ចណតក្រោមដី

សម្តេចតេជោ ហ៊ុន សែន សម្រេចអោយមានចំណតរថយន្តក្រោមដីនៅទីក្រុងភ្នំពេញ
កាលពីព្រឹកថ្ងៃទី ២២ តុលា ឆ្នាំ ២០១៩ នេះ ក្នុង​ពេលអញ្ជើញប្រគល់សញ្ញាបត្រដល់​និស្សិតមកពី​សាកលវិទ្យាល័យ​បៀលប្រាយ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​អំពី​បញ្ហា​ក​ក​ស្ទះ​ធំៗពីរក្នុងរាជធានីភ្នំពេញ គឺ ១)បញ្ហាកកស្ទះសំរាម និង ២)​បញ្ហា​កកស្ទះចរាចរណ៍។

ចំពោះដំណោះស្រាយទី១
លើបញ្ហាកកស្ទះសំរាម គឺ
សម្តេចតេជោ ហ៊ុន សែន
បានមាន​ប្រសាសន៍​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ
និងកូនក្មួយយុវជន
ចូលរួមទទួលខុស​ត្រូវ​សម្អាត​សំរាម​របស់​ខ្លួន​ឯង​ផ្ទាល់
កុំចោលពាសវាលពាសកាល។
ទន្ទឹមនឹងនោះ
គឺរាជរដ្ឋាភិបាលបានសម្រេចដកយក​ក្រុម​ហ៊ុន​សំរាម​ស៊ីនទ្រីមកគ្រប់គ្រង
ហើយនឹងបើកឱកាសអោយក្រុមហ៊ុនមានសមត្ថភាពចំនួន៤
ចូល​រួមដេញ​ថ្លៃប្រមូល
និងគ្រប់គ្រងសំរាមអោយមានសណ្តាប់ធ្នាប់
អនាម័យ និងបរិស្ថានល្អ។

ចំពោះដំណោះស្រាយទី២ក្នុងការសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ ដូចដែល​យើងបានឃើញស្រាប់រាល់ថ្ងៃគឺមានរថយន្តតូចធំចតពាសវាលពាសកាលគ្មានសណ្តាប់​ធ្នាប់លើចញ្ចើមថ្នល់ និង លើផ្លូវសម្រាប់សាធារណជនដើរឆ្លងកាត់ ឬលើផ្លូវថ្នល់សម្រាប់រថយន្តបើកបរ ដែលបណ្តាលអោយកកស្ទះចរាចរណ៍តែម្តង។ ដើម្បីដោះស្រាយសម្រួលលើបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមសម្រេចអោយមានការវិនិយោគពីវិស័យឯកជនកសាងសង់ចំណតរថយន្តក្រោមដី (៤ឬ៥ជាន់ចុះទៅក្រោម) គឺអាចសាងសង់បាននៅពីក្រោមសួនច្បារក្នុងរាជធានីភ្នំពេញ រួមទាំងសួនច្បារសម្តេច ហ៊ុន សែន ផងដែរ។ ចំពោះទីតាំងចំណតក្រោមដី គឺមិនត្រូវប៉ះពាល់នៅទីតាំងព្រះបរមរាជវាំងឡើយ។ ចំពោះការសាងសង់វិញ គឺត្រូវធ្វើប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ជាមួយនឹងការទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពជាចម្បង។ ចំណតរថយន្តក្រោមដីមិនត្រឹមតែជួយសម្រួលដល់សណ្តាប់ធ្នាប់ចរាចរណ៍ ប៉ុន្តែនឹងជួយលើកសោភ័ណភាពក្រុងអោយកាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត៕

ប្រភពផេក៖
Samdech Hun Sen, Cambodian Prime Minister

The post សម្តេចតេជោ ហ៊ុន សែន សម្រេចអោយមានចំណតរថយន្តក្រោមដីនៅទីក្រុងភ្នំពេញ appeared first on .