព។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូន លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ក្នុងវិស័យឯកជន និងសូមសមប្រកបដោយ ព្រះពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់សម្តេចតេជោនៅពេលនេះ គឺជាការទទួលស្គាល់អំពីការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់សម្តេច ដើម្បីរំដោះជាតិពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។ សុខសន្តិភាពបច្ចុប្បន្ននេះ គឺជាសន្តិភាពពេញលេញ និងឯកភាពទឹកដី ដែលប្រជាជាតិកម្ពុជាពុំដែលបានស្គាល់ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ៕

The post សម្ដេចតេជោ ចេញលិខិតថ្លែងអំណរគុណដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សម្រាប់ការអបអរសាទរក្នុងឱកាសដែលសម្ដេចទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» appeared first on .