ចិន-ឡាវ

ចិនចាយលុយជាង ១៣ពាន់លានដុល្លារ វិនិយោគច្រើនជាង ៩០០គម្រោងនៅប្រទេសឡាវ
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានប្រទេសឡាវបានចុះផ្សាយថា ប្រទេសចិនបានវិនិយោគជាង ៩០០ គម្រោង ក្នុងតម្លៃទុនសរុបប្រមាណ ១៣ ពាន់លានដុល្លារ នៅក្នុងប្រទេសឡាវ។

នាថ្ងៃទី១៤ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Khamjen Vongphosi បាននិយាយនៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរលើកទី៧ រវាងរដ្ឋាភិបាលឡាវ និងពាណិជ្ជករចិនថា៖ នាពេលបច្ចុបន្ននេះ ប្រទេសចិនបានវិនិយោគលើគ្រប់វិស័យ ដោយមានគម្រោងជាង ៩០០ ក្រោមទុនសរុបប្រមាណ ១៣ ពាន់លានដុល្លារ និងបានក្លាយខ្លួនជាប្រទេសដែលមានការវិនិយោគច្រើនជាងគេបំផុត នៅក្នុងប្រទេសឡាវ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២២ ឡាវទទួលបានគម្រោងវិនិយោគពីចិន លើការគ្រប់គ្រងសកម្មភាព នៅក្នុងក្រុមហ៊ុនចំនួន ៣០ គិតជាទឹកប្រាក់ប្រមាណ ៣៣៩ លានដុល្លារ រាប់បញ្ចូលទាំងការបណ្ដាក់ទុនលើវិស័យជីករ៉ែ វិស័យផ្ដល់ប្រឹក្សា និងវិស័យសុខភាពសាធារណៈជាដើម។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងក្រោមគោលបំណង ដើម្បីរាយការណ៍ពីភាពងាយស្រួល ឬការលំបាក ក៏ដូចជាសំណើផ្សេងៗរបស់សហគ្រាសចិន ដែលកំពុងធ្វើអាជីវកម្មក្នុងប្រទេស។ ម្យ៉ាងវិញទៀត វាក៏ជាឱកាសដ៏ល្អមួយ សម្រាប់ភាគីទាំងសងខាងក្នុងការជួបពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់ដោយផ្ទាល់ និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីជំរុញឲ្យបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង៕

The post ចិនចាយលុយជាង ១៣ពាន់លានដុល្លារ វិនិយោគច្រើនជាង ៩០០គម្រោងនៅប្រទេសឡាវ appeared first on .

ផ្លូវដែកចិន-ឡាវ ជំរុញពាណិជ្ជកម្មនៃការនាំចេញផ្លែឈើថៃទៅកាន់ប្រទេសចិន រាប់សិនលានដុល្លារ
តាមរយៈសារព័ត៌មាន Xinhua បានចុះផ្សាយថា ការនាំចេញផ្លែឈើរបស់ថៃទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ មានការកើនឡើងគួរអោយកត់សំគាល់ ជាពិសេសការនាំចេញទុរេនមានដល់ទៅ ៣៦៥% ក្នុងរយៈពេល ៥ខែដំបូងនៅឆ្នាំ២០២៣នេះ ដោយសារតែអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការចំណេញពេលវេលាជាងមុនក្នុងការដឹកជញ្ជូន។

ក្នុងនោះដែរ អគ្គនាយកនៃនាយកដ្ឋាន​ចរចាពាណិជ្ជកម្ម (DTN) ក្រោមក្រសួងរបស់ថៃ លោកស្រី Auramon Supthaweethum បាននិយាយថា ការនាំចេញផ្លែឈើរបស់ថៃ ទៅកាន់ប្រទេសចិន បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីផ្លូវដែកចិន-ឡាវបានចាប់ផ្តើមដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយកត់សម្គាល់ឃើញថា ការនាំចេញតាមរយៈកំពង់ផែស្ងួតភាគឦសាន នៃខេត្ត Nong Khai ដែលជាប់ព្រំដែនប្រទេសឡាវនោះ ត្រូវបានកត់ត្រាក្នុងចំនួន ១,៩៦ពាន់លានបាត (៥៥ លានដុល្លារ) ក្នុងឆ្នាំ២០២២ កើនឡើងពី ៩០,៤១លានបាត (២,៥៥លានដុល្លារ) នៅក្នុងឆ្នាំ ២០២១។

លោកស្រីក៏បានកត់សំគាល់ទៀតដែរថា ផ្លែឈើថៃ និងការនាំចេញផ្សេងៗទៀត អាចទាញយកអត្ថប្រយោជន៍ពីសិទ្ធក្រោមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់ពាណិជ្ជកម្មសេរីចិន​ និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ផងដែរ។

ជាមួយគ្នានោះ ដោយយោងតាម​ DTN បានលើកឡើងថា ការនាំចេញរបស់ថៃទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវមានតម្លៃប្រមាណ ២,៨៤ពាន់លានបាត (៨០,២២លានដុល្លារ) ខណៈការនាំចេញទុរេនស្រស់មានចំនួន ៧២%ឯណោះ៕

The post ផ្លូវដែកចិន-ឡាវ ជំរុញពាណិជ្ជកម្មនៃការនាំចេញផ្លែឈើថៃទៅកាន់ប្រទេសចិន រាប់សិនលានដុល្លារ appeared first on .

ឡាវបើកខ្សែរថភ្លើងប្រវែង ១០៣៥គីឡូម៉ែត្រ តម្លៃជិត​ ៦ពាន់លានដុល្លារ ដែលចិនឲ្យខ្ចីវិនិយោគ
ផ្លូវរថភ្លើងប្រវែង ១០៣៥គីឡូម៉ែត្រ ពីក្រុងគុនមីងប្រទេសចិន ឆ្លងកាត់ជ្រលងដងភ្នំ មកដល់ទីក្រុងវៀងចន្ទ ប្រទេសឡាវ ត្រូវបាន​បើកសម្ពោធបើកជាផ្លូវការនៅថ្ងៃសុក្រ ទី​៣ ធ្នូ ម្សិលមិញ ក្រោមវត្តមាន​លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង ថ្លែងសារពីចំងាយ។ ខ្សែរថភ្លើងនេះ ឆ្លងកាត់ប្រទេសឡាវ ប្រវែង ៤១៤គីឡូម៉ែត្រ ដោយ​ចំណាយ​ពេលសាងសង់ ប្រមាណ​៥ឆ្នាំ ជាមួយ​នឹងសំណង់រូងក្រោមភ្នំចំនួន ​៧៥ និង​ស្ពាន​ចំនួន​ ១៦៧ ទីតាំង។

លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានអះអាងថា ខ្សែរថភ្លើងនេះ នឹងជួយជ្រោងសេដ្ឋកិច្ចឡាវ ដែលជាប្រទេសក្រីក្រជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យ​ស្ទុះរីកចម្រើនឡើង។

គម្រោងវិនិយោគរបស់ចិន ដែលមានតម្លៃទឹកប្រាក់ ប្រមាណជិត​៦ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃគម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយ​របស់ចិន ខណៈដែលចិន​ចង់ភ្ជាប់ខ្សែរថភ្លើងពីខេត្តយូណានរបស់ខ្លួន ទៅដល់សង្ហបុរី ដោយ​ឆ្លងកាត់ ឡាវ ថៃ និងម៉ាឡេស៊ី។

ទោះយ៉ាងណា បើតាមអ្នកជំនាញ​បានទទួលស្គាល់ថា ឡាវ ទទួលបានផលវិជ្ជមានខ្លះ ពីខ្សែរថភ្លើងនេះ តែ​គេកំពុងបារម្ភថាតើ ឡាវអាចទ្រាំទ្រ សងបំណុលចំនួនជាង​១ពាន់លានដុល្លារ ឲ្យចិនរួចដែរឬទេ ព្រោះថាឡាវមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ទន់ខ្សោយណាស់។ ជាមួយគ្នានេះ ធនាគារ​ពិភពលោក បាន​​ផ្តល់អនុសាសន៍ ឲ្យ​រដ្ឋាភិបាល​ឡាវ ត្រូវតែធ្វើកំណែទម្រង់សំខាន់ច្រើនចំណុច ជាក់ស្តែង​ការរៀបចំប្រព័ន្ធគ្រប់គ្រងព្រំដែន ទើបអាចទាញផលចំណេញពី​ខ្សែរថភ្លើងនេះបាន។

លោក Greg Raymond សាស្ត្រាចារ្យ នៅ Australian National University បានលើកឡើងថា អំពើពុករលួយ កង្វះតម្លាភាព គឺជាវិបត្តិធំនៅឡាវ។ សេដ្ឋកិច្ចឡាវ រំពឹងខ្លាំងលើកសិកម្ម ហើយ​ប្រជាជន​ឡាវ មានចំណូល​​មធ្យម ត្រឹមតែ១១០ដុល្លារក្នុងមួយខែប៉ុណ្ណោះ។ លោកអះអាងថា សេដ្ឋកិច្ចឡាវអាចនឹងអាច ទទួលបានផលវិជ្ជមាន​ពីខ្សែរថភ្លើងនេះទេ៕

The post ឡាវបើកខ្សែរថភ្លើងប្រវែង ១០៣៥គីឡូម៉ែត្រ តម្លៃជិត​ ៦ពាន់លានដុល្លារ ដែលចិនឲ្យខ្ចីវិនិយោគ appeared first on .