គ្រោះថ្នាក់ចរាចរណ៍

សម្តេចក្រឡាហោម ស្នើឱ្យបន្តរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់
បើទោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១កន្លងទៅនេះ មានអត្រាគ្រោះថ្នាក់ចរាចរណ៍ និងអ្នករងគ្រោះបាត់បង់ជីវិតមានការថយចុះច្រើនបើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលពុំសូវមានការធ្វើដំណើរមមាញឹកដោយសារស្ថានភាពជំងឺកូវីដ-១៩ផងនោះក៏ដោយ។ មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់។ នេះបើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២១ គឺមាន២.៦៧០លើកបើប្រៀបធៀបនឹងឆ្នាំ២០២០មានចំនួន៣.១៧៦លើកនោះគឺមានការថយចុះ១៦ភាគរយ។ រីឯចំនួនអ្នកស្លាប់បាត់បង់ជីវិតមានចំនួន១.៤៩៧នាក់បើប្រៀបធៀបនឹងឆ្នាំ២០២០មានចំនួន១.៦៤៦នាក់ គឺមានការថយចំនួន១៤៩នាក់ស្មើនឹង៩ភាគរយ។ ចំណែកអ្នករងរបួសមានចំនួន៣.៦១៥នាក់ គឺមានការថយចុះ១.០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ដែលមានអ្នករងរបួសរហូតដល់ ៤.៦៨៦នាក់ ។

សម្តេច ស ខេង បានគូសបញ្ជាក់ថា៖ ការថយចុះគ្រោះថ្នាក់ចរាចរណ៍ អាត្រាអ្នកស្លាប់ និងរងរបួសនេះបានបង្ហាញពីមោទនភាពនៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយស្មារតីវិជ្ជាជីវៈយ៉ាងសកម្ម ។

បើតាមសម្តេច ស ខេង ទោះបីជាលទ្ធផលបានបង្ហាញពីការថយចុះគ្រោះថ្នាក់ចរាចរណ៍ ទាំងអាត្រាអ្នកស្លាប់ និងរងរបួសយ៉ាងដូច្នេះក្តី ប៉ុន្តែស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះ នៅតែជាសោកនាដកម្មសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយដោយធ្វើឲ្យមនុស្សច្រើនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗបានបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ ។

តាមផ្នែកជំនាញបានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១នេះ គឺដោយសារការបើកបរដោយល្បឿនលឿនចំនួន៣៨ភាគរយ ការមិនគោរពសិទ្ធមានចំនួន២៤ភាគរយ ការមិនប្រកាន់ស្តាំមានចំនួន១៤ភាគរយ ការប្រជែងគ្រោះថ្នាក់មាន៨ភាគរយ បត់ឆ្វេង-ស្តាំមិនប្រយ័ត្នមាន៨ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្តមាន៣ភាគរយ  និង ងងុយមាន១ភាគរយ ។

ទោះយ៉ាងណា សម្តេចប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស ខេង បានថ្លែងថា៖ “សូមអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនជនរួមជាតិទាំងអស់ សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់”។

ទន្ទឹមនឹងនោះ សម្ដេចក៏បានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។

ជាមួយគ្នានេះស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការសម្រួលតាមដងផ្លូវឲ្យមាន គំនូសសញ្ញា ភ្លើងសញ្ញានិង ស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ឲ្យបានគ្រប់គ្រាន់  ដែលវាជាក្រើនរំលឹក ឬពញ្ញាក់អារម្មណ៍ឲ្យអ្នកបើកបរលើដងផ្លូវគោរពច្បាប់ចៀសវាងគ្រោះថ្នាក់ ។ ទន្ទឹមនឹងនោះការផ្សព្វផ្សាយ អប់រំ ពីច្បាប់ចរាចរណ៍ ត្រូវតែបន្តធ្វើជាប្រចាំ ទាំងទីប្រជុំជនរហូតដល់ជនបទ ដើម្បីលើកកំពស់ការយល់ដឹងពីច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋយើង។ សម្តេចបញ្ជាក់បន្ថែម៕

The post សម្តេចក្រឡាហោម ស្នើឱ្យបន្តរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ appeared first on .

ឯកឧត្តម ស៊ុន ចា​ន់​ថុល​ ប្តេ​ជ្ញា​ជួល​ជុលផ្លូវជង្ហុក​សំបុក​មាន់ និងផ្លូវ​ខូច​ឲ្យ​បាន​៥០%រយៈពេល ៣០ថ្ងៃ
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្តេជ្ញថា នឹងជួលជុលផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូចឱ្យបាន ៥០% ក្នុងរយៈពេល៣០ថ្ងៃ តាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។ ឯកឧត្តមប្តេជ្ញាបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០។

ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្តេជ្ញាចិត្តថា នឹងជួសជុល​ផ្លូវជង្ហុក​សំបុកមាន់ និងផ្លូវខូចឱ្យបាន ៥០% ក្នុងរយៈពេល៣០ថ្ងៃ តាមរយៈការប្រើ​ប្រាស់​កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យប្រជាពលរដ្ឋរាយការណ៍​ទៅកាន់ក្រុមការងារមានសមត្ថកិច្ចបានចុះមកជួសជុលបានទាន់ពេលវេលា ដើម្បី​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជួយឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរលើ​ប្រព័ន្ធ​បណ្តាញផ្លូវប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំគ្រប់​យន្តការ​ដល់ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យខិត​ខំរូបរួមគ្នាសម្រេចឲ្យបានជោគជ័យនូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំនួន​ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២០នេះឲ្យបានជាអតិបរមាស្របតាមស្មារតីដែលបានកំណត់យកឆ្នាំ២០២០ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

បន្ថែមលើនេះសម្តេចក្រឡាហោម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប សូមចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយគោរពប្រតិបត្តិខ្ជាប់ខ្ជួននូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងតាមសេចក្តីប្រកាស ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់​ស្តីពីចរា​ចរណ៍ផ្លូវ​គោក ព្រមទាំងបើកបរប្រកបដោយសីលធម៌ យោគយល់អធ្យាស្រ័យ​នៅគ្រប់កាលៈទេសៈ ៕

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា ឆ្នាំ២០២០ បានកើតឡើង​ចំនួន៣៥៨​លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ២០៦នាក់ និងរបួសធ្ងន់ស្រាលចំនួន៥៥៨នាក់ បើប្រៀបធៀបខែធ្នូ ឆ្នាំ២០១៩ ថយចុះចំនួន១២លើក ស្មើនឹង៣% ចំនួនអ្នក​ស្លាប់កើន​ឡើង២០នាក់ស្មើនឹង១១% និងរបួសកើន៥៨នាក់ស្មើនឹង១២%។ នេះបើយោង​តាមរបាយ​ការណ៍របស់គណៈកម្មធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

The post ឯកឧត្តម ស៊ុន ចា​ន់​ថុល​ ប្តេ​ជ្ញា​ជួល​ជុលផ្លូវជង្ហុក​សំបុក​មាន់ និងផ្លូវ​ខូច​ឲ្យ​បាន​៥០%រយៈពេល ៣០ថ្ងៃ appeared first on .

សម្តេច​ ​ស ​ខេង៖ គ្រោះ​ថ្នាក់​​​ចរា​ច​រណ៍​កើន​​ឡើង​​​គំហុក​នៅឆ្នាំ ២០​​១៩ ត្រូវតែ​មានដំ​ណោះ​ស្រាយ​ឆ្នាំនេះ
ភ្នំពេញ ៖ គ្រោះថ្នាក់រាចរណ៍ បានកើនឡើងយ៉ាងគំហុក គួរឲ្យព្រួយបារម្ភ កាលពីឆ្នាំ ២០១៩ កន្លងទៅ។ នេះជាការលើកឡើងរបស់សម្តេច ស ខេង នៅក្នុងពិធីបើក​សន្និបាតត្រួតពិនិត្យការងារឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួង​មហាផ្ទៃ ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងពិធីបើក​សន្និបាតត្រួតពិនិត្យការងារឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួង​មហាផ្ទៃថា នៅឆ្នាំ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើន​ឡើងយ៉ាង​គំហុក បើធៀបជាមួយនឹងឆ្នាំ ២០១៨  ។ សម្តេចសម្តែងការព្រួយបារម្ភ ប្រសិនបើកំ​ណើននេះ ពុំមានការថមថយ នៅឆ្នាំបន្តបន្ទាប់ទៀត។

ទោះយ៉ាងណា សម្តេចជំរុញឲ្យអ្នកជំនាញ ចាំបាច់ត្រូវតែសិក្សារកមូលហេតុពាក់ព័ន្ធនឹង​បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។ សម្តេចបញ្ជាក់ថា ក្រសួងមិនទាន់បានធ្វើវិសោធ​នកម្មច្បាប់ ឬអនុក្រឹត្យទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះទេ ប៉ុន្តែក្រសួង​បានប្រកាសនឹងធ្វើការសិក្សាឈានទៅធ្វើវិសោធនកម្ម។

ទន្ទឹមនឹងនេះ សម្តេច មានប្រសាសន៍ថា អគ្គស្នងការនគរបាល ក៏បានធ្វើការប្រជុំ​ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តជាបន្តបន្ទាប់។

សម្តេចលើកឡើងថា នៅឆ្នាំ ២០២០នេះ ប្តេជ្ញាថា នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ឲ្យខានតែបាន។ ពោលគឺធ្វើយ៉ាងណាឲ្យនៅប្រហាក់ហែលឆ្នាំ ២០១៨ និងទាបជាងឆ្នាំ ២០១៩។

សូមបញ្ជាក់ថា ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួនជាង ៦ពាន់នាក់ ។ នេះបើយោង​តាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។ របាយការណ៍បានឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ឆ្នាំ ២០១៩ កើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់៕

The post សម្តេច​ ​ស ​ខេង៖ គ្រោះ​ថ្នាក់​​​ចរា​ច​រណ៍​កើន​​ឡើង​​​គំហុក​នៅឆ្នាំ ២០​​១៩ ត្រូវតែ​មានដំ​ណោះ​ស្រាយ​ឆ្នាំនេះ appeared first on .