គ្រឹះស្ថានធនាគារ

គ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ឯកភាពបន្ថយអត្រាការប្រាក់កម្ចីសម្រាប់អភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានឯកភាពបន្ធូរបន្ថយអត្រាការប្រាក់ឥណទានសម្រាប់អភិវឌ្ឍលំនៅឋាននិងទិញអចលនទ្រព្យ ។

ការអនុគ្រោះនេះមានគោលបំណងជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ក៏ដូចជាចូលរួមក្នុងគោលនយោបាយជាតិលំនៅឋាន។

គួរជម្រាបថា៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank,  ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោលបំណងស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ ។

ជាលទ្ធផល តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រលើគោលការណ៍នេះ និងឯកភាពថានូវចំនុចសំខាន់ៗចំនួន ៣ ក្នុងនោះមាន ធនាគារនិងហិរញ្ញវត្ថុបាន គាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល ដែលនឹងផ្តល់ឱ្យអតិថិជនក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល៕

The post គ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ឯកភាពបន្ថយអត្រាការប្រាក់កម្ចីសម្រាប់អភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ appeared first on .

ក្នុងតំបន់បិទខ្ទប់នៅកម្ពុជា លោកអ្នកអាចដកនិងដាក់ប្រាក់ពីម៉ាស៊ីន ATMs ឬភ្នាក់ងារដែលមាននៅគ្រប់ខេត្តក្រុង
គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀតរួមមាន ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ  នៅដំណើរការជាធម្មតានៅកម្ពុជា។ នេះបើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមធនាគារនៅកម្ពុជា បានជូនដំណឹងដល់សាធារណជន នៅថ្ងៃទី២៣មេសានេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពអ៊ិនធើណេត

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ដោយមានការអនុញ្ញាត ក្រោមការណែនាំពីគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) នៅតំបន់ បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះនៃខេត្តព្រះសីហនុ ការិយាល័យសាខារបស់ គ្រឹះស្ថានធនាគារ  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងភ្នាក់ងារធនាគារមួយចំនួន នៅដំណើរការបើកបម្រើសេវា ហិរញ្ញវត្ថុជូនសាធារណជន និងអតិថិជនជាប្រក្រតី។

សមាគមទាំងពីរក៏សូមជម្រាបជូនសាធារណជនផងដែរថា  អតិថិជន អាចដកនិងដាក់សាច់ប្រាក់ពីគណនីរបស់ខ្លួនតាមរយៈម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATMs) ឬភ្នាក់ងារ ដែលមាននៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។  គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមលើកទឹកចិត្ត ផងដែរដល់អតិថិជន និងសាធារណជន ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យតាមក្រដាសប្រាក់ ដែលមិនបានសម្លាប់មេរោគ។

ឆ្លៀតក្នុងឱកាសនេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល  អាជ្ញាធរនៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅបន្តបម្រើសេវាហិរញ្ញវត្ថុដ៏ចាំបាច់ ជូនអតិថិជន និងសាធារណៈជន ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងតំបន់បិទខ្ទប់នៃភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ៕

The post ក្នុងតំបន់បិទខ្ទប់នៅកម្ពុជា លោកអ្នកអាចដកនិងដាក់ប្រាក់ពីម៉ាស៊ីន ATMs ឬភ្នាក់ងារដែលមាននៅគ្រប់ខេត្តក្រុង appeared first on .